កញ្ញា ធី សុវណ្ណថា មិន​អើពើ​នឹង​ការ​ចោទ​ថា​ជា​ចារកម្ម​បក្ស​ប្រជាជន

ដោយ សុ ជីវី RFA

ម្ចាស់​ទំព័រ​ហ្វេសប៊ុក (Facebook) ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់ និង​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ហាក់​ពុំ​អើពើ​នឹង​ព័ត៌មាន​ដែល​មាន​ការ​សង្ស័យ​ថា នាង​ជា​ចារកម្ម​របស់​គណបក្ស​កាន់​អំណាច​នោះ​ទេ។

image (7)

ការ​ឆ្លើយ​តប​បែប​នេះ គឺ​បន្ទាប់​ពី​ម្ចាស់​ទំព័រ​ហ្វេសប៊ុក​រូប​នោះ ត្រូវ​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​សេចក្ដី​ថ្លែងការណ៍​បដិសេធ​ថា នាង​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ត្រឹមត្រូវ​ក្នុង​ទំព័រ​របស់​នាង​ពី​ពាក្យ​បណ្ដឹង​របស់​គណបក្ស​នេះ​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ឈាន​ទៅ​មាន​ការ​ចោទ​ប្រកាន់​ថា នាង​កំពុង​ធ្វើ​ការ​ដោយ​សម្ងាត់​ជាមួយ​មនុស្ស​ក្នុង​គណបក្ស​ប្រជាជន។

ម្ចាស់​ទំព័រ​ហ្វេសប៊ុក​ដែល​មាន​ប្រជាប្រិយភាព កញ្ញា ធី សុវណ្ណថា នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ចាត់​ទុក​ការ​ចោទ​ប្រកាន់​ដែល​ថា នាង​ជា​រនុក​ក្នុង​របស់​គណបក្ស​កាន់​អំណាច​នោះ​គ្រាន់​តែ​ជា​ការ​លាប​ពណ៌​អោយ​រូប​នាង ហើយ​នាង​បន្ត​អះអាង​ថា នាង​នៅ​តែ​ធ្វើ​សកម្មភាព​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ មិន​មាន​ការ​រារែក​ឡើយ។

កញ្ញា ធី សុវណ្ណថា បាន​ថ្លែង​ថា ក្នុង​នាម​ជា​យុវជន​ដែល​ប្រកាន់​គំនិត​ចង់​ចែកចាយ​ព័ត៌មាន​ពិត កញ្ញា​នឹង​នៅ​តែ​បន្ត​សកម្មភាព​នេះ។ ម្យ៉ាង​កញ្ញា​ក៏​ជា​អ្នក​គាំទ្រ​គោល​នយោបាយ​បក្ស​សង្គ្រោះ​ជាតិ​ទាំង ៧​ចំណុច នោះ​កញ្ញា​នឹង​មិន​បោះបង់​សកម្មភាព​របស់​នាង​ឡើយ៖ «សុខចិត្ត​ទុក​អោយ​ពួកគាត់​រង់ចាំ​មើល​សកម្មភាព​របស់​ប្អូន​ជា​ភស្តុតាង នេះ​ជា​អ្វី​ដែល​ប្អូន​អាច​បញ្ជាក់​ឆ្លើយ​តប​បាន។ ប្អូន​មិន​ប្រកែក​ថា ប្អូន​ដូច​អ្វី​ដែល​ពួកគាត់ (ចោទ) ឬ​មិន​ចោទ​នោះ​ទេ តែ​ប្អូន​មាន​តែ​មួយ​គត់ គឺ​អោយ​ពួកគាត់​មើល​រាល់​សកម្មភាព​របស់​ប្អូន ហើយ​មើល​អ្វី​ដែល​ប្អូន​ធ្វើ»។

ក្នុង​វ័យ ១៩​ឆ្នាំ ធី សុវណ្ណថា ដែល​កំពុង​រៀន​នៅ​ថ្នាក់​ទី១១ បាន​ចំណាយ​ពេល​វេលា​ជា​ច្រើន​ជា​មួយ​គេហទំព័រ​ហ្វេសប៊ុក របស់​នាង​ក្នុង​ការ​បង្ហោះ​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​សកម្មភាព​ជា​សាធារណៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​តវ៉ា​ទាមទារ​សិទ្ធិ​នានា។ កញ្ញា​បាន​លេច​មុខ​នៅ​ពេល​គណបក្ស​នយោបាយ​បើក​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត ដោយ​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​អំឡុង​ពេល​នោះ​នាង​បាន​បង្ហោះ​រូបភាព ឬ​វីដេអូ​ពី​សកម្មភាព​គាំទ្រ​ទាំង​នោះ​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក ដែល​មាន​ឈ្មោះ​ថា I Love Cambodia Hot News។ ក្រោយ​មក​នាង​បាន​បង្កើត​ទំព័រ​ថ្មី​ដោយ​ដាក់​ឈ្មោះ​ផ្ទាល់​ខ្លួន គឺ ធី សុវណ្ណថា។

សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia daily) បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី​៤ មករា ថា អ្នក​គ្រប់​គ្រង​ទំព័រ I Love Cambodia Hot News ឈ្មោះ អេង ពន្លក គឺ​ជា​អ្នក​ដែល​បាន​ទម្លាយ​ព័ត៌មាន​ថា កញ្ញា ធី សុវណ្ណថា លែង​ជា​មនុស្ស​ដែល​អាច​ទុក​ចិត្ត​បាន ហើយ​សង្ស័យ​ថា ជា​ចារកម្ម​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ការ​សង្ស័យ​នោះ​បាន​សំអាង​ហេតុផល​ចំនួន​២ គឺ​ទី​១ ទំព័រ​ថ្មី​របស់​នាង​មាន​អ្នក​គាំទ្រ​ច្រើន​យ៉ាង​ចម្លែក និង​ថា នាង​ពាក់​ព័ន្ធ​នឹង​អតីត​យុវជន​គណបក្ស​ប្រជាជន លោក ផែ សុវណ្ណរិទ្ធ។

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ កញ្ញា ធី សុវណ្ណថា បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា នោះ​គ្រាន់​តែ​ជា​ការ​សង្ស័យ​ដែល​ពុំ​មាន​មូលដ្ឋាន​ដែល​អាច​យក​ជា​ការ​បាន។

គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ បាន​ថ្លែង​ការណ៍​ច្រាន​ចោល​ព័ត៌មាន​ដែល ធី សុណ្ណថា បាន​ផ្សព្វផ្សាយ​ថា ប្រធាន​គណបក្ស​ប្រឆាំង​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ថ្លែង​ថា បញ្ហា​កន្លង​មក​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​កញ្ញា ធី សុវណ្ណថា កើត​ឡើង​ពី​ការយល់​ច្រឡំ​គ្នា​ខាង​ផ្នែក​ទំនាក់​ទំនង​ប៉ុណ្ណោះ៖ «ផេក (Page=ទំព័រ) របស់​គាត់​ជា ផេក​ឯកជន គាត់​មាន​សិទ្ធិ​គ្រប់​គ្រាន់​ក្នុង​ការ​ផ្សាយ​នូវ​អ្វី​ដែល​គាត់​ចង់ ហើយ​អ្វី​ដែល​កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​នេះ គឺ​ដោយសារ​តែ​មាន​ការ​យល់​ច្រឡំ​តែប៉ុណ្ណោះ ហ្នឹង​ជា​ទំនាក់​ទំនង​ផ្ទៃក្នុង​របស់​គណបក្ស​សង្គ្រោះ​ជាតិ»។

កញ្ញា ធី សុវណ្ណថា បាន​​ចូល​រួម​​ក្រុម​អ្នក​បង្កើត​ទំព័រ​ហ្វេសប៊ុក I Love Cambodia Hot News នៅ​ឆ្នាំ​២០១១។ ដោយសារ​តែ​មាន​បញ្ហា​ទើបកញ្ញា​​បែក​ចេញ​ទៅ​បង្កើត​ទំព័រ​ថ្មី​ដោយ​ដាក់​ឈ្មោះ​ខ្លួន​ឯង។ ក្នុង​រយៈពេល​ខ្លី ទំព័រ​ថ្មី​នោះ​បាន​ទទួល​អ្នក​គាំទ្រ​ប្រមាណ​ជិត ២​សែន​នាក់៕

What Next?

Related Articles

21 Responses to "កញ្ញា ធី សុវណ្ណថា មិន​អើពើ​នឹង​ការ​ចោទ​ថា​ជា​ចារកម្ម​បក្ស​ប្រជាជន"

  1. iphone5 says:

    silly girl, she supposed to be in school & study, instead – she was making a lot of troubles in Khmer society, every day- — —–
    ——-
    authority needs to prosecutes + Sue her & bring her to face justice,, she can not do this again & again everydays .. authority needs to stop her by doing this + don’t let her do whatever she wants
    authority has enough evidents to prosecutes her… plz action asap.

  2.   says:

    ហាស ហាស ហាស ហាស ហាស ហាស ហាស ហាស ហាស…នយោបាយស្រុកខ្មែរ មិនពិបាកយល់ទេ បើអ្នកឆ្លាត! ហាស ហាស ហាស ! ! ! ! !

