បក្ស​សង្គ្រោះ​ជាតិ​បដិសេធ​ព័ត៌មាន​ដាក់​ពាក្យ​ប្ដឹង​រដ្ឋាភិបាល​ទៅ​តុលាការ​អន្តរជាតិ

ដោយ ទេព សុរ៉ាវី
2014-02-02
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

កម្មករ របួស ៦១០
៣-មករា-២០១៤៖ បាតុករ​ដឹក​ជញ្ជូន​អ្នក​​របួស​ដោយសារ​គ្រាប់​កាំភ្លើង​របស់​កម្លាំង​អាជ្ញាធរ បាញ់​បង្ក្រាប​ការ​តវ៉ា​នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង ទៅ​មន្ទីរពេទ្យ។ RFA

គណបក្ស​សង្គ្រោះ​ជាតិ ចេញ​លិខិត​បដិសេធ​ចំពោះ​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) មួយ​ចំនួន ដែល​បាន​សរសេរ​ថា លោក សម រង្ស៊ី បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) រួច​ហើយ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា ​ប្ដឹង​រដ្ឋាភិបាល​កម្ពុជា ថា​មាន​អំពើ​និទណ្ឌភាព និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ​ដ៏​ធ្ងន់ធ្ងរ ជាពិសេស​ការ​បាញ់​បោះ​ដោយ​សេរី​ប្រឆាំង​ពលរដ្ឋ​ខ្លួន។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បញ្ជាក់​នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ថា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិន​ទាន់​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​​ព្រហ្មទណ្ឌ​អន្តរជាតិ​នៅ​ឡើយ​ទេ ហើយ​ថា ក្រុម​មេធាវី​ដែល​ជំនាញ​ផ្នែក​ឧក្រិដ្ឋកម្ម​អន្តរជាតិ កំពុង​ប្រមែប្រមូល​ភស្តុតាង​និង​សាក្សី​ឲ្យ​រឹងមាំ ដើម្បី​រៀបចំ​ការ​ដាក់ពាក្យ​បណ្ដឹង​នោះ។

លោក យឹម សុវណ្ណ៖ «សុំ​បញ្ជាក់​ថា កុំ​មាន​ការ​ភ័ន្តច្រឡំ​នៅ​តាម​ហ្វេសប៊ុក មួយ​ចំនួន​ទេ តាម​ពិត​លោក​ប្រធាន​មិន​មែន​ដាក់​ពាក្យ​បណ្ដឹង​ទេ លោក​មាន​ប្រសាសន៍​ថា មាន​មេធាវី​មួយ​ក្រុម​បាន​ដាក់​ពាក្យ​បណ្ដឹង មិន​មែន​លោក​ប្រធាន​ដាក់​ពាក្យ​បណ្ដឹង​ទេ យើង​បាន​ធ្វើ​ការ​បំភ្លឺ​តាម​ហ្វេសប៊ុក​មួយ​ចំនួន​ហើយ ព្រោះ​ហ្វេសប៊ុក មួយ​ចំនួន​មាន​ការ​ភ័ន្តច្រឡំ​ផ្សព្វផ្សាយ»

ការ​លើក​ឡើង​នោះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​មាន​ការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក មួយ​ចំនួន​បាន​សរសេរ​ថា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​រួច​ហើយ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា។

គណបក្ស​សង្គ្រោះ​ជាតិ បាន​ចុះ​កិច្ច​ព្រមព្រៀង​កាល​ពី​ពាក់​កណ្ដាល​ខែ​មករា ជាមួយ​មេធាវី​អន្តរជាតិ ក្រោយ​ពី​មាន​ព្រឹត្តិការណ៍​បាញ់​បង្ក្រាប​ដោយ​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង ប្រឆាំង​ក្រុម​អ្នក​តវ៉ា​រឿង​ប្រាក់​ខែ​គោល។ ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​បញ្ជាក់​ថា កិច្ចការ​ស្រាវជ្រាវ​រក​ភស្តុតាង និង​សាក្សី​របស់​មេធាវី​នេះ គឺ​ដើម្បី​រក​ភស្តុតាង​ទាំង​ឡាយ​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​នៅ​កម្ពុជា ដែល​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រព្រឹត្ត​ក្នុង​ពេល​កន្លង​ទៅ និង​ថ្មីៗ​នេះ ដើម្បី​តតាំង​តាម​ផ្លូវ​ច្បាប់​នៅ​តុលាការ​​ព្រហ្មទណ្ឌ​អន្តរជាតិ ក្នុង​ពេល​ខាង​មុខ​នេះ។

