ធី សុវណ្ណថា៖ យើង​មិន​ដឹង​ថា CNRP ល្អ​ជាង​នោះ​ទេ តែ​យើង​គ្រាន់​តែ​សង្ឃឹម

ជូលា ធៀមេន និង ស ច័ន្ទដារ៉ា Phnom Penh Post

140205_07

កញ្ញា​បាន​ក្លាយ​ទៅ​ជា​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​ល្បី​ល្បាញ​ម្នាក់។ តើ​ហេតុ​អ្វី​បាន​ជា​កញ្ញា​គិត​ថា លោក សម រង្ស៊ី និង​លោក កឹម សុខា ជា​មេ​ដឹក​នាំ​ប្រសើរ​ជាង​លោក ហ៊ុន សែន?

លោក ហ៊ុន សែន បាន​កាន់​អំណាច​អស់​រយៈ​ពេល ៣៤ឆ្នាំ ហើយ។ នេះ​ជា​ពេល​វេលា​សម្រាប់​ផ្លាស់​ប្តូរ​មេ​ដឹក​នាំ ហើយ​យើង​ចាំ​មើល​ថា តើ​នរណា​ដែល​អាច​ដឹក​នាំ​អភិវឌ្ឍ​ប្រទេស​បាន​ប្រសើរ​ជាង។

តើ​មាន​ចំណុច​អ្វី​ខុស​គ្នា​រវាង​គណបក្ស​ទាំង​ពីរ​ក្រៅ​ពី​មេ​ដឹក​នាំ?

តាំង​តែ​ពី​គណបក្ស​ប្រជាជន​ឡើង​កាន់​អំណាច​មក យើង​ឃើញ​ថា ព្រៃឈើ​បាន​បាត់បង់​អស់​ច្រើន​ណាស់ ហើយ​មាន​ប្រជាជន វៀតណាម ជាច្រើន​បាន​ចូល​មក​រស់​នៅ​ក្នុង​ប្រទេស កម្ពុជា។

តើ​កញ្ញា​មាន​អារម្មណ៍​យ៉ាង​ដូចម្ដេច​ចំពោះ​ជនជាតិ វៀតណាម មួយ​ចំនួន​ដែល​ត្រូវ​បាន​រើស​អើង​ក្នុង​ប្រទេស កម្ពុជា សព្វ​ថ្ងៃ​នេះ?

មិន​មែន​រាល់​ជនជាតិ វៀតណាម ទាំង​អស់​ជា​មនុស្ស​អាក្រក់​ទេ លើក​លែង​តែ​អ្នក​ដែល​យក​ទឹក​ដី​របស់​យើង។ ក្រោយ​មក​ទើប​មាន​មនុស្ស​ជាច្រើន​បាន​ហៅ​ពួក​គេ​ថា «យួន»។

តើ​កញ្ញា បាន​ចូល​រួម​ក្នុង​ការ​ធ្វើ​បាតុកម្ម​តវ៉ា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​វិធី​ណា? តើ​កញ្ញា​មាន​មិត្តភក្ដិ​នៅ​ក្នុង​បក្ស​នោះ​ដែរ​ឬ​ទេ?

ទេ! ខ្ញុំ​អត់​មាន​ស្គាល់​នរណា​ទេ។ មុន​ដំបូង ខ្ញុំ​មាន​ទំនាក់​ទំនង​ជាមួយ​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ធ្វើ​ជា​អ្នក​ស្ម័គ្រ​ចិត្ត។ ដំបូង​ពួក​គេ​គិត​ថា ខ្ញុំ​ជា​អ្នក​យក​ការណ៍ (SPY) ពី​ព្រោះ​ពួក​គេ​មិន​ដឹង​ពី​មូល​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ចាប់​ផ្តើម​ចូល​រួម​ជាមួយ​ពួក​គេ​នោះ​ទេ។

ហេតុ​អ្វី​បាន​ជា​យុវជន​នៅ​ក្នុង​បក្ស​សង្គ្រោះ​ជាតិ​គិត​ថា កញ្ញា​ជា Spy?

មាន​មនុស្ស​ជាច្រើន​បាន​និយាយ​ពី​រឿង​នេះ​ពីព្រោះ​ខ្ញុំ​តែង​តែ​ថត​រូប​ជាច្រើន​ដោយ​ប្រើ iPad ដើម្បី​បង្ហោះ​ក្នុង ហេ្វសប៊ុក។ ក្រោយ​មក ខ្ញុំ​បាន​ប្រាប់​ពួក​គេ​ពី​អារម្មណ៍​របស់​ខ្ញុំ​ចំពោះ​គណបក្ស សង្គ្រោះ​ជាតិ ពេល​នោះ​ពួក​គេ​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចូល​រួម​ជាមួយ។

ប៉ុន្តែ កញ្ញា​មិន​មែន​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ ហើយ​កញ្ញា​បាន​បង្កើត​គម្រោង​រៃ​អង្គាស​ប្រាក់ និង​ការ​ផ្សព្វ​ផ្សាយ​ចំណេះ​ដឹង​ដោយ​ខ្លួន​ឯង។ តើ​កញ្ញា​មាន​គោល​បំណង​ចង់​បាន​អ្វី?

ខ្ញុំ​ចង់​រៃ​អង្គាស​ប្រាក់ សម្រាប់​ជួយ​សហគមន៍។ ដំបូង​ខ្ញុំ​ផ្សព្វ​ផ្សាយ​ពី​គម្រោង​របស់​ខ្ញុំ​ក្នុង​បណ្តាញ​សង្គម។ បើ​មាន​អ្នក​ណា​ចង់​គាំទ្រ​គម្រោង​ជួយ​សហគមន៍​នេះ ពួក​គេ​អាច​ផ្តល់​ថវិកា ហើយ​ខ្ញុំ​នឹង​យក​ថវិកា​នេះ​ទៅ​ជួយ​ដល់​ប្រជាជន​ក្រីក្រ ដូចជា ប្រជាជន​រងគ្រោះ​ដោយ​ទឹក​ជំនន់​ជាដើម។ ទាំង​អស់​នេះ​មិន​ទាក់​ទង​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។ ប៉ុន្តែ​ខ្ញុំ​បាន​ប្រាប់​ទៅ​អ្នក​គាំទ្រ​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​ក្រីក្រ​ទាំង​នោះ​មាន​ការ​ខ្វះ​ខាត ហើយ​ជា​រឿយៗ​គឺ​មក​ពី​ទង្វើ​មេ​ដឹក​នាំ​សព្វ​ថ្ងៃ​នេះ ឧទាហរណ៍​ដូចជា​ការ​បណ្តេញ​ប្រជាជន​នៅ បឹងកក់ ជាដើម។ តាម​រយៈ​ការ​ធ្វើ​វិភាគទាន​នេះ ខ្ញុំ​ចង់​បង្ហាញ​ដល់​ប្រទេស​ជិត​ខាង​របស់​យើង ដូចជា ថៃ និង វៀតណាម ជាដើម​ថា ប្រជាជន​ខ្មែរ​ចេះ​ស្រឡាញ់​គ្នា ហើយ​ប្រជាជន​ខ្មែរ​ចេះ​ជួយ​គ្នា។ ខ្មែរ​ជួយ​ខ្មែរ។

ខ្មែរ​ជួយ​ខ្មែរ​ហាក់​បី​ដូច​ជា​ពាក្យ​ស្លោក​របស់​កញ្ញា។ តើ​កញ្ញា​អាច​ពន្យល់​បាន​ទេ?

យើង​មាន​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន។ ប៉ុន្តែ​វា​មិន​មែន​ជា​រឿង​ល្អ​ទេ​នៅ​ពេល​ដែល​ពួក​គេ​ឈ្លោះ​គ្នា ព្រោះ​ពួក​យើង​ទាំង​អស់​សុទ្ធ​តែ​ជា​ខ្មែរ​ដូច​គ្នា។ ក្នុង​បក្ស​ទាំង​ពីរ​សុទ្ធ​តែ​មាន​មនុស្ស​ល្អ។ ខ្ញុំ​ចង់​ឲ្យ​អ្នក​ទាំង​អស់​គ្នា​បើក​ទូលាយ​ពី​អ្នក​ដែល​ខ្លួន​គាំទ្រ ហើយ​ពួក​គេ​អាច​ចរចា​គ្នា​បាន។ យើង​ត្រូវ​ការ​ជ្រើសរើស​អ្នក​ដឹក​នាំ ហើយ​នៅ​ពេល​ដែល​យើង​ជ្រើសរើស​មេ​ដឹក​នាំ​បាន​ហើយ (តាម​រយៈ​ការ​បោះឆ្នោត​មួយ​ប្រកប​ដោយ​យុត្ដិធម៌) អ្នក​មិន​បាន​បោះឆ្នោត​ឲ្យ​មេ​ដឹក​នាំ​នោះ​ត្រូវ​តែ​គោរព​តាម​មតិ​ភាគ​ច្រើន។ ប៉ុន្តែ​ខ្ញុំ​គិត​ថា ការ​បោះឆ្នោត​ចុង​ក្រោយ​នេះ​មិន​មាន​យុត្តិធម៌​ឡើយ ហើយ​គេ​ត្រូវ​ធ្វើ​វា​ម្តង​ទៀត។

ប្រសិន​បើ​អ្នក​គិត​ថា ប្រជាជន​ខ្មែរ​ទាំង​អស់​គួរ​តែ​អត់ឱន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ពី​ទស្សនៈ​នយោបាយ​ផ្សេង​គ្នា ហើយ​មាន​មនុស្ស​ល្អ​នៅ​ក្នុង​បក្ស​ទាំង​ពីរ ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ប្រកាន់​ខ្លួន​នៅ​កណ្តាល តែ​បែរ​ជា​ងាក​ទៅ​រក​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​វិញ?

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ តាម​ទូរទស្សន៍ និង​វិទ្យុ​ភាគ​ច្រើន​ផ្តោត​តែ​ខាង​គណបក្ស​ប្រជាជន ដូច​គ្នា​នឹង​អំណាច​ដែរ ហើយ​នេះ​ជា​រឿង​អយុត្តិធម៌។ ដូច្នេះ ខ្ញុំ​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​ក្នុង​បណ្តាញ​សង្គម​ដើម្បី​បង្កើត​ឱកាស​ឲ្យ​បាន​ភាព​ស្មើ​គ្នា​ដែល​អាច​ឲ្យ​ពួក​គេ​ក្លាយ​ជា​មេ​ដឹក​នាំ​ប្រទេស។

រូបភាព​នៅ​ក្នុង ហ្វេសប៊ុក គេ​ឃើញ​កញ្ញា​បើក​ឡាន LEXUS 330។ ទន្ទឹម​គ្នា​នេះ​ដែរ កញ្ញា​បាន​ប្រកាស​រៃ​អង្គាស​ប្រាក់​យ៉ាង​ច្រើន​ពី​សប្បុរសជន (មក​ដល់​ពេល​នេះ​បាន​ប្រមាណ ៥ ម៉ឺន​ដុល្លារ​ហើយ) តើ​មាន​គេ​ធ្លាប់​សួរ​ទៅ​កញ្ញា​ទេ​ថា តើ​លុយ​ដែល​បាន​រៃអង្គាស​នោះ​យក​ទៅ​ណា​ហើយ?

ចាស! មាន​មនុស្ស​មួយ​ចំនួន​បាន​និយាយ​ថា ខ្ញុំ​បាន​យក​លុយ​ទាំង​នោះ​ទៅ​ទិញ​ឡាន LEXUS ជិះ។ ប៉ុន្តែ​ខ្ញុំ​មាន​ឡាន​នេះ​ពីរ​ឆ្នាំ​ហើយ ខ្ញុំ​ទើប​តែ​ចាប់​ផ្តើម​រៃអង្គាស​ប្រាក់​នេះ​ប្រាំ​ពីរ​ខែ​មុន​នេះ​ប៉ុណ្ណោះ។ តើ​វា​អាច​ទៅ​រួច​ដែរ​ឬ​ទេ?

តើ​ឪពុក​ម្តាយ​កញ្ញា​ប្រកប​របរ​អ្វី?

ពួក​គាត់​នាំ​ចូល​ក្រណាត់​ពី​ប្រទេស ចិន ហើយ​លក់​វា​នៅ​ទី​នេះ។

កញ្ញា​ធ្លាប់​ជា​មនុស្ស​មួយ​រូប​ដែល​មាន​ចំណែក​ជាមួយ​នឹង​គេហទំព័រ I love Cambodia Hot News។ តើ​ហេតុ​អ្វី​បាន​ជា​កញ្ញា​មិន​ស្ថិត​នៅ​ក្នុង​ក្រុម​នោះ​ទៀត​អ៊ីចឹង?

មាន​ការ​យល់​ច្រឡំ​ជាច្រើន។ ដំបូង ខ្ញុំ​បាន​បង្ហោះ​រូប​ជាច្រើន​ទាក់​ទង​នឹង​ការ​បោះឆ្នោត​ជាមួយ​នឹង​លោក ផែ សុវណ្ណារិទ្វិ។ គាត់​បាន​ធ្វើ​ជា​អ្នក​គាំទ្រ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​គាត់​បាន​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​ជឿ​ថា គាត់​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​ក្រោយ​មក​គាត់​បាន​បែរ​ទៅ​រក​គណបក្ស​ប្រជាជន​វិញ​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​មាន​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង។ គាត់​បាន​បង្ហោះ​វីដេអូ​ចំនួន​បី​ដែល​បង្ហាញ​ពី​សកម្មភាព​របស់​គាត់​កំពុង​ដុត​រូប​របស់​លោក ជួន សុវណ្ណ (មេប៉ូលិស​ក្រុង ភ្នំពេញ) រូបថត​របស់​លោក ហ៊ុន សែន និង​ទង់ជាតិ​របស់​ប្រទេស ថៃ ហើយ​ខ្ញុំ​បាន​គាំទ្រ​ទង្វើ​របស់​គាត់​នៅ​ពេល​នោះ។ ខ្ញុំ​បាន​គិត​ថា វា​ល្អ​ដែល​យុវជន​វ័យ​ក្មេង​បាន​ឃើញ​ពី​ទង្វើ​ដ៏​ក្លាហាន​បែប​នេះ។ ប៉ុន្តែ សុវណ្ណារិទ្ធិ ក្រោយ​មក​បាន​សម្តែង​មតិ​អវិជ្ជមាន​ពី​លោក កឹម សុខា និង​លោក សម រង្ស៊ី។

យ៉ាង​ណា​មិញ​យើង​ក៏​បាន​ឮ​ពាក្យ​ចចាម​អារ៉ាម​ថា អ្នក​ទាំង​ពីរ​គឺជា​គូ​ស្នេហ៍​នឹង​គ្នា ពីព្រោះ​កញ្ញា​បាន​ទៅ​សិក្ខាសាលា​នៅ​ប្រទេស សិង្ហបុរី ជាមួយ​គ្នា?

យើង​មិន​មែន​ជា​គូ​ស្នេហ៍​អ្វី​នោះ​ទេ ហើយ​យើង​បាន​ទៅ​ប្រទេស សិង្ហបុរី ជា​ក្រុម​ដែល​មាន​សមាជិក ៣០ នាក់ ប៉ុន្តែ​យើង​បាន​ចូល​រួម​សិក្ខា​សាលា ក្នុង​ពេល​ខុស​គ្នា។ តាម​ពិត យើង​មិន​បាន​ជួប​គ្នា នៅ​ទី​នោះ​ទេ។ យើង​គ្មាន​ទំនាក់​ទំនង​ស្នេហា ជាមួយ​គ្នា​ទេ។ យើង​គ្រាន់​តែ​ទាក់​ទង​គ្នា​តាម​អនឡាញ​អំពី​វេបសាយ​ប៉ុណ្ណោះ។

តើ​ឥឡូវ​នេះ សុវណ្ណារិទ្ធិ នៅ​ជាមួយ​គណបក្ស​ប្រជាជន​ឬ?

ខ្ញុំ អត់​ដឹង​រឿង​ហ្នឹង​ទេ។ អ្វី​ដែល​ខ្ញុំ​អាច​និយាយ​បាន ខ្ញុំ​គាំទ្រ​យុវជន​ទាំង​ឡាយ​ណា​ដែល​ធ្វើ​អំពើ​ល្អ​សម្រាប់​ប្រទេស​ជាតិ​របស់​យើង មិន​ថា គេ​មក​ពី​គណបក្ស​ខាង​ណា​នោះ​ឡើយ។ មិន​មែន​អ្នក​នៅ​បក្ស​ប្រជាជន​ទាំង​អស់​សុទ្ធ​តែ​ជា​មនុស្ស​អាក្រក់​ទេ។

ដោយ​សារ​កញ្ញា​គាំទ្រ ផែ សុវណ្ណារិទ្ធិ កញ្ញា​ត្រូវ​តែ​ចាក​ចេញ​ពី I love Cambodia Hot News?

ទេ! ខ្ញុំ​ចាក​ចេញ ព្រោះ​ខ្ញុំ​ចង់​បង្កើត​ទំព័រ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​តាម​រយៈ ហ្វេសប៊ុក។ វា​ប្រសើរ​សម្រាប់​ព័ត៌មាន​ទាក់​ទង​នឹង​មតិ​សាធារណជន​ដែល​មាន​បណ្តាញ​សង្គម​ជាច្រើន​សម្រាប់​ផ្សព្វ​ផ្សាយ។

តើ​កញ្ញា​បាន​ទទួល​អ៊ីមែល​ច្រើន​ទេ​ពី​អ្នក​គាំទ្រ​របស់​កញ្ញា?

ចាស! ហើយ​រួម​ជាមួយ​នឹង​អ៊ីមែល​ដែល​គេ​ផ្ញើ​មក​ជេរ​ស្តី​ជាច្រើន​ទៀត​មក​លើ​ខ្ញុំ​តាម ហ្វេសប៊ុក។ ប៉ុន្តែ ខ្ញុំ​មិន​ខ្វល់ ហើយ​ខ្ញុំ​បាន​ឆ្លើយ​តប​ទៅ​វិញ​យ៉ាង​សុភាព​រាបសា និង​ការ​ញញឹម​ជាដើម។ ពួក​គេ​មិន​បាន​ដឹង ហើយ​ខ្ញុំ​ព្យាយាម​ពន្យល់​ពួក​គេ​ពី​មូល​ហេតុ​ដែល​ខ្ញុំ​គាំទ្រ​គណបក្ស សង្គ្រោះ​ជាតិ។

សប្តាហ៍​មុន​សង្ស័យ​ថា អាជ្ញាធរ​ផ្នែក​លិខិត​ឆ្លង​ដែន​បាន​បញ្ចេញ​ឯកសារ​ប្រវត្តិរូប​ទីលំនៅ អាសយដ្ឋាន​ផ្ទាល់​ខ្លួន​របស់​កញ្ញា​ក្នុង ហ្វេសប៊ុក។ តើ​កញ្ញា​នឹង​ធ្វើ​ដូចម្តេច​ចំពោះ​រឿង​នេះ?

មុន​ដំបូង រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ និង​គំរាម​កំហែង​ដល់​ខ្ញុំ។ វា​បង្ហាញ​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​មាន​អំណាច​ខ្លាំង​ណាស់ ហើយ​គេ​បាន​កាន់​អំណាច​យូរ​ពេក​ហើយ។ នេះ​គឺជា​ស្ទីល​ដ៏​ចាស់​គំរឹល​តាំង​ពី ៣០-៤០ ឆ្នាំ​មុន។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​មិន​ខ្លាច ហើយ​ខ្ញុំ​ចង់​ដឹង​ឲ្យ​ច្បាស់​ថា នរណា​ជា​អ្នក​ធ្វើ​រឿង​នេះ ហើយ​អ្នក​ដែល​ធ្វើ​រឿង​នេះ​នឹង​ត្រូវ​ទទួល​ទោស។ ខ្ញុំ​កំពុង​កសាង​ពាក្យ​បណ្តឹង ហើយ​ក៏​មាន​គម្រោង​ស្វែង​រក​ជំនួយ​ពី​អង្គការ​មួយ​ផង​ដែរ។

តើ​ស្ថានភាព​នៅ កម្ពុជា នឹង​បាន​ល្អ​ប្រសើរ​ទេ បើ​គណបក្ស​សង្គ្រោះ​ជាតិ​កាន់​អំណាច?

បើ​គណបក្ស​សង្គ្រោះ​ជាតិ​កាន់​អំណាច ខ្ញុំ​ក៏​នៅ​តែ​បារម្ភ​អំពី​ទង្វើ​របស់​ពួកគេ​ដែរ។ យើង​មិន​អាច​ដឹង​ថា ពួក​គេ​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​ប្រសើរ​ឡើង​នោះ​ទេ។ យើង​ចេះ​តែ​សង្ឃឹម​ទៅ ហើយ​យើង​អាច​វាយតម្លៃ​តាម​ទង្វើ​ជាក់​ស្ដែង​របស់​ពួក​គេ។ យើង​មិន​អាច​ដឹង​ថា CNRP នឹង​បំពេញ​កិច្ចការ​របស់​ខ្លួន​ឲ្យ​ល្អ​ប្រសើរ ឬ​យ៉ាង​ណា​នោះ​ទេ។ យើង​គ្រាន់​តែ​សង្ឃឹម​ប៉ុណ្ណោះ។

កញ្ញា​ពិត​ជា​នៅ​វ័យ​ក្មេង និង​ជា​សិស្ស​វិទ្យាល័យ​នៅ​ឡើយ។ តើ​ហេតុ​អ្វី​បាន​ជា​កញ្ញា​មាន​ទស្សនៈ​នយោបាយ​ដ៏​ឈ្លាស​វៃ​យ៉ាង​នេះ?

វា​ដោយ​សារ​តែ​ឪពុក​ម្ដាយ​របស់​ខ្ញុំ។ ពេល​ខ្លះ ពួក​គាត់​បាន​ជួប​មិត្ដភក្ដិ​នៅ​ឯ​ផ្ទះ ដោយ​បិទ​ទ្វារ និង​នាំ​គ្នា​ជជែក​រិះគន់​លោក ហ៊ុន សែន ព្រម​ទាំង​បញ្ហា​នយោបាយ​ដទៃ​ទៀត​ក្នុង​ប្រទេស។ ខ្ញុំ​តែង​តែ​លួច​ស្ដាប់​ពួក​គាត់​និយាយ។ បន្ទាប់​មក ខ្ញុំ​ចាប់​ផ្ដើម​អាន​សៀវភៅ​ស្ដីពី​ប្រវត្ដិសាស្ដ្រ​កម្ពុជា និង​បញ្ហា​នយោបាយ ព្រម​ទាំង​មេ​ដឹក​នាំ​នយោបាយ​នៃ​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត។

តើ​មេ​ដឹក​នាំ​នយោបាយ​រូប​ណា​ដែល​ជា​គំរូ​របស់​កញ្ញា?

ខ្ញុំ ចូល​ចិត្ដ លោក Abraham Lincoln ពីព្រោះ​លោក​មក​ពី​គ្រួសារ​ក្រីក្រ និង​ខិត​ខំ​រហូត​ទទួល​បាន​ជោគជ័យ។ ខ្ញុំ​ដឹង​ថា គ្រួសារ​របស់​ខ្ញុំ​ជា​អ្នក​ជំនួញ​សុទ្ធសាធ និង​មិន​ចង់​ពាក់ព័ន្ធ​ជាមួយ​នយោបាយ​ទេ។ ប៉ុន្ដែ​ខ្ញុំ​គិត​ថា ខ្ញុំ​អាច​មាន​ឱកាស​ក្លាយ​ជា​លោក Abraham Lincoln ។ គាត់​បាន​បង្ហាញ​ថា យើង​អាច​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដោយ​ខ្លួន​យើង​ផ្ទាល់។

តើ​កញ្ញា​ខ្លាច​ប៉ះពាល់​ដល់​ជំនួញ​របស់​ក្រុម​គ្រួសារ​ដោយ​សារ​តែ​សកម្មភាព​នយោបាយ​របស់​កញ្ញា​ដែរ​ឬ​ទេ?

ការ​ពិត លោក ហ៊ុន សែន ដែល​កំពុង​តែ​កាន់​អំណាច​នេះ បាន​ជះឥទ្ធិពល​អាក្រក់​ដល់​ជំនួញ​របស់​ពួក​គេ និង​អ្នក​ដទៃ​ក្នុង​ប្រទេស​រួច​ទៅ​ហើយ។ នេះ​ជា​ហេតុ​ផល​ដែល​ខ្ញុំ​គាំទ្រ​គណបក្ស​ប្រឆាំង។

កញ្ញា​បាន​ទទួល​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ តើ​មាន​មនុស្ស​ច្រើន​ណាស់​មែន​ទេ​ដែល​ព្យាយាម​រាប់​អាន​កញ្ញា​ជា​មិត្ដភក្ដិ?

មនុស្ស​គ្រប់​រូប​ជា​មិត្ដភក្ដិ​របស់​ខ្ញុំ ហើយ​ពួកគេ​ពេញ​ចិត្ដ​នឹង​គាំទ្រ​ខ្ញុំ។ ខ្ញុំ​ស្រឡាញ់​ពួក​គាត់​ទាំង​អស់​ពីព្រោះ​ខ្ញុំ​ចង់​បាន​យុត្ដិធម៌។ ប៉ុន្ដែ​តាម​ពិត ខ្ញុំ​មិន​សូវ​មាន​មិត្ដភក្ដិ​ស្និទ​ស្នាល​នោះ​ទេ។

តើ​កញ្ញា​ធ្លាប់​គិត​ថា ចង់​មាន​មិត្ដភក្ដិ​ស្និទ្ធស្នាល​ដែរ​ឬ​ទេ ជា​ពិសេស នៅ​ពេល​ដែល​កញ្ញា​មាន​ទុក្ខ​ព្រួយ?

ទេ! ខ្ញុំ​ចូលចិត្ដ​ជីវិត​បែប​នេះ​ជាង។ មនុស្ស​គ្រប់​គ្នា​លើ ហ្វេសប៊ុក គឺជា​មិត្ដភក្ដិ​របស់​ខ្ញុំ។ នៅ​ពេល​ខ្ញុំ​កើត​ទុក្ខ​ព្រួយ ខ្ញុំ​អាច​ទៅ​ជួប​លោក​គ្រូ និង​ឪពុក​របស់​ខ្ញុំ​។ ពួក​គេ​ហាក់​បី​ដូច​ជា​មិត្ដភក្ដិ​ដ៏​ជិត​ស្និទ្ធ​របស់​ខ្ញុំ​បំផុត។

តើ​កញ្ញា​លែង​មាន​មិត្ដភក្ដិ​ដោយ​សារ​តែ​កញ្ញា​ឃ្លាត​ឆ្ងាយ​ពី​ពួកគេ​មែន​ទេ?

ប្រាកដ​ណាស់ មុន​ពេល​ដែល​ផ្លាស់​ពី​ខេត្ដ កំពង់ចាម មក​រស់​នៅ ភ្នំពេញ តាំង​ពី​ខ្ញុំ អាយុ ៩ឆ្នាំ ខ្ញុំ​ក៏​មាន​មិត្ដភក្ដិ​ស្និទ្ធ​ស្នាល​ដែរ។ នៅ​ពេល​ដែល​គ្រួសារ​របស់​ខ្ញុំ​មក​រស់​នៅ ភ្នំពេញ យើង​មាន​ជីវភាព​ក្រីក្រ​ណាស់ បើ​ប្រៀប​ធៀប​អ្នក​រស់​នៅ ភ្នំពេញ នេះ។ ដូច្នេះ ក្មេងៗ​នៅ​ក្នុង​ថ្នាក់រៀន​ថ្មី​របស់​ខ្ញុំ​មិន​ដែល​និយាយ​រក​ខ្ញុំ​ទេ។ ប៉ុន្ដែ​ខ្ញុំ​មិន​ខឹង​នឹង​ពួកគេ​ឡើយ ខ្ញុំ​នៅ​តែ​ស្ងាត់​ស្ងៀម​តែ​ម្នាក់ ហើយ​សូម្បី​តែ​គ្រួសារ​របស់​ខ្ញុំ​ទទួល​ជោគជ័យ​លើ​ជំនួញ​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​ចូល​ចិត្ដ​ស្ងៀម​ស្ងាត់ និង​ដើរ​តាម​ផ្លូវ​របស់​ខ្ញុំ។ ផ្លូវ​ដែល​ខ្ញុំ​ជ្រើសរើស​នេះ ខ្ញុំ​តែង​តែ​មាន​អារម្មណ៍​ថា វា​យុត្ដិធម៌ និង​មាន​សេរីភាព៕

What Next?

Related Articles

39 Responses to "ធី សុវណ្ណថា៖ យើង​មិន​ដឹង​ថា CNRP ល្អ​ជាង​នោះ​ទេ តែ​យើង​គ្រាន់​តែ​សង្ឃឹម"

  1. newyear2014 says:

    silly girl, she supposed to be in school & study, instead – she was making a lot of troubles in Khmer society, every day- — —–
    ——-
    authority needs to prosecutes + Sue her & bring her to face justice,, she can not do this again & again everydays .. authority needs to stop her by doing this + don’t let her do whatever she wants
    authority has enough evidents to prosecutes her… plz action asap.

  2. ipad5 says:

    in America for sure she will be facing the justice,, American will not let her do this again, again.
    —-
    so silly .. too much freedom of expression ..

  3. iphone5 says:

    she is Khmer Vietminh -enjoy her money in banking account

  4.   says:

    Thy Sovantha, Just Try Your Best!

    newyear2014
    February 5, 2014 at 10:34 pm
    silly girl, she supposed to be in school & study, instead – she was making a lot of troubles in Khmer society, every day- — —–
    ——-
    authority needs to prosecutes + Sue her & bring her to face justice,, she can not do this again & again everydays .. authority needs to stop her by doing this + don’t let her do whatever she wants
    authority has enough evidents to prosecutes her… plz action asap.
    ipad5
    February 5, 2014 at 10:38 pm
    in America for sure she will be facing the justice,, American will not let her do this again, again.
    —-
    so silly .. too much freedom of expression ..

  5. Freedom says:

    Ladies and gentlemen,
    As Cambodian, I am pleased to learn that Sovantha is active in following up with the current political deadlock. Cambodia needs many more young people like her to take part in the affairs of a country that they live in. They are and perhaps will be the next generation to take care the country. So, being active and involve in some ways the evolution of a country, is indeed her liberty, which guaranteed under the constitution. Old-fart politicians, should live her alone.

  6. Anonymous says:

    My beloved nice Thy Sovantha! I understand you want the best for Cambodia , but you are too young to be in politics. You need to do a lot of research a bout the Khmer History and the foreign interventions that led Cambodia to disaster from 1975 to 1979. During that time period you were not existed in this world. You don’t know how many times that Cambodia has been through with changes from one party to another, from one regime to another.
    There were so many changes in the recent Khmer History that ended up with 1.7 million Khmer People killed and the survivors from the killing fields escaping out of the country to their safe heaven : US , Canada, France, Australia, Great Britain, New Zealand , German Italy etc…..
    At least close to a million Khmer People are scattering around the Globe because of changes!!!!
    Whatever the political party you choose ,whatever or whoever you believe in is your choice and your right , but all the Khmer People already are suffering from the changes.
    The changes that ended up with disaster that almost wipe out the entire Khmer population from the face of this Earth including your parent too!!!!
    Khmer in Long Beach Ca USA

  7. Friend says:

    បើតាមខ្ញុំធ្លាប់ស្គាល់ធី សុវណ្ណាថា គ្រាន់តែជាក្មេងស្រីម្នាក់ស្រលាញ់ភាពយុត្តិធម៌ទេ។ នាងធ្វើនេះគ្រាន់តែមិនពេញចិត្តនិងស្ថានភាពអាក្រក់នៅស្រុកខ្មែរ ដែលក្មេងមួយចំនួនមិនហ៊ានបញ្ចេញមនិក្លាហានខ្លួន។ ដោយភាពច្រណែនឈ្នានិសក្នុងបក្ស CNRP នឹងកេត៍ឈ្មោះនាងនាំគ្នាបង្ខូចនិងលាបពណ៍នាងដោយសកម្មភាពផ្សេងៗ។ តើវាយុត្តិធម៍ទេដែលនាងខំស្ដារកេរឈ្មោះអោយ CNRP រហូតដល់សព្វថ្ងៃ តែទទួលបានមកវិញនូវការប្រមាថមើលងាយពី CNRP វិញ។

  8. ម៉ែនសូក says:

    ប្រជាជនខ្មែរស្នេហាជាតិនិងរូបខ្ញុំត្រូវការមេដឹកនាំ ដែលអាចនាំពួកយើងទៅរកភាពរីកចំរើន
    និងភាពរុងរឿងដ៍ត្រចះត្រចង់ !!!
    យើងខ្មែរស្នេហាជាតិមិនត្រូវការមេដឹកនាំ កម្មករ កម្មការិនី
    ទាឡើងប្រាក់ខែ មួយខែ ១៦០ ដុល្លា បញ្ជាប៉ូលិស ប៉េអឹមកងអាវុធហត្ថ ដេញបាញ់ ដេញវាយ
    សម្លាប់ ចាប់ដាក់គុក ដ៍សាហាវព្រៃផ្សៃឃោរឃៅនេះទេ !!!
    យើងប្រជាជនខ្មែរ ត្រូវការមេដឹកនាំ ដែលមានចិត្តចង់ឱ្យប្រជាជនខ្លួន មានបានឡើងទ្រនុំខ្ពស់
    ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនពិតប្រាកដ !!!
    បើមេដឹកនាំ រដ្ឋាភិបាលអសមត្ថភាព មិនអាចជួយក្មករ កម្មការិនី មានប្រាក់ខែ ១៦០ដុល្លាផង
    តើប្រជាជនខ្មែរមានសង្ឃឹមអីទៀត ក្នុងការកាត់បន្ថយភាពក្រក្រ !!!

  9. ម៉ែនសូក says:

    ប្រជាជនខ្មែរស្នេហាជាតិនិងរូបខ្ញុំត្រូវការមេដឹកនាំ ដែលអាចនាំពួកយើងទៅរកភាពរីកចំរើន
    និងភាពរុងរឿងដ៍ត្រចះត្រចង់នៃជីវិត !!!
    យើងខ្មែរស្នេហាជាតិមិនត្រូវការមេដឹកនាំ កម្មករ កម្មការិនី
    ទាឡើងប្រាក់ខែ មួយខែ ១៦០ ដុល្លា បញ្ជាប៉ូលិស ប៉េអឹមកងអាវុធហត្ថ ដេញបាញ់ ដេញវាយ
    សម្លាប់ ចាប់ដាក់គុក ដ៍សាហាវព្រៃផ្សៃឃោរឃៅនេះទេ !!!
    យើងប្រជាជនខ្មែរ ត្រូវការមេដឹកនាំ ដែលមានចិត្តចង់ឱ្យប្រជាជនខ្លួន មានបានឡើងទ្រនុំខ្ពស់
    ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនពិតប្រាកដ !!!
    បើមេដឹកនាំ រដ្ឋាភិបាលកាន់អំណាច៣៤ឆ្នាំអសមត្ថភាព មិនអាចជួយកម្មករ កម្មការិនី មានប្រាក់ខែ ១៦០ដុល្លាផង
    តើប្រជាជនខ្មែរមានសង្ឃឹមអីទៀត ក្នុងការកាត់បន្ថយភាពក្រីក្រ ?

  10. iPad2 says:

    Authority, needs to sue her n bring her to face justice ,
    Enough evidents to put her in trial ,,,
    Plz action ASAP without fail
    ——
    Can’t let her mess around too much, so arrogant ,
    Don’t let her to destroy Khmer society again ,again.,
    Spoke impolite word to Khmer authority

  11. iPad4 says:

    In America in 24-48 hrs , she will be facing the justices , she can’t do whatever she wants liked in Cambodia

  12. crazyman says:

    Too young to involve in politic? Once a person can talk back to his/her parents, the person’ brain is starting to grow exponentially to explore new things, wants to learn things surrounding.
    Ms. Thi Sovantha is in 11th grade means her brain cells are mature to see what wring and rights in the society. Her intellectual and verbal IQ are above average than people at her age.
    If Cambodia has more people like her, Cambodia would be very fortunate.

  13. Banh Bev says:

    If she wants to be my daughter-in-law, I will ask my son, an Engineer in Saigon to marry her! She is very beautiful!

  14. អ្នកមែន! says:

    ណែនាង ធី សុវណ្ណ​ថា បើនាងភ្លើនៅផ្ទះតែឯងគ្មានបញ្ហាអីទេ។តែនេះនាងនាំអ្នកដទៃឲ្យជា​ច្រើន ឲ្យដើរផ្លូវខុសជាមួយនាង ព្រោះក្រៅពីបក្សសាងគ្រោះជាតិមានបក្សផ្សេងទៀតដែលល្អជាង​បក្សប្រជាជន។

  15. កញ្ញា ធី សុវណ្ណថា។ កញ្ញា កំពុងបានដើរ នៅលើមាគ៌ា ដ៏ត្រឹមត្រូវហើយ។ កុំរវល់ ឈឺក្បាល

    នឹងមតិសេរីភាព នៃអ្នកដទៃ។ ពេលខាងមុខនេះ កញ្ញានឹងកាន់តែ យល់ដឹង និងចំរុងចំរើន។

  16. Judge says:

    Praise for those youths who have concern over life of themselves and others, whether they are in politics or not. This is typical that she can be a role model to other young Cambodians who have the same inspiration.
    Life is a learning curve. She inspires more young Cambodians and has support from those older nationalists.
    I feel proud of her for her commitment to good cause, , rather than those who enjoy drinking themselves to DEATH.
    Just keep it up with what you believe in, Sovantha!.

  17. samlanh says:

    i LOVE HER AND SUPPORTED HER

  18. ឪកូន says:

    អាជ័យធ្លាក់ទឹក អញថាហៃអើ!

  19. dxo says:

    ឆ្លើយតបទៅនឹងសំនួរបានល្អគួរឲ្យសសើរទាំងខាងបក្សប្រជាជនក៏ទទួលយកបានទាំងខាង
    បក្សសង្រ្គោះជាតិក៏ទទួលយកបាន។ថ្វិបើលំអៀងមកបក្សសង្រ្គោះជាតិច្រើនក៏ដោយនេះក៏ដោយសារតែបក្សសង្រ្គោះជាតិមិនទាន់បានកាន់អំណាចនៅឡើយអីច្ចឹងហើយបក្សនេះមិនទាន់មានគុណ
    វិបត្តិច្រើនគ្រាប់គ្រាន់ឲ្យគេចាប់កំហុសបានដូចបក្សប្រជាជនដែលកាន់អំណាចយូរ។តាមរយះ
    ចម្លើយក្នុងបទសម្ភាសន៏ខាងលើអាចជាទស្សនះវិសយ័ឆ្លុះបញ្ចាំងឲ្យយើងមើលឃើញថាហេតុអ្វី
    បានជាមានសម្លេងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិកើនឡើង។

  20. Anonymous says:

    សូមសរសើដោយស្មោះចំពោះកញ្ញាដែលមានស្មារតីមនសិការជាតិ ព្រមជាមួយនិងរូបសម្បត្តិ ទ្រព្យសម្បត្តិ និងយុវវ័យរបស់កញ្ញា​ ពិតជាកម្រមានណាស់់។

  21.   says:

    ធី សុវណ្ណថា អាចក្លាយជាតួអង្គសំខាន់ដើម្បីបំផុសចិត្តយុវជនខ្មែរអោយកក្រើកមានចលនាប្រឆាំង ជាធាតុមួយដើម្បីបន្តលទ្ធិប្រជាធិប្បតេយ្យនៅកម្ពុជា។ ហាស ហាស ហាស…អោយស្រីនាំមុខពួកអាយុវជនហ្នឹងវាជ្រើម អើយជ្រើម។ នយោបាយនេះក៍ល្អដែរតើ!
    ប៉ុន្តែ តើលោក ហ៊ុន សែន នឹងចុះចេញពីអំនាចនៅពេលណា? ចម្លើយ៖ គឺនៅពេលពេលកាលៈទេសៈល្អមកដល់! កាលៈទេសៈដែលមានសភាពមិនមានហានិភ័យដល់លោក ហ៊ុន សែន និងបក្សពួកមួយចំនួន។ លោក ហ៊ុន សែន កំពុងព្យាយាមបន្ស៊ីគ្នា។ យ៉ាងណា…តើអាចសំរេចទេ? តើកម្មទាំងឡាយរបស់ក្រុមលោកសែន អាចត្រូវគេបំភ្លេចបានទេ? ហាស ហាស ហាស ហាស…

  22. ក្បាច់សាមកុក says:

    ត្រូវការប្អួនស្រី របៀបនោះច្រើនទៀត កុំល្ងងរហួត ថា អា ហ៊ុន សែន ជាព្រះរបស់ខ្លួននោះ…

  23.   says:

    បញ្ហានៅស្រុកខ្មែរ មិនជាធំប៉ុន្មានទេ…។ គណបក្សប្រឆាំងត្រូវបន្តស្រែកអោយពិតៗតទៅទៀត គឺការស្រែកទាមទារអ្វីដែលជាភាពត្រឹមត្រូវក្នុងកិច្ចចរចា។ ធ្វើវាអោយពិត!

  24.   says:

    គណបក្សប្រឆាំង តាមខ្ញុំមើលអោយពិតទៅ គឺដូចរាងស្រាលបន្តិច បើប្រឿបទៅបក្សលោកសែន។ ខ្ញុំចង់មានន័យថា ធ្វើវាអោយធ្ងន់ រឺពិត គឺកាន់តែល្អ!!!
    ហាស ហាស ហាស ហាស…កុំអោយបក្សលោកសែនជាអ្នករៀបចំអោយ។ ប្រឹងខ្លួនឯង រៀបចំខ្លួនឯង!!! ខ្ញុំមើលឃើញថាបក្សលោកសែនរៀបចំអ្វីៗច្រើនណាស់ ហើយបក្សប្រឆាំងដូចដើរតាមក្រឡាគេអញ្ចឹង!

  25. សិស្សធនញ្ជ័យ says:

    បន្ទោសខ្លះសសើរខ្លះ ពិតជាមានគំនិតចង់អោយសង្គមជាតិកាន់តែប្រសើរជាងនេះ ។ប៉ុន្តែចំណាយចវិការរបស់ជាតិសម្រាប់ការរៀបចំបោះឆ្នោតព្រោះចង់បានប្រជាធិប្បតេយ្យ កុំអោយក្លាយជាប្រជាធិប្បតេយ្យបែបរបបប៉ុល ពត ។បោះឆ្នោតចាញ់ មិនព្រមទទួលយក
    ព្រោះមិនបានអំណាចដូចបំណង យកលេះមិនចេះចប់ ជា់ីកាសកៀងគរជំនួយសម្រាប់ការងារនយោបាយ អស់លុយច្រើននៅតែមិនបានអំណាច
    ចង់បបួលគ្នាបោះឆ្នោតទៀត ។ សុខស្រួលមិនបបួលគ្នាធ្វើការចង់បានស្រុកកើតចលាចល ពិតជាចង់អោយរាស្រ្តកាន់តែក្រ ងាយស្រួលភូតភរបោកប្រាស់ ជីវភាពក្ររស់ត្រដរ រស់កំដរក្រុមអ្នកចេះមានសញ្ញាបត្រ តែចិត្តមិនស្មោះជាមួយជាតិ។

  26. Sak says:

    ដើម្បីល្បីមានវិធី២ គឺ ១.ធ្វើអាក្រក់ ២.ធ្វើល្អ….

  27. Fucke u! says:

    ធី សុវណ្ណថា ដល់ពេលដែលត្រូវរកប្តីស្នងតំណែងហើយ! រវល់តែគិតខ្លាំងរឿងប្រទេសជាតិ!
    ប្រយត្ត័ខ្លាយជាក្រមុំចាស់។

  28. Sen-Gaddafi says:

    ខ្ញុំគិតថារឿងរវាងនាងនិងបក្សសង្គ្រោះជាតិមិនមែនជាប្រធានបទធំដុំនោះទេ។ បើនាងនៅត្រស្រលាញ់បក្សសង្គ្រោះ ជាតិស្រេចតែនាងទៅព្រោះនាងមិនមែនជាសមាជិកសកម្មជនរបស់បក្សសង្គ្រោះជាតិឯណាដូច្នេះបក្សសង្គ្រោះជាតិ មានសិទ្ធិប្រាប់មហាជនថានាងបាននិយាយរឿងប្តឹងផ្តល់របស់លោកសមរង្សីនោះគឺជាទស្សនះផ្ទាស់និងការទទួល ខុសត្រូវរបស់នាងមិនមែនជាជំហររបស់បក្សសង្គ្រោះជាតិនោះទេ។ ដូច្នេះបក្សសង្គ្រោះជាតិមិនត្រូវហាមឃាត់ នាងមិនឲ្យគាំទ្របក្សខ្លួននោះបានទេតែត្រូវតែប្រយត្ន័និងឃ្លាំមើលពីសកម្មភាពរបស់នាងជាសវាងការបង្ករឲ្យមាន ព្រឹត្តិការណ៍ដែលមិនអាចនិងស្មានដល់របស់នាងដោយសារតែការបញ្ជាររបស់បក្សប្រជាជនមែនឬក៍មិនមែន។ អាថ៌កំបាំងលែងជាបញ្ហារទៀតនោះទេបច្ចុប្បន្ននេះប្រសិនបើនាងធ្វើសកម្មភាពខុសពីទឹសដៅបក្សសង្គ្រោះជាតិ នោះអ្នកទាំងអស់គ្នាអាចមើលឃើញ។

  29. sak says:

    មាន​តែ​មនុស្ស​ល្ងង់​ទេ ដែល​មើល​មិន​ដឹង​ថា​អ្នក​គ្រប់គ្រង​ page របស់​សុវណ្ណថា និង​សុវណ្ណារិទ្ធ ជា​មនុស្ស​តែ​មួយ។ របៀបសរសេរ និង​ការ​ផុសរូបខ្លួនឯងពាសពេញ pageនោះ គឺ​ដូចគ្នាទាំងអស់។ កាលពី​ប៉ុន្មាន​ខែ​មុន សុវណ្ណថា​និយាយ​ថា សុវណ្ណារិទ្ធ hack ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន។ គ្មាន​អ្នកណា​អាច​ hack ទំព័រ​ហ្វេសប៊ុក​បាន​ទេ បើ​មិន​ share admin គ្នានោះ។ បើ​សុវណ្ណារិទ្ធ ចេះ hack ហ្វេសប៊ុក​បាន​សំរេច​មែន គាត់​ច្បាស់​ជា​មនុស្សពូកែ IT ជាង​គេនៅ​ស្រុកខ្មែរ ហើយ Mark Zuckerberg ច្បាស់ជាភ័យ​ស្លាប់​ហើយ។ តាមពិតទៅ​ សុវណ្ណារិទ្ធនេះ មិន​ទាំង​ចេះសរសេរ​កូដផង។ ម៉្យាងទៀតខ្ញុំឃើញការផ្សាយពាណិជ្ជកម្ម នៅលើហ្វេសប៊ុករបស់សុវណ្ណថា រហូតប៉ុន្មានខែនេះ។ តាម​បទពិសោធន៏របស់​ខ្ញុំដែល​ធ្លាប់​ផ្សាយពាណិជ្ជកម្មនៅលើហ្វេសប៊ុកដែរ ខ្ញុំដឹងថានាង​ចំណាយ​យ៉ាង​តិចបំផុតក៏អស់ $៥០០០ ដែរ។ មនុស្ស​ទើបតែអាយុ​ប៉ុណ្ណឹង ជាសិស្សថ្នាក់ទី​១១ តើ​បានលុយពីណាសន្ធឹកសន្ធាប់ម្លេះ បើមិនមាន​អ្នកនៅពីក្រោយ​ខ្នងនោះ?
    http://news.happycambodia.com/news/social/1927-phe-sovanarith-vs-thy-sovantha

  30.   says:

    sak មានមតិត្រឹមត្រូវ។

  31.   says:

    តែយ៉ាងណាក៍ដោយ…សំគាល់ថាសកម្មភាពពួកគេជាការបំផុសយុវជនអោយចូលក្នុងឆាកនយោបាយ ព្រោះការយល់ដឹងពីនយោបាយពិតជាសំខាន់!

  32. តារាកម្ពុជា says:

    ខ្ញុំសង្កេតឃើញថា អ្នកដែលចង់ប្រឡូកក្នុងនយោបាយ គេតែងតែប្រើស្តាយបែបនេះ ដើម្បីផលប្រ យោជន៍ និងមហិច្ឆិតារបស់ខ្លួន ព្រោះវាជារឿងពិតឥតកាលៃទេ ប្រសិនបើបុគ្គលតស៊ូម្នាក់នោះ បានទទួលនូវលាភសក្ការៈដែលជាគោលបំណង់ហើយ នោះរមែងតែងបោះបង់នូវឧត្តមគតិដែល កំបុងធ្វើនេះចោលភ្លាម ដើម្បីឈានតៅរកឱកាសដែលមកដល់នោះឯង ។

    បងប្អូនឃើញទេ អ្នកប្រឆាំងនឹងហ៊ុន សែន តែងបានទទួលនូវលាភសក្ការៈល្អត្រចះត្រចង់ បន្ទាប់មក ជេរប្រមាទអ្នកដ៍ទៃរួចមក មានដូចជា media net ,កំពូលអ្នកេជេរប្រមាទ៧មករា, បក្សរបប, យុវជនយុវនារីដ៏ទៃទៀត សុទ្ធតែនឹងទទួលបានលាភសក្ការៈ និងការទិញឧត្តមគិឲ្យ បំរើផលប្រយោជន៍របស់បក្សគាត់វិញ ៕

  33. kumrou says:

    ទោះជាយ៉ាងណាខ្ញីចាស់នៅតែហិរជាង។នាងកំពុងរិះគន់គេ តែនាងក៏កំពុងសរសើរគេដែរ។ការប្រែប្រួលនៃជីវភាពរស់នៅរបស់នាង
    ពីក្រលំបាកមកធូរធារគឺជាការសក្ខិភាពមួយដែលបង្ហាញថារបបដឹកនាំដោយ
    ហ៊ុន សែនបាននាំមកនូវភាពរីចំរើន ប្រហែលមិនមែនមានតែគ្រួសារនាងទេ។
    នេះគេហៅថាផោមក្នុងទឹកក៏នៅតែស្អុយ។

  34. Bol says:

    យកល្អ គួរតែមានប្តីសិនទៅ និងយកកូនឲ្យបាន ៥ ទើបដឹងពីសង្គម ថាវាយ៉ាងម៉េច?
    នាងនៅខ្ចីណាស់ កុំអាលចង់ដើរតួ!
    ១៩ ឆ្នាំ ខ្ចីណាស់។

  35. ជា ស៊ីម says:

    ចារឹកខ្មែរយើងចេញមកគឺមហាចោលម្សៀត! មិនមានចរឹកជួលលើកស្ទួយអ្នកដែលមានគំនិត

    ស្នេហាជាតិនិងឈ្លាសវៃទេ។ មានតែចរឹកក្ដិចត្រួយ ចរឹកអាត្មានិយម ចរឹកបក្សពួក ចរឹកគ្រួសារ

    និយម។ ចារឹកថោកទាបខ្លាំងណាស់! សម្បូរណាស់អាចារឹកទ្រពងគេ! អាចារឹកធ្វើខ្ញុំគេហើយ

    ធ្វើរឹកជាគ្រាន់បើ។ យើងមើលនិងសង្កេតមើលទាំងអស់គ្នា សូម្បីតែត្រឹមអង្គរក្សដែលជាឆ្កែបំរើ

    គេសោះក៏ពួកវាវាយរឹកស្មើរនិងសេដ្ឋីសម្ដីបាតផ្សាចារឹកព្រៃថោកទាបជាងសត្វតិរច្ឆានទៅទៀត។

    ឥឡូវមើលមកអាពួកស៊ីអែបនិងបានបុណ្យសក្ដិបន្តិចបន្តួចម្តងវាប្រើអំណាចវានិងគំរាម សម្លុត

    បំផ្លិចបំផ្លាញសង្គមរួមទាំងសម្បត្តធម្មជាតិនិងវិសយ័នានាស្ទើរលាយអស់ដោយមិនខ្វល់ទោះ

    ជាអាណាងាប់អាណាអត់អីស៊ី អាណាអត់ជម្រកនៅក៏ពួកវាមិនខ្វល់ដែរឲ្យតែក្រុមគ្រួសារវា

    បក្សពួកវាបានរស់ស្រួល។ មេដឹកនាំសព្វថ្ងៃចាញ់ប្រទេសភូមិមាឆ្ងាយណាស់ដែលគេជាស្រីផង

    ដឹកនាំប្រទេសត្រឹមតែរយៈពេលពីរឆ្នាំសោះប្រជាជនគេមានសិទ្ធិមានសេរីភាពមានលទ្អិប្រជា

    ធិបតេយ្យ មានជីវភាពធូរធារ។ រីឯកម្ពុជាវិញជាងសាមសិបឆ្មាំនាំមកនូវការ

    1-អស់ព្រៃឈើ

    2-អស់រ៉ែ

    3-អស់ធនធានធម្មជាតិ មច្ឆាជាតិ

    4-បាត់បង់ទឹកដី / ដីសម្បទាន ដីវិនិយោគ ដីក្រុង ដីកោះ

    5-យួនអន្តោប្រវេសន៏ខុសច្បាប់មករស់នៅលើទឹកដីខ្មែរស្ទើរពេញប្រទេសមិនដែលខ្វល់

    6-សង្គមគ្មានយុត្តិធម៏ អ្នកតូចតែងតែត្រូវបានអ្នកមានអំណាចរំលោភបំពាន

    7-វិស្ស័យអប់រំមិនអាចទទួលយកបាន មិនមានគុណភាព សិស្សត្រូវបង់លុយគ្រប់ថ្នាក់

    សិស្សមិនខ្លាចគ្រូ គ្រូគ្មានប្រាក់ខែគ្រប់គ្រាន់មិនមានទឹកចិត្តបង្រៀនសិស្ស សិស្សចម្លងមេរៀន

    ពេលប្រឡង ឬសូកលុយគ្រូពេលប្រឡង បងតូចបងធំ ក្មេងពាល​ សិស្សពាល

    8-វិស្ស័យសុខាភិបាលគ្មានគុណធម៏ បើអ្នកជម្ងឺអត់លុយគឺស្លាប់ ក្នុងមន្ទីពេទ្យជំរិតបុគ្គលិកពេទ្យ

    ជំរិតគោលនយោបាយឲ្យយកលុយពីអ្នកជម្ងឺ គ្មានសិលធម៌ គ្មានក្រមសិលធម៌ជាពេទ្យ

    9-គ្មានការងារគ្រប់គ្រាន់សំរាប់ប្រជាពលរដ្ឋខ្មែរ ក្រសួងមន្ទីត្រូវនាវិនិយោគឲ្យក្រុមហុន និងលក់

    10-ជំពាក់បំណុលបរទេសកាន់តែច្រើន ដើរបោកប្រាស់ប្រជាជននិងបំភន័ភ្នែកម្ចាស់ជំនួយ។

    11-គ្មានសិទ្ឋសេរីភាពពេញលេញក្នុងការបញ្ចេញមតិ សំអាងទៅលើច្បាប់ពាលច្បាប់ព្រៃ

    12-អំពើរចោរកម្មឆក់ប្លន់ បេស្យាចារ គ្រឿងស្រវឺង គ្រឿងញៀន កើនឡើងជាបន្តបន្ទាប់

    13-អំពើរពុករលួយដុះស្លែ តាមគ្រួសារ និងបក្សពួក ជំរិតប្រជាជនស្លូតត្រង់និងអ្នកក្រ

    គ្មានសិលធម៌ក្នុងសង្គមផ្ដាច់ការដឹកនាំដោយបក្សចោរ (ថាចោរៗមែន!)

    14-តុលាការមិនមានភាពយុត្តីធម៌ កាត់ក្ដីស្រេចលើក្បាលម៉ាស៊ីនពាលដឹកនាំ ប្រជាជនត្រូវតែ

    ទទួលបានទឹកភ្នែលល្ហេងល្ហាមមកវិញ និងភាពវិនាសកម្ម និងភាពក្រីក្ររហូត

    15-មន្រ្តីរាជ្យការមិនបំរើរាស្រ្ត តែបែរជាបំរើបក្សទៅវិញ ព្រោះតែការចាញ់បោកបក្សចោរ

    គេបញ្ឆោតឲ្យបុណ្យសក្ដិបន្តិចបន្ទួច ឬឲ្យលុយមួយឆាបដើម្បីបំរើនយោបាយព្រៃផ្សៃ

    សម្លាប់ជាតិរបស់ឯងដើម្បីមហ្ឆតារបស់មេកាន់អំណាច

    16-ជីវភាពប្រជាជនមានកំរិតទាបដែលមិនអាចទទួលយកបាន ព្រោះខ្វះមុខរបបរ ខ្វះដីធ្លី

    ប្រកបរបរចិញ្ចឹមជីវិត ធនធានធម្មជាតិបាត់បង់

    17-បង្កើតច្បាប់ដើម្បីការពារ អ្នកធំ អ្នកមានអំណាច អ្នកមានលុយ យកច្បាប់មកទ្រាប់អង្គុយ

    18-កិបកែងលុយជំនួយ លុយចំនូលរបស់ជាតិ

    19-ប្រើអំណាចខ្លួនដើម្បីផ្តល់អំណាចអោយកូនចៅ បក្សពួក ខ្សែហេខ្សែហររបស់ពួកគេ

    20-សប្បទានដី 99 ឆ្នាំ ក្នុងរួបភាពដើម្បីអភិវឌ្ឍន៏ជាតិ តែធាតុពិតសប្បទានដីដើម្បីកាប់ឈើ ជីករ៉ែ

    កន្លែងខ្លះសំរាប់ផ្តល់ដីអោយជនជាតិយួនមករស់នៅ

    21-ប្រាកខែរបស់ប្រជាពលរដ្ឋតិច តែទំនិញថ្លៃកប់ពពក

    23-មន្ត្រីរាជការតែងតែប្រើវប្បធម៏មិនទទួលស្គាល់ការពិតមិនទទួលកុំហុសរបស់ខ្លួន បែរជា

    បង្វែរកំហុសទាំងនោះដាក់អោយអ្នកដ៏ទៃ

    24-អាងអំណាចខ្លួនឈួសឆាយផ្ទះរបស់ប្រជារាស្ត្រ ប្លន់យកដីរាស្រ្ត

    25-ប្រើមន្ត្រី និង បណ្ឌិតល្ងីល្ងើដែលល្មោភលុយល្មោភអំណាចអោយវិភាគនយោបាយពង្វក់

    បោកប្រាស់ប្រជារាស្ត្រខ្មែរខំបិទបាំងអំពើរអាក្រក់របស់រដ្ឋាភិបាល ខំក្លែងពីសអោយទៅខ្មៅ

    ពីខ្មៅអោយទៅស

    26-មិនដែលគោររពសិទ្ឋប្រជាពលរដ្ឋ មិនគោរពរដ្ឋធម្មនុញ

    27-ប្រើប្រាស់ កាំភ្លើង រថក្រោះ និង មន្ត្រីបក្សរបស់គេដើម្បីប្លន់យកឆន្ទះរាស្រ្ត

    28-ចូលដៃជាមួយយួនធ្វើបាបខ្មែរដែលជាជនរួមជាតិជាមួយគ្នា

    29-គ្មានសម្តីភាពដឹកនាំប្រទេសជាតិ សូម្បីតែប្រាសាទអង្គរវត្តដែលជាកេរ៏តំណែលរបស់

    ដូចតាខ្មែរបន្សល់ទុកអោយខ្មែរក៏ប្រគល់អោយយួនជាអ្នកគ្រប់គ្រងយកលុយដែរ។

    បន្តិចទៀតនិងមានឈ្មោះថាទីក្រុងសេហ្គននៅកណ្ដាលទីក្រុងភ្នំពេញទៀត។

    នៅមានច្រើនទៀតតែរាបរាប់តែប៉ុន្នឹងបានហើយព្រោះតែប៉ុន្នឹងល្មម

    នឹងហៅថាជននិងបក្សក្បត់ជាតិបានហើយ។

    ដូននេះសូមងាកមកនាងធីសុណ្ណថាវិញ ក្នុងនាមយើងជាចាស់ទុំរាប់ជំនាន់មកហើយសូម

    កោតសរសើរនាងខ្លាំងណាស់ដែលមានទឹកចិត្តស្រឡាញ់ជាតិមាតុភូមិរបស់ខ្លួន និងសូម

    កោតសរសើរនូវវិរៈភាពដ៏ល្អនិងជាគំរូរបស់កូនខ្មែរពិតៗដែលនាងហ៊ានលះបង់កម្លាំងកាយ

    និងទឹកចិត្តចូលរួមចំណែកយ៉ាងក្លៀវក្លាក្នុងវយ័ក្មេងដ៏អស្ចារ្យនេះ។ សូមឲ្យគំរូវិរៈភាពរបស់នាង

    បានស្ថិតនៅជាអមតៈក្នុងកុលបុត្រខ្មែរពិសេសក្នុងជួរកងទព័និងកងកម្លាំងប្រដាប់អាវុធទាំង

    អស់ស្រឡាញ់ជាតិ ការពារជាតិ ផ្ដល់សេចក្តីសុខជូនជាតិ ជូនបងប្អូន ជូនប្រទេសជាតិនិងព្រះ

    មហាក្សត្រ។ សព្វថ្ងៃយើងគ្រប់គ្នាដឹងនិងឮហើយថាព្រះមហាក្សត្រយើងមានតួនាទីអ្វីខ្លះក្នុង

    សង្គមជាតិ មានការសម្រេចចិត្តអ្វីខ្លះដើម្បីជាតិនិងមាតុភូមិទេ???? គឺគ្មានទេ! ដែលគួរឲ្យ

    អាណិតខ្លាំងណាស់។ យើងមិនអាចបន្ទោសព្រះករុណាបានឡើយ។ យើងស្គាល់ពីហេតុ

    និងផលច្បាស់ហើយ។

    សូមជូនពរឲ្យនាងធីសុវណ្ណថាមានសុខភាពល្អ និងកម្លាំងស្មារីឈ្លាសវៃជាអំតៈ

    ពិសេសសូមឲ្យនាងឆ្លងផុតនៅគ្រោះចង្រៃទាំងពួងនិងទទួលបានជោគជ័យសមតាមការប៉ង

    ប្រាថ្នារបស់នាង!

  36. មហាមិត្ត says:

    មហាមិត្ត ១,. ប្រជាធិបតេយ្យ, ប្រទេសកម្ពុជាមានប្រជាធិបតេយ្យ ឬទេបើ គ ជ ប មិនឯករាជ្យ ប្រធាន គ ជ ប ជាសមាជិក របស់បក្សម្ខាងទៀត – ប្រព័ន្ធផ្សព្វផ្សាយលំអៀង – ប្រើអំណាច កងអង្គរក្សផ្ទាល់ខ្លួន ប៉ូលីស ទាហាន គំរាមកំហែង – អាជ្ញាធរ គាបសង្កត់គ្រប់ទីកន្លែង – បំភិតបំភ័យសំលុត – ទិញ លួចបន្លំ សន្លឹកឆ្នោត – យកទ្រព្យសម្បត្តិរដ្ឋមកប្រើបា្រស់ឃោសនា បក្សខ្លួន -នយោបាយប្រជាភិថុតបោកប្រាស់ – បំបែកបំបាក់កំទេច បក្សប្រឆាំង និង បង្រ្កាបបាតុកម្ម អហឹង្សា ។
    ២,. ហ៊ុន សែន មិនអាចធ្វើអ្វីៗ ដើម្បីជាតិខ្មែរទេ ព្រោះខ្លួនជា អាយ៉ងប្រទេសវៀតណាម ការវាយធ្វើបាប កម្មករ ប្រជារាស្ត្រ ព្រះសង្ឃ និងគំរាម ព្រះមហាក្សត្រ គឺបង្ហាញថា ហ៊ុន សែន ដឹកនាំ គណបក្សប្រជាជន មិនគោរពបាវចនា របស់ជាតិទេ ថែមទាំងធ្វើអោយបាត់បង់ ធនធានធម្មជាតិ សម្បត្តិដូនតា ទឹកដី ដើម្បីតែអំណាចបុគ្គល និងក្រុមគ្រួសារ ហ៊ុន និងសុខ អាន។
    ៣,.ពុករលួយ និង អយុត្តិធម៍ សង្គមៈ ក្រោមការដឹកនំារបស់ ហ៊ុន សែន បង្ករអោយមាន អំពើពុករលួយ ពីលើដល់ក្រោម បក្សពួកនិយម ធ្វើអោយសង្គមបែងចែក ប្រព័ន្ធតុលាការទំាងមួល ស្ថិតនៅក្រោម បញ្ជាបុគ្គលតែម្នាក់ សេដ្ឋកិច្ច អំណាចគ្រប់គ្រងរដ្ឋ – ខុស និងត្រូវ ស្រេច តែលើ ហ៊ុន សែន ស្រុក ខ្មែរមិនចាំបាច់ មានតុលាការទេ។ រដ្ឋាភិបាល បង្ករអោយទំនិញចេះតែឡើងថ្លៃ ។
    ៤,.ជីវភាពៈ គិតគូរ មន្ត្រីរាជការ គ្រូបង្រៀន និង កម្មករផង សង្គមកម្ពុជា មានបាន តែក្រុម គ្រួសារ និង បក្សពួក ហ៊ុន សែន អយុត្តិធម៍ណាស់ ត្រូវរាជរដ្ឋាភិបាល កិបកេង និង កាត់ពន្ធប្រាក់ខែគ្រូដើម្បីបំប៉នកងពលអង្គរក្ស សំរាប់មហិច្ឆតា អំណាច។ គ្រូៗទូទាំងប្រទេសឈឺចាប់របបគ្រប់គ្រងឃោឃៅ សូមជួយពន្យល់សិស្ស និស្សិត និងមន្រី្តរាជការទាំងអស់បានជ្រាប គ្រូបង្រៀន សាលា រដ្ឋ និង ឯកជន សាមគ្គីគ្នា ។
    CNRP មានគោលនយោបាយលើកទឹកចិត្ត អ្នកអប់រំ គ្រប់លំដាប់ថ្នាក់។
    ៥,. រាជធានីភ្នំពេញៈ ក្រុងសំខាន់ៗក៏ដូចជាទីប្រជុំជននានា អាជីវករ គ្រូបង្រៀន និស្សិត បញ្ញាវ័ន ប្រជាជនអ្នកចេះដឹង អ្នកប្រើបច្ចេកវិទ្យា រាប់ទាំងបណ្តាញសង្គមភាគច្រើនបំផុត បោះឆ្នោត អោយ CNRP។ លោក ហ៊ុន សែន ទិញមិនបានទេ ឈប់ មោទនភាពទៀតទៅ។ CPP ដើរនយោបាយគាបសង្កត់ បញ្ឆោតសំលុតគំរាម ប្រើអំណាច ធ្វើអោយអ្នកនៅទីក្រុង យល់ដឹងកាន់តែមើលឃើញ នូវភាព អយុត្តិធម៍ ។ សំដី ហ៊ុន សែន ប្រជាជនស្តាប់កាន់តែលែងចូលហើយ ។
    បើថ្ងៃក្រោយ CNRP ធ្វើអោយគេទាស់ចិត្ត នោះប្រជាជនគង់តែបាតុកម្មទំលាក់ គ្រប់ពេល ឬ សង្ស័យមិនបានមួយអាណត្តិ ផង។

  37. Anonymous says:

    Hi, Sister Thy Sovantha. for my opinion and all of my friends thinks that, you are right. you should not listen or think some idea from each other comment that want to make you angry or break up. you have a good talent for politician. but some of your post on facebook, you should try to show clearly about news and should post of good news or good result from all party, not only bad news from cpp.

    About Mr. sovannarith, you should not try to believe him.because i know him very clearly.
    he is my teacher and do work at c u p university also in cpp. he is very closed with hun many and about hun manith i do not know clear,but i always hear he said, about mr. hun manith alot.

    i support your activities also i do not want to hear that you are spy of cpp or someday you broke up.

    fighting!!!!!

  38. I,Khmer says:

    Miss. Sovantha , my dear watch your back!!? The scumbag CPP will kill you like Mr. Chea Sovann for sure. Keep up your good work….you’re in the right direction indeed.

  39. ជា ស៊ីម says:

    គួរតែនាំគ្នាលើកស្ទួយនូវវិរៈភាពអង្គអាចរបស់គ្មួយស្រីនេះវិញប្រសើរជាង

    នារី និងបុរសមួយចំនួនដែលគ្មានបានការអ្វីសូម្បីតែបន្តិសោះដើម្បីប្រទេសជាតិ។

    គួរតែចេះខ្មាស់នាងទើបហៅថាមនុស្ស។ បើមិនចេះខ្មាស់នាងទេពិតជាអន់​

    ជាងសត្វតិរច្ឆានទៅទៀត។ ស្អប់ខ្លាំងម្លេះអាចារឹកថោកទាបអាងគំរាម បន្លាច។ បើពូកែណាស់

    ម៉េចមិនទៅដេញខ្មាំងឈ្លានពាននិងបំផ្លាញសម្បត្តធម្មជាតិចេញពីទឹកដីខ្មែរទៅ?

    ចារឹកខ្មែរយើងខ្លះចេញមកគឺមហាចោលម្សៀត! មិនមានចរឹកជួយលើកស្ទួយអ្នកដែលមានគំនិត

    ស្នេហាជាតិនិងឈ្លាសវៃទេ។ មានតែចរឹកក្ដិចត្រួយ ចរឹកអាត្មានិយម ចរឹកបក្សពួក ចរឹកគ្រួសារ

    និយម។ ចារឹកថោកទាបខ្លាំងណាស់! សម្បូរណាស់អាចារឹកទ្រពងគេ! អាចារឹកធ្វើខ្ញុំគេហើយ

    ធ្វើរឹកជាគ្រាន់បើ។ យើងមើលនិងសង្កេតមើលទាំងអស់គ្នា សូម្បីតែត្រឹមអង្គរក្សដែលជាឆ្កែបំរើ

    គេសោះក៏ពួកវាវាយរឹកស្មើរនិងសេដ្ឋីសម្ដីបាតផ្សាចារឹកព្រៃថោកទាបជាងសត្វតិរច្ឆានទៅទៀត។
    ឥឡូវមើលមកអាពួកស៊ីអែបនិងបានបុណ្យសក្ដិបន្តិចបន្តួចម្តងវាប្រើអំណាចវានិងគំរាម សម្លុត
    បំផ្លិចបំផ្លាញសង្គមរួមទាំងសម្បត្តធម្មជាតិនិងវិសយ័នានាស្ទើរលាយអស់ដោយមិនខ្វល់ទោះ
    ជាអាណាងាប់អាណាអត់អីស៊ី អាណាអត់ជម្រកនៅក៏ពួកវាមិនខ្វល់ដែរឲ្យតែក្រុមគ្រួសារវា
    បក្សពួកវាបានរស់ស្រួល។ មេដឹកនាំសព្វថ្ងៃចាញ់ប្រទេសភូមិមាឆ្ងាយណាស់ដែលគេជាស្រីផង
    ដឹកនាំប្រទេសត្រឹមតែរយៈពេលពីរឆ្នាំសោះប្រជាជនគេមានសិទ្ធិមានសេរីភាពមានលទ្អិប្រជា
    ធិបតេយ្យ មានជីវភាពធូរធារ។ រីឯកម្ពុជាវិញជាងសាមសិបឆ្មាំនាំមកនូវការ
    1-អស់ព្រៃឈើ
    2-អស់រ៉ែ
    3-អស់ធនធានធម្មជាតិ មច្ឆាជាតិ
    4-បាត់បង់ទឹកដី / ដីសម្បទាន ដីវិនិយោគ ដីក្រុង ដីកោះ
    5-យួនអន្តោប្រវេសន៏ខុសច្បាប់មករស់នៅលើទឹកដីខ្មែរស្ទើរពេញប្រទេសមិនដែលខ្វល់
    6-សង្គមគ្មានយុត្តិធម៏ អ្នកតូចតែងតែត្រូវបានអ្នកមានអំណាចរំលោភបំពាន
    7-វិស្ស័យអប់រំមិនអាចទទួលយកបាន មិនមានគុណភាព សិស្សត្រូវបង់លុយគ្រប់ថ្នាក់
    សិស្សមិនខ្លាចគ្រូ គ្រូគ្មានប្រាក់ខែគ្រប់គ្រាន់មិនមានទឹកចិត្តបង្រៀនសិស្ស សិស្សចម្លងមេរៀន
    ពេលប្រឡង ឬសូកលុយគ្រូពេលប្រឡង បