​ប្រជាពលរដ្ឋ​៖ ការ​តាម​ឃ្លាំមើល និង​ហាម​ប្រមូលផ្តុំ ជាការ​បំបិទ​សិទ្ធិ​បញ្ចេញមតិនិង​ជួបជុំ​​

ដោយ៖​ សុទ្ធ គឹម​សឿន​
ថ្ងៃអង្គារ៍ ទី7 ខែមករា ឆ្នាំ2014
http://vodhotnews.com

ប្រជាសហគមន៍បឹងកក់៥នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ ក្រោមហេតុផលថាប្រមូលផ្តុំតវ៉ា ប្រឆាំងនឹងសេចក្តីប្រកាសរបស់រដ្ឋាភិបាល/តាត ឧត្តម

ប្រជាសហគមន៍បឹងកក់៥នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ ក្រោមហេតុផលថាប្រមូលផ្តុំតវ៉ា ប្រឆាំងនឹងសេចក្តីប្រកាសរបស់រដ្ឋាភិបាល/តាត ឧត្តម

​ប្រជាពលរដ្ឋ​មួយចំនួន នៅ​រាជធានី​ភ្នំពេញ បាន​សម្តែង​ការ​មិន​ពេញចិត្ត ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធ​រ​ដែល​តាមឃ្លាំមើល និង​បំបែក​នូវ​រាល់​ការ​ការប្រមូលផ្តុំ​គ្រប់​រូបភាព ចាប់ពី​១០​នាក់​ឡើងទៅ ដោយ​ចាត់ទុកថា​ជាការ​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​សិទ្ធិ​ជួបជុំ​របស់​ពលរដ្ឋ​។​

​កាលពី​ថ្ងៃ​ទី​០៤​ខែ​មករា នៅក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯក ភាព​រាជធានី​ភ្នំពេញ បាន​ដាក់ចេញ​នូវ​វិធានការ​មួយ ដោយ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​និមួយៗ ដើរល្បាត​ឃ្លាំមើល និង​ពង្រឹង​សន្តិសុខ​នៅ​មូលដ្ឋាន​របស់​ខ្លួន មិនឲ្យ​មាន​ការប្រមូល​ផ្តុំ​ណាមួយ​ឡើយ​។ លោក​ថា បើ​មាន​ការប្រមូលផ្តុំ​ណាមួយ ចាប់ពី​១០​នាក់​ឡើងទៅ ដែល​សង្ស័យ​ថា​ជា​ការប្រមូលផ្តុំ​ធ្វើបាតុកម្ម ត្រូវ​បំបែក​ភ្លាម ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​។

​វិធានការ​នេះ ត្រូវបាន​អ្នកលេង​បណ្តាញ​ទំនាក់ទំនង​សង្គម ហ្វេ​សប៊ុក និង​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ មួយចំនួន សម្តែង​ការ​មិន​ពេញចិត្ត និង​រអ៊ូរទាំ​ថា នៅ​រយៈ​ប៉ុន្មាន​ថ្ងៃនេះ គ្រាន់តែ​ពួកគេ​ជួបជុំ​គ្នា​លើសពី​៥​នាក់ នៅក្បែរ​ទីផ្សារ និង​ទីសាធារណៈ​មួយចំនួន ក៏​ត្រូវ​សមត្ថកិច្ច​ចុះ​ទៅ​សួរនាំ និង​ប្រាប់​ឲ្យ​បំបែក​ភ្លាម​។ ប្រជាពលរដ្ឋ​ទាំងនោះ បានចាត់ទុក​ការ​រឹតបន្តឹង​សន្តិសុខ​ពី​សំណាក់​អាជ្ញាធរ​នេះ​ថា​ជា​ការរំលោភ​សិទ្ធិ​បញ្ចេញមតិ សិទ្ធិ​ទទួលបាន​ព័ត៌មាន និង​សិទ្ធិ​ជួបជុំ​របស់​ពួកគេ​ ៖

​ទាក់ទង​នឹង​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​នេះ លោក ឡុង ឌី​ម៉ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បដិសេធ​អត្ថាធិប្បាយ ដោយ​អះអាង​ថា សាលា​រាជធានី​ភ្នំពេញ មិន​បាន​ចេញ​សេចក្ដីណែនាំ​ជា​លាយលក្ខណ៍អក្សរ​ណាមួយ​ឡើយ​ ៖

ការ​រឹតបន្តឹង​សន្តិសុខ​ក្នុង​រាជធានី​ភ្នំពេញ​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​មាន​ការប៉ះទង្គិច​គ្នា​ដោយ​ហិង្សា កាលពី​ថ្ងៃ​ទី​៣​ខែ​មករា នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង រវាង​កងកម្លាំងប្រដាប់អាវុធ និង​កម្មករ បណ្តាលឲ្យ​មាន​អ្នក​ស្លាប់​និង​របួស​ជាច្រើន​នាក់​។ បន្ទាប់ពី​ហេតុការណ៍​នោះ មួយថ្ងៃ កម្លាំង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ ក៏បាន​បំបែក​ក្រុម​បាតុកម្ម​គណ​បក្ស​សង្គ្រោះ​ជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ និង​មិន​អនុញ្ញាត​ឲ្យមាន​បាតុកម្ម​ណាមួយ​ទៀត​ទេ រហូតដល់ បញ្ហា​សន្តិសុខ សុវត្ថិភាព ត្រូវបាន​ធានា​ថា​ត្រឡប់​ទៅ​រក​ភាពប្រក្រតី​វិញ​៕

​សរសេរ​មកកាន់​លោក សុទ្ធ គឹម​សឿន តាមរយៈ keomsoeunsoth@gmail.com


What Next?

Recent Articles

9 Responses to "​ប្រជាពលរដ្ឋ​៖ ការ​តាម​ឃ្លាំមើល និង​ហាម​ប្រមូលផ្តុំ ជាការ​បំបិទ​សិទ្ធិ​បញ្ចេញមតិនិង​ជួបជុំ​​"

  1. កម្មករ កសិករ says:

    លោក ប៉ា សុជាតិវង្ស មនុស្ស ល្អ ពី មុន , អី ឡូវ នេះ​ក្លាយ ទៅ ជា មនុស្ស អាក្រក់ វិញ !

    គួរ អោយ ស្តាយ កូន ខ្មែរ ប្រែ ចិត្ត ដូច ខ្មោច ប៉ុល ពត ស្មាន មិន ដល់ !

  2. ខ្មែរស្លូត says:

    របបកុំមុយនិស្តវិ់លត្រឡប់មកវិញហើយ បងប្អូន

  3. I,Khmer says:

    Pa Socheathvong , need to clip off both of his pinky nail!!! And for Christ sake, stop picking your nose in front of foreigner…….it’s disgusting !?!

  4. Good job

    For keep secutery

  5. BaBaBoo says:

    កុម្មុយនិស្តមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋជួបជុំគ្នា ឬនិយាយវែកញែកនយោបាយរដ្ឋ ។ នៅក្នុងលិទ្ធិកុម្មុយនិស្ត ប្រជាធិបតេយ្យជាខ្មាំងសត្រូវ ។ ម្លោះការអនុវត្តន៌រពេលនេះ ដែល យកច្បាប់ក្រហមនៅក្នុងសេរីពហុបក្ស បក្សប្រជាជនបានបង្ខំខ្លួនក្បត់ឆន្ទះរាស្រ្ត ក្បត់សិទ្ធិសេរីភាពនិងគោលការនយោបាយរួម ។

  6. Sva watpnom says:

    ទើបទៅរៀនបន្ថែមពីយួនថ្មីៗ ដូចនេះត្រូវការអនុវត្តតើវាឆុតឆាប់យ៉ាងណា។

  7. samsungLaptop says:

    i’m so relief to shut down democracy park,
    thanks policemen for protecting Khmer citizen in PHN,,, included me
    —–
    i’m so happy, i’m so grateful, without protester’s
    again, thank u very much for keeping my daily life safe,,

  8. Pingpong says:

    ១. មើលចុះ រដ្ឋាភិបាលចោរ វាចាត់ចែងការគ្រប់គ្រង់ប្រទេសរបៀបម៉េច!! ហ៊ុនសែនជាមនុស្សខ្វះការអបរំ តាំងពីក្មេង និងជាមនុស្សមិនចេះអៀនខ្មាស់ បានរៀបចំក្រុមមនុស្សស៊ីឈ្នួលបង្រ្កាបបាតុកម្ម ឬដែលបក្ខពួកហ៊ុនសែនដាក់ឈ្មោះអោយពួកនេះថា៖ សន្តិសុខ!! ដែលពីសម័យ ជា សុផារ៉ា ហៅក្រុមនេះថា៖ ក្រុម២២ ឬ២២នាក់!!!
    ២. តើក្រុមនេះ ជាមនុស្សប្រភេទណា? មនុស្សរបស់ក្រុមនេះ រួមមាន ពួកគ្មានការងារធ្វើ ក្រុមចំណាកស្រុកពីជនបទមករកការងារនៅភ្នំពេញ ក្រុមអ្នកលេង បច្ចុប្បន្នក្រុមនេះសរបសំរួលដោយ ឃួង ស្រេង ជាអភិបាលរងក្រុង និងជាអតីតក្រុម២២។ នៅពេលដែលរ័ត្ន ស្រ៊ាង មកកាន់ការជាមេអាវុធហត្ថក្រុងភ្នំពេញ រ័ត្នស្រ៊ាងបានប្រើប្រាស់មនុស្សធ្លាប់ញៀនថ្នាំដែលបានបន្សាបភាបញៀននៅបន្ទាយមានជ័យ!!
    ៣. ខ្ញុំមានញាតិម្នាក់ក៍ត្រូវបានជួលអោយនៅក្នុងក្រុមនេះដែរ ។ គាត់ជាមនុស្សគ្មានការងារធ្វើ រៀនត្រឹមថ្នាក់ទី៤ ។ គាត់មកភ្នំពេញដើម្បីមករត់ម៉ូតូឌុប តែត្រូវគេទាក់ទងអោយចូលបំរើការក្នុងក្រុមនេះ។ គាត់ចូលក្នុងក្រុមនេះដំបូងគឺ ធ្វើជាក្រុមបង្រ្កាបបាតុកម្មអ្នកតវ៉ានៅបុរីកីឡា!!!! គាត់និយាយថា៖ បើគេអោយដាក់ គឺដាក់សិនហើយ តែបើអ្នកប្រឆាំងតវ៉ាខ្លាំងគឺនាំគ្នារត់រៀងៗខ្លួន លុយថ្ងៃក៍មិនបានបើកដែរ ហើយទៅជួបគេលើកក្រោយត្រូវគេស្តីអោយ!!
    ៣. ក្រុមពាក់មួកម៉ូតូនេះហើយជាអ្នកដុតឡានអាវុធហត្ថនៅស្ទឹងមានជ័យ!! ឯកសណ្ឋានរបស់ក្រុមនេះគឺពាក់អាវក្រាស់ ពាក់មួកសុវត្ថភាព ជាការចាំបាច់!!!

  9. La Rosa says:

    ចំជាល្ងង់មែន ពួក CNRP!!! ត្រូវដឹងថាសម័យនេះ ជាសម័យ អែកឧត្តម អុកញ៉ា និងផ្កាយរះរាប់ពាន់ គឺជាសម័យមួយដែល អ្នកល្ងង់ដឹកដៃបណ្ឌឹត! គេតែងតាំងអ្នកស្មោះត្រង់នឺងគេជារដ្ធមន្រ្ដី ឬ ប្រធាននេះប្រធាននោះ ទោះបីបុគ្គលនោះមិនចេះស្អីក៏ដោយ! បន្ទាប់មកគេរើសបណ្ឌឹតក្នុងបក្សដែលចេះការងារនោះអោយធ្វើកិច្ចការជំនួសអោយ! ពេលចរចារគ្នាខាងមុខ បក្ស CPP អាងទ័ពនឹងយកអំណាចគេមកសង្កត់ពួក CNRP ដែលចូលចឹត្ដនិយាយអំពីការដែលអោយរដ្ធាភិបាលអែកបក្សដោះលែងពួកកម្មករនិងសហជិព​ដែលបានចាប់ខ្លួន និងកំពុងជាប់ឃុំសិនមុននឹងការចារចា។ ខាងCPP គេថា នយោបាយ និង អុក្រឹដ្ធកម្មខុសច្បាប់ ទាំង២ នេះវា​ខុសដាច់គ្នាស្រឡះ! CNRP នៅតែចាញ់ប្រៀប CPP ជានិច្ច! មធ្យាបាយមានតែមួយគត់ដែលដែលត្រូវអនុវត្ដគឺ CPP (Mono-Party Government)ត្រូវតែរកមុខ និងចាប់​អ្នកដែលបាញ់សម្លាប់កម្មករអោយបានមុនសិន មុននឹងចរចាគ្នា! កំហុសរបស់ពួក CNRP គឺពួកគេសប្បាយភ្លេចខ្លួន នៅពេលដែលគេមានការគាំទ្រច្រើនពីសំណាក់មហាជន ស្រែកអាឡេអាឡូគ្មានដឹងទិសដំបន់អ្វី។ អែពួក CPP វិញគេរង់ចាំដោយអត់ធ្មត់នូវវេលាមួយ​សមស្របដែលអាចគៀងត្រីចូលស៊ងបានទាំងអស់តែម៉្ដង!!!