មន្ត្រី​រដ្ឋាភិបាល​ធ្លាប់​បញ្ជាក់​ថា រដ្ឋាភិបាល​មិន​បារម្ភ​ពី​ការ​ដាក់​ពាក្យ​បណ្ដឹង​ណា​មួយ​ទៅ​តុលាការ​​ព្រហ្មទណ្ឌ​អន្តរជាតិ នេះ​ទេ។

ជុំវិញ​ការ​ដាក់​ពាក្យ​បណ្ដឹង​នេះ ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក សុក សំអឿន បញ្ជាក់​ថា គណបក្ស​ប្រឆាំង​អាច​ប្ដឹង​រដ្ឋាភិបាល​ទៅ​តុលាការ អាយ.ស៊ី.ស៊ី បាន ហើយ​តុលាការ​នេះ​អាច​ចុះ​មក​ស្រាវជ្រាវ​បន្ថែម។ ប៉ុន្តែ​បើ​តាម​ធាតុ​ផ្សំ​នៃ​អង្គហេតុ​ការ​បាញ់​ទៅ​លើ​កម្មករ​ស្លាប់ និង​របួស​កន្លង​មក មិន​ស្ថិត​ក្នុង​បទល្មើស​អន្តរជាតិ​ទេ។

លោក សុក សំអឿន៖ «យើង​មើល​បទល្មើស​វា​មិន​ទាន់​ចូល​បទល្មើស​អន្តរជាតិ​ទេ បើ​តុលាការ​ក្នុង​ស្រុក​អូខេ កាល​ណា​គេ​ប្ដឹង​អ៊ីចឹង​គេ​ពិនិត្យ​ភស្តុតាង តើ​ភស្តុតាង​ម៉េច​ខ្លះ​ម៉េចៗ បើ​គេ​មាន​ការ​សង្ស័យ ឬ​ចូល​ក្នុង​លក្ខខណ្ឌ​គេ គេ​ចុះ​ស៊ើប​អង្កេត​សិន​បាន​គេ​សម្រេច​ក្រោយ»

ប្រទេស​កម្ពុជា បាន​ផ្ដល់​សច្ចាប័ន​រួច​ហើយ​នៅ​ទីក្រុង​រ៉ូម កាល​ពី​ខែ​មករា ឆ្នាំ​២០០២ ថា​ជា​រដ្ឋ​ដែល​ប្រឆាំង​អំពើ​ឧក្រិដ្ឋកម្ម​មនុស្ស​ជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ជា​សមាជិក​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អាយ.ស៊ី.ស៊ី។ ចាប់​ពី​ពេល​នោះ​មក ប្រទេស​កម្ពុជា បាន​ក្លាយ​ជា​សមាជិក​តែ​មួយ​គត់​របស់​តុលាការ​​​ព្រហ្មទណ្ឌ​អន្តរជាតិ អាយ.ស៊ី.ស៊ី នៅ​ក្នុង​តំបន់​អាស៊ី​នេះ។

តាម​លោក សុក សំអឿន តុលាការ អាយ.ស៊ី.ស៊ី កាត់​ទោស​តែ​បទល្មើស​អន្តរជាតិ​ជាអាទិ៍​ ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​ប្រឆាំង​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ឈ្លាន​ពាន។ លោក​បន្ត​ថា គម្រោង​បណ្ដឹង​របស់​គណបក្ស​ប្រឆាំង គឺ​មិន​ស្ថិត​ក្នុង​បទល្មើស​ណា​មួយ​ដែល​ឋិត​នៅ​ក្រោម​អំណាច​កាត់​សេចក្ដី​របស់​តុលាការ​នេះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

5 Responses to "បក្ស​សង្គ្រោះ​ជាតិ​បដិសេធ​ព័ត៌មាន​ដាក់​ពាក្យ​ប្ដឹង​រដ្ឋាភិបាល​ទៅ​តុលាការ​អន្តរជាតិ"

  1. Uk Kim San says:

    La compétence de la ICC n’est pas rétroactive : les crimes doivent avoir été commis après l’entrée en vigueur de son statut (1er juillet 2002). Sa compétence matérielle concerne :

    1) les crimes de guerre : infractions graves aux Conventions de Genève de 1949 et aux Protocoles de 1977, commises en période de conflit armé (art. 8 du Statut).

    2) les crimes contre l’humanité : actes graves commis contre une population civile dans le cadre d’une attaque généralisée ou systématique pour des motifs d’ordre politique, racial, national, ethnique ou religieux. (art. 7)

    3) le crime de génocide : il est une forme particulière du crime contre l’humanité et s’en distingue par l’intention de détruire, en tout ou en partie, un groupe national, ethnique ou religieux, comme tel (art.6).

