បក្ស​ប្រឆាំង​គ្រោង​ប្តឹង​រដ្ឋាភិបាល​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ករណី​បាញ់​កម្មករ​ស្លាប់

Tuesday, 07 January 2014
មាស សុខជា
ភ្នំពេញ ប៉ុស្តិ៍

140107_05b

មេដឹកនាំគណបក្ស​សង្គ្រោះ​ជាតិ​រាប់បាតឧទ្ទិ​សឲ្យ​បាតុករ​ដែល​ស្លាប់​។ រូបថត ជីវ័ន

ភ្នំពេញៈ គណបក្ស​ប្រឆាំង​កំពុង​រៀបចំ​ភ័ស្តុតាង​និង​ឯកសារ​ពាក់ព័ន្ធ​ដើម្បី​ដាក់​ទៅ​ក្នុង​បណ្តឹង​ប្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ប្រឆាំង​នឹង​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ការ​បញ្ជា​ឲ្យ​កម្លាំង​ប្រដាប់​អាវុធ​បាញ់​ប្រហារ​ទៅ​លើ​បាតុករ ក្នុង​ការ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ខែ។

ទន្ទឹម​នេះ​អ្នក​ជំនាញ​ច្បាប់​ក៏​បាន​អះអាង​ថា ខ្លួន​កំពុង​រង់​ចាំ​ជួយ​អន្តរាគមន៍​ដាក់​បណ្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​បញ្ជា​ឲ្យ​កម្លាំង​ប្រដាប់​អាវុធ​បាញ់​ប្រហារ​ទៅ​លើ​ប្រជាជន​ដែល​គ្រាន់​តែ​ទាមទារ​ការ​ដំឡើង​ប្រាក់​ខែ​ហើយ​ថា ការ​ប្រព្រឹត្ត​របស់​កម្លាំង​ប្រដាប់​អាវុធ​ក្នុង​ការ​បាញ់​បាតុករ​គឺ គ្រប់​គ្រាន់​ក្នុង​ការ​ដាក់​បណ្តឹង​ទៅ​កាន់ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។

ថ្លែង​ទៅ​កាន់​អ្នក​កាសែត កាល​ពី​ម្សិលមិញ នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ខណ្ឌ មាន​ជ័យ បន្ទាប់​ពី​ពិធី​ឧទ្ទិស​កុសល​ជូន​អ្នក​ដែល​ត្រូវ​បាញ់​ស្លាប់​កាល​ពី​សប្តាហ៍​មុន អនុ​ប្រធាន​គណបក្ស​នេះ លោក កឹម សុខា មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ​និង​គ្រួសារ​រងគ្រោះ​កំពុង​ប្រមូល​ភ័ស្តុតាង​និង​ឯកសារ​ពាក់​ព័ន្ធ​ដើម្បី​រៀបចំ​បណ្តឹង​ដាក់​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ប្តឹង​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ពី​បទ​បញ្ជា​ឲ្យ​កម្លាំង​ប្រដាប់​អាវុធ​រដ្ឋាភិបាល ធ្វើ​ការ​បាញ់​ទៅ​លើ​ប្រជាជន ក្នុង​អំឡុង​ការ​ធ្វើ​បាតុកម្ម។

លោក កឹម សុខា ថ្លែង​បន្ត​ថា៖ «យើង​កំពុង​រៀបចំ​នីតិវិធី ហើយ​យើង​មាន​មេធាវី​អន្តរជាតិ​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ការងារ​នេះ»។ ប៉ុន្តែ​លោក​មិន​បាន​ប្រាប់​ពី​កាលបរិច្ឆេទ​ជាក់​លាក់​ទេ​គឺ គ្រាន់​តែ​ថ្លែង​ថា បណ្តឹង​នេះ​នឹង​ដាក់​នៅ​ពេល​ឆាប់ៗ​នេះ។

លោក កឹម សុខា បន្ថែម​ថា គណបក្ស​ប្រជាជន​កម្ពុជា​គ្មាន​ជម្រើស​ក្នុង​ការ​ចរចា​ជាមួយ​គណបក្ស សង្គ្រោះ​ជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ​ក្រៅ​ពី​ការ​ប្រើ​ហិង្សា​និង​ការ​បង្ក្រាប​បាតុករ​ដូច​ពួក​កុម្មុយនីស្ត​ឡើយ​ហើយ​ថា រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា ដែល​តែង​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់​ទៅ​លើ​ប្រជាជន​ដែល​សហគមន៍​អន្តរជាតិ​បាន​ដឹង​យ៉ាង​ច្បាស់។

