កញ្ញា ធី សុវណ្ណថា មិន​អើពើ​នឹង​ការ​ចោទ​ថា​ជា​ចារកម្ម​បក្ស​ប្រជាជន

ម្ចាស់​ទំព័រ​ហ្វេសប៊ុក (Facebook) ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់ និង​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ហាក់​ពុំ​អើពើ​នឹង​ព័ត៌មាន​ដែល​មាន​ការ​សង្ស័យ​ថា នាង​ជា​ចារកម្ម​របស់​គណបក្ស​កាន់​អំណាច​នោះ​ទេ។

ដោយ សុ ជីវី
2014-02-04
RFA

ធី សុវណ្ណថា ៦១០
ទំព័រ​ហ្វេសប៊ុក (Facebook) របស់​កញ្ញា ធី សុវណ្ណថា។ RFA Screenshot

ការ​ឆ្លើយ​តប​បែប​នេះ គឺ​បន្ទាប់​ពី​ម្ចាស់​ទំព័រ​ហ្វេសប៊ុក​រូប​នោះ ត្រូវ​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​សេចក្ដី​ថ្លែងការណ៍​បដិសេធ​ថា នាង​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ត្រឹមត្រូវ​ក្នុង​ទំព័រ​របស់​នាង​ពី​ពាក្យ​បណ្ដឹង​របស់​គណបក្ស​នេះ​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ឈាន​ទៅ​មាន​ការ​ចោទ​ប្រកាន់​ថា នាង​កំពុង​ធ្វើ​ការ​ដោយ​សម្ងាត់​ជាមួយ​មនុស្ស​ក្នុង​គណបក្ស​ប្រជាជន។

ម្ចាស់​ទំព័រ​ហ្វេសប៊ុក​ដែល​មាន​ប្រជាប្រិយភាព កញ្ញា ធី សុវណ្ណថា នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ចាត់​ទុក​ការ​ចោទ​ប្រកាន់​ដែល​ថា នាង​ជា​រនុក​ក្នុង​របស់​គណបក្ស​កាន់​អំណាច​នោះ​គ្រាន់​តែ​ជា​ការ​លាប​ពណ៌​អោយ​រូប​នាង ហើយ​នាង​បន្ត​អះអាង​ថា នាង​នៅ​តែ​ធ្វើ​សកម្មភាព​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ មិន​មាន​ការ​រារែក​ឡើយ។

កញ្ញា ធី សុវណ្ណថា បាន​ថ្លែង​ថា ក្នុង​នាម​ជា​យុវជន​ដែល​ប្រកាន់​គំនិត​ចង់​ចែកចាយ​ព័ត៌មាន​ពិត កញ្ញា​នឹង​នៅ​តែ​បន្ត​សកម្មភាព​នេះ។ ម្យ៉ាង​កញ្ញា​ក៏​ជា​អ្នក​គាំទ្រ​គោល​នយោបាយ​បក្ស​សង្គ្រោះ​ជាតិ​ទាំង ៧​ចំណុច នោះ​កញ្ញា​នឹង​មិន​បោះបង់​សកម្មភាព​របស់​នាង​ឡើយ៖ «សុខចិត្ត​ទុក​អោយ​ពួកគាត់​រង់ចាំ​មើល​សកម្មភាព​របស់​ប្អូន​ជា​ភស្តុតាង នេះ​ជា​អ្វី​ដែល​ប្អូន​អាច​បញ្ជាក់​ឆ្លើយ​តប​បាន។ ប្អូន​មិន​ប្រកែក​ថា ប្អូន​ដូច​អ្វី​ដែល​ពួកគាត់ (ចោទ) ឬ​មិន​ចោទ​នោះ​ទេ តែ​ប្អូន​មាន​តែ​មួយ​គត់ គឺ​អោយ​ពួកគាត់​មើល​រាល់​សកម្មភាព​របស់​ប្អូន ហើយ​មើល​អ្វី​ដែល​ប្អូន​ធ្វើ»

ក្នុង​វ័យ ១៩​ឆ្នាំ ធី សុវណ្ណថា ដែល​កំពុង​រៀន​នៅ​ថ្នាក់​ទី១១ បាន​ចំណាយ​ពេល​វេលា​ជា​ច្រើន​ជា​មួយ​គេហទំព័រ​ហ្វេសប៊ុក របស់​នាង​ក្នុង​ការ​បង្ហោះ​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​សកម្មភាព​ជា​សាធារណៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​តវ៉ា​ទាមទារ​សិទ្ធិ​នានា។ កញ្ញា​បាន​លេច​មុខ​នៅ​ពេល​គណបក្ស​នយោបាយ​បើក​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត ដោយ​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​អំឡុង​ពេល​នោះ​នាង​បាន​បង្ហោះ​រូបភាព ឬ​វីដេអូ​ពី​សកម្មភាព​គាំទ្រ​ទាំង​នោះ​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក ដែល​មាន​ឈ្មោះ​ថា I Love Cambodia Hot News។ ក្រោយ​មក​នាង​បាន​បង្កើត​ទំព័រ​ថ្មី​ដោយ​ដាក់​ឈ្មោះ​ផ្ទាល់​ខ្លួន គឺ ធី សុវណ្ណថា។

សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia daily) បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី​៤ មករា ថា អ្នក​គ្រប់​គ្រង​ទំព័រ I Love Cambodia Hot News ឈ្មោះ អេង ពន្លក គឺ​ជា​អ្នក​ដែល​បាន​ទម្លាយ​ព័ត៌មាន​ថា កញ្ញា ធី សុវណ្ណថា លែង​ជា​មនុស្ស​ដែល​អាច​ទុក​ចិត្ត​បាន ហើយ​សង្ស័យ​ថា ជា​ចារកម្ម​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ការ​សង្ស័យ​នោះ​បាន​សំអាង​ហេតុផល​ចំនួន​២ គឺ​ទី​១ ទំព័រ​ថ្មី​របស់​នាង​មាន​អ្នក​គាំទ្រ​ច្រើន​យ៉ាង​ចម្លែក និង​ថា នាង​ពាក់​ព័ន្ធ​នឹង​អតីត​យុវជន​គណបក្ស​ប្រជាជន លោក ផែ សុវណ្ណរិទ្ធ។

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ កញ្ញា ធី សុវណ្ណថា បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា នោះ​គ្រាន់​តែ​ជា​ការ​សង្ស័យ​ដែល​ពុំ​មាន​មូលដ្ឋាន​ដែល​អាច​យក​ជា​ការ​បាន។

គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ បាន​ថ្លែង​ការណ៍​ច្រាន​ចោល​ព័ត៌មាន​ដែល ធី សុណ្ណថា បាន​ផ្សព្វផ្សាយ​ថា ប្រធាន​គណបក្ស​ប្រឆាំង​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ថ្លែង​ថា បញ្ហា​កន្លង​មក​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​កញ្ញា ធី សុវណ្ណថា កើត​ឡើង​ពី​ការយល់​ច្រឡំ​គ្នា​ខាង​ផ្នែក​ទំនាក់​ទំនង​ប៉ុណ្ណោះ៖ «ផេក (Page=ទំព័រ) របស់​គាត់​ជា ផេក​ឯកជន គាត់​មាន​សិទ្ធិ​គ្រប់​គ្រាន់​ក្នុង​ការ​ផ្សាយ​នូវ​អ្វី​ដែល​គាត់​ចង់ ហើយ​អ្វី​ដែល​កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​នេះ គឺ​ដោយសារ​តែ​មាន​ការ​យល់​ច្រឡំ​តែប៉ុណ្ណោះ ហ្នឹង​ជា​ទំនាក់​ទំនង​ផ្ទៃក្នុង​របស់​គណបក្ស​សង្គ្រោះ​ជាតិ»

កញ្ញា ធី សុវណ្ណថា បាន​បង្កើត​ទំព័រ​ហ្វេសប៊ុក នៅ​ឆ្នាំ​២០១១ ដោយ​ប្រើ​ឈ្មោះ I Love Cambodia Hot News ដោយសារ​តែ​មាន​បញ្ហា​ទើប​បែក​ចេញ​ទៅ​បង្កើត​ទំព័រ​ថ្មី។ ក្នុង​រយៈពេល​ខ្លី ទំព័រ​ថ្មី​នោះ​បាន​ទទួល​អ្នក​គាំទ្រ​ប្រមាណ​ជិត ២​សែន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

17 Responses to "កញ្ញា ធី សុវណ្ណថា មិន​អើពើ​នឹង​ការ​ចោទ​ថា​ជា​ចារកម្ម​បក្ស​ប្រជាជន"

  1. Sen-Gaddafi says:

    ធម្មតានោះទេអ្នកបង្កប់របស់បក្សប្រជាជនយូរឬឆាប់កង់តែចេញឲ្យគេឃើញនោះទេបើទោះបីជា បក្សប្រជាជនខិតខំបង្កប់យ៉ាងណាក៍ដោយ។ អាថ៌កំបាំងមិនអាចលាក់បាំងមនុស្សលោកបានទៀត នោះទេ។ ដូច្នេះបក្សសង្គ្រោះជាតិចូរប្រយត្ន័អ្នកណាដែលហ៊ានចេញមុខគាំទ្របក្សសង្គ្រោះជាតិដែល មានចរិកលេចធ្លោរខុសប្រក្រតី ហើយនៅពេលណាមួយពេលបក្សសង្គ្រោះជាតិទុកចិត្តនោះអ្នកបង្កប់ នោះឯងនិងនាំផ្លូវអ្នកគាំទ្របក្សសង្គ្រោះជាឲ្យបង្កើតអំពើរហឹង្សារឬនាំទៅទិសដៅខុសពីទិសដៅពិត ប្រាកដរបស់បក្ស។ មិនខុសពីកាលពីការធ្វើបាតុកម្មរបស់សមាគន៍សេដ្ឋកិច្ចក្រៅប្រពន្ធ័ធ្វើនៅស្ពាន នាគនោះទេ គឺគេបញ្ចូលអ្នកបង្កប់ពីរអ្នកមកក្នុងហ្វូងបាតុកម្មហើយអ្នទាំងពីរនោះហាក់ដូចជាធ្វើឥ រិយាបទកញ្ច្រោលចង់នាំអ្នកធ្វើបាតុកម្មឲ្យបង្កើតអំពើហឹង្សាជាមួសមត្ថកិច្ច កាលណោះសំណាង ហើយដែលពួកបាតុករបានពទ្ធ័ចាប់ជនទាំងពីនោះបានទាន់ពេលវេលា។ បកមកកញ្ញាម្នាក់ខាងលើ វិញក៍មិនខុសនិងរូបភាពរៀបរាប់ក្នុងឧទាហរណ៍របស់ខ្ញុំខាងលើនេះនោះទេ រឿងអីបានជានាងម្នាក់ នេះបានសរសេរផ្សព្វផ្សាយថាលោកសមរង្សីបានដាក់ពាក្សប្តឹងលោក ហ៊ុនសែនទៅតុលាការព្រម្មាទណ្ឌអន្តរជាតិបើម្ចាស់ខ្លួនគេមិនទាន់ដឹងផងនោះ។ ធម្មតាកិច្ចការ ផ្ទាល់ខ្លួនរបស់មេបក្សប្រឆាំងមិនអាចនណាម្នាក់យកមកនិយាយលេងសើចបាននោះទេ។ ដូច្នេះ ការចោទប្រកាន់នាងថាជាចារកម្មរបស់បក្សប្រជាជននោះមិនខុសទេព្រោះនាងចង់បង្កើតឲ្យ មេបក្សប្រឆាំងមានរឿងជាមួយរដ្ឋាភិបាល។ ចរិករបស់ក្រុមយុវជនបង្កប់របស់បក្សប្រជាជនខ្ញុំ បានដឹងច្បាស់ណាស់ គឺចេញមកមានចរិកគាំទ្រខុសគេឯងហើយទង្វើរបស់នាងទៀតសោត ក៍ស្តែងបញ្ចេញឲ្យឃើញថានាងមានអ្នកមានអំណាចកំពូលកំពុងតែគាំទ្រនាងដូច្នេះបានជានាង ធ្វើអ្វីៗហាក់ដូចជាមិនខ្លាចខុសគេឯង។

  2. Bol says:

    ក្នុង​វ័យ ១៩​ឆ្នាំ ធី សុវណ្ណថា ដែល​កំពុង​រៀន​នៅ​ថ្នាក់​ទី១១ បាន​ចំណាយ​ពេល​វេលា​ជា​ច្រើន​ជា​មួយ​គេហទំព័រ​ហ្វេសប៊ុក របស់​នាង​ក្នុង​ការ​បង្ហោះ​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​សកម្មភាព​ជា​សាធារណៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​តវ៉ា​ទាមទារ​សិទ្ធិ​នានា។ កញ្ញា​បាន​លេច​មុខ​នៅ​ពេល​គណបក្ស​នយោបាយ​បើក​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត ដោយ​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​អំឡុង​ពេល​នោះ​នាង​បាន​បង្ហោះ​រូបភាព ឬ​វីដេអូ​ពី​សកម្មភាព​គាំទ្រ​ទាំង​នោះ​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក ដែល​មាន​ឈ្មោះ​ថា I Love Cambodia Hot News។ ក្រោយ​មក​នាង​បាន​បង្កើត​ទំព័រ​ថ្មី​ដោយ​ដាក់​ឈ្មោះ​ផ្ទាល់​ខ្លួន គឺ ធី សុវណ្ណថា។
    ________________________

    តាមពិតទៅ បើយើងយកករណីនាង ធី សុវណ្ណថានេះមកគិត វាដូចជាឲ្យតម្លៃនាងខ្លាំងណាស់។

    ត្រង់ទៅអនាគត នាងនឹងដើរទៅណា និងទទួលបានអ្វីយើងមិនគួរនិយាយទេ តែយើងនិយាយតែពីបច្ចុប្បន្នបានហើយ។

    នាង ក្មេងណាស់។ យើងពិចារណាអំពីមនុស្សចាស់ជំនាន់មុន ដែលធ្លាប់រងទុកវេទនាជាមួយខ្មែរក្រហម ធ្លាប់ស្រែករកទេវតា ធ្លាប់ស្រែកថា « អ្នកណាក៏បាន » ឲ្យតែមករំដោះខ្លួនចេញពីនឹមខ្មែរក្រហម នោះឲ្យធ្វើក៏ធ្វើដែរ។
    តែអ្នកទាំងនោះ ឥឡូវបានក្លាយជាមនុស្សភ្លេចគុណ អ្នកមានគុណរបស់ខ្លួនហើយ។

  3. newyear2014 says:

    for her age, needs to be in school & study,
    ===
    instead, she is joining CNRP for fun & money through her banking account,,,
    good business girl..