    4) les crimes d’agression ont été définis lors de la Conférence de Kampala et ajoutés aux crimes relevant de la compétence de la Cour. Cependant, sa compétence en ce domaine prendra effet au plus tôt en 2017.

  2. ៧មករា says:

    សូលោកសរជាភាខ្មែរបានទេ?​

  3. .. says:

    ពួកឣាប្រឆាំនិងពួកឣាទ្រក្តឣាខ្ទើយ ពិតជាឣស់សាច់ឣត់ចេះខ្មាស់ឣៀនឣីសោះ បាតដៃខ្នងដៃ
    ត្រឡប់ត្រឡិនគ្មានដឹងខ្យល់រំបល់កាច់យក៍ឣីទេ!យ៉ាប់ណាស់ៗៗ! ចង់មកកាន់ចង្កូតដឹកនាំប្រទេស
    ផង រាប់ដប់មិនគ្រប់ ចេះតែច្បាប់ព្រៃបំភ្លៃបំផ្លើស ល្មើសមាត្រាហាមាត់ព្រុស ពន្យុះបង្អៅ ខ្លៅ
    ហៅមិនឮ ជេរប្រទេចមិនចេះឈឺ ភ្នែកភ្លឺធ្វើខ្វាក់ ប្រឹងស្រែកទធាក់ដី ឣាចោរចង្រៃគង់ស្លាប់
    តៃហោង។ឯវំហោតុ។

  4. .. says:

    ពួកឣាប្រឆាំងនិងពួកឣាទ្រក្តឣាខ្ទើយ ពិតជាឣស់សាច់ឣត់ចេះខ្មាស់ឣៀនឣីសោះ បាតដៃខ្នងដៃ
    ត្រឡប់ត្រឡិនគ្មានដឹងខ្យល់រំបល់កាច់យក៍ឣីទេ!យ៉ាប់ណាស់ៗៗ! ចង់មកកាន់ចង្កូតដឹកនាំប្រទេស
    ផង រាប់ដប់មិនគ្រប់ ចេះតែច្បាប់ព្រៃបំភ្លៃបំផ្លើស ល្មើសមាត្រាហាមាត់ព្រុស ពន្យុះបង្អៅ ខ្លៅ
    ហៅមិនឮ ជេរប្រទេចមិនចេះឈឺ ភ្នែកភ្លឺធ្វើខ្វាក់ ប្រឹងស្រែកទធាក់ដី ឣាចោរចង្រៃគង់ស្លាប់
    តៃហោង។ឯវំហោតុ។

  5. បរិមី ព្រ:វិហារ says:

    លឿនឡើងមិនដាក់ឱយឆាប់ប្រយត្ន័ទុកយូរពេកវាសាបអស់ មិនបាច់ស្រាវជ្រាវភស្តុតាងច្រើនពេកទេ តុលាការICC គេចេះស្រាវជ្រាវដែរហើយ បែបមិនហ៊ានដាក់ទេ អី្វៗដែល កឹម សុខា និង សម រង្សីុស្រែកគ្រាន់តែជា រឿងភូតភរបោកប្រាស់សមាជិកបក្ស និងអ្នកគាំទ្រឱយបូជាជីវិតសំរាប់បុព្វហេតុ ICC របស់ខ្លួន ព្រោះវាអាចឈ្នួនមួយក្នុងការធ្វើការផ្តួលរំលំរដ្ឋាភិបាលបានដែរ ។ ជាពិសេសICCនេះក្លាយជាប្រធានបទបញ្ឆោតឱយអ្នកគាំទ្រខ្លួនមានសេចក្តីក្លាហានក្រោកឡើងដើម្បីប្រឆាំងនឹងហ៊ុន សែន ព្រមទាំងងាយបោកប្រាស់អ្នកគាំទ្រដែលស្អប់ហ៊ុន សែនស្រាប់នោះពុះកញ្ជោលរហូតហ៊ានបង្កអុកឡុក និងប្រឈមមុខជាមួយកំលាំងសមត្ថកិច្ចយ៉ាងអង់អាចក្លាហា៊នផងដែរ ។ អ្នកស្លាប់និងរងទុក្ខដោយបុព្វហេតុ ICCដែល កឹម សុខា និងសម រង្សីុ ទន្ទិញជាប់មាត់នេះ ត្រូវរកយុតិ្តធម៌តាមមធ្យោបាយណា?