លោក កឹម សុខា ថ្លែង​ថា៖ «សកម្មភាព​នេះ គឺ​គ្រប់​គ្រាន់​សម្រាប់​សហគមន៍​ជាតិ‑អន្តរជាតិ មើល​ពី​កំហុស​របស់​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​សកម្មភាព​នេះ ហើយ​ខ្ញុំ​ជឿ​ថា វា​មិន​យូរ​ទេ​សហគមន៍​ជាតិ អន្តរជាតិ​នឹង​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​ដើម្បី​ផ្តល់​សេរីភាព មក​ឲ្យ​ប្រជាជន​វិញ»។

លោក ហ៊ាង ឫទ្ធី ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា និង​លោក នី ចរិយា ប្រធាន​ផ្នែក​សិទិ្ធ​មនុស្ស​និង​ជំនួយ​ផ្លូវ​ច្បាប់​នៃ​អង្គការ អាដហុក បាន​ថ្លែង​ដូច​គ្នា​ទាក់ទង​នឹង​ការ​បាញ់​ប្រហារ​មនុស្ស ៧ នាក់​ស្លាប់ ចាប់​តាំង​ពី​បាតុកម្ម​បាន​កើត​ឡើង​ក្នុង​ពី​ឆ្នាំ​មុន និង​សប្តាហ៍​កន្លង​ទៅ​ដោយ​សង្កត់​ធ្ងន់​ថា សកម្មភាព​របស់​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​ក្នុង​ការ​បាញ់ ប្រហារ​ប្រជាជន គឺជា​ភ័ស្តុតាង​គ្រប់​គ្រាន់​ពេញ​លេញ​ដើម្បី​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ព្រោះ​ការ​ប្រព្រឹត្ត​ទាំង​នោះ គឺ​រៀបចំ​ជា​ប្រព័ន្ធ មិន​មែន​ជា​ការ​ប៉ះទង្គិច​ដោយ​ចៃដន្យ​ទេ។

លោក ហ៊ាង ឫទ្ធី បាន​ថ្លែង​បន្ដ​ថា៖ «ហេតុ​អ្វី​យើង​មិន​អាច​ដាក់​ពាក្យ​ប្តឹង? បើ​មាន​ភ័ស្តុតាង​គ្រប់​គ្រាន់ ទោះ​ជា​រដ្ឋាភិបាល​លោក ហ៊ុន សែន បដិសេធ​យ៉ាង​ណា ក៏​វា​មិន​អាច​ទៅ​រួច​ដែរ ព្រោះ [សកម្មភាព​នេះ] ត្រូវ​បាន​ថត​ដោយ​កាមេរ៉ា​វីដេអូ ឃើញ​មាន​សាកសព និង​អ្នក​រង​របួស។ នេះ​មិន​មែន​ហៅ​ថា ការ​ប៉ះ​ទង្គិច​ទេ។ ទាំង​នេះ​ហៅ​ថា ប្រើ​អំពើ​ហិង្សា​ដោយ​អាវុធ​ឬ​ហៅ​ថា ការ​សម្លាប់​រង្គាល»។

លោក ហ៊ាង ឫទ្ធី បាន​បន្ថែម​ថា ផ្អែក​លើ​មាត្រា ៧ និង ៩ នៃ​ធាតុ​ផ្សំ​របស់​ច្បាប់​ព្រហ្មទណ្ឌ​អន្តរជាតិ​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ពាក្យ​បណ្តឹង​មាន​ភ័ស្តុតាង​គ្រប់​គ្រាន់​ដើម្បី​ដាក់​បណ្តឹង​ទៅ​តុលាការ​យុតិ្តធម៌​អន្តរជាតិ។

