“របប​ខ្មែរ​ក្រហម​អាច​ជា​មូលហេតុ​បង្ក​ឲ្យ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​កើន​ឡើង​នៅ​កម្ពុជា”

ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​អោយ​ដឹង​ថា របប​ខ្មែរ​ក្រហម​អាច​ជា​មូលហេតុ​ចម្បង​មួយ​ដែល​បង្ក​អោយ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​កើន​ឡើង​នៅ​ប្រទេស​កម្ពុជា។

ដោយ ជុន ច័ន្ទបុត្រ
2014-02-01
RFA

ការ​សន្និដ្ឋាន​ថ្មី​នេះ ត្រូវ​បាន​ផ្សាយ​ដោយ​វិទ្យុ​អន្តរជាតិ ភី.អា.អាយ (PRI) របស់​សហរដ្ឋ​អាមេរិក​នៅ​ចុង​សប្ដាហ៍​នេះ។ ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ជំងឺ​ទឹក​នោម​ផ្អែម​បាន​កើន​ឡើង​នៅ​ប្រទេស​កម្ពុជា តែ​អ្វី​ដែល​គេ​កត់សម្គាល់​ថា​ជា​រឿង​ប្លែក​នោះ គឺ​ជំងឺ​នេះ​មាន​កើត​ទៅ​លើ​មនុស្ស​អាយុ​ខ្ទង់ ៣០​ឆ្នាំ ដែល​ជា​វ័យ​ក្មេង​បន្តិច​ចំពោះ​ជំងឺ​នេះ។

លោក លីម កឺគី (Lim Keuky) ដែល​ជា​ប្រធាន​សមាគម​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​កម្ពុជា បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា ការ​ដែល​នៅ​កម្ពុជា មនុស្ស​វ័យ​ខ្ទង់ ៣០​ឆ្នាំ ចាប់​ផ្ដើម​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ទាំង​វ័យ​នៅ​ក្មេង​ដូច្នេះ ក៏​ព្រោះ​តែ​ពួកគាត់​បាន​ចាប់​កំណើត​ក្នុង​រយៈ​ពេល​ដែល​ម្ដាយ​កំពុង​ខ្វះ​ស្បៀង​អាហារ​ពេល​ដែល​គាត់​កំពុង​ពរពោះ។ ដោយ​ម្ដាយ​មិន​មាន​អាហារ​ចិញ្ចឹម​រាងកាយ​បាន​ត្រឹមត្រូវ ទារក​ដែល​នៅ​ក្នុង​ផ្ទៃ​ក៏​មិន​បាន​លូតលាស់​ត្រឹមត្រូវ ជា​ពិសេស​លំពែង​របស់​ទារក​នៅ​ក្នុង​ផ្ទៃ ដែល​មាន​មុខ​ងារ​ផលិត​ជាតិ​អាំងស៊ុយលីន សំរាប់​ការពារ​ជំងឺ​ទឹក​នោម​ផ្អែម​មិន​អាច​លូត​លាស់​បាន​ត្រឹម​ត្រូវ និង​មិន​អាច​បំពេញ​មុខងារ​របស់​ខ្លួន​បាន​គត់មត់ ហើយ​បង្ក​អោយ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​តែម្តង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

6 Responses to "“របប​ខ្មែរ​ក្រហម​អាច​ជា​មូលហេតុ​បង្ក​ឲ្យ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​កើន​ឡើង​នៅ​កម្ពុជា”"

  1. _ says:

    ចេះតែធ្វើការសន្និដ្ឋាន គ្មានមូលដ្ឋានចំណេះដឹងពិតប្រាកដ ហើយស្អីៗក៍មកពីរបបខ្មែរក្រហម….
    ចុះអ្នកដែលមានជំងឺទឹកនោមដែលមានអាយុលើសពី៤៥ឆ្នាំនោះមកពីមូលហេតុអ្វី?
    ហើយបើអ្នកដែលកើតជំងឺទឹកនោមផ្អែមនាពេល១៥ឆ្នាំទៅមុខទៀត នៅតែឃើញក្នុងចំណោមមនុស្សវ័យ៣០-៤០ទឿតនោះ តើអ្នកនឹងសន្និដ្ឋានបែបណាដែរ?
    ខ្ញុំមិនកាន់ជើងខ្មែរក្រហមទេ តែសូមកុំយកធ្វើជាលេសនៅពេលដែលមិនយល់ពីហេតុផលពិតប្រាកដ នេះមិនថាតែករណីនេះទេ បញ្ហាសង្គមផ្សេងៗទៀត…ក៍មានលេសដូច្នេះដែរ….

  2. ស្រីនោ says:

    នេះក៏ជាចំឡែក មួយយ៉ាងសំខាន់ដែរ តំាងពីររបបខ្មែរក្រហមផ្តួលរំលំទៅ ការហូបចុកចំណីអាហារ ពំុត្រឹមត្រូវ!ឧ ពេលថ្ងៃណាមានអាហាច្រើនហូបឆ្អែតពេក ពេលថ្ងៃណាអត់អាំហារ ហូបរបស់អ្វីបន្តិចបន្តួចជាការស្រេច ហើយម្ហូបអាហារស្រុកខ្មែរ ធ្វើ រឺ ផលិតឡើង មិនមានគុណភាព រឺ ស្តងដារទេ ចំឡែកទីផ្សាវិញ ពុំបានគ្រប់គ្រងអោយបានច្បាស់លាស់ លក់ផលិតផលហួសកាលកំណត់ ប្រជាជនខ្វះការយល់ដឹង ពិសេស ផ្នែកចំណីរអាហារ នឹងពំុបានលំហាត់អោយបានទៀងទាត់។ល។កក្តាទាំងអស់នឹងហើយដែល ធ្វើអោយកើតជំងឺ ទឹកនោមផ្អែម។

  3. Banh Bev says:

    របបខ្មែរក្រហម វាមិនអោយស៊ីសាច់ទេ វាអោយស៊ីតែស្ក!!!

  4. 12345 says:

    ចុះអាមេរិច..ប្រជាជនវា…តើតជម្ងឺទឹកនោមផ្អែមប៉ុន្មានភាគរយ..

  5. Anonymous says:

    អា Banh Bev វាពឹតជាស្រមោចយួន១០០%តែម្តង……..

  6. ngor heaw says:

    The idea in this news is not right. I do not agree with this idea.