បក្ស​សង្គ្រោះ​ជាតិ​រៀបចំ​មេធាវី​ប្ដឹង​អ្នក​បាញ់​សម្លាប់​បាតុករ​ទៅ​តុលាការ​អន្តរជាតិ

គណបក្ស​សង្គ្រោះ​ជាតិ បាន​ពឹងពាក់​មេធាវី​បរទេស​ដែល​មាន​ជំនាញ​ច្បាប់​ឧក្រិដ្ឋកម្ម​អន្តរជាតិ និង​សិទ្ធិ​មនុស្ស ដើម្បី​ស៊ើប​អង្កេត​លើ​ករណី​ផ្ទុះ​ហិង្សា ដែល​កង​កម្លាំង​យោធា​បាញ់​កម្មករ​ស្លាប់ ៤​នាក់ និង​របួស​ជិត ៤០​នាក់​ផ្សេង​ទៀត ក្នុង​ប្រតិបត្តិការ​បង្ក្រាប​កម្មករ​ធ្វើ​បាតុកម្ម​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ស្ថិត​នៅ​លើ​ផ្លូវ​វ៉េងស្រេង នោះ មុន​នឹង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នៅ​ទីក្រុង​ឡាអេ ប្រទេស​ហុឡង់ដ៍។

ដោយ ទីន ហ្សាការីយ៉ា
2014-01-07
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

សម រង្ស៊ី កឹម សុខា ៦១០
ប្រធាន​និង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​បក្ស​សង្កាត់​ចាក់អង្រែលើ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ មករា ឆ្នាំ​២០១៤។ RFA/Tin Zakariya

មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ទេរ​សិទ្ធិ​ឲ្យ​មេធាវី​អន្តរជាតិ ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណី​កម្លាំង​របស់​រដ្ឋាភិបាល​បាញ់​ប្រហារ​ទៅ​លើ​កម្មករ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​កម្មករ​ធ្វើ​បាតុកម្ម​អហិង្សា​នោះ។

ការ​លើក​ឡើង​ដូច្នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ ចាក់អង្រែលើ ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៤។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ប្រសាសន៍​ថា ប្រសិន​បើ​ក្រុម​មេធាវី​អន្តរជាតិ​រក​ឃើញ​ថា កម្លាំង​ប្រដាប់​អាវុធ​រដ្ឋាភិបាល​ប្រើ​អំពើ​ហិង្សា​ខុស​ច្បាប់ ជា​ការ​វាយ​ប្រហារ​ដោយ​រង្គាល និង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នោះ មាន​ន័យ​ថា ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អាយ.ស៊ី.ស៊ី (ICC) នៅ​ទីក្រុង​ឡាអេ ប្រទេស​ហុឡង់ដ៍ ភ្លាម។

«សំឡេង»

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ជា​តុលាការ​ឯករាជ្យ​មិន​នៅ​ក្រោម​អង្គការ​សហប្រជាជាតិ ទេ។ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បង្កើត​ឡើង​ក្រោម​លក្ខន្តិកៈ​មួយ​ដែល​គេ​បាន​ព្រមព្រៀង​គ្នា​នៅ​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី។ តុលាការ​នេះ​ចាត់​ការ​តែ​រឿង​ក្តី​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ណា​ដែល​ម្ចាស់​ប្រទេស​ព្រងើយ​កន្តើយ​មិន​ដោះស្រាយ ឬ​ក៏​រដ្ឋាភិបាល​នៃ​ប្រទេស​នោះ​ចាត់​ការ​ដោះស្រាយ​ដែរ តែ​គ្រាន់​តែ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដែល​នៅ​ក្រោម​សម្ពាធ​រដ្ឋាភិបាល​ណា​នោះ ដើម្បី​ជួយ​ការពារ​ឧក្រិដ្ឋជន មិន​អោយ​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ឧក្រិដ្ឋ​ដែល​ជន​នោះ​បាន​ប្រព្រឹត្ត។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា ការ​ពឹងពាក់​មេធាវី​បរទេស​ណា​មួយ​នោះ គឺ​ជា​សិទ្ធិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ តែ​លោក​បញ្ជាក់​ថា បញ្ហា​នេះ​រដ្ឋាភិបាល​ក៏​បាន​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត ដើម្បី​រក​យុត្តិធម៌​ជូន​អ្នក​ដែល​ស្លាប់​ទៅ​ដែរ។

«សំឡេង»

ទោះ​ជា​យ៉ាង​នេះ​ក្ដី គណបក្ស​សង្គ្រោះ​ជាតិ និង​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ចំនួន បាន​លើក​ឡើង​ថា ពួក​គេ​មិន​មាន​ជំនឿ​លើ​រដ្ឋាភិបាល​ក្នុង​ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​លើ​កម្មករ​ទេ ពីព្រោះ​ថា ជា​បទ​ពិសោធន៍ ការ​បាញ់​សម្លាប់​កម្មករ​សំណង់​នៅ​ស្ពាន​អាកាស​ក្បាល​ថ្នល់ និង​ករណី​បាញ់​ស្លាប់​ស្ត្រី​លក់​បាយ​នៅ​ស្ទឹងមានជ័យ មក​ទល់​ពេល​នេះ​រដ្ឋាភិបាល​មិន​មាន​ឆន្ទៈ​ក្នុង​ការ​រក​ឃាតក​ពិត​នោះ​ទេ។

បន្ថែម​លើ​នេះ​ទៀត ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រក្សា​ជំហរ​ទាមទារ​ដដែល គឺ​ការ​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​នៅ​មុន​អាណត្តិ។ លោក​បញ្ជាក់​ថា ទោះ​បី​ជា​គណបក្ស​ប្រជាជន​កម្ពុជា ដឹក​នាំ​ដោយ លោក ហ៊ុន សែន បាន​ប្រើ​យុទ្ធសាស្ត្រ​បាញ់​សម្លាប់​យ៉ាង​ណា​ក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រក្សា​ជំហរ​ដដែល។

«សំឡេង»

អង្គការ​សិទ្ធិ​មនុស្ស​ជាតិ អន្តរជាតិ ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក និង​បណ្ដាញ​អង្គការ​សហប្រជាជាតិ ប្រចាំ​ប្រទេស​កម្ពុជា រួម​នឹង​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​សុក្រ ទី​៣ មករា បាន​ថ្កោលទោស​ការ​ប្រើប្រាស់​គ្រាប់​កាំភ្លើង​ពិត​របស់​កង​រាជ​អាវុធហត្ថ បាញ់​ទៅ​លើ​ក្រុម​កម្មករ បណ្ដាល​ឲ្យ​កម្មករ​ចំនួន ៤​ស្លាប់ និង ៣៧​នាក់​ផ្សេង​ទៀត​រង​របួស។ អង្គការ​សហប្រជាជាតិ ស្នើ​ឲ្យ​សមត្ថកិច្ច​រដ្ឋាភិបាល បញ្ឈប់​ការ​ប្រើប្រាស់​គ្រាប់​កាំភ្លើង​ពិត​បង្ក្រាប​បាតុកម្ម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

25 Responses to "បក្ស​សង្គ្រោះ​ជាតិ​រៀបចំ​មេធាវី​ប្ដឹង​អ្នក​បាញ់​សម្លាប់​បាតុករ​ទៅ​តុលាការ​អន្តរជាតិ"

  1. Anonymous says:

    តាម ចាប់ ឃាតករ អោយ ទាល់ តែបាន កុំ លើក លែង ! និះ ជា និតិរដ្ឋ !

    សម្លាប់ គេ ត្រូវ តែ មាន ទោស !

  2. អ្នកធ្វើស្រែ says:

    សូមដាក់ពាក្យប្ដឹងទៅអង្គការនិរទោសកម្មអន្តរជាតិផង!

  3. Phoung Tran says:

    បងជាទន្សាយ ប្រូច!!!!!!!!!

  4. La Rosa says:

    រឿងដំណាលចិននិយាយថា ត្រូវតែសម្លាប់មាន់ដើម្បីបំភ័យស្វា! ដូចនេះ នៅកម្ពុជាគេសម្លាប់កម្មករដើម្បីបំភ័យ សម រង្សី និង កឹមសុខា អោយបាក់ស្បាត និង រត់ចោលស្រុក!!!

  5. La Rosa says:

    រឿងដំណាលចិននិយាយថា ត្រូវតែសម្លាប់មាន់ដើម្បីបំភ័យស្វា! ដូចនេះ នៅកម្ពុជាគេសម្លាប់កម្មករដើម្បីបំភ័យ សម រង្សី និង កឹមសុខា អោយបាក់ស្បាត និង រត់ចោលស្រុក!!!!

  6. បរិមី ព្រ:វិហារ says:

    រកកលល្បិចបោកប្រាស់និងញុះញង់សមាជិកបក្សរបស់ខ្លួននិងសហការីបន្តទៀតទៅ មានការស្លាប់កូដករ ដែលជាកម្មករយ៉ាងនេះ អាចយកករណីនេះមកធ្វើអាជីវកម្មបានមួយរយះទៀតដែរ ។ យើងខ្ញុំទាំងអស់គ្នា សុំតុលាការចាត់វិធានការមុឺងម៉ាត់និងប្រកបដោយយុតិ្តធម៌បំផុត ក្នុងការរកយុតិ្តធម៌ជូនអ្នកស្លាប់ ដោយចាញ់បោកការឃោសនាអកុសលរបស់មេដឹកនាំប្រឆាំង និងដាក់ការផាកពិន័យជនល្មើសនិងអ្នកនៅពីក្រោយខ្នងញុះញង់ត្រូវផ្តល់សំណងការខូចខាត. ឱយម្ចាស់ មន្ទីរទេព្យ ហាងលក់ដូរ ផ្ទះសំដែង និងម្ចាស់រោងចក្រដែលរងការខូចខាត ដែលគិតជាទឹកប្រាក់រាប់រយលានដុល្លា នោះផង ។ ហើយគិតទង្ងន់ទោសករណីមិនសងទេ អាចជាប់គុក យ៉ាងតិចក៏មិនតិចជាង 10 ឆ្នាំដែរ តែយ៉ាងណាក្រែងបានពួកអាមេរិក ឬបារាំងជួយតែ 200 ឬ300 លានដុល្លា មកឱយមេដឹកនាំទាំងពីរ បីរូបនេះ អាចដោះស្រាយបានបាត់ទៅហើយ អារឿងសំណងប៉ុណ្ណឹងៗ ! តែនៅសល់តែរឿងព្រហ្មទណ្ឌវិញម្តង ។ តែពិបាកទាយណាស់ មិនស្រួលខាង ICCមិនឱយសង ព្រោះICCអាចចេញចំណាយសងជំនួសវិញផងមិនដឹង ?!

  7. Anonymous says:

    គួរឲ្យអៀនខ្មាសបំផុតនូវរាល់ឈុតឆាកសមត្ថកិច្ចវាយដំច្រំធាក់បាញ់ប្រហារប្រជាជនខ្លួនអែងដូច
    សត្វធាតុដូចសត្រូវសួរពូជយ៉ាងយង់ឃ្នងបំផុតតែបែរជាមានបរទេសជាជាតិសាសន៏ដ៏ទៃជាអ្នកជួយ
    ឈឺឆ្អាលការពារខ្មែរទាំងនោះទៅវិញ។
    គួរឲ្យអាសូរបំផុតឈាមខ្មែរស្លូតត្រង់ដែលហូរក្រាលធរណី។អាសូរកម្មករខ្មែរដែលម្នាក់ៗមានរូបរាង
    ស្លេកស្លាំងស្គមស្គាំងរាងតូចៗដូចកូនក្មេងមានលក្ខណះកង្វះអាហាររូបត្តម្ភធ្ងន់ធ្ងរ។
    តើដល់ពេលណាទើបឈាមខ្មែររងគ្រោះឈប់ហូរទៀត??

  8. BaBaBoo says:

    ហេតុការក្នុងសភាពជាក់ស្តែង គណប្សប្រជាជនដឹកនាំដោយសម្តេចហ៊ុន សេន បានបំពានរដ្ឋធម្មនុញ្ញ និងបំពានច្បាស់អន្តរជាតិ ។ គណប្សប្រជាជន បង្កើតឯកបក្សរដ្ឋា ភិបាល ហើយបង្កភាពហឹង្សាលើប្រជាពលរដ្ឋឯង ខុសនិងច្បាប់រដ្ឋបានចែង ។

    ចូររលឹកមកវិញនៅ ១៩៨៩ យួនដកចេញពីកម្ពុជា វាក៏អាចចូលមកវិញក្នុងរូបភាពផ្សេង ដែលវាបានប្រើប្រាស់សម្តេចហ៊ុន សែនជាអាយ៉ង ។ បំបែកបំបាក់ដើម្បីកាន់កាប់ យួន បានសម្រេច១០០ភាគរយនៅកម្ពុជាក្រោមកាលពីជាង៦០ឆ្នាំមុន រឿងអីដែលថាវាមិន ហ៊ាននៅកម្ពុជាកណ្តាល! ។

    ការប្តឹងផ្តល់លើឆាកអន្តរជាតិ ត្រូវធ្វើសន្សឹមៗកុំបំបោល ហើយចាប់ចំណុចខ្សោយឲ្យជាប់ក្បាលម៉ាស៊ិនភេរវកម្ម កុំចាប់កន្ទុយប្រយ័ត្នក្រឡះងាកខាំវិញ ។

  9. អ្នកមែន! says:

    វាមិនអាចម៌ទេលោកប្រធានអើយ!មិនដែលឃើញលោកប្រធានធ្វើអ្វីបានផលម្ដងណាសោះ។
    តែលោកប្រធាននៅតែធ្វើព្រោះដើម្បីឲ្យចំណេញនយោបាយសម្រាប់បោករាស្ត្រដែលភ្លើៗ
    ថាលោកប្រធានអង់អាចក្លាហាន គោរពច្បាប់សម្បើមណាស់។មើលឧទាហរណ៍ប្រទេសស៊ីរី
    ជាគំរូទៅដឹងទាំងអស់គ្នាហើយ។ម្យ៉ាងទៀតបើឧបមាថាតុលាការអន្តរជាតិគេចាត់ការបណ្ដឹង
    មែន ហើយស្រាវជ្រាវទៅឃើញថាលោកហ៊ុន សែនពិតជាមានទោសមែន
    តើនរណាមកចាប់គាត់?តើលោកហ៊ុន សែនដេកស្ងៀមឲ្យគេចាប់គាត់?ទម្រាំតែចាប់គាត់
    បាន ខ្ទេចខ្ទីអស់ហើយប្រទេសយើង។នេះឬជាមហិច្ឆតារបស់លោកប្រធាន?តើរាស្រ្តខ្មែរ
    បានមើលឃើញពីបេះដូងទុច្ចរិតរបស់លោកប្រធានដែរឬទេ?ពិបាកថាដែរព្រោះពលរដ្ឋខ្មែរ
    ខុសគេខុសឯង។ពួកគាត់កើតមកមិនបានយកក្បាលមកជាមួយផង។បើមានក្បាលដូច
    ជនជាតិគេដទៃប្រហែលអាចពិចារណាឃើញថាអ្នកនយោបាយណាស្រឡាញ់ជាតិ អ្នក
    នយោបាយណាធ្វើដើម្បីប្រយោជន៍ផ្ទាល់ខ្លួននាំមកនូវគ្រោះថ្នាក់និងការបែកបាក់ជាតិមិនខាន៕

  10. Anonymuos says:

    Hun Sen must be responsible for the death of inocent demonstrators. ICC will arrest him soon.

  11. rayuth says:

    absolutely, I have no trust on the judiciary in cambodia. the judicial system in cambodia has been under the political influence for years. cambodia judiciary is not independent. many people are/were become victims of this judiary. anyway,the killer and his cruel men must be punished by the law and the people. I believed that cambodians understand and know who is the main killer who had ordered armed force to beat and shoot at innocent civilians or protesters. people and I still have hope that there would have justice.

  12. Anonymous says:

    អ្នក បាញ់ កម្មករ អោយ ស្លាប់ ជាអ្នកត្រូវ ឬ ? ! មានតែប្រទេសខ្មែរ ជាប្រទេស ព្រៃ !

    បើ បាញ់ គេ គ្មាន ទោស , អញ សុំ បាញ់ អា ឆ្កែ មួល បង្កាច់ គេ អោយ ង៉ាប់ មួយ មើល !

  13. Anonymous says:

    អា បរិមី ព្រះវិហារ ក្លែងក្លាយ ,

    បើ ម៉ែ ឪ អ្ហែង អប់ រំ អ្ហែង កុំ អោយ វ៉ៃ បាញ់ សម្លាប់ គេ , ហើយ អ្ហែង មិន ស្តាប់ ទៅ សម្លាប់ គេ !

    តើ អ្នក ណា មាន ទោស ! ​សូម អញ្ជើញ ឆ្លើយ ? ុំ

  14. Next Generation says:

    លោកម្នាក់ថាប្រជាពលរដ្ឋខ្មែរកើតមកមិនយកក្បាលមកជាមួយ លោកក៏ដួចតែគ្នា លោកបែបលើសគេ លោកប្រហែលភ្លេចយកបេះដូងជាខ្មែរ មកជាមួយ ​។

  15. Next Generation says:

    ហើយអ្នកនិយាយថាគេភ្លើ ខ្លួនវាភ្លើជាងគេទៅទៀតនិងថែមជាជនពាលថែមទៀត ព្រោះបណ្ឌិតមិនដែលប្រមាថអ្នកល្ងង់ទេ មានតែអាណិតអាសូរគាំទ្រដល់ជនក្រីក្រតោកយ៉ាកល្ងង់និងជួយបណ្តុះបណ្តាលគាំទ្រនិងលើកស្ទួយឲ្យផុតពីភាពល្ងង់ខ្លៅ នេះទើបបណ្ឌិតពិត។
    ដូច្នេះ មតិភាគច្រើនប្រាកដជាសន្និ្ដដ្ឋានបានហើយថានរណាជាពាលនរណាជាបណ្ឌិត​មិនបាច់មកប្រឹងសរសេរបន្លំកាយត្រឡប់កប់ជាន់ បង្ហាញសារធាតុពិតរបស់់ខ្លួនឲ្យគេមើលទេ លៀនកន្ទុយកញ្ជ្រោងកណ្តាលវាល។

  16. Anonymous says:

    After protesting for weeks, with unlawful marches that led to the deadly consequence,
    Sam Rainsy acts as if he is the defender of the law , by suing the government that used force to crack down on violent protesters.
    Sam Rainsy himself never understands the law by promoting the social unrest , breaking the law for his own benefit.
    The factories, the clinic , and the houses are severely damaged by protesters orchestrated by Sam Rainsy , kem Sokha and his followers ! He and his groups should be brought to justice that causing the the damages of $270,000,000 crippled the Cambodian’s economy threatening factory workers’lives if they don’t joint the protesters ,threatening businesses’ owners to abandon their businesses , and bringing the garment operations to the standstill for the last two weeks!
    These actions are violent robberies.

  17. Pingpong says:

    ១. មើលចុះ រដ្ឋាភិបាលចោរ វាចាត់ចែងការគ្រប់គ្រង់ប្រទេសរបៀបម៉េច!! ហ៊ុនសែនជាមនុស្សខ្វះការអបរំ តាំងពីក្មេង និងជាមនុស្សមិនចេះអៀនខ្មាស់ បានរៀបចំក្រុមមនុស្សស៊ីឈ្នួលបង្រ្កាបបាតុកម្ម ឬដែលបក្ខពួកហ៊ុនសែនដាក់ឈ្មោះអោយពួកនេះថា៖ សន្តិសុខ!! ដែលពីសម័យ ជា សុផារ៉ា ហៅក្រុមនេះថា៖ ក្រុម២២ ឬ២២នាក់!!!
    ២. តើក្រុមនេះ ជាមនុស្សប្រភេទណា? មនុស្សរបស់ក្រុមនេះ រួមមាន ពួកគ្មានការងារធ្វើ ក្រុមចំណាកស្រុកពីជនបទមករកការងារនៅភ្នំពេញ ក្រុមអ្នកលេង បច្ចុប្បន្នក្រុមនេះសរបសំរួលដោយ ឃួង ស្រេង ជាអភិបាលរងក្រុង និងជាអតីតក្រុម២២។ នៅពេលដែលរ័ត្ន ស្រ៊ាង មកកាន់ការជាមេអាវុធហត្ថក្រុងភ្នំពេញ រ័ត្នស្រ៊ាងបានប្រើប្រាស់មនុស្សធ្លាប់ញៀនថ្នាំដែលបានបន្សាបភាបញៀននៅបន្ទាយមានជ័យ!!
    ៣. ខ្ញុំមានញាតិម្នាក់ក៍ត្រូវបានជួលអោយនៅក្នុងក្រុមនេះដែរ ។ គាត់ជាមនុស្សគ្មានការងារធ្វើ រៀនត្រឹមថ្នាក់ទី៤ ។ គាត់មកភ្នំពេញដើម្បីមករត់ម៉ូតូឌុប តែត្រូវគេទាក់ទងអោយចូលបំរើការក្នុងក្រុមនេះ។ គាត់ចូលក្នុងក្រុមនេះដំបូងគឺ ធ្វើជាក្រុមបង្រ្កាបបាតុកម្មអ្នកតវ៉ានៅបុរីកីឡា!!!! គាត់និយាយថា៖ បើគេអោយដាក់ គឺដាក់សិនហើយ តែបើអ្នកប្រឆាំងតវ៉ាខ្លាំងគឺនាំគ្នារត់រៀងៗខ្លួន លុយថ្ងៃក៍មិនបានបើកដែរ ហើយទៅជួបគេលើកក្រោយត្រូវគេស្តីអោយ!!
    ៣. ក្រុមពាក់មួកម៉ូតូនេះហើយជាអ្នកដុតឡានអាវុធហត្ថនៅស្ទឹងមានជ័យ!! ឯកសណ្ឋានរបស់ក្រុមនេះគឺពាក់អាវក្រាស់ ពាក់មួកសុវត្ថភាព ជាការចាំបាច់!!!

  18. La Rosa says:

    ចំជាល្ងង់មែន ពួក CNRP!!! ត្រូវដឹងថាសម័យនេះ ជាសម័យ អែកឧត្តម អុកញ៉ា និងផ្កាយរះរាប់ពាន់ គឺជាសម័យមួយដែល អ្នកល្ងង់ដឹកដៃបណ្ឌឹត! គេតែងតាំងអ្នកស្មោះត្រង់នឺងគេជារដ្ធមន្រ្ដី ឬ ប្រធាននេះប្រធាននោះ ទោះបីបុគ្គលនោះមិនចេះស្អីក៏ដោយ! បន្ទាប់មកគេរើសបណ្ឌឹតក្នុងបក្សដែលចេះការងារនោះអោយធ្វើកិច្ចការជំនួសអោយ! ពេលចរចារគ្នាខាងមុខ បក្ស CPP អាងទ័ពនឹងយកអំណាចគេមកសង្កត់ពួក CNRP ដេលចូលចឹត្ដនិយាយអំពីការដែលអោយរដ្ធាភិបាលអែកបក្សដោះលែងពួកកម្មករនិងសហជិព​ដែលបានចាប់ខ្លួន និងកំពុងជាប់ឃុំសិនមុននឹងការចារចា។ ខាងCPP គេថា នយោបាយ និង អុក្រឹដ្ធកម្មខុសច្បាប់ ទាំង២ នេះវា​ខុសដាច់គ្នាស្រឡះ! CNRP នៅតែចាញ់ប្រៀប CPP ជានិច្ច! មធ្យាបាយមានតែមួយគត់ដែលដែលត្រូវអនុវត្ដគឺ CPP (Mono-Party Government)ត្រូវតែរកមុខ និងចាប់​អ្នកដែលបាញ់សម្លាប់កម្មករអោយបានមុនសិន មុននឹងចរចាគ្នា! កំហុសរបស់ពួក CNRP គឺពួកគេសប្បាយភ្លេចខ្លួន នៅពេលដែលគេមានការគាំទ្រច្រើនពីសំណាក់មហាជន ស្រែកអាឡេអាឡូគ្មានដឹងទិសដំបន់អ្វី។ អែពួក CPP វិញគេរង់ចាំដោយអត់ធ្មត់នូវវេលាមួយ​សមស្របដែលអាចគៀងត្រីចូលស៊ងបានទាំងអស់តែម៉្ដង!!!

  19. rayuth says:

    It is still an unanswered question that how can the rule of law in cambodia be improved and strengthened? how could the judicial system in cambodia be enhanced? how could democracy be strengthened? Has cambodia been ruled democratically? before responding to these questions, please think about how is the country being ruled, separation of the main power- legislative, executive, judicial.

  20. Neak ta says:

    Sam Rainsy is the murder. He tries to destroy Cambodians and Cambodia.

  21. Anonymous says:

    Democracy in Asia not just Cambodia never works. Look at Thailand even if the government comes from the electoral process reflecting the will of the majority of the people, still the minority doesn’t accept what it is, they get out of the parliament to protests on the streets not to recognize the Legitimancy of the Majority , in some cases the Arm Force gets involve in politics , and overthrows the Government that elected by the people.

    Borrowing from Thailand , the opposition party doesn’t recognize the ruling party, boycotts the meeting in Parliament accusing them that they steal their votes. The NRCP trys every means by protesting on the streets everyday disrupting people’s lives ,destroying businesses ,bringing the garment operations to the standstill for the last two weeks, costing million of dollars in damages.
    Cambodia needs development to fight poverty!

  22. Banh Bev says:

    ជនជាតិវៀតណាមនៅកម្ពុជាជាច្រើននាក់កំពុងសប្បាយនិងគាំទ្រជ័យជំនះរបស់យើង!!!

  23. បក្ស​សង្គ្រោះ​ជាតិ​រៀបចំ​មេធាវី​ប្ដឹង​អ្នក​បាញ់​សម្លាប់​បាតុករ​ទៅ​តុលាការ​អន្តរជាតិ

    បក្ស​សង្គ្រោះ​ជាតិ​ចេះច្បាប់អន្តរជាតិទេ ?

    មានតែប្រទេស និងប្រទេសបានមានសិទ្ធប្តឹង

    បុគ្គលបក្សគ្មានសិទ្ធប្តឹងទេ

    ទៅរៀនដល់បារាំងហើយនៅលើៗ

  24. Vithean says:

    សុបិនអាក្រក់នឹងក្លាយជាការពិតមួយរំពេច នៅពេលដែលមេធាវីអន្តរជាតិជនាញបទឧក្រិដ្ឋ រកឃើញថាហ៊ុន សែន នៅពីក្រោយនៃការបាញ់សម្លាប់យ៉ាងរង្គាល ទៅលើកម្មកររោងចក្រ ផ្លូវវេង ស្រេង។

    ថ្ងែនោះហើយ ដែលមានសម្រែកយ៉ាងកងរំពងពីប្រជារាស្ត្រខ្មែរថា យុត្តិធម៌ ពិតជាមានមែន!

  25. Vithean says:

    មិនចាំបាច់ប្រទេស និង ប្រទេសជាអ្នកប្តឹងនោះឲ្យតែមានបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ អ្នកតំណាងប្រជាពលដ្ឋនៃប្រទេសនោះ គឺ មានសិទ្ធិគ្រប់គ្រាន់ ប្តឹងបាន ដូច្នេះ ចប់ហើយ ហ៊ុន សែន និង ក្រុមប្រតិកិរិយា។