លោក រ៉ុង ឈុន នឹង​ចូល​បំភ្លឺ​តាម​ការកោះហៅ​របស់​តុលាការ នៅ​ថ្ងៃ​ទី១៤ ខែ​មករា​​

ដោយ៖​ ឡាយ សាមាន​
ថ្ងៃអង្គារ៍ ទី7 ខែមករា ឆ្នាំ2014
http://vodhotnews.com

លោក រ៉ុង ឈុន ប្រធានសហភាពសហជីបកម្ពុជា នឹងចូលខ្លួនបំភ្លឺតាមដីកាដោះរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្នុងពេលឆាប់ៗនេះ (រូបភាពដោយ ជន ស្រីណុច)

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ឲ្យដឹងថា លោក​នឹង​ចូលខ្លួន​ទៅ​បំភ្លឺ​តាម​ដីកាកោះ​របស់​តំណាង​អយ្យការ​អម​សាលា​ដំបូង​​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​មករា ខាងមុខនេះ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​អំពើ​បង្កឲ្យមាន​ភាពវឹកវ​រ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​សង្គម​។​

​លោក រ៉ុង ឈុន បាន​ដឹកនាំ​កម្មករ​រោងចក្រ​សម្លៀកបំពាក់ និង​កាត់ដេរ​ស្បែកជើង ធ្វើបាតុកម្ម ដើម្បី​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល និង​ភាគី​និយោជក ដំ​ទ្បើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មក​រ ពី​៨០​ដុល្លារ​អាមេរិក ដល់​១៦០​ដុល្លារ​អាមេរិក ក្នុង​មួយ​ខែ​។

​លោក ប្រាប់​VOD​ថា លោក​មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការចោទប្រកាន់​នោះ​ទេ ពីព្រោះ​ការធ្វើ​កូដកម្ម​-​បាតុកម្ម ជា​សិទ្ធិ​សេរីភាព​របស់​កម្ម​ក​រ ដើម្បី​ទាមទា​រការ​ដំ​ទ្បើង​ប្រាក់​ឈ្នួល​សមរម្យ​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគាត់​។ លោក​បន្តថា លោក​មិន​ព្រួយបារម្ភ​ចំពោះ​ចំណាត់ការ​តុលាការ​នោះទេ​។​

​ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា ក៏​ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ​ឲ្យចូល​ខ្លួន​បំភ្លឺ នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​ដែរ ចំពោះ​ករណី​ដូចគ្នានេះ​៕

សូមសរសេរមកលោក​ ​ទ្បាយ សា​មាន តាមរយៈ laysamean168@yahoo.com


What Next?

Recent Articles

2 Responses to "លោក រ៉ុង ឈុន នឹង​ចូល​បំភ្លឺ​តាម​ការកោះហៅ​របស់​តុលាការ នៅ​ថ្ងៃ​ទី១៤ ខែ​មករា​​"

  1. អ្នកធ្វើស្រែ says:

    អ្ហែងចង់ហាច់ទៅណាក៍មិនរួចដែរអាសំគិះជិះសេះសង្គមរ៉ុងឈុនអើយ។អ្ហែងបំផ្លាញការរៀនសូត្រ របស់កូនអញយូរហើយឥឡូវលទ្ធផលអាក្រក់វិលត្រឡប់ចូលខ្លួនអ្ហែងវិញហើយ! ទៅសំរាកនៅព្រៃសចុះ

  2. Anonymous says:

    អា អ្នកធ្វើស្រែ ក្នុង ក្រុង , មនុស្ស ឡប់ សតិ ​ មិនដឹង ខុស ត្រូវ !