  3. khmer voice hampton park. says:

    To iphon5 you crazy,

  4. Friend says:

    បើតាមខ្ញុំធ្លាប់ស្គាល់ធី សុវណ្ណាថា គ្រាន់តែជាក្មេងស្រីម្នាក់ស្រលាញ់ភាពយុត្តិធម៌ទេ។ នាងធ្វើនេះគ្រាន់តែមិនពេញចិត្តនិងស្ថានភាពអាក្រក់នៅស្រុកខ្មែរ ដែលក្មេងមួយចំនួនមិនហ៊ានបញ្ចេញមនិក្លាហានខ្លួន។ ដោយភាពច្រណែនឈ្នានិសក្នុងបក្ស CNRP នឹងកេត៍ឈ្មោះនាងនាំគ្នាបង្ខូចនិងលាបពណ៍នាងដោយសកម្មភាពផ្សេងៗ។ តើវាយុត្តិធម៍ទេដែលនាងខំស្ដារកេរឈ្មោះអោយ CNRP រហូតដល់សព្វថ្ងៃ តែទទួលបានមកវិញនូវការប្រមាថមើលងាយពី CNRP វិញ។

  5. iPad2 says:

    Authority, needs to sue her n bring her to face justice ASAP . Without fail.,

  6. O says:

    Min kor mearn kum nith jkort jkourt jing te pork a kamsark cnrp tos jea cpp kor doy trov te yo mo breur der a lop heuy thy sovantha jea monus la or kla han srolanh jeath pith bra god ke ort tov bam reur a kvak Kbot jeath hun sen te nearng kla han jirng Sam rainsy n Kim sokha ort klaj a kvak te mi doj s n k te

  7. Strey Khmer says:

    The person we need to sue is Hun Sen,
    because Hun Sen had ordered military to fire AK-47s in the mob of
    the garment worker during in their peaceful protesting for the minimum wag
    pay only $160.00 per a month.

  8. Banh Bev says:

    If she wants to be my daughter-in-law, I will ask my son, an Engineer in Saigon to marry her! She is very beautiful!

  9. Sok chuon says:

    គណបក្សសង្រោះជាតិតែងពោលថា”មិនយកខ្មែរណាជាត្រូវទេ” ចុះកញ្ញា ធី សុវណ្ណថា គ្រាន់តែផ្សាយព៍តមានដោយភាន់ច្រឡំពាក់ព័ន្ធរឿងពាក្យបណ្ដឹងទៅតុលាការ ICC កន្លងមក តើគណបក្ស CNRP. យកនាងជាសត្រូវឬ? កំហុសតិចតួចគួរលើកលែងហើយជួយលើកទឹកចិត្ត កញ្ញា ធី សុវណ្ណថា ក្នុងបុព្វហេតុយុត្តិធម៍ដើម្បីមានកម្លាំងចិត្តបន្តការងារជួយសង្គមតទៅទៀត។កញ្ញាវ័យក្មេងហើយមានឆន្ទ:មោះមុតក្លាហានប្ដូរផ្ដាច់ដូចកញ្ញា ធី សុវណ្ណថា. កម្ររកបានណាស់ ខ្ញុំសូមគាំទ្រសកម្មភាពត្រិមត្រូវរបស់នាង។(សាមគ្គិជាកម្លាំង-ឈើវៀចធ្វើកង់ ឈើត្រង់ធើទូក)

  10. ឪកូន says:

    គំនិតខ្ញុំអ្នកដឹកនាំខ្មែរនៅតែប្រកាន់ថាអ្នកណានិយាយប៉ះពាល់មិនស្របតាមបំណងរបស់ខ្លួន​គឺប្រឆាំង ។ នេះជាយុទ្ធសាស្រ្តបំបែកបំបាក់របស់គូប្រកួត ។ សូមងាកទៅមើលប្រវត្តិសាស្រ្តរបស់ខ្មែរ វិញមើល តើមានអ្វីខ្លះទៅ? តើហេតុអ្វីក៏ខ្មែរយើងចេះតែឈ្លោះគ្នា?