  4. តាសៅ says:

    គ្រាន់ជាយុទ្ធសាស្រ្តបំបែកបំបាក់តែប៉ុណ្ណោះ

  5. _ says:

    ចំណុចមួយក្នុងចំណុចជាច្រើនសំរាប់វាយតម្លៃគឺ នាងបង្កើតគណនេយ្យឯកជន-ឈ្មោះបុគ្គល-សំរាប់ប្រមូលថវិកាគាំទ្រគណៈបក្សសង្គ្រោះជាតិ ដើម្បីបង្ហាញពីតម្លាភាពនៃការប្រើប្រាស់ថវិកា ទាំងនោះត្រូវបង្វិលតាមធនាគារទៅគណៈបក្សសង្គ្រោះជាតិ ។
    ដូចនេះសូមបង្ហោះឯកសារបញ្ជាក់ថាថាវិការដែលប្រមូលបាន ត្រូវបញ្ជូនត្រូវទិសដៅហើយ!
    ហេតុអ្វីក៏មិនឃោសនាអោយផ្តល់ថវិកាផ្ទាល់ទៅគណនេយ្យគណៈបក្សផ្តាល៉?

  6. CPP says:

    do not listent to other bad thing, importance ourselt

  7. pingpong says:

    ខ្ញុំ Pingpong យល់ថា៖ គណៈបក្សសង្រ្គោះជាតិ គ្រប់គ្រងដោយពួកឡប់ៗ ឬពួកទា ពិបាកនឹងស្ទូចឡើងទ្រនំខ្ពស់។ គ្រាន់តែក្មេងស្រីធីសុវណ្ណថា៖ ក៍មិនអាចញែកអោយឃើញស និង ខ្មៅ!! ខ្ញុំបានឃើញជនបង្កប់ច្រើនគួរសម ដែលក្លែងខ្លួនជាលេខា ឬ មនុស្សជំនិតរបស់មេ ប៉ុន្តែខ្ញុំមិនដែលឃើញ គេដាក់គិញ រួចអោយជេរខ្លួនឯងនោះទេ និងធ្វើអោយខ្លួនចាញ់ឆ្នោតនោះទេ!!! ក្មេងស្រីធីសុវណ្ណថា គិញឬមិនមែនគិញ នោះមិនមែនជារឿងសំខាន់់ទេ!! រឿងសំខាន់នាងជាយុវនារីបានអូសទាញសំលេងឆ្នោតអោយគណៈបក្សសង្រ្គោះជាតិ!!! បើថ្ងៃក្រោយនាងបំរើអោយហ៊ុនសែននោះជារឿងធម្មតា ហើយតម្លៃនាងក៍បាត់បង់ដែរ ប៉ុន្តែក្នុងនាមគណៈបក្សសង្គ្រោះជាតិគួររក្សាកេរ្តិ៍ឈ្មោះអ្នកដែលនៅជាមួយយើង និងបានអូសទាញសម្លេងគាំទ្រអោយយើង!! គណៈបក្សសង្រ្គោះជាតិត្រូវតែធ្វើលិខិតសុំទោសក្មេងស្រីធីសុវណ្ណថាជាផ្លួវការ បើមិនអញ្ចឹងទេ!! គណៈបក្សសង្រ្គោះជាតិនឹងបាត់បង់មនុស្សគាំទ្រ១លាននាក់នៅពេលខាងមុខនេះជាមិនខាន ពួកអស់លោកចាំតែមើលចុះ!!!

  8. ស្អប់ពួកចៃសង្គម says:

    យើងសូមគាំទ្រនូវសកម្មភាពរបស់កញ្ញា ធី សុវណ្ណថា បើទោះបីថានាងផ្សាយច្រឡំ ពីបណ្តឹងរបស់លោកប្រធានសម រង្ស៊ី ប្តឹងនាយករដ្ឋមន្ត្រី ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិក៏ដោយ។

  9. ស្អប់ពួកចៃសង្គម says:

    មេដឹកនាំគណបក្សសង្រ្គោះជាតិ គួរតែគិតត្រូវ ថាត្រូវ មិនគួរផ្តេសផ្តាស់បួនជ្រុងបែបនេះនោះទេ។

  10. Banh Bev says:

    Go to fb I Love Cambodia Hot News, you will know who she is!!!

  11. លោកសេរី says:

    មនុស្សដែលជាជនបង្កប់គឺសមរង្ស៊ីនិងកឹមសុខា។CNRPនឹងរលាយនៅពេលដ៍ខ្លីខាងមុខនេះហើយ។ ហា!ហា!ហា!

