កម្ពុជា​ ធ្វើជា​ម្ចាស់ផ្ទះនៃ​កិច្ចប្រជុំ​ក្រុមការងារ​លើក​ទី​១៩ ប្រឆាំង​អំពើពុករលួយ​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​​

ដោយ៖​ ណាត សុភាព​
ថ្ងៃសៅរ៍ ទី1 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com

​កម្ពុជា​ នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ក្រុមការងារ​លើក​ទី​១៩ និង​សន្និសីទប្រឆាំង​អំពើពុករលួយ ប្រចាំ​តំបន់​លើក​ទី​៨ ចាប់ពី​ថ្ងៃ​ទី​២-៤ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅ​រាជធានី​ភ្នំពេញ ក្រោម​គំនិត​ផ្តួចផ្តើម​ប្រឆាំង​អំពើពុករលួយ (ADB/OECD) សម្រាប់​តំបន់​អាស៊ី ប៉ាស៊ីហ្វិក និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

​តាម​សេចក្តីជូនដំណឹង​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែលVOD ទទួលបាន​នៅ​ថ្ងៃ​សៅរ៍​នេះ​ ឲ្យដឹងថា ការប្រជុំ​នេះ ផ្តោត​លើ​ការពិភាក្សា ពាក់​ព័ន្ធ​​នឹង​ប្រធានបទ  ដូចជា ការបង្កើត​ប្រព័ន្ធ​តម្លាភាព ​និង​ប្រសិទ្ធភាព​សម្រាប់​សេវា​សាធារណៈ  ការបង្កើត​សុចរិត​ភាព​ក្នុង​វិស័យ​សាធារណៈ  គណ​នេយ្យ​ភាព និង​តម្លាភាព​។ ការពង្រឹងសកម្មភាព​ប្រឆាំង​ការ​សូកប៉ាន់នេះ​ ជាការលើក​កម្ពស់​សុចរិត​ភាព ក្នុង​ការប្រតិបត្តិការ​ពាណិជ្ជកម្ម និង​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​ប្រឆាំង​ការ​សូកប៉ាន់ ការទទួលខុសត្រូវ​ក្នុង​សាជីវកម្ម គណនេយ្យភាព និង​ការគាំទ្រ​យ៉ាង​សកម្ម​ដល់​កា​វិនិយោគសាធារណៈ  សិទ្ធិ​ទទួលបាន​ព័ត៌មាន  និង​ការចូលរួម​ពី​សាធារណៈជន​ជាដើម​។

​សេចក្តីជូនដំណឹង​ឲ្យដឹង​ទៀតថា កិច្ចប្រជុំ​ក្រុមការងារ​នេះ ចូលរួម​ដោយ​អង្គការ​ជា​សមាជិក​ក្រុមប្រឹក្សា​ផ្តល់យោបល់ ប្រទេស​ជា​សមាជិក​នៃ គំនិត​ផ្តួច​ផ្តើម​​ប្រឆាំង​អំពើពុករលួយ ធនាគារ​អភិវឌ្ឍន៍អាស៊ី និង​អង្គការ​សហប្រតិបត្តិកា​រ​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍ ADB/OECD ទាំងអស់​។​

​សេចក្តីជូនដំណឹង​បន្តថា បច្ចុប្បន្ននេះ មាន​ប្រទេស​ចំនួន ៣១ បាន​ចូលរួម​ជា​សមាជិក​នៃ​គំនិត​ផ្តួចផ្តើម​នេះ ក្នុងនោះ​រួមមាន​ ប្រទេសអូស្ត្រាលី បង់​ក្លា​ដេស ចិន ឥណ្ឌា ឥណ្ឌូណេស៊ី ជប៉ុន កូរ៉េ ទីក្រុង​ម៉ា​កាវ  ម៉ាឡេស៊ី ម៉ុង​ហ្គោលី ប៉ា​ហ្គី​ស្ថាន  ហ្វីលីពីន ប្រទេស​កោះ​សា​ម៉ៅ សឹង្ហ​បូរី ស្រីលង្ការ ថៃ ទី​ម័រ​ឡេស​តេ និងវៀតណាមជាដើម ។  ចំណែកប្រទេស​កម្ពុជា បាន​ក្លាយ​ជា​សមាជិក​ទី​១៩ នៃ​គំនិត​ផ្តួចផ្តើម​នេះ កាលពី​ថ្ងៃ​ទី ៤ ខែ​មិនា ឆ្នាំ​២០០៣ នៅ​ឯ​កិច្ចប្រជុំ​ក្រុមការងារ​លើក​ទី​៣ របស់ខ្លួន ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ទីក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី​៕

សរសេរមកកាន់លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com


What Next?

Recent Articles

7 Responses to "កម្ពុជា​ ធ្វើជា​ម្ចាស់ផ្ទះនៃ​កិច្ចប្រជុំ​ក្រុមការងារ​លើក​ទី​១៩ ប្រឆាំង​អំពើពុករលួយ​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​​"

  1. ផ្កាយមាស៥ថោកទាបផុតលេខ says:

    ដល់ពេល៣១ប្រទេសគេនិងមកមើលមុខមន្រ្តីមេចោរពុករលួយធំនៅកម្ពុជាហើយ
    សូមអញ្ជើញមកចុះ មកមើលមុខអាមេចោរខ្វាក់និងកូនចៅស៊ីពែវាឱ្យបានស្គាល់ច្បាស់
    ដើម្បីងាយចុះកាសែតផ្សាយថ្ងៃក្រោយ ។

  2. red tiger says:

    The champion curruption country,Cambodia, will host the meetting of regional unti corruption contry. Hun Sen will teach them how to play this game.

  3. Banh Bev says:

    មិនអាចធ្វើសិក្ខាសាលាប្រាប់គេអោយលាងអាចម៏ នៅពេលក្ដឹតយើងជាប់សុទ្ធតែអាចម៏នោះឡើយ!!!គួរអោយចង់សើច!!!

  4. Phoung Tran says:

    Long Live Decho HUN SEN!!! Our Great Leader of the Century!!!

  5. 18 Mars says:

    ត្រឹមត្រូវដែលកម្ពុជាទទួលភារៈជាម្ចាស់កម្មវិធី…ព្រោះកម្ពុជាជាទីតាំងធំបំផុតនៃអំពើពុករលួយនៅតំបន់ អាស៊ី….គឺពុករលួយតាំងពីក្បាលរហូតដល់ចុងជើង…(មិនដូចពាក្យរបស់ជំទាវអភិបាលរងខេត្តបន្ទាយ មានជ័យថាក្រសួងគ្រូបង្រៀនជាស្ថប័នដែលពុករលួយខ្លាំងជាងគេ(អីចឹងៗយកមកដឹកនាំខេត្តដែរ) តើ ក្រសួងអប់រំស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកណា?

  6. Sen says:

    ពួកអាប្រទេសទាំង៣១មកប្រជុំនៅខ្មែរពួកអាប្រកាច់ហែងមករៀនសូត្រពីស្រុកអញទៅវិញពួកអញជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោកពុករលួយតាំងពីឪដល់កូនរហូតតពូជដល់ចៅ

  7. Judge says:

    It is interesting that Cambodia plays the role in anti corruption in the region. It is best known Cambodia is a corrupt country under long ruling of CPP. There are plenty to learn from Our skilful high and low rankings of CPP.
    It is to assess to see how anti corruption unit leads , in the topics of discussion.