លោក នី ចរិយា ប្រធាន​ផ្នែក​សិទិ្ធ​មនុស្ស និង​ជំនួយ​ផ្លូវ​ច្បាប់​របស់ អាដហុក បន្ថែម​ថា៖ «អ្វី​ដែល​បាន​កើត​ឡើង​នៅ​ផ្លូវ វ៉េងស្រេង ជា​ការ​រៀបចំ​ដោយ​រដ្ឋ​។ វា​ជា​ការ​រៀបចំ​បាញ់​ប្រហារ​មក​លើ​ប្រជាជន ដោយ​មិន​ផ្តោត​លើ​អ្នក​ណា​ម្នាក់​ទេ មាន​ន័យ​ថា​ឲ្យ​តែ​កម្មករ​បាញ់​ទាំង​អស់។ វា​មាន​ន័យ​ថា វា​ជា​ការ​រៀបចំ​ជា​លក្ខណៈ​ប្រព័ន្ធ​របស់​រដ្ឋ។ វា​មិន​មែន​ជា​ការ​ប៉ះទង្គិច​គ្នា​រវាង​កម្មករ​និង​សមត្ថកិច្ច​នគរបាល​ទេ។ វា​ជា​ការ​រៀបចំ​ឡើង​យ៉ាង​ពិត​ប្រាកដ»។

លោក នី ចរិយា បន្ថែម​ថា ប្រសិន​បើ​ប៉ះទង្គិច​ដោយ​ចៃដន្យ​មាន​ន័យ​ថា ពេល​បាតុកម្ម​ដើរ​ក្បួន​ការ​ប៉ះ​ទង្គិច​កើត​ឡើង គឺ​បញ្ហា​កើត​ឡើង​នៅ​ពេល​នោះ ប៉ុន្តែ នៅ​ផ្លូវ វ៉េងស្រេង នេះ កម្មករ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​មួយ​កន្លែង ហើយ​កង​កម្លាំង​ប្រដាប់​អាវុធ​បាន​ចុះ​មក​បង្រ្កាប»។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី​បាន​ថ្លែង​ថា សកម្មភាព​នេះ មិន​អាច​បង្ក​គ្រោះថ្នាក់​អ្វី​មក​លើ​រដ្ឋាភិបាល​ទេ។

លោក​អះអាង​ថា៖ «លោក សម រង្ស៊ី លោក កឹម សុខា និង​បក្ខពួក​មួយ​ចំនួន​តែង​តែ​គិត​ចង់​ឲ្យ​តុលាការ​យុតិ្តធម៌ ឧក្រិដ្ឋកម្ម​អន្តរជាតិ [ចោទ​ប្រកាន់​សមាជិក​រដ្ឋាភិបាល]។ ជាច្រើន​លើក តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​មិន​ពិចារណា​សំណើ​ពួកគេ​ទេ»។ លោក​ថ្លែង​ដែរ​ថា៖ «សម្តេច​នាយក​រដ្ឋ​មន្រ្តី​លោក​ជា​អ្នក​គោរព​ច្បាប់ រក​សន្តិភាព​ជូន​កម្មករ​រោងចក្រ នាំ​មក​នូវ​ច្បាប់​និង​សណ្តាប់ធ្នាប់។ ប្រទេស​ជា​ច្រើន​ក៏​ធ្វើ​ដូច​គ្នា ព្រោះ​ប្រជាជន​ភាគ​ច្រើន​ត្រូវ​ការ​សន្តិភាព​ពុំ​មែន​អំពើ​ហិង្សា​ដោយ​ហ្វូង​មនុស្ស​ទេ»៕ PS/TK


What Next?

Recent Articles

9 Responses to "បក្ស​ប្រឆាំង​គ្រោង​ប្តឹង​រដ្ឋាភិបាល​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ករណី​បាញ់​កម្មករ​ស្លាប់"

  1. បុគ្គលិករបស់រដ្ឋាភិបាល says:

    អាឆ្កែបំរើយួន​ផៃ ស៊ីផាន ឈប់ព្រុសទៀតទៅ ពួកអាឆ្កែឯងធ្វើអំពើអាក្រក់ច្រើនពេកហើយ រយៈពេល ៣០ ឆ្នាំកន្លងមកនេះ ហើយមិនដែលពួកអាឆ្កែអស់ឯង ទទួលខុសត្រូវម្តងណាឡើយ ពួកអាឆ្កែឯងតែងតែនិយាយថា អា ហ៊ុន សែន មេចោរលក់ជាតិ ត្រូវជានិច្ច ហើយរាស្រ្តក្រីក្រ និងបក្សប្រឆាំង តែងតែខុសជានិច្ច។ ពួកអាក្បតើជាតិឯង កុំអាលដេកសប្បាយចិត្តិពេក តុលាការអន្តរជាតិ កំពុងប្រមូលភស្តុតាង ដើម្បី អូសករអាមេក្បត់ជាតិហ៊ុន សែនទៅកាត់ទោស ហើយ មិនយូរទេ ចាំតែមើលទៅ។ នៅពេលដែលពួកអាក្បត់ជាតិឯង អស់អំណាច ប្រជាជនខ្មែរទាំងអស់ ទៅសួស្តីអា​ ផៃ ស៊ីផានមុនគេ។

  2. អ្នកធ្វើស្រែ says:

    សូមដាក់ពាក្យប្ដឹងទៅអង្គការនិរទោសកម្មអន្តរជាតិផង!ថែមទៀតអង្គការប្រឆាំងភេរវកម្មអន្តរជាតិ! ថែមទៀតមហាអំណាច៥បូកមួយ,OTAN,VASOVI……..ដាក់ពាក្យប្ដឹងឲ្យគ្រប់កន្លែងម្ដងនេះ។ប្ដឹងសុំនុយគ្លេអ៊ែរ៥គ្រាប់ពីស.រ.អា.។ ៤គ្រាប់ពីបារាំងនិងអង់គ្លេស៍។៧គ្រាប់ពីសហព័ន្ធរុស្ស៊ី។១០គ្រាប់ពីប្រទេសចិន……ពួយឲ្យណាណី ម្ដងមើល!តើខាងណាឈ្នះ????

  3. Anonymous says:

    គួរឲ្យអៀនខ្មាសបំផុតនូវរាល់ឈុតឆាកសមត្ថកិច្ចវាយដំច្រំធាក់បាញ់ប្រហារប្រជាជនខ្លួនអែងដូច
    សត្វធាតុដូចសត្រូវសួរពូជយ៉ាងយង់ឃ្នងបំផុតតែបែរជាមានបរទេសជាជាតិសាសន៏ដ៏ទៃជាអ្នកជួយ
    ឈឺឆ្អាលការពារខ្មែរទាំងនោះទៅវិញ។
    គួរឲ្យអាសូរបំផុតឈាមខ្មែរស្លូតត្រង់ដែលហូរក្រាលធរណី។អាសូរកម្មករខ្មែរដែលម្នាក់ៗមានរូបរាង
    ស្លេកស្លាំងស្គមស្គាំងរាងតូចៗដូចកូនក្មេងមានលក្ខណះកង្វះអាហាររូបត្តម្ភធ្ងន់ធ្ងរ។
    តើដល់ពេលណាទើបឈាមខ្មែររងគ្រោះឈប់ហូរទៀត??

  4. kim says:

    I agree

  5. អ្នកមែន! says:

    វាមិនអាចម៌ទេលោកប្រធានអើយ!មិនដែលឃើញលោកប្រធានធ្វើអ្វីបានផលម្ដងណាសោះ។
    តែលោកប្រធាននៅតែធ្វើព្រោះដើម្បីឲ្យចំណេញនយោបាយសម្រាប់បោករាស្ត្រដែលភ្លើៗ
    ថាលោកប្រធានអង់អាចក្លាហាន គោរពច្បាប់សម្បើមណាស់។មើលឧទាហរណ៍ប្រទេសស៊ីរី
    ជាគំរូទៅដឹងទាំងអស់គ្នាហើយ។ម្យ៉ាងទៀតបើឧបមាថាតុលាការអន្តរជាតិគេចាត់ការបណ្ដឹង
    មែន ហើយស្រាវជ្រាវទៅឃើញថាលោកហ៊ុន សែនពិតជាមានទោសមែន
    តើនរណាមកចាប់គាត់?តើលោកហ៊ុន សែនដេកស្ងៀមឲ្យគេចាប់គាត់?ទម្រាំតែចាប់គាត់
    បាន ខ្ទេចខ្ទីអស់ហើយប្រទេសយើង។នេះឬជាមហិច្ឆតារបស់លោកប្រធាន?តើរាស្រ្តខ្មែរ
    បានមើលឃើញពីបេះដូងទុច្ចរិតរបស់លោកប្រធានដែរឬទេ?ពិបាកថាដែរព្រោះពលរដ្ឋខ្មែរ
    ខុសគេខុសឯង។ពួកគាត់កើតមកមិនបានយកក្បាលមកជាមួយផង។បើមានក្បាលដូច
    ជនជាតិគេដទៃប្រហែលអាចពិចារណាឃើញថាអ្នកនយោបាយណាស្រឡាញ់ជាតិ អ្នក
    នយោបាយណាធ្វើដើម្បីប្រយោជន៍ផ្ទាល់ខ្លួននាំមកនូវគ្រោះថ្នាក់និងការបែកបាក់ជាតិមិនខាន៕