  11. Sen-Gaddafi says:

    ខ្ញុំគិតថារឿងរវាងនាងនិងបក្សសង្គ្រោះជាតិមិនមែនជាប្រធានបទធំដុំនោះទេ។ បើនាងនៅត្រស្រលាញ់បក្សសង្គ្រោះ ជាតិស្រេចតែនាងទៅព្រោះនាងមិនមែនជាសមាជិកសកម្មជនរបស់បក្សសង្គ្រោះជាតិឯណាដូច្នេះបក្សសង្គ្រោះជាតិ មានសិទ្ធិប្រាប់មហាជនថានាងបាននិយាយរឿងប្តឹងផ្តល់របស់លោកសមរង្សីនោះគឺជាទស្សនះផ្ទាស់និងការទទួល ខុសត្រូវរបស់នាងមិនមែនជាជំហររបស់បក្សសង្គ្រោះជាតិនោះទេ។ ដូច្នេះបក្សសង្គ្រោះជាតិមិនត្រូវហាមឃាត់ នាងមិនឲ្យគាំទ្របក្សខ្លួននោះបានទេតែត្រូវតែប្រយត្ន័និងឃ្លាំមើលពីសកម្មភាពរបស់នាងជាសវាងការបង្ករឲ្យមាន ព្រឹត្តិការណ៍ដែលមិនអាចនិងស្មានដល់របស់នាងដោយសារតែការបញ្ជាររបស់បក្សប្រជាជនមែនឬក៍មិនមែន។ អាថ៌កំបាំងលែងជាបញ្ហារទៀតនោះទេបច្ចុប្បន្ននេះប្រសិនបើនាងធ្វើសកម្មភាពខុសពីទឹសដៅបក្សសង្គ្រោះជាតិ នោះអ្នកទាំងអស់គ្នាអាចមើលឃើញ។

  12. អ្នក​ណារកបានក៏រកទៅ says:

    អ្នកណារកលុយបានតាមវីធីណាក៏រកទៅ កុំមកងូវៗដូចច្កែប្រកាច់
    េពេលនេះអញសូមប្រាប់ឲ្យស្រេច កុំនៅប្រកាច់រំខានគេ យល់អត់?

  13. Bol says:

    ពិតជាចារកម្មរបស់លោក ហ៊ុន សែន ពិតហើយ!
    កុំល្ងង់ពេក !

  14. ស្រីនោ says:

    ក្មួយ សុវណ្ណថា ក្មួយ កុំគិតមតិខាងក្រៅច្រើនពេក ក្មួយត្រូវគិតថាទង្វើលរបស់យើងធ្វើអ្វីខ្លះដែលត្រឹមត្រូវ នឹងអ្វីខ្លះដែលមិនត្រឹមត្រូវនោះក្មួយដឹងខ្លួនឯងសា្រប់ហើយ ដូច្នេះខ្ញំុុសង្ឃឹមថាក្មួយមិនធ្វើអំពើរអ្វីដែលក្បត់នឹងឧត្តគតិរបស់ក្មួយទេ ខ្ញំុុជឿេជាក់លើក្មួយថាក្មួយមានឧត្តគតិដែលត្រឹមត្រូវ បើជាក្មួយគ្មានឧត្តគតិវិញគ្មាននរណាគេដឹងដែល មានតែខ្លួនក្មួយទេដែលដឹងនោះ ក្មួយកុំភ្លេចថាក្នុងលោកនេះប្រាកដជាមានអំពើរបាបមែន ណាក្មួយ។

  15. មហាមិត្ត says:

    មហាមិត្ត ១,. ប្រជាធិបតេយ្យ, ប្រទេសកម្ពុជាមានប្រជាធិបតេយ្យ ឬទេបើ គ ជ ប មិនឯករាជ្យ ប្រធាន គ ជ ប ជាសមាជិក របស់បក្សម្ខាងទៀត – ប្រព័ន្ធផ្សព្វផ្សាយលំអៀង – ប្រើអំណាច កងអង្គរក្សផ្ទាល់ខ្លួន ប៉ូលីស ទាហាន គំរាមកំហែង – អាជ្ញាធរ គាបសង្កត់គ្រប់ទីកន្លែង – បំភិតបំភ័យសំលុត – ទិញ លួចបន្លំ សន្លឹកឆ្នោត – យកទ្រព្យសម្បត្តិរដ្ឋមកប្រើបា្រស់ឃោសនា បក្សខ្លួន -នយោបាយប្រជាភិថុតបោកប្រាស់ – បំបែកបំបាក់កំទេច បក្សប្រឆាំង និង បង្រ្កាបបាតុកម្ម អហឹង្សា ។
    ២,. ហ៊ុន សែន មិនអាចធ្វើអ្វីៗ ដើម្បីជាតិខ្មែរទេ ព្រោះខ្លួនជា អាយ៉ងប្រទេសវៀតណាម ការវាយធ្វើបាប កម្មករ ប្រជារាស្ត្រ ព្រះសង្ឃ និងគំរាម ព្រះមហាក្សត្រ គឺបង្ហាញថា ហ៊ុន សែន ដឹកនាំ គណបក្សប្រជាជន មិនគោរពបាវចនា របស់ជាតិទេ ថែមទាំងធ្វើអោយបាត់បង់ ធនធានធម្មជាតិ សម្បត្តិដូនតា ទឹកដី ដើម្បីតែអំណាចបុគ្គល និងក្រុមគ្រួសារ ហ៊ុន និងសុខ អាន។
    ៣,.ពុករលួយ និង អយុត្តិធម៍ សង្គមៈ ក្រោមការដឹកនំារបស់ ហ៊ុន សែន បង្ករអោយមាន អំពើពុករលួយ ពីលើដល់ក្រោម បក្សពួកនិយម ធ្វើអោយសង្គមបែងចែក ប្រព័ន្ធតុលាការទំាងមួល ស្ថិតនៅក្រោម បញ្ជាបុគ្គលតែម្នាក់ សេដ្ឋកិច្ច អំណាចគ្រប់គ្រងរដ្ឋ – ខុស និងត្រូវ ស្រេច តែលើ ហ៊ុន សែន ស្រុក ខ្មែរមិនចាំបាច់ មានតុលាការទេ។ រដ្ឋាភិបាល បង្ករអោយទំនិញចេះតែឡើងថ្លៃ ។
    ៤,.ជីវភាពៈ គិតគូរ មន្ត្រីរាជការ គ្រូបង្រៀន និង កម្មករផង សង្គមកម្ពុជា មានបាន តែក្រុម គ្រួសារ និង បក្សពួក ហ៊ុន សែន អយុត្តិធម៍ណាស់ ត្រូវរាជរដ្ឋាភិបាល កិបកេង និង កាត់ពន្ធប្រាក់ខែគ្រូដើម្បីបំប៉នកងពលអង្គរក្ស សំរាប់មហិច្ឆតា អំណាច។ គ្រូៗទូទាំងប្រទេសឈឺចាប់របបគ្រប់គ្រងឃោឃៅ សូមជួយពន្យល់សិស្ស និស្សិត និងមន្រី្តរាជការទាំងអស់បានជ្រាប គ្រូបង្រៀន សាលា រដ្ឋ និង ឯកជន សាមគ្គីគ្នា ។
    CNRP មានគោលនយោបាយលើកទឹកចិត្ត អ្នកអប់រំ គ្រប់លំដាប់ថ្នាក់។
    ៥,. រាជធានីភ្នំពេញៈ ក្រុងសំខាន់ៗក៏ដូចជាទីប្រជុំជននានា អាជីវករ គ្រូបង្រៀន និស្សិត បញ្ញាវ័ន ប្រជាជនអ្នកចេះដឹង អ្នកប្រើបច្ចេកវិទ្យា រាប់ទាំងបណ្តាញសង្គមភាគច្រើនបំផុត បោះឆ្នោត អោយ CNRP។ លោក ហ៊ុន សែន ទិញមិនបានទេ ឈប់ មោទនភាពទៀតទៅ។ CPP ដើរនយោបាយគាបសង្កត់ បញ្ឆោតសំលុតគំរាម ប្រើអំណាច ធ្វើអោយអ្នកនៅទីក្រុង យល់ដឹងកាន់តែមើលឃើញ នូវភាព អយុត្តិធម៍ ។ សំដី ហ៊ុន សែន ប្រជាជនស្តាប់កាន់តែលែងចូលហើយ ។
    បើថ្ងៃក្រោយ CNRP ធ្វើអោយគេទាស់ចិត្ត នោះប្រជាជនគង់តែបាតុកម្មទំលាក់ គ្រប់ពេល ឬ សង្ស័យមិនបានមួយអាណត្តិ ផង។

  16. ពលរដ្ឋ says:

    ពេលនេះសមរង្សីនិងកឹមសុខាមិនត្រូវការនាងទៀតទេទើបរកល្បិចចង់កំចាយនាងចេញហើយម្យា៉ងទៀតអាពីនាក់នោះវាអស់ផ្លូវដើហើយហើយអ្នកដែលធ្លាប់ផ្ញើជំនួយជួយជនក្រីក្រតាមរយះនាងក៏គេឈប់ជឿហើយផ្ញើតាមនាងទៀតដែរចឹងហើយនាងអស់ផ្លូវក៏ប្រើល្បិចនេះកុហក់បងប្អូនអោយជឿអាំិតនាងស្រីបិសាចនេះ។

  17. ពលរដ្ឋ says:

    ហើយម្យា៉ងទៀតអ្នកដែលស្អប់យួនចុះហេតុអីទៅគាំទ្រឈាមយួនពិតប្រាកដទៅវិញនោះគឺជនក្បត់ជាតិសម រង្សី ដែលម្តាយវាជាជនជាតិយួនចំឈ្មោះង៉ុកថាញ់ប្្តីនាងឈ្មោះសម សារីត្រូវជាឱពុកសមរង្សីជាអ្នកក្បត់ព្រះមហាក្សត្រចង់ធ្វើឃាដព្រះអង្គ ហើយក៏គេចខ្លួនទៅធ្វើឆ្កែបារាំងទាំងប្តីប្រពន្ឋហើយសមរង្សីលាក់ឈាមសណ្តានខ្លួនចង់បោកបងប្អូនខ្មែចំលហវាដ់់ត្រើយ

  18. ពលរដ្ឋ says:

    តើសមរង្សីនិងកឹមសុខាជួយខ្មែរបានអីខ្លះមានកសាងសាលានិងវត្តអារាមបានខ្លះនៅបានប្រើពាក្យថាជួយខ្មែរនោះ

  19. ជា ស៊ីម says:

    comments គឺមិនសូវជាបានសាច់ការស្អីបន្តិចសោះ។ គួរតែនាំគ្នាលើកស្ទួយនូវវិរៈ

    ភាពអង្គអាចរបស់គ្មួយស្រីនេះវិញប្រសើរជាងនារីមួយចំនួនដែលគ្មានបានការអ្វីសូម្បីតែបន្តិសោះ

    ដើម្បីប្រទេសជាតិ។ គួរតែចេះខ្មាស់នាងទើបហៅថាមនុស្ស។ បើមិនចេះខ្មាស់នាងទេពិតជាអន់

    ជាងសត្វតិរច្ឆានទៅទៀត។

    ចារឹកខ្មែរយើងខ្លះចេញមកគឺមហាចោលម្សៀត! មិនមានចរឹកជួយលើកស្ទួយអ្នកដែលមានគំនិត

    ស្នេហាជាតិនិងឈ្លាសវៃទេ។ មានតែចរឹកក្ដិចត្រួយ ចរឹកអាត្មានិយម ចរឹកបក្សពួក ចរឹកគ្រួសារ

    និយម។ ចារឹកថោកទាបខ្លាំងណាស់! សម្បូរណាស់អាចារឹកទ្រពងគេ! អាចារឹកធ្វើខ្ញុំគេហើយ

    ធ្វើរឹកជាគ្រាន់បើ។ យើងមើលនិងសង្កេតមើលទាំងអស់គ្នា សូម្បីតែត្រឹមអង្គរក្សដែលជាឆ្កែបំរើ

    គេសោះក៏ពួកវាវាយរឹកស្មើរនិងសេដ្ឋីសម្ដីបាតផ្សាចារឹកព្រៃថោកទាបជាងសត្វតិរច្ឆានទៅទៀត។

    ឥឡូវមើលមកអាពួកស៊ីអែបនិងបានបុណ្យសក្ដិបន្តិចបន្តួចម្តងវាប្រើអំណាចវានិងគំរាម សម្លុត

    បំផ្លិចបំផ្លាញសង្គមរួមទាំងសម្បត្តធម្មជាតិនិងវិសយ័នានាស្ទើរលាយអស់ដោយមិនខ្វល់ទោះ

    ជាអាណាងាប់អាណាអត់អីស៊ី អាណាអត់ជម្រកនៅក៏ពួកវាមិនខ្វល់ដែរឲ្យតែក្រុមគ្រួសារវា

    បក្សពួកវាបានរស់ស្រួល។ មេដឹកនាំសព្វថ្ងៃចាញ់ប្រទេសភូមិមាឆ្ងាយណាស់ដែលគេជាស្រីផង

    ដឹកនាំប្រទេសត្រឹមតែរយៈពេលពីរឆ្នាំសោះប្រជាជនគេមានសិទ្ធិមានសេរីភាពមានលទ្អិប្រជា

    ធិបតេយ្យ មានជីវភាពធូរធារ។ រីឯកម្ពុជាវិញជាងសាមសិបឆ្មាំនាំមកនូវការ

    1-អស់ព្រៃឈើ
    2-អស់រ៉ែ
    3-អស់ធនធានធម្មជាតិ មច្ឆាជាតិ

    4-បាត់បង់ទឹកដី / ដីសម្បទាន ដីវិនិយោគ ដីក្រុង ដីកោះ

    5-យួនអន្តោប្រវេសន៏ខុសច្បាប់មករស់នៅលើទឹកដីខ្មែរស្ទើរពេញប្រទេសមិនដែលខ្វល់
    6-សង្គមគ្មានយុត្តិធម៏ អ្នកតូចតែងតែត្រូវបានអ្នកមានអំណាចរំលោភបំពាន
    7-វិស្ស័យអប់រំមិនអាចទទួលយកបាន មិនមានគុណភាព សិស្សត្រូវបង់លុយគ្រប់ថ្នាក់
    សិស្សមិនខ្លាចគ្រូ គ្រូគ្មានប្រាក់ខែគ្រប់គ្រាន់មិនមានទឹកចិត្តបង្រៀនសិស្ស សិស្សចម្លងមេរៀន
    ពេលប្រឡង ឬសូកលុយគ្រូពេលប្រឡង បងតូចបងធំ ក្មេងពាល សិស្សពាល
    8-វិស្ស័យសុខាភិបាលគ្មានគុណធម៏ បើអ្នកជម្ងឺអត់លុយគឺស្លាប់ ក្នុងមន្ទីពេទ្យជំរិតបុគ្គលិកពេទ្យ
    ជំរិតគោលនយោបាយឲ្យយកលុយពីអ្នកជម្ងឺ គ្មានសិលធម៌ គ្មានក្រមសិលធម៌ជាពេទ្យ
    9-គ្មានការងារគ្រប់គ្រាន់សំរាប់ប្រជាពលរដ្ឋខ្មែរ ក្រសួងមន្ទីត្រូវនាវិនិយោគឲ្យក្រុមហុន និងលក់
    10-ជំពាក់បំណុលបរទេសកាន់តែច្រើន ដើរបោកប្រាស់ប្រជាជននិងបំភន័ភ្នែកម្ចាស់ជំនួយ។
    11-គ្មានសិទ្ឋសេរីភាពពេញលេញក្នុងការបញ្ចេញមតិ សំអាងទៅលើច្បាប់ពាលច្បាប់ព្រៃ
    12-អំពើរចោរកម្មឆក់ប្លន់ បេស្យាចារ គ្រឿងស្រវឺង គ្រឿងញៀន កើនឡើងជាបន្តបន្ទាប់
    13-អំពើរពុករលួយដុះស្លែ តាមគ្រួសារ និងបក្សពួក ជំរិតប្រជាជនស្លូតត្រង់និងអ្នកក្រ
    គ្មានសិលធម៌ក្នុងសង្គមផ្ដាច់ការដឹកនាំដោយបក្សចោរ (ថាចោរៗមែន!)
    14-តុលាការមិនមានភាពយុត្តីធម៌ កាត់ក្ដីស្រេចលើក្បាលម៉ាស៊ីនពាលដឹកនាំ ប្រជាជនត្រូវតែ
    ទទួលបានទឹកភ្នែលល្ហេងល្ហាមមកវិញ និងភាពវិនាសកម្ម និងភាពក្រីក្ររហូត
    15-មន្រ្តីរាជ្យការមិនបំរើរាស្រ្ត តែបែរជាបំរើបក្សទៅវិញ ព្រោះតែការចាញ់បោកបក្សចោរ
    គេបញ្ឆោតឲ្យបុណ្យសក្ដិបន្តិចបន្ទួច ឬឲ្យលុយមួយឆាបដើម្បីបំរើនយោបាយព្រៃផ្សៃ
    សម្លាប់ជាតិរបស់ឯងដើម្បីមហ្ឆតារបស់មេកាន់អំណាច
    16-ជីវភាពប្រជាជនមានកំរិតទាបដែលមិនអាចទទួលយកបាន ព្រោះខ្វះមុខរបបរ ខ្វះដីធ្លី
    ប្រកបរបរចិញ្ចឹមជីវិត ធនធានធម្មជាតិបាត់បង់
    17-បង្កើតច្បាប់ដើម្បីការពារ អ្នកធំ អ្នកមានអំណាច អ្នកមានលុយ យកច្បាប់មកទ្រាប់អង្គុយ
    18-កិបកែងលុយជំនួយ លុយចំនូលរបស់ជាតិ
    19-ប្រើអំណាចខ្លួនដើម្បីផ្តល់អំណាចអោយកូនចៅ បក្សពួក ខ្សែហេខ្សែហររបស់ពួកគេ
    20-សប្បទានដី 99 ឆ្នាំ ក្នុងរួបភាពដើម្បីអភិវឌ្ឍន៏ជាតិ តែធាតុពិតសប្បទានដីដើម្បីកាប់ឈើ ជីករ៉ែ
    កន្លែងខ្លះសំរាប់ផ្តល់ដីអោយជនជាតិយួនមករស់នៅ
    21-ប្រាកខែរបស់ប្រជាពលរដ្ឋតិច តែទំនិញថ្លៃកប់ពពក
    23-មន្ត្រីរាជការតែងតែប្រើវប្បធម៏មិនទទួលស្គាល់ការពិតមិនទទួលកុំហុសរបស់ខ្លួន បែរជា
    បង្វែរកំហុសទាំងនោះដាក់អោយអ្នកដ៏ទៃ
    24-អាងអំណាចខ្លួនឈួសឆាយផ្ទះរបស់ប្រជារាស្ត្រ ប្លន់យកដីរាស្រ្ត
    25-ប្រើមន្ត្រី និង បណ្ឌិតល្ងីល្ងើដែលល្មោភលុយល្មោភអំណាចអោយវិភាគនយោបាយពង្វក់
    បោកប្រាស់ប្រជារាស្ត្រខ្មែរខំបិទបាំងអំពើរអាក្រក់របស់រដ្ឋាភិបាល ខំក្លែងពីសអោយទៅខ្មៅ
    ពីខ្មៅអោយទៅស
    26-មិនដែលគោររពសិទ្ឋប្រជាពលរដ្ឋ មិនគោរពរដ្ឋធម្មនុញ
    27-ប្រើប្រាស់ កាំភ្លើង រថក្រោះ និង មន្ត្រីបក្សរបស់គេដើម្បីប្លន់យកឆន្ទះរាស្រ្ត
    28-ចូលដៃជាមួយយួនធ្វើបាបខ្មែរដែលជាជនរួមជាតិជាមួយគ្នា
    29-គ្មានសម្តីភាពដឹកនាំប្រទេសជាតិ សូម្បីតែប្រាសាទអង្គរវត្តដែលជាកេរ៏តំណែលរបស់
    ដូចតាខ្មែរបន្សល់ទុកអោយខ្មែរក៏ប្រគល់អោយយួនជាអ្នកគ្រប់គ្រងយកលុយដែរ។
    បន្តិចទៀតនិងមានឈ្មោះថាទីក្រុងសេហ្គននៅកណ្ដាលទីក្រុងភ្នំពេញទៀត។
    នៅមានច្រើនទៀតតែរាបរាប់តែប៉ុន្នឹងបានហើយព្រោះតែប៉ុន្នឹងល្មម
    នឹងហៅថាជននិងបក្សក្បត់ជាតិបានហើយ។
    ដូននេះសូមងាកមកនាងធីសុណ្ណថាវិញ ក្នុងនាមយើងជាចាស់ទុំរាប់ជំនាន់មកហើយសូម
    កោតសរសើរនាងខ្លាំងណាស់ដែលមានទឹកចិត្តស្រឡាញ់ជាតិមាតុភូមិរបស់ខ្លួន និងសូម
    កោតសរសើរនូវវិរៈភាពដ៏ល្អនិងជាគំរូរបស់កូនខ្មែរពិតៗដែលនាងហ៊ានលះបង់កម្លាំងកាយ
    និងទឹកចិត្តចូលរួមចំណែកយ៉ាងក្លៀវក្លាក្នុងវយ័ក្មេងដ៏អស្ចារ្យនេះ។ សូមឲ្យគំរូវិរៈភាពរបស់នាង
    បានស្ថិតនៅជាអមតៈក្នុងកុលបុត្រខ្មែរពិសេសក្នុងជួរកងទព័និងកងកម្លាំងប្រដាប់អាវុធទាំង
    អស់ស្រឡាញ់ជាតិ ការពារជាតិ ផ្ដល់សេចក្តីសុខជូនជាតិ ជូនបងប្អូន ជូនប្រទេសជាតិនិងព្រះ
    មហាក្សត្រ។ សព្វថ្ងៃយើងគ្រប់គ្នាដឹងនិងឮហើយថាព្រះមហាក្សត្រយើងមានតួនាទីអ្វីខ្លះក្នុង
    សង្គមជាតិ មានការសម្រេចចិត្តអ្វីខ្លះដើម្បីជាតិនិងមាតុភូមិទេ???? គឺគ្មានទេ! ដែលគួរឲ្យ
    អាណិតខ្លាំងណាស់។ យើងមិនអាចបន្ទោសព្រះករុណាបានឡើយ។ យើងស្គាល់ពីហេតុ
    និងផលច្បាស់ហើយ។
    សូមជូនពរឲ្យនាងធីសុវណ្ណថាមានសុខភាពល្អ និងកម្លាំងស្មារីឈ្លាសវៃជាអំតៈ
    ពិសេសសូមឲ្យនាងឆ្លងផុតនៅគ្រោះចង្រៃទាំងពួងនិងទទួលបានជោគជ័យសមតាមការប៉ង
    ប្រាថ្នារបស់នា

  20. Anonymous says:

    អាណាយ៉ាងមិច ក័យ៉ាងនិងទៅ ៧០ឆ្នាំទៀត ពួកវាងាប់អស់ហើយ!

  21. ១១១១ says:

    អាណាយ៉ាងមិច ក័យ៉ាងនិងទៅ ៧០ឆ្នាំទៀត ពួកវាងាប់អស់ហើយ!