  12. Sen-Gaddafi says:

    ខ្ញុំគិតថារឿងរវាងនាងនិងបក្សសង្គ្រោះជាតិមិនមែនជាប្រធានបទធំដុំនោះទេ។ បើនាងនៅត្រស្រលាញ់បក្សសង្គ្រោះ ជាតិស្រេចតែនាងទៅព្រោះនាងមិនមែនជាសមាជិកសកម្មជនរបស់បក្សសង្គ្រោះជាតិឯណាដូច្នេះបក្សសង្គ្រោះជាតិ មានសិទ្ធិប្រាប់មហាជនថានាងបាននិយាយរឿងប្តឹងផ្តល់របស់លោកសមរង្សីនោះគឺជាទស្សនះផ្ទាស់និងការទទួល ខុសត្រូវរបស់នាងមិនមែនជាជំហររបស់បក្សសង្គ្រោះជាតិនោះទេ។ ដូច្នេះបក្សសង្គ្រោះជាតិមិនត្រូវហាមឃាត់ នាងមិនឲ្យគាំទ្របក្សខ្លួននោះបានទេតែត្រូវតែប្រយត្ន័និងឃ្លាំមើលពីសកម្មភាពរបស់នាងជាសវាងការបង្ករឲ្យមាន ព្រឹត្តិការណ៍ដែលមិនអាចនិងស្មានដល់របស់នាងដោយសារតែការបញ្ជាររបស់បក្សប្រជាជនមែនឬក៍មិនមែន។ អាថ៌កំបាំងលែងជាបញ្ហារទៀតនោះទេបច្ចុប្បន្ននេះប្រសិនបើនាងធ្វើសកម្មភាពខុសពីទឹសដៅបក្សសង្គ្រោះជាតិ នោះអ្នកទាំងអស់គ្នាអាចមើលឃើញ។

  13. peo says:

    who is the spy or not , is not nescessary, but help cambodia is the best

  14. Love Khmer. says:

    We are living oversea support miss.

  15. ស្រីនោ says:

    នាងកុំខ្វល់ នឹងរឿងឥតប្រយោជន៏អី សំខាន់លើខ្លួនាងបានធ្វើ រឺ ក័អត់នោះ វាពិតជាការសំខាន់ បើនាងល្អ គេនិយាយយ៉ាងម៉េចនិយាយទៅ សំខាន់លើខ្លួនឯងទេ។

  16. មហាមិត្ត says:

    មហាមិត្ត ១,. ប្រជាធិបតេយ្យ, ប្រទេសកម្ពុជាមានប្រជាធិបតេយ្យ ឬទេបើ គ ជ ប មិនឯករាជ្យ ប្រធាន គ ជ ប ជាសមាជិក របស់បក្សម្ខាងទៀត – ប្រព័ន្ធផ្សព្វផ្សាយលំអៀង – ប្រើអំណាច កងអង្គរក្សផ្ទាល់ខ្លួន ប៉ូលីស ទាហាន គំរាមកំហែង – អាជ្ញាធរ គាបសង្កត់គ្រប់ទីកន្លែង – បំភិតបំភ័យសំលុត – ទិញ លួចបន្លំ សន្លឹកឆ្នោត – យកទ្រព្យសម្បត្តិរដ្ឋមកប្រើបា្រស់ឃោសនា បក្សខ្លួន -នយោបាយប្រជាភិថុតបោកប្រាស់ – បំបែកបំបាក់កំទេច បក្សប្រឆាំង និង បង្រ្កាបបាតុកម្ម អហឹង្សា ។
    ២,. ហ៊ុន សែន មិនអាចធ្វើអ្វីៗ ដើម្បីជាតិខ្មែរទេ ព្រោះខ្លួនជា អាយ៉ងប្រទេសវៀតណាម ការវាយធ្វើបាប កម្មករ ប្រជារាស្ត្រ ព្រះសង្ឃ និងគំរាម ព្រះមហាក្សត្រ គឺបង្ហាញថា ហ៊ុន សែន ដឹកនាំ គណបក្សប្រជាជន មិនគោរពបាវចនា របស់ជាតិទេ ថែមទាំងធ្វើអោយបាត់បង់ ធនធានធម្មជាតិ សម្បត្តិដូនតា ទឹកដី ដើម្បីតែអំណាចបុគ្គល និងក្រុមគ្រួសារ ហ៊ុន និងសុខ អាន។
    ៣,.ពុករលួយ និង អយុត្តិធម៍ សង្គមៈ ក្រោមការដឹកនំារបស់ ហ៊ុន សែន បង្ករអោយមាន អំពើពុករលួយ ពីលើដល់ក្រោម បក្សពួកនិយម ធ្វើអោយសង្គមបែងចែក ប្រព័ន្ធតុលាការទំាងមួល ស្ថិតនៅក្រោម បញ្ជាបុគ្គលតែម្នាក់ សេដ្ឋកិច្ច អំណាចគ្រប់គ្រងរដ្ឋ – ខុស និងត្រូវ ស្រេច តែលើ ហ៊ុន សែន ស្រុក ខ្មែរមិនចាំបាច់ មានតុលាការទេ។ រដ្ឋាភិបាល បង្ករអោយទំនិញចេះតែឡើងថ្លៃ ។
    ៤,.ជីវភាពៈ គិតគូរ មន្ត្រីរាជការ គ្រូបង្រៀន និង កម្មករផង សង្គមកម្ពុជា មានបាន តែក្រុម គ្រួសារ និង បក្សពួក ហ៊ុន សែន អយុត្តិធម៍ណាស់ ត្រូវរាជរដ្ឋាភិបាល កិបកេង និង កាត់ពន្ធប្រាក់ខែគ្រូដើម្បីបំប៉នកងពលអង្គរក្ស សំរាប់មហិច្ឆតា អំណាច។ គ្រូៗទូទាំងប្រទេសឈឺចាប់របបគ្រប់គ្រងឃោឃៅ សូមជួយពន្យល់សិស្ស និស្សិត និងមន្រី្តរាជការទាំងអស់បានជ្រាប គ្រូបង្រៀន សាលា រដ្ឋ និង ឯកជន សាមគ្គីគ្នា ។
    CNRP មានគោលនយោបាយលើកទឹកចិត្ត អ្នកអប់រំ គ្រប់លំដាប់ថ្នាក់។
    ៥,. រាជធានីភ្នំពេញៈ ក្រុងសំខាន់ៗក៏ដូចជាទីប្រជុំជននានា អាជីវករ គ្រូបង្រៀន និស្សិត បញ្ញាវ័ន ប្រជាជនអ្នកចេះដឹង អ្នកប្រើបច្ចេកវិទ្យា រាប់ទាំងបណ្តាញសង្គមភាគច្រើនបំផុត បោះឆ្នោត អោយ CNRP។ លោក ហ៊ុន សែន ទិញមិនបានទេ ឈប់ មោទនភាពទៀតទៅ។ CPP ដើរនយោបាយគាបសង្កត់ បញ្ឆោតសំលុតគំរាម ប្រើអំណាច ធ្វើអោយអ្នកនៅទីក្រុង យល់ដឹងកាន់តែមើលឃើញ នូវភាព អយុត្តិធម៍ ។ សំដី ហ៊ុន សែន ប្រជាជនស្តាប់កាន់តែលែងចូលហើយ ។
    បើថ្ងៃក្រោយ CNRP ធ្វើអោយគេទាស់ចិត្ត នោះប្រជាជនគង់តែបាតុកម្មទំលាក់ គ្រប់ពេល ឬ សង្ស័យមិនបានមួយអាណត្តិ ផង។

  17. ជា ស៊ីម says:

    comments គឺមិនសូវជាបានសាច់ការស្អីបន្តិចសោះ។ គួរតែនាំគ្នាលើកស្ទួយនូវវិរៈ

    ភាពអង្គអាចរបស់គ្មួយស្រីនេះវិញប្រសើរជាងនារីមួយចំនួនដែលគ្មានបានការអ្វីសូម្បីតែបន្តិសោះ

    ដើម្បីប្រទេសជាតិ។ គួរតែចេះខ្មាស់នាងទើបហៅថាមនុស្ស។ បើមិនចេះខ្មាស់នាងទេពិតជាអន់

    ជាងសត្វតិរច្ឆានទៅទៀត។

    ចារឹកខ្មែរយើងខ្លះចេញមកគឺមហាចោលម្សៀត! មិនមានចរឹកជួយលើកស្ទួយអ្នកដែលមានគំនិត

    ស្នេហាជាតិនិងឈ្លាសវៃទេ។ មានតែចរឹកក្ដិចត្រួយ ចរឹកអាត្មានិយម ចរឹកបក្សពួក ចរឹកគ្រួសារ

    និយម។ ចារឹកថោកទាបខ្លាំងណាស់! សម្បូរណាស់អាចារឹកទ្រពងគេ! អាចារឹកធ្វើខ្ញុំគេហើយ

    ធ្វើរឹកជាគ្រាន់បើ។ យើងមើលនិងសង្កេតមើលទាំងអស់គ្នា សូម្បីតែត្រឹមអង្គរក្សដែលជាឆ្កែបំរើ

