ពលរដ្ឋ​និង​ព្រះសង្ឃ​ជាង​១០០​នាក់​និង​អង្គ​ធ្វើ​ពិធី​បួង​សួង​សុំ​ឲ្យ​ដោះ​លែង​មនុស្ស​២៣​នាក់

តំណាង​សមាគម បណ្ដាញ​យុវជន និង​កម្មករ​ប្រមាណ ១០០​នាក់ រួម​នឹង​ព្រះសង្ឃ ៣០​អង្គ ជួប​ប្រជុំ​គ្នា​នៅ​លើ​ចិញ្ចើម​ថ្នល់​កំណាត់​ផ្លូវ​វ៉េងស្រេង នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១ ខែ​កុម្ភៈ ធ្វើ​ពិធី​អុជ​ទៀន​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ឋ​ដល់​អ្នក​ដែល​ស្លាប់​នៅ​ក្នុង​ការ​បង្ក្រាប​ដោយ​ហិង្សា​របស់​សមត្ថកិច្ច ទៅ​លើ​ការ​តវ៉ា​របស់​ក្រុម​កម្មករ និង​បួង​សួង​សុំ​អោយ​មាន​ការ​ដោះ​លែង​មនុស្ស​ចំនួន ២៣​នាក់ ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ចាម។

ដោយ សុ ជីវី
2014-02-01
RFA

ព្រះសង្ឃ សហជីព វ៉េងស្រេង ៦១០
ព្រះសង្ឃ តំណាង​សមាគម បណ្ដាញ​យុវជន និង​កម្មករ ប្រារព្ធ​ពិធី​បួង​សួង​សុំ​ឲ្យ​ដោះ​លែង​មនុស្ស ២៣​នាក់ លើ​ចិញ្ចើម​ថ្នល់​កំណាត់​ផ្លូវ​វ៉េងស្រេង នៅ​ថ្ងៃ​សៅរ៍ ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៤។ Provided Photo

អគ្គលេខាធិការ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ អាយឌៀ (IDEA) លោក ហេង សំអ៊ន អោយ​ដឹង​ថា ពិធី​បួង​សួង​នៅ​ពេល​នេះ មាន​គោល​បំណង​ទាមទារ​អោយ​រដ្ឋាភិបាល​ដោះ​លែង លោក វន់ ពៅ ប្រធាន​សមាគម អាយឌៀ សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​កម្មករ ដែល​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២ និង​ទី​៣ មករា នៅ​រោងចក្រ យ៉ាក ជីន (Yak Jin) និង​នៅ​ផ្លូវ​វ៉េងស្រង។

«សំឡេង»

អ្នក​ចូល​រួម​ក្នុង​ពិធី​នៅ​ល្ងាច​នេះ បាន​លើក​បង្ហាញ​បដា និង​រូប​ថត​របស់​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ចំនួន ៣​នាក់ គឺ​លោក វន់ ពៅ លោក ថេង សាវឿន និង​លោក ច័ន្ទ ពុទ្ធិស័ក ដោយ​សរសេរ​ពាក្យ​ថា ដោះ​លែង​សកម្មជន​សិទ្ធិ​មនុស្ស និង​កម្មករ។

ការ​ជួប​ប្រជុំ​នោះ បាន​ធ្វើ​ក្នុង​រយៈពេល​ប្រហែល ១​ម៉ោង ដោយ​បាន​រំសាយ​ទៅ​វិញ​នៅ​ម៉ោង ៦ និង ៣០​នាទី បន្ទាប់​ពី​ក្រុម​សហជីព​បាន​ថ្លែង​ពី​ការ​ទាមទារ​របស់​ពួក​គេ និង​ព្រះសង្ឃ​បាន​សូត្រ​ធម៌​បង្សុកូល​ឧទ្ទិស​កុសល​ដល់​អ្នក​ស្លាប់។

អ្នក​រៀប​ចំ​ពិធី​នេះ​បញ្ជាក់​ថា អង្គការ​ដៃគូ​នៅ​ក្នុង​ប្រទេស​សិរីលង្កា ក៏​ធ្វើ​ពិធី​នេះ​នៅ​ពេល​ដំណាល​គ្នា​នេះ​ដែរ ដើម្បី​បួង​សួង​ដល់​វិញ្ញាណក្ខន្ធ​កម្មករ​ដែល​ស្លាប់​ក្នុង​ការ​តវ៉ា និង​ទាមទារ​ដោះ​លែង​មនុស្ស​ចំនួន ២៣​នាក់ ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

4 Responses to "ពលរដ្ឋ​និង​ព្រះសង្ឃ​ជាង​១០០​នាក់​និង​អង្គ​ធ្វើ​ពិធី​បួង​សួង​សុំ​ឲ្យ​ដោះ​លែង​មនុស្ស​២៣​នាក់"

  1. អ្នកមែន! says:

    បួងសួងបន់ស្រន់បួន ប្រាំដងហើយដើម្បីឲ្យអ្នកនយោបាយត្រូវគ្នា។តែគ្មាមឃើញ
    អ្នកនយោបាយត្រូវគ្នាអីបន្តិចផង ហើយបែរជាឈ្លោះគ្នាកាន់តែខ្លាំងនិងមាន
    ការបាញ់កម្មករស្លាប់ របួស​ ចាប់ខ្លួន២៣នាក់ទៀត។លទ្ធផលប៉ុណ្ណេះហើយនៅតែមិន
    ភ្លឺភ្នែកនាំគ្នាធ្វើពិធីបួងសួងសុំដោះលែងមនុស្ស២៣នាក់ដែលជាប់ឃុំ។ឱម្ចាស់ថ្លៃខ្មែរអើយ!
    ម៉េចភ្លើម្ល៉េះ?នាំគ្នាធ្វើទង្វើដដែល តែសង្ឃឹមផលផ្សេង។អាចទៅរួចដែរ?គិតទៅស្រុកខ្មែរសម្បូរ
    មនុស្សខ្វាក់ទាំងបើកភ្នែកណាស់ហ្ន។សុទ្ធតែពួកខ្វាក់ នាំគ្នាធ្វើតែរឿងមិនបានការ ។មួយដង ពីរ
    ដង មិនបានការ នៅតែធ្វើ។ពីតជាអស្ចារ្យមែនម្ចាស់ថ្លៃខ្មែរ៕

  2. ។។ says:

    យ៉ស់!ង៉ៃមុនព្រះទៅតាមព្រះ លោកសង្ឃ​ទៅតាមលោកសង្ឃ
    មនុស្ស​ទៅតាមមនុស្ស នៅតែមិនរាង។នៅមានមុខមកទៀត?

  3. Maharaja Lowell says:

    Pouk mork ors nis nuv té mork dor-dék Ning! Min Jess reang té. Torl té Bart Jerng sor preat madong teat terb ding Kloun. Pouk ar mork muy pouch ors nis!

  4. បរិមី ព្រ:វិហារ says:

    ខិតខំបួងសួងឱយអ្នកស្លាប់និងអ្នករងរបួស ព្រមទាំងជាប់គុក23នាក់ ដែលជាបុព្វហេតុ ICC របស់ សម រង្សីុ និង កឹម សុខា ។