បក្ស​កាន់​អំណាច​យក​ថ្ងៃ​៧​មករា វាយប្រហារ​លើ​បក្សប្រឆាំង​រឿង​ដឹកនាំ​បាតុកម្ម​​

ដោយ៖​ ញឹម​សុខន និង អ៊ឹង ប៊ុនថន​
ថ្ងៃអង្គារ៍ ទី7 ខែមករា ឆ្នាំ2014
http://vodhotnews.com

ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងទិវាអបអរសាទរខួបលើកទី ៣៥ នៃជ័យជំនះថ្ងៃ៧ មករា (រូបភាពដោយ តាត ឧត្តម)

​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​អង្គារ​នេះ បាន​វាយប្រហារ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ ថា បាន​នឹង​កំពុង​ញុះញង់​ឲ្យ​ពលរដ្ឋ​ឲ្យ​ធ្វើបាតុកម្ម​ប្រឆាំង លទ្ធផល​បោះឆ្នោត​អាណត្តិ​ទី​៥​នេះ ក្នុង​បំណង​ចង់​ដណ្តើម​អំណាច ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​។

​ក្នុង​ពិធី​រំលឹក​ថ្ងៃ​ជ័យជម្នះ​៧​មករា ខួប​លើក​ទី​៣៥ នៅ​មជ្ឈមណ្ឌល​កំសាន្ត​កោះ​ពេ​ជ្រ ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា លោក ហេង សំរិន ថ្លែងថា ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​នេះ រាជរដ្ឋាភិបាល​ថ្មី​មួយ​បាន​កើតឡើង ស្រប​តាម​រដ្ឋធម្មនុញ្ញ ដែល​មាន​លោក ហ៊ុន សែន ​ជា​នាយករដ្ឋមន្ត្រី។​

​លោក ហេង សំរិន បន្តថា បើទោះបី​យ៉ាងនេះ​ក៏ដោយ គណបក្សប្រឆាំង​បាន​ញុះញង់​ឲ្យ​ពលរដ្ឋ​មួយចំនួន ធ្វើបាតុកម្ម​តាម​ដងផ្លូវ ធ្វើឲ្យប៉ះពាល់​ដល់​ប្រយោជន៍​សាធារណៈ ប្រឆាំងនឹង​លទ្ធផល​នេះ ហើយ​ទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ចុះ​ចេញពី​តំណែង​ទៀត​ផង​។ លោក​ហៅ​សកម្មភាព​របស់​បក្ស​ប្រឆាំង​នេះ​ថា ជា​ចេតនា​ចង់​បាន​អំណាច​ខុសច្បាប់ ៖

ការ​ថ្លែង​របស់លោក ហេង សំរិន ត្រូវបាន​បន្ទរ​ថែម ដោយ​អភិបាលរង​រាជធានី​ភ្នំពេញ លោកស្រី ម៉ក់ វណ្ណ​ស៊ីថា ដែល​លើកឡើង​ថា ថ្ងៃ​៧​មករា ជា​ថ្ងៃកំណើត​ទី​ពីរ​របស់​កម្ពុជា ហើយ​បាន​ចាត់ទុក មនុស្ស​ទាំងឡាយ​ណា ដែល​​មិន​ឲ្យ​តម្លៃ​ថ្ងៃនេះ ថា​ជា​មនុស្ស​មិន​ស្គាល់​បាប​បុណ្យ ៖

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ច្រានចោល​នូវ​ការចោទប្រកាន់​នោះ ដោយ​អះអាង​ថា អ្វី​ដែល​គណបក្ស​នេះ​កំពុង​ធ្វើ​ គឺ​ដើម្បី​ជំរុញ​ឲ្យមាន​អ្នកដឹក​នាំ​មួយ​កើតចេញ​ពី​ឆន្ទៈពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​ពិត​ប្រាក​ដ។ ម្យ៉ាងវិញទៀត ​លោក​ចាត់ទុកថា​ថ្ងៃ​៧​មករា ​ជា​ថ្ងៃ​ដែល​កម្ពុជា​ទទួល​រង​ឥទ្ធិពល​នយោបាយ​ ពី​ប្រទេសជិតខាង​រហូត​បច្ចុប្បន្ន ៖

មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៅ​អង្គការ​លីកាដូ លោក អំ សំអាត យល់ថា គណបក្ស​នយោបាយ​តែងតែ​អះអាង​បែបនេះ ប៉ុន្តែ​ធាតុពិត​ការបង្កើត​រដ្ឋាភិបាល​ថ្មី​ក្រោយ​ការបោះឆ្នោត​នេះ តំណាងរាស្ត្រ​មិន​គ្រប់​១២៣​រូប និង​មាន​តែ​គណបក្ស​មួយ​ក្នុង​រដ្ឋសភា គឺ​ផ្ទុយ​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ​។ ​ប៉ុន្តែ​លោក​ថា ដំណោះស្រាយ​ដែល​ល្អ​គឺ​គណបក្ស​ដែល​ឈ្នះ​ការបោះ​ឆ្នោត ត្រូវ​វិល​ទៅរក​តុ​ច​រចា ដើម្បី​កុំឲ្យ​នាវា​កម្ពុជា​វិល​ទៅ​រក​ភាព​វិនាសកម្ម ​ដូចអតីតកាល។​

យ៉ាងណា​ក៏​ដោយ​លោក ហេង សំរិន អះអាងថា គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​បើកទ្វារ​ចំហរ ឲ្យមាន​ជួបច​រចា ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​គ្រប់​លំដាប់ថ្នាក់ ដើម្បី​ស្វែងរក​ដំណោះស្រាយ​៕

សូមសរសេរមកលោក ញឹម​សុខន​ តាមរយៈ sokhorn@vodhotnews.com


What Next?

Recent Articles

15 Responses to "បក្ស​កាន់​អំណាច​យក​ថ្ងៃ​៧​មករា វាយប្រហារ​លើ​បក្សប្រឆាំង​រឿង​ដឹកនាំ​បាតុកម្ម​​"

  1. Chourn says:

    ខ្ញុំគិតថាពលរដ្ឋទូទៅប្រហែលជាបានដឹងច្បាស់ហើយថាមិនដឹងថាបក្សប្រជាជនឬបក្សសង្គ្រោះជាតិ នោះទេដែលដណ្តើមអំណាចពិតប្រាកដនោះ ខណៈពេលការបោះឆ្នោតកន្លងមកមិនមានយុត្តិធម៌ និង មានការចោទប្រកាន់ពីមតិជាតិនិងអន្តរជាតិថា គជប បានរៀបចំការបោះឆ្នោតប្រកបដោយការលួច បន្លំសន្លឹកឆ្នោតយ៉ាងធ្ងន់ធ្ងរនៅមុន កំឡុង និង ក្រោយពេលបោះឆ្នោត។ ហេតុអីបានជាគជប​មិនពិនិត្យ​មើលបញ្ជីរឈ្មោះដែលអង្គការក្រៅរដ្ឋាភិបាលរកឃើញថាបាត់ឈ្មោះ ជា ១លាន៣សែននាក់? ហេតុអី បានជាសមាជិកបក្សប្រជាជនលោកខៀវកញ្ញារិទ្ធហ៊ានប្រកាសលទ្ធផលឆ្នោតមុនគជបប្រកាសជាសា ធារណះ? ហេតុអីបានជាបក្សប្រជាជននៅតែបដិសេធន៍រាប់សន្លឹកឆ្នោតឡើងវិញ?​ ដូច្នេះតើបក្ស​ណា​ជាអ្នករៀបចំដណ្តើមអំណាចរដ្ឋាភិបាលឲ្យពិតប្រាកដប្រឆាំងនិងរដ្ឋធម្មនុញ្ញា????

  2. Chourn says:

    ការមើលឃើញរបស់ខ្ញុំគឺបក្សសង្គ្រោះជាមិនបានធ្វើការញុះញុងប្រជាជនឲ្យធ្វើបាតុកម្មនោះទេផ្ទុយ ពីការលើកឡើងរបស់បក្សប្រជាជន។ បក្សសង្គ្រោះជាតិគ្រាន់តែបង្ហាញគោលនយោបាយរបស់ខ្លួន ហើយប្រជាជនក៍គាំទ្រគោលនយោបាយរបស់បក្សសង្គ្រោះជាតិហើយពួកគេក៍មកចូលរួមធ្វើបាតុកម្ម ជាមួយបក្សសង្គ្រោះជាតិដោយឆន្ទៈរបស់គេ។ ការលើកឡើងរបស់បក្សប្រជាជនគឺជាវប្បធម៌លាប ពណ៌របស់បក្សប្រជាជន ដែលតែងតែយកមកប្រើដើម្បីបំបាក់គូរប្រកួតពេលនយោបាយតានតឹង ជាពិសេសនយោបាយលាបពណ៌នេះគេមិនដែលប្រើនៅក្នុងប្រទេសប្រជាធិបតេយ្យនោះទេ គឺគេ ប្រើយ៉ាងសកម្មនៅក្នុងប្រទេសកុំម្មុយនីស្ត៍ដូចជា យួន ចិន ឡាវ រុស្សី។

  3. សំលេងរាស្រ្ត says:

    ពួកពាល ពួកផ្តាច់ការ​និយាយអ្វី ក័អួតខ្លួនត្រូវដែរ។ ពូកែបំផុតខាងសំលាប់មនុស្សស្លូតត្រង់ ដែលមានតែបាតដៃទទេ។

  4. Anonymous says:

    កម្ពុជាប្រៀបបានទៅនឹងសាច់មួយដុំនៅចន្លោះសត្វតិរិច្ឆាន២គឺខាងលិចគឺជាខ្លាដ៏កាចសាហាវនិង
    ខាងកើតជាសត្វក្រពើដែលសូម្បីស្តេចឪក៏លាន់បន្ទូលថាជាក្រពើអកតញ្ញូជាទីបំផុត។ជាសត្វដែល
    តែងតែព្យាយាមខាំត្របាក់មិនលែងឡើយ។តើពេលណាទៅទើបយើងអាចរួចផុតពីការយាយីនេះ??

  5. អ្នកធ្វើស្រែ says:

    Vive!la 35 eme anniversaire de la victoire du 7 Janvier 1979-2014!!!7 janvier 1979 c’est ma seconde vie.7 Janaury 1979 is my second life.LONG LIFE TO ALL.

  6. Anonymous says:

    …………… សម្លាប់ ខ្មែរ ដើម្បី ​សែន ផ្គាប់ ចិត្ត ថ្ងៃ 7 មករា !!!!!!!!!!!!!!!!!!!

  7. Anonymous says:

    the dog day is coming…just wait and see.

  8. La Rosa says:

    ហេតុអ្វីបានជាយួនវាចោលពួកខ្មែរវៀតមិញដែលនៅជាមួយវាយូរឆ្នាំ ហើយមកអោបក្រសោបយកពួកខ្មែរក្រហមចុះចូលទៅវិញ? ឆ្ងល់ណាស់ ! សូមជួយពន្យល់ស្រាវជ្រាវមិនទាន់ឃើញ!!!!!!!!!!!!!!!!សូមអោយយោបល់!!!

  9. គាំទ្រព្រោះ មានសក្កិ says:

    តាមខ្ញុំគិតគ្មានអាណាគាំទ្រទៀតទេ គេគាំទ្រព្រោះមិនចង់បាត់បងដំណែងតែប៉ុណ្ណោះ

  10. BaBaBoo says:

    Sept 1977 my father was being arrest for CIA blacklist; it was falsify information created by Communist regime.

    After Khmer new year 1979 he was arrest again for CIA conspiracy and put him in Svay Jake prison in Battambang Province, by Vietnamese soldiers.

    1975 and 1979 no different and there is an absolute power generated by Vietnam involving in the killing field mastermind.

    Recall the past 1975 communist took over to destroy and weaken.
    Then 1979 came to finish what left over and control.

  11. ម៉ែនសូក says:

    បក្សកាន់អំណាច
    ហ៊ុនអាសែន ! ហ៊ុនអាពត! វាដៀតែខ្នូច វាដូចតែគ្នា !
    បងប្អូនមីងមាពួកវាជាឃាតក សម្លាប់ជាតិខ្មែរធ្វើឆ្កែឱ្យចិនយួន.
    ហាស់ ហាស់ ហាស់ ហាស់ ហាស់
    ប៉ុលអាពត ! ប៉ុលអាសែន !ជាមិត្តបងមិត្តប្អូន ក្រហមដូចគ្នា !
    ខួរឆ្កែកុម្មុយនិស្ដបំផ្លាញជាតិខ្មែរ ចំរើនតែពួកចិនពួកយួនម៉ែនតាម៉ង់ .
    យ៊ីពូជអាអស់ណឹងពូជថោកទាបដូចគ្នាវាមែន !!!

  12. ខ្មោចអាយួនហូជីមិញ says:

    ចយអើយ ៧មករា អាន់មួងចង់ឌូកាឡូង ពីពន្ធ័អាឆ្កែកញ្ជះហូនសេន ។

  13. ខ្មោចអាយួនហូជីមិញ says:

    ចយអើយ ៧មករា ពីពន្ធ័អាឆ្កែកញ្ជះហូនសេន កាឡូង ប៊ឺៗ
    អាន់មួងចង់ឌូកាឡូង ប៊ុនរានីហូនសេន អែមដែបឌូម៉ែអែមរោយ ។

  14. CHEA says:

    NO QUESTION 7 JANUARY WAS A KILLER REGIME. ALL CAMBODIAN HAVE TO UNDERSTAND BEFOR IT TOO LATE.PEACE TO ALL CAMBODIAN

  15. I,Khmer says:

    Mother fucker, dark skin, hippatitis C ….stand up!!!