លោកសម រង្ស៊ី៖ បាតុកម្មអហិង្សាគណបក្សសង្គ្រោះជាតិ​ នៅថ្ងៃ​ខាង​មុខ​ នៅ​តែមានអ្នកចូលរួម​ច្រើន បើទោះបីមាន​ការបង្ក្រាប​​

ដោយ៖​ តាំង វីដា​
ថ្ងៃអង្គារ៍ ទី7 ខែមករា ឆ្នាំ2014​
http://vodhotnews.com

ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ​ ធ្វើសន្និសីទនៅ​ថ្ងៃទី​០៦​ខែ​មករា (រូបថត តាំង វីដា)

ថ្នាក់​ដឹក​នាំ​គណបក្សសង្គ្រោះជាតិ នៅ​តែរំពឹង​ថា បាតុកម្ម​អហិង្សា​​របស់ខ្លួនដែលគ្រោង​ធ្វើ​​​​​នៅ​ថ្ងៃ​ខាង​មុខ នឹង​​នៅ​តែ​មាន​ការ​ចូលរួម​ច្រើន​ពី​ប្រជា​ពលរដ្ឋ​ ដែល​​ជាអ្នក​គាំទ្រ​ បើទោះជាមាន​ការ​បំបែក​ក្រុមបាតុករ​ពីកម្លាំង​សមត្ថកិច្ច​កាល​ពី​ចុង​ សប្តាហ៍មុន​ក្តី។

ថ្លែង​នៅក្នុង​ សន្និសីទសារព័ត៌មាន​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​០៧​ខែ​មករានេះ លោក សម រង្ស៊ី មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​មាន​ការបំបែក​ទៅ​លើ​បាតុករ​របស់​គណបក្ស​សង្គ្រោះជាតិ កាល​ពី​ថ្ងៃ​ទី​០៤​​ខែ​មករា​កន្លង​ទៅ​នេះ​​ក្តី ប៉ុន្តែកម្លាំង​នៃ​ការ​តស៊ូ​របស់​បាតុករ​​គណបក្ស​​នេះ នៅតែមាន នឹង​អាច​កើន​ឡើង​ជា​ពេល​មុន ដោយ​សារ​ប្រជា​ពលរដ្ឋ​​មាន​ការ​ឈឺចាប់​នឹង​ទង្វើរបស់រដ្ឋាភិបាល​ បច្ចុប្បន្ន។ លោកថា ការ​បង្ក្រាបកាល​​ពី​ថ្ងៃទី​០៤​​ខែមករា​នោះ ​​គឺ​ជា​កម្សោយមួយ​​របស់រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​​គណបក្សប្រជាជនកម្ពុជា។

ចាប់តាំងពី​​​​ប្រកាស​​​លទ្ធផល​បោះឆ្នោត​​ជ្រើស​តាំង​តំណាង​រាស្ត្រនីតិកាល​ទី​៥ កាល​ពី​ខែកញ្ញា​មក​ ​គណបក្សសង្គ្រោះជាតិ​ បាន​ធ្វើ​មហាបាតុកម្ម​​អហិង្សា​ជាច្រើន​លើក​ច្រើន​សារ​មក​ហើយ នៅទីលានប្រជាធិបតេយ្យ ដោយ​មាន​ការ​ចូលរួម​ពីបាតុករ​ជា​ច្រើន​​ម៉ឺន​នាក់ ដើម្បី​ទាមទារ​ឲ្យ​មានការ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត និង​​ទាមទារ​ឲ្យមានការ​បោះឆ្នោត​ឡើង​វិញ។ ​តែ​ទោះជាយ៉ាងណា រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង បាន​ឲ្យ​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​រក្សា​ជំហរ​ស្នើ​​ឲ្យមាន​កិច្ចចរចា​រវាង​គណ​បក្សនយោបាយ​ទាំងពីរ ដើម្បី​កុំឲ្យ​មហា​បាតុកម្ម​​របស់​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើឲ្យ​ប្រទេស​កម្ពុជា​ជួប​កលិយុគ​។ លោក​​ថា ការទាមទារ​បោះឆ្នោត​ឡើងវិញ លុះ​ណា​គណបក្ស​ទាំង​ពីរ​ចរចា​គ្នា​លម្អិត ដើម្បី​សិក្សា​ពី​មូលហេតុ និង​ភាពមិនប្រក្រតី មិន​អាច​ស្តាប់​យោបល់​តែ​ម្ខាង​នោះ​ទេ​៕

សរសេរមកកាន់​លោក តាំង វីដា តាមរយៈ vida@vodhotnews.com


What Next?

Recent Articles

5 Responses to "លោកសម រង្ស៊ី៖ បាតុកម្មអហិង្សាគណបក្សសង្គ្រោះជាតិ​ នៅថ្ងៃ​ខាង​មុខ​ នៅ​តែមានអ្នកចូលរួម​ច្រើន បើទោះបីមាន​ការបង្ក្រាប​​"

  1. អ្នកធ្វើស្រែ says:

    ដោះស្រាយបញ្ហាថ្ងៃ១៤មករា២០១៤វេលាម៉ោងដប់ព្រឹកឲ្យបានរួចស្រឡះសិនលោកបងអើយ!! អារឿងនាំគ្នាទៅអង្គុយហិតផោមស៊ីមីដុះផ្សិតនោះដូចជាអស់សង្ឃឹមហើយលោកបងអើយ!!!។ លើកទី១ស្លាប់អ្នកចាញ់បោក។លើកទី២ស្លាប់អ្នកចាញ់បោកទៀត។លើកទី៣ដល់វេនមេបោក ម្ដងវិញហើយ​មិនអាចជំពាក់ទុកដល់លើកទី៤ទេណា!!!!

  2. Communist says:

    ត្រូវហើយ”អ្នកធ្វើស្រែ”មិនត្រូវអោយអ្នកចាញ់បោក់បន្តស្លាប់ទៀតទេ
    លើកទី3នេះ គួរមេបោកស្លាប់ម្តង ដើម្បីអោយរាងចាល…។

  3. ជ្រេញ សំដី​អាក្មេង ញៀនថ្នាំ ទាំងពីរក្បាលខាងលើនេះណាស់ ។

    យកល្អនាំគ្នាពួកហ្អែង ជួយរកសារុងទុកគ្របខ្មោចអាហ៊ុន សែន ដែលវានឹងស្ទះខ្យល់ងាប់នៅពេលឆាប់ៗនេះផងទៅ អាអូន ពីព្រោះវា លែងមានតម្លៃអីសំរាប់យួនប្រើទៀតហើយ ។

  4. អ្នកមែន! says:

    ចង់នាំទៅស្លាប់ប៉ុន្មាននាក់ទៀតលោកប្រធាន?ហើយពួកអ្នករងគ្រោះក៏ដូចគ្នាដែរ ដឹងថាងាប់ដូចឆ្កែ ដូចឆ្មាហើយនៅតែទៅទៀត។បើតាំងចិត្តដូចនេះហើយកុំយំស្រែក​រកយុត្តិធម៌នាំតែពួកសមត្ថកិច្ចសើចចំអក។

  5. បរិមី ព្រ:វិហារ says:

    ត្រឹមត្រូវ ក្រោយចូលតុលាការហើយ និងដឹងគួរចេញដណើរទៅមុខ យ៉ាងម៉េចៗទៀតហើយ មិនខ្វះអ្នកចូលរួមនោះទេ ព្រោះមិនទាន់អស់រឿងរ៉ាវបោកប្រាស់ ឯណា នៅមានប្រធានបទ និងចំរៀងមួយចំនួន អាចច្រៀងបោកប្រាស់បានតើ ? ប្រឹងជំរុញរឿងយួន ឈ្លានពាន បាត់ទឹក បាត់ដី បាត់ព្រៃ បាត់បឹងបួរ ទន្លេ និងទិក្រុងនិងទីប្រជុំជន បាត់ភាសា បាត់វប្បធម៌ បាត់អី្វៗទាំងអស់ដោយរួមទាំង បក្សប្រឆាំងផងដែរ !!!?