មន្ត្រី​សង្គម​ស៊ីវិល សាទរ​ចំពោះ​ចំណាត់ការ​ក្រសួង​អប់រំ​បង្ក្រាប​តូប​លក់​សៀវភៅ​សិក្សា​គោល​​

ដោយ៖​ ណាត សុភាព​
ថ្ងៃអាទិត្យ ទី2 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com

សៀវភៅសិក្សាគោលក្រប "ហាមលក់" និង"កម្មសិទ្ធិរបស់រដ្ឋ" (រូបថត Google)

សៀវភៅសិក្សាគោលក្រប “ហាមលក់” និង”កម្មសិទ្ធិរបស់រដ្ឋ” (រូបថត Google)

​មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ទាក់ទង​និង​វិស័យ​អប់រំ ថ្លែង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ចំណាត់ការ​របស់​ក្រសួង​អប់រំ សហការ​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ចុះបង្ក្រាប និង​រឹបអូស​សៀវភៅ​សិក្សា​គោល ដែល​មាន​សរសេ​រលើ​ក្រប​ថា “​ហាម​លក់​” និង “​កម្មសិទ្ធិ​របស់​រដ្ឋ​” ជំហាន​ល្អ​ថ្មី​មួយ​។​

​កាលពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៤ ក្រសួង​អប់រំ​ប្រកាស​សហការ​ជាមួយ​សមត្ថកិច្ច ចុះ​តាម​ទីផ្សារ បណ្ណាគា​រ និង​តូប​លក់​សៀវភៅ​នានា ដើម្បី​រឹបអូស​យក​សៀវភៅ​សិក្សា​គោល​ទាំងនោះ​មក​វិញ ដោយ​ពុំ​មាន​ទូទាត់​ប្រាក់​សំណង​អ្វី​ឡើយ ហើយ​ជនល្មើស​ទាំង​អស់​និង​ប្រឈម​នឹង​ការដាក់ទោស​។​

​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ ធ្វើឡើង​បន្ទាប់​ពី​អង្គការ​ចំនួន​២ ដែល​ធ្វើការ​ទាក់ទង​នឹង​វិស័យ​អប់រំ គឺ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​អភិវឌ្ឍន៍​ជាតិ និង​សម្ព័ន្ធ​គណនេយ្យភាព​សង្គម នៅ​អាស៊ី​បូ​ព៌ា និង​ប៉ាស៊ីហ្វិក ប្រចាំ​កម្ពុជា (ANSA-EAP) ចេញ​សេចក្តី​ថ្លែង​ការ​រួមមួយ ជំរុញ​ឲ្យ​ស្ថាប័ន​អប់រំ ធ្វើ​យ៉ាងណា​ផ្តល់​សៀវភៅ សិក្សា​គោល​ដល់​សាលារៀន​មុន​ខែតុលា​នៃ​ឆ្នាំ​សិក្សា បង្កើន​ថវិកា​សម្រាប់​អ្នកគ្រប់គ្រង​សៀវភៅ និង​ចាត់វិធានកា​រណ៍​ស៊ើបអង្កេត​រក​មូលហេតុ ដែល​នាំឲ្យ​មាន​ដាក់លក់​សៀវភៅ​សិក្សា​គោល​នៅលើ​ទីផ្សារ​ឲ្យមាន​ប្រសិទ្ធិភាព​។​

​អ្នកសម្របសម្រួល​នៃ​បណ្តាញ​រួបរួម ដើម្បី​សម្ព័ន្ធ​គណនេយ្យភាព​សង្គម នៅ​អាស៊ី​បូ​ព៌ា និង​ប៉ាស៊ីហ្វិក ប្រចាំ​កម្ពុជា (ANSA-EAP) លោក សន ជ័យ យល់ថា វិធានការណ៍​របស់​ក្រសួង​អប់រំ​មាន ឬ​មិន​មាន​ប្រសិទ្ធិភាព លោក​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ទេ តែ​សំខាន់​រង​ចាំមើល​ការអនុវត្ត​ជាក់ស្តែង​។ ប៉ុន្តែ​លោក​សង្ឃឹមថា បើ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មាន​ឆន្ទៈ​ដោះស្រាយ និង​មាន​ផល​វិជ្ជមាន​ដល់​សិស្ស និង​ប្រព័ន្ធ​អប់រំ​ផង​ដែរ​។​

​ប្រធានការិយាល័យ​ផែនការ និង​ផ្គត់ផ្គង់​សៀវភៅ​គោល​នៃ​នាយកដ្ឋាន​អភិវឌ្ឍ​កម្មវិធីសិក្សា​នៃ​ក្រសួង​អប់រំ លោក លឹម សុត្ថា​រិទ្ធ ធ្លាប់​មានប្រសាសន៍ថា ជា​រៀងរាល់ឆ្នាំ ក្រសួង​អប់រំ បោះពុម្ព​សៀវភៅ​គោល​ចំនួន​៥​លាន​ក្បាល និង​ចំណាយ​ថវិកា​ប្រហែល ៥​លាន​ដុល្លារ​ទៅឲ្យ​សាលារៀន​ជាង​៨​ម៉ឺន​សាលា​ទូទាំង​ប្រទេស​៕

សូមសរសេរមកកាន់ លោក ណាត សុភាព​ តាមរយៈ sopheap@vodhotnews.com


What Next?

Recent Articles

10 Responses to "មន្ត្រី​សង្គម​ស៊ីវិល សាទរ​ចំពោះ​ចំណាត់ការ​ក្រសួង​អប់រំ​បង្ក្រាប​តូប​លក់​សៀវភៅ​សិក្សា​គោល​​"

  1. ង្វៀង ធីទ័រ says:

    នេះមកពីបុគ្គលិកសិក្សា គ្រូបង្រៀន មានប្រាក់ខែចាយមិនគ្រប់! វាគ្រប់តែមេធំ ខាងលើ ដោយសារមានលទ្ធភាព និងឱកាសប្រព្រឹត្តិពុករលួយ…ចំណែកកូនចៅខាងក្រោម សុីតែប្រាក់ខែសុទ្ធតែបុ៉ណ្ណឹងចាយម្តេ៉ចគ្រប់?ដូចនេះហើយ ជាមូលហេតុអោយក្រុមគ្រូបង្រៀន រកវិធីគ្រប់យ៉ាងដើម្បីរកលុយបង្រ្គប់ការចំនាយប្រចាំថ្ងៃនោះ…!

  2. បរិមី ព្រ:វិហារ says:

    ល្អនិងសុំលោករដ្ឋមន្ត្រីបង្កើនការបោះពុម្ពច្រើន កុំឱយខ្វះខាត !

  3. red tiger says:

    Who is the first sale? Vender retailers deserve to be punished, then the whole sale master mind?

  4. ស្រីនោ says:

    ការបោះពុម្ព នឹងការចំណាយ មានតែនៅក្នុងទូរលេខ ប៉ុន្តែការពិតអត់មានសោះ ?នៅក្នុងលាសារៀនបើចែកសៀវភៅអោយសិស្សសិតសឹងតែយកលុយពីសឹស្សដើម្បីបានសៀវភៅសិក្សា។

  5. ប្រាក់ខែតិច says:

    សៀវភោវចែកអៅយសិស្សមិនគ្រប់់ ហើយបណ្ណារក្ស ជួនកាលនាយកវិទ្យាល័យ លួច យកទៅលក់ទៀត មិនត្រឹមតែលក់សៀវភៅទេ លួចទាំង Computer សាលាលក់ទៀត ហើយមានបំណង លួចកាត់ដីសាលាលក់ទៀត ។ (សូមលោករដ្ឋមន្រ្តិអប់រំ និង អង្គភាពប្រឆាំងអំពើពុករលួយ មេត្តាតាមដាន វិទ្យាល័យ នៅខេត្តព្រះសីហនុ)

  6. ចាងអូជី says:

    Really, Mr small salary !!! In srak khmer is nearly like that y not u no?

  7. Small salary says:

    សៀវភោវចែកអៅយសិស្សមិនគ្រប់់ ហើយបណ្ណារក្ស ជួនកាលនាយកវិទ្យាល័យ លួច យកទៅលក់ទៀត មិនត្រឹមតែលក់សៀវភៅទេ លួចទាំង Computer សាលាលក់ទៀត ហើយមានបំណង លួចកាត់ដីសាលាលក់ទៀត ។ (សូមលោករដ្ឋមន្រ្តិអប់រំ និង អង្គភាពប្រឆាំងអំពើពុករលួយ មេត្តាតាមដាន វិទ្យាល័យ នៅខេត្តព្រះសីហនុ)

  8. Love Khmer. says:

    Do like this is right , We are living oversea bravo…, Mr. Narong ever living and study at oversea so must know what is right. So please Mr. go on because Khmer education is low, brovo Mr. NARONG you are top in ministry of education, please go on help Khmer education.

  9. កូនខ្មែ says:

    ជាពិសេស ប្រមូលអោយអស់ សៀវភៅ សិក្សាមានពាក់ពន្ខ​និង​ប្រវត្តិសាស្រខ្មែរ​ ដែលទាក់ទង និង​

    ផែនទី ទំហំផ្ទៃដី ប្រទេសខ្មែរ និង​ កោះត្រល់ពីមុន (​Sic)

  10. ពិចារណា says:

    ការគ្រប់គ្រងខ្លួនឯងមិនបានទៅចាប់់គេ ត្រីឆ្តោស៊ី កូនឯង។ អ្នកដែលត្រូវផ្តន់ទាទោស មាន៖

    ១-អ្នកគ្រប់គ្រង កំពូលរបស់ក្រសួងអប់រំ

    ២-អ្នកគ្រប់គ្រងរោងពុម្ព

    ៣-អ្នកគ្រប់គ្រងឃ្លាំងសៀវភៅ

    ៤-អ្នកគ្រប់គ្រងការបែងចែកសៀវភៅទៅតាមសាលា ឬគ្រឹស្ថាន

    ៥-អ្នកគ្រប់គ្រងនៅតាមសាលា -សាលាគរុកោសល្ស ខេត្ត/ក្រុង-

    មជ្ឈមណ្ឌលគរុកោសល្សភូមិភាគ។

    ៦-សូមអោយលោកបើកភ្នែកមើល សៀវភៅមាននៅទើផ្សារច្រើនគួរសំដែលអ្នកមានលទ្ធភាព

    អាចទិញសៀវភៅទាំងនេះអោយកូនរៀនបាន តែបើមិនមានសៀវភៅនៅនៅទីផ្សាទៀតទេនោះ

    តើយើងបានសៀវភៅឯណារៀន។

    ខ្ញុំសូមបញ្ជាក់ អស់លោកអ្នកនាងទាំងអស់ថានេះ ជាយុទ្ធសាស្រ្តរបស់យួនដែលយើងបានចុះ

    កិច្ចព្រមព្រៀងរបស់មេដឹកនាំខ្មែរ ជាមួយមេដឹកនាំយួន ផ្នែកវិស័យអប់រំកាលពីពេលថ្មីៗនេះ។