អ្នក​រាយការណ៍​ពិសេស​អ.ស.ប.​ខាង​សិទ្ធិ​សេរីភាព​នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់​ពី​ថ្ងៃ​៥

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី និង​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម លោក ម៉េណា គីអេ (Maina Kiai) នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៤។

ដោយ យាង សុជាមេត្តា
2014-02-01
RFA

ម៉េណា គីអេ (Maina Kiai) ៦១០
អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី និង​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម លោក ម៉េណា គីអេ (Maina Kiai)។ Photo courtesy of ohchr.org

សេចក្តី​ប្រកាស​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ម៉េណា គីអេ នឹង​ជួប​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល សកម្មជន​ការងារ សហជីព និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី និង​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម​នៅ​កម្ពុជា។ សេចក្តី​ប្រកាស​មិន​បាន​បញ្ជាក់​ថា អ្នក​រាយការណ៍​ពិសេស​ជនជាតិ​កេនយ៉ា (Kenya) រូប​នេះ នឹង​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល ឬ​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង ឬ​ក៏​យ៉ាង​ណា​នោះ​ទេ។

ដំណើរ​ទស្សនកិច្ច​របស់ លោក គីអេ នឹង​ធ្វើ​ឡើង​ប្រមាណ ៣​សប្តាហ៍ បន្ទាប់​ពី​បេសកកម្ម​ស្វែង​រក​ការ​ពិត​មក​កម្ពុជា របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Suriya Subedi)។ ទស្សនកិច្ច​នេះ ក៏​ស្រប​ពេល​ដែល​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​បញ្ជា​មិន​ឲ្យ​ប្រជាពលរដ្ឋ​ជួប​ប្រជុំ​គ្នា ដើម្បី​សម្ដែង​ការ​តវ៉ា ឬ​ធ្វើ​បាតុកម្ម និង​បន្ទាប់​ពី​មាន​ការ​វាយ​បំបែក​ការ​ប្រមូល​ផ្តុំ​របស់​ពលរដ្ឋ សកម្មជន​សហជីព និង​សិទ្ធិ​មនុស្ស ជា​បន្តបន្ទាប់ កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក គីអេ បាន​កត់​សម្គាល់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ទំហំ​នៃ​ការ​តវ៉ា​ក្រោយ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា បាន​បន្ត​កើត​ឡើង​គួរ​ជា​ទី​កត់​សម្គាល់។ លោក​ថា នេះ​គឺ​ជា​ការ​បង្ហាញ​អំពី​សារសំខាន់​នៃ​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី ហើយ​លោក​ថា លោក​ព្រួយ​បារម្ភ​ចំពោះ​ការ​បង្ក្រាប​របស់​កង​កម្លាំង​អាជ្ញាធរ​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

8 Responses to "អ្នក​រាយការណ៍​ពិសេស​អ.ស.ប.​ខាង​សិទ្ធិ​សេរីភាព​នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់​ពី​ថ្ងៃ​៥"

  1. Terminator III says:

    Look at the reports in English on the right side of this article, you’ll see and realize how cruel and merciless the evil government has treated the unarmed innocent people.
    Endurance and persistence will be rewarded, and justice will prevail. All criminals against humanity will be perished upon their action.

  2. ប្រជាពលរដ្ឋ says:

    ខំនិយាយអោយបានច្រើន..នឹងបានពិន្ទុខ្លាំង..គេនឹងជួយលុយបណ្តុះសក់ថែម..គិតតែ២ខ្លួនឯងទៅ..អាខ្មៅទាំងគូទ…គេមើលងាយជាតិសាសន៏ខ្លួនឯងនោះមិនគិតទេ…ហែ..

  3. khmer angkor says:

    i hope all people every section wellcome him that day and see the government will react to the people.

  4. Terminator III says:

    If Cambodia is not a permanent member of the world organization, no one would care nor concern about the current political deadlock situation. Would you like to see the Khmer stubborn government be punished by the blockade or embargo from the free world ?. If you want to isolate yourself from world communities, go ahead and do what ever you want against your own people. Your stupid government always asserted that Cambodia is an independent and sovereign state, and it is their rights to the resistance of any interferences from the out side world. If so, stop begging for financial assistance from the international communities. During the Thais invasion backed in 2008, why did your government bring the case to the ICJ for intervention of revision the 1962 verdict ? Without international financial aid, the Cambodian corrupted government would probably went bankcruptcy so long ago…

  5. Terminator III says:

    The one who talks prejudice against races, colors and national origin is the most stupid of all. This is the new era of globalization. I would say he is not a human being…

  6. ប្រជាពលរដ្ឋ says:

    អង្គការសហប្រជាជាតិ មានចិត្ត ជួយរកយុត្តិធម៏ ជូនប្រជាពលរដ្ឋខ្មែរ , រី អែ ខ្មែរ ល្មោភអំណាច

    លោភលន់ , ធ្វើបាប , វ៉ៃ បាញ់សម្លាប់ , កេងប្រវ័ញកម្លាំងពលកម្ម របស់ ប្រជាពលរដ្ឋខ្មែរ

    ខ្លួនអែងទៅ វិញ គួរ អោយអៀនខ្មាស់ណាស់ !

  7. បរិមី ព្រ:វិហារ says:

    Welcome and let coming and seeing Cambodian situation in the first hand! All businesses have been smoothly going on as usual.

  8. Banh Bev says:

    ប៉ាវបាយ និងស្រីស៊ី្រន មួយ រាយការណ៏បានល្អណាស់!!!