លោក ម៉ម​ សូណង់ដូ ​គ្រោង​ដាក់​លិខិត​ទៅ​ក្រសួង​ព័ត៌មាន សុំ​បង្កើត​ហ្វ្រេ​កង់​ទូរទស្សន៍ និង​ដំឡើង​កម្លាំង​ផ្សាយ​វិទ្យុ នៅ​សប្តាហ៍​ក្រោយ​​

ដោយ៖​ ណាត សុភាព​
ថ្ងៃអាទិត្យ ទី2 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com

លោក ម៉ម សូណង់ដូ ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃសុក្រនេះ (រូបភាពដោយ ណាត សុភាព)

​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​លោក ​ម៉ម សូណង់ដូ ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា លោក​គ្រោង​ដាក់​លិខិត​ជាថ្មីទៀត ទៅ​ក្រសួង​ព័ត៌មាន​នៅ​សប្តាហ៍​ក្រោយ ដើម្បី​សុំ​ជជែក​ពី​ការបង្កើត​ហ្វ្រេ​កង់​ទូរទស្សន៍ ដំឡើង​កម្លាំង​ផ្សាយ​វិទ្យុ ឡើងវិញ និង​បញ្ហា​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។​

​លោក ម៉ម សូណង់ដូ ថ្លែងប្រាប់​VOD​នៅ​ថ្ងៃ​អាទិត្យ​ថា មូលហេតុ​ដែល​នាំឲ្យ​លោក​គ្រោង​ដាក់​លិខិត​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​សុំ​ជួប លោក ខៀវ កាញារីទ្ធ នៅ​សប្តាហ៍​ក្រោយ ដោយសារតែ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ ធ្លាប់​មានប្រសាសន៍ថា វិទ្យុ​សំបុក​ឃ្មុំ នៅ​ជំពាក់​ថ្លៃ​សេវា​សោតទស្សន៍  ជា​វិទ្យុ​នយោបាយ ហើយ​ក្រសួង​បាន​ផ្តល់​កម្លាំង​ផ្សាយ​វិទ្យុ​សំ​បុក​ឃ្មុំ ១០​គីឡូវ៉ាត់ (KW) ជាដើម​។

​ទាក់ទង​និង​ករណី​នេះ  លោក ម៉ម សូណង់ដូ បាន​បដិសេធ ចំពោះ​ការលើកឡើង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន ដែលថា លោក​ជំពាក់​លុយ និង​ជា​វិទ្យុ​នយោបាយ​។ លោក​បញ្ជាក់ថា បើ​ការជួបពិភាក្សា​នៅតែ​មិនមាន​ដំណោះស្រាយ លោក​និង​សរសេរ​លិខិត​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​សុំ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ក្រសួង​ព័ត៌មាន​ផ្តល់​ហ្វ្រេ​កង់​ទូរទស្សន៍ ដំឡើង​កម្លាំង​ផ្សាយ​វិទ្យុ​សំបុក​ឃ្មុំ​បន្ត​នៅតាម​ខេត្ត ឲ្យបាន​ដូច​បំណង​របស់​ពលរដ្ឋ​ដែល​ចង់បាន​។​

​កាលពី​ថ្ងៃ​ចន្ទ ទី​២៧ ខែ​មករា កន្លងទៅនេះ លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ បាន​ដឹកនាំ​ពលរដ្ឋ​ប្រមាណ​៣០០០​នាក់​ហែ​ក្បួន ចេញ​ពី​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិប​តេ​យ្យ ទៅ​កាន់​ក្រសួង​ព័ត៌មាន ក្នុង​គោលបំណង​ទាមទារ​បង្កើត​ហ្វ្រេ​កង់ ទូរទស្សន៍ និង​ដំឡើង​កម្លាំង​ផ្សាយ​វិទ្យុ​សំបុក​ឃ្មុំ​បន្ត​ទៅ​តាម​ខេត្ត ប៉ុន្តែ កម្លាំង​សមត្ថកិច្ច​ប្រមាណ​ជា​៥០០​នាក់ បាន​ប្រើប្រាស់​គ្រាប់​បែកផ្សែង បាញ់​ទៅលើ​ក្រុមបាតុករ ដើម្បី​បំបែក​ការតវ៉ា​របស់​ពួកគេ​នៅ​មុខ​ក្រសួង​ព័ត៌មាន ធ្វើឲ្យ​ពលរដ្ឋ​ចំនួន​៧​នាក់ ដែល​រងរបួស​ធ្ងន់ និង​ស្រាល​៕

សូមសរសេរមកកាន់ លោក សុភាព តាមរយៈ sopheap@vodhotnews.com


What Next?

Recent Articles

8 Responses to "លោក ម៉ម​ សូណង់ដូ ​គ្រោង​ដាក់​លិខិត​ទៅ​ក្រសួង​ព័ត៌មាន សុំ​បង្កើត​ហ្វ្រេ​កង់​ទូរទស្សន៍ និង​ដំឡើង​កម្លាំង​ផ្សាយ​វិទ្យុ នៅ​សប្តាហ៍​ក្រោយ​​"

  1. Former Hia lola says:

    This is a good idea to work on paper, not demonstration on the street. We wait to see witch one has a better result.

  2. Anonymous says:

    Kanharith has to open heart for Mam sonando .
    He want to broadcasting to all people in Cambodia listening and watching the true NEWS.
    We hope Mr. Khiev agree with Mr. Mam Sonando ……………………….

  3. Tor says:

    ដាំចេក អ្វីៗនៅលើតេជោខ្វាក់មិនមែនកញ្ចាស់ខៀវកញ្ញារឹទ្ធសំរេចហ្នោះបានទេ។

  4. ក្បាច់សាមកុក says:

    ស្រុកខ្មែរស្មោះអាអើយ អញខ្ចីលុយធនាគា អស់លុយក្រោមតុអោយអា ខ័ណ្ឌ សុរយោដី ៣០០​ ដុល្លា ហើយសិន ទើបបញ្ជាក់ឯកសាខ្ចីលុយបាន ក្រហើយថែមក្រទៀត អាអើយ … ចឹង ៗ ជាសម័យអាខ្វាក់នោះ ។

  5. .. says:

    ឣាត្រីក្រម៉មឣើយ!ថប់ដង្ហើមប៊ិះក្ស័យតៃហោងនៅលើផ្លូវហើយមិនទាន់ឣស់ចិត្តទៀតឬ?ឣាក្រម៉ម។

  6. Anonymous says:

    >>.. ចង់បាន សេរីភាព ពិតប្រាកដ ទាល់តែ ហ៊ុន សែន . ខៀវ កញ្ញារិទ្ធ ង៉ាប់ សិន !

  7. says:

    អាតាម៉មភ្លើមែនចង់បានបើកវិទ្យុទូរទស្សន៌យកស្រីក្រមុំកើតអេដស៏មួយក្បាលអោយអាខៀវវាចុយទៅបានបើកហើយណា!!! អាខៀវវាកើតអេដស៏ស្រាប់ហើយ ទាល់តែអោយវាចុយ ស្រីគើតអេដស៏ ដូចគ្នាទើបវាស្រួល មីទេពរង្សីប្រពន្ឋវាជិតដល់ពេលងាប់ហើយណាព្រោះវាមិនហ៊ាន លេបថ្នាំអេដស៏ទេវាគ្មានគេ វាខ្លាចគេដឹង។

  8. khmer angkor says:

    hopefully mr kheave give permerssion to mr samando.GOD bless mr samando