    គេសោះក៏ពួកវាវាយរឹកស្មើរនិងសេដ្ឋីសម្ដីបាតផ្សាចារឹកព្រៃថោកទាបជាងសត្វតិរច្ឆានទៅទៀត។

    ឥឡូវមើលមកអាពួកស៊ីអែបនិងបានបុណ្យសក្ដិបន្តិចបន្តួចម្តងវាប្រើអំណាចវានិងគំរាម សម្លុត

    បំផ្លិចបំផ្លាញសង្គមរួមទាំងសម្បត្តធម្មជាតិនិងវិសយ័នានាស្ទើរលាយអស់ដោយមិនខ្វល់ទោះ

    ជាអាណាងាប់អាណាអត់អីស៊ី អាណាអត់ជម្រកនៅក៏ពួកវាមិនខ្វល់ដែរឲ្យតែក្រុមគ្រួសារវា

    បក្សពួកវាបានរស់ស្រួល។ មេដឹកនាំសព្វថ្ងៃចាញ់ប្រទេសភូមិមាឆ្ងាយណាស់ដែលគេជាស្រីផង

    ដឹកនាំប្រទេសត្រឹមតែរយៈពេលពីរឆ្នាំសោះប្រជាជនគេមានសិទ្ធិមានសេរីភាពមានលទ្អិប្រជា

    ធិបតេយ្យ មានជីវភាពធូរធារ។ រីឯកម្ពុជាវិញជាងសាមសិបឆ្មាំនាំមកនូវការ

    1-អស់ព្រៃឈើ

    2-អស់រ៉ែ

    3-អស់ធនធានធម្មជាតិ មច្ឆាជាតិ

    4-បាត់បង់ទឹកដី / ដីសម្បទាន ដីវិនិយោគ ដីក្រុង ដីកោះ

    5-យួនអន្តោប្រវេសន៏ខុសច្បាប់មករស់នៅលើទឹកដីខ្មែរស្ទើរពេញប្រទេសមិនដែលខ្វល់

    6-សង្គមគ្មានយុត្តិធម៏ អ្នកតូចតែងតែត្រូវបានអ្នកមានអំណាចរំលោភបំពាន

    7-វិស្ស័យអប់រំមិនអាចទទួលយកបាន មិនមានគុណភាព សិស្សត្រូវបង់លុយគ្រប់ថ្នាក់

    សិស្សមិនខ្លាចគ្រូ គ្រូគ្មានប្រាក់ខែគ្រប់គ្រាន់មិនមានទឹកចិត្តបង្រៀនសិស្ស សិស្សចម្លងមេរៀន

    ពេលប្រឡង ឬសូកលុយគ្រូពេលប្រឡង បងតូចបងធំ ក្មេងពាល សិស្សពាល

    8-វិស្ស័យសុខាភិបាលគ្មានគុណធម៏ បើអ្នកជម្ងឺអត់លុយគឺស្លាប់ ក្នុងមន្ទីពេទ្យជំរិតបុគ្គលិកពេទ្យ

    ជំរិតគោលនយោបាយឲ្យយកលុយពីអ្នកជម្ងឺ គ្មានសិលធម៌ គ្មានក្រមសិលធម៌ជាពេទ្យ

    9-គ្មានការងារគ្រប់គ្រាន់សំរាប់ប្រជាពលរដ្ឋខ្មែរ ក្រសួងមន្ទីត្រូវនាវិនិយោគឲ្យក្រុមហុន និងលក់

    10-ជំពាក់បំណុលបរទេសកាន់តែច្រើន ដើរបោកប្រាស់ប្រជាជននិងបំភន័ភ្នែកម្ចាស់ជំនួយ។

    11-គ្មានសិទ្ឋសេរីភាពពេញលេញក្នុងការបញ្ចេញមតិ សំអាងទៅលើច្បាប់ពាលច្បាប់ព្រៃ

    12-អំពើរចោរកម្មឆក់ប្លន់ បេស្យាចារ គ្រឿងស្រវឺង គ្រឿងញៀន កើនឡើងជាបន្តបន្ទាប់

    13-អំពើរពុករលួយដុះស្លែ តាមគ្រួសារ និងបក្សពួក ជំរិតប្រជាជនស្លូតត្រង់និងអ្នកក្រ

    គ្មានសិលធម៌ក្នុងសង្គមផ្ដាច់ការដឹកនាំដោយបក្សចោរ (ថាចោរៗមែន!)

    14-តុលាការមិនមានភាពយុត្តីធម៌ កាត់ក្ដីស្រេចលើក្បាលម៉ាស៊ីនពាលដឹកនាំ ប្រជាជនត្រូវតែ

    ទទួលបានទឹកភ្នែលល្ហេងល្ហាមមកវិញ និងភាពវិនាសកម្ម និងភាពក្រីក្ររហូត

    15-មន្រ្តីរាជ្យការមិនបំរើរាស្រ្ត តែបែរជាបំរើបក្សទៅវិញ ព្រោះតែការចាញ់បោកបក្សចោរ

    គេបញ្ឆោតឲ្យបុណ្យសក្ដិបន្តិចបន្ទួច ឬឲ្យលុយមួយឆាបដើម្បីបំរើនយោបាយព្រៃផ្សៃ

    សម្លាប់ជាតិរបស់ឯងដើម្បីមហ្ឆតារបស់មេកាន់អំណាច

    16-ជីវភាពប្រជាជនមានកំរិតទាបដែលមិនអាចទទួលយកបាន ព្រោះខ្វះមុខរបបរ ខ្វះដីធ្លី

    ប្រកបរបរចិញ្ចឹមជីវិត ធនធានធម្មជាតិបាត់បង់

    17-បង្កើតច្បាប់ដើម្បីការពារ អ្នកធំ អ្នកមានអំណាច អ្នកមានលុយ យកច្បាប់មកទ្រាប់អង្គុយ

    18-កិបកែងលុយជំនួយ លុយចំនូលរបស់ជាតិ

    19-ប្រើអំណាចខ្លួនដើម្បីផ្តល់អំណាចអោយកូនចៅ បក្សពួក ខ្សែហេខ្សែហររបស់ពួកគេ

    20-សប្បទានដី 99 ឆ្នាំ ក្នុងរួបភាពដើម្បីអភិវឌ្ឍន៏ជាតិ តែធាតុពិតសប្បទានដីដើម្បីកាប់ឈើ ជីករ៉ែ

    កន្លែងខ្លះសំរាប់ផ្តល់ដីអោយជនជាតិយួនមករស់នៅ

    21-ប្រាកខែរបស់ប្រជាពលរដ្ឋតិច តែទំនិញថ្លៃកប់ពពក

    23-មន្ត្រីរាជការតែងតែប្រើវប្បធម៏មិនទទួលស្គាល់ការពិតមិនទទួលកុំហុសរបស់ខ្លួន បែរជា

    បង្វែរកំហុសទាំងនោះដាក់អោយអ្នកដ៏ទៃ

    24-អាងអំណាចខ្លួនឈួសឆាយផ្ទះរបស់ប្រជារាស្ត្រ ប្លន់យកដីរាស្រ្ត

    25-ប្រើមន្ត្រី និង បណ្ឌិតល្ងីល្ងើដែលល្មោភលុយល្មោភអំណាចអោយវិភាគនយោបាយពង្វក់

    បោកប្រាស់ប្រជារាស្ត្រខ្មែរខំបិទបាំងអំពើរអាក្រក់របស់រដ្ឋាភិបាល ខំក្លែងពីសអោយទៅខ្មៅ

    ពីខ្មៅអោយទៅស

    26-មិនដែលគោររពសិទ្ឋប្រជាពលរដ្ឋ មិនគោរពរដ្ឋធម្មនុញ

    27-ប្រើប្រាស់ កាំភ្លើង រថក្រោះ និង មន្ត្រីបក្សរបស់គេដើម្បីប្លន់យកឆន្ទះរាស្រ្ត

    28-ចូលដៃជាមួយយួនធ្វើបាបខ្មែរដែលជាជនរួមជាតិជាមួយគ្នា

    29-គ្មានសម្តីភាពដឹកនាំប្រទេសជាតិ សូម្បីតែប្រាសាទអង្គរវត្តដែលជាកេរ៏តំណែលរបស់

    ដូចតាខ្មែរបន្សល់ទុកអោយខ្មែរក៏ប្រគល់អោយយួនជាអ្នកគ្រប់គ្រងយកលុយដែរ។

    បន្តិចទៀតនិងមានឈ្មោះថាទីក្រុងសេហ្គននៅកណ្ដាលទីក្រុងភ្នំពេញទៀត។

    នៅមានច្រើនទៀតតែរាបរាប់តែប៉ុន្នឹងបានហើយព្រោះតែប៉ុន្នឹងល្មម

    នឹងហៅថាជននិងបក្សក្បត់ជាតិបានហើយ។

    ដូននេះសូមងាកមកនាងធីសុណ្ណថាវិញ ក្នុងនាមយើងជាចាស់ទុំរាប់ជំនាន់មកហើយសូម

    កោតសរសើរនាងខ្លាំងណាស់ដែលមានទឹកចិត្តស្រឡាញ់ជាតិមាតុភូមិរបស់ខ្លួន និងសូម

    កោតសរសើរនូវវិរៈភាពដ៏ល្អនិងជាគំរូរបស់កូនខ្មែរពិតៗដែលនាងហ៊ានលះបង់កម្លាំងកាយ

    និងទឹកចិត្តចូលរួមចំណែកយ៉ាងក្លៀវក្លាក្នុងវយ័ក្មេងដ៏អស្ចារ្យនេះ។ សូមឲ្យគំរូវិរៈភាពរបស់នាង

    បានស្ថិតនៅជាអមតៈក្នុងកុលបុត្រខ្មែរពិសេសក្នុងជួរកងទព័និងកងកម្លាំងប្រដាប់អាវុធទាំង

    អស់ស្រឡាញ់ជាតិ ការពារជាតិ ផ្ដល់សេចក្តីសុខជូនជាតិ ជូនបងប្អូន ជូនប្រទេសជាតិនិងព្រះ

    មហាក្សត្រ។ សព្វថ្ងៃយើងគ្រប់គ្នាដឹងនិងឮហើយថាព្រះមហាក្សត្រយើងមានតួនាទីអ្វីខ្លះក្នុង

    សង្គមជាតិ មានការសម្រេចចិត្តអ្វីខ្លះដើម្បីជាតិនិងមាតុភូមិទេ???? គឺគ្មានទេ! ដែលគួរឲ្យ

    អាណិតខ្លាំងណាស់។ យើងមិនអាចបន្ទោសព្រះករុណាបានឡើយ។ យើងស្គាល់ពីហេតុ

    និងផលច្បាស់ហើយ។

    សូមជូនពរឲ្យនាងធីសុវណ្ណថាមានសុខភាពល្អ និងកម្លាំងស្មារីឈ្លាសវៃជាអំតៈ

    ពិសេសសូមឲ្យនាងឆ្លងផុតនៅគ្រោះចង្រៃទាំងពួងនិងទទួលបានជោគជ័យសមតាមការប៉ង

    ប្រាថ្នារបស់នា