  6. Chenda says:

    អាផានអើយ ល្មមភ្ញាក់រលឹកហើយ ក្នុងមួយឆាកជីវិតមនុស្ស ត្រូវសាងអំពើល្អជួយដល់ប្រជាពលរដ្ឋ ជាពិសេស ជនក្រីក្រ និងជនងាយរងគ្រោះក្នុងសង្គម ។អំណាចរបស់លោកហ៊ុន សែន គង់តែបញ្ចប់នៅថ្ងៃណាមួយជាមិនខាន ពីព្រោះ នៅក្នុងលោកនេះ គ្មានអ្វីដែលជាអមតៈទេ​ ។ហើយក៏គ្មាននរណាម្នាក់អាចឆ្លងផុតពីវាលវដ្តសង្សារឡើយ ។

  7. Strey Khmer says:

    NRCP should take this crime acts of Hun Sen’s military to ICC as soon as possible.

  8. La Rosa says:

    ចំជាល្ងង់មែន ពួក CNRP!!! ត្រូវដឹងថាសម័យនេះ ជាសម័យ អែកឧត្តម អុកញ៉ា និងផ្កាយរះរាប់ពាន់ គឺជាសម័យមួយដែល អ្នកល្ងង់ដឹកដៃបណ្ឌឹត! គេតែងតាំងអ្នកស្មោះត្រង់នឺងគេជារដ្ធមន្រ្ដី ឬ ប្រធាននេះប្រធាននោះ ទោះបីបុគ្គលនោះមិនចេះស្អីក៏ដោយ! បន្ទាប់មកគេរើសបណ្ឌឹតក្នុងបក្សដែលចេះការងារនោះអោយធ្វើកិច្ចការជំនួសអោយ! ពេលចរចារគ្នាខាងមុខ បក្ស CPP អាងទ័ពនឹងយកអំណាចគេមកសង្កត់ពួក CNRP ដែលចូលចឹត្ដនិយាយអំពីការដែលអោយរដ្ធាភិបាលអែកបក្សដោះលែងពួកកម្មករនិងសហជិព​ដែលបានចាប់ខ្លួន និងកំពុងជាប់ឃុំសិនមុននឹងការចារចា។ ខាងCPP គេថា នយោបាយ និង អុក្រឹដ្ធកម្មខុសច្បាប់ ទាំង២ នេះវា​ខុសដាច់គ្នាស្រឡះ! CNRP នៅតែចាញ់ប្រៀប CPP ជានិច្ច! មធ្យាបាយមានតែមួយគត់ដែលដែលត្រូវអនុវត្ដគឺ CPP (Mono-Party Government)ត្រូវតែរកមុខ និងចាប់​អ្នកដែលបាញ់សម្លាប់កម្មករអោយបានមុនសិន មុននឹងចរចាគ្នា! កំហុសរបស់ពួក CNRP គឺពួកគេសប្បាយភ្លេចខ្លួន នៅពេលដែលគេមានការគាំទ្រច្រើនពីសំណាក់មហាជន ស្រែកអាឡេអាឡូគ្មានដឹងទិសដំបន់អ្វី។ អែពួក CPP វិញគេរង់ចាំដោយអត់ធ្មត់នូវវេលាមួយ​សមស្របដែលអាចគៀងត្រីចូលស៊ងបានទាំងអស់តែម៉្ដង!!!

  9. Banh Bev says:

    They were formly LON NOL supporters but now they are in the CPP and CNRP! Because they have different Masters so they are fighting or biting each other for NON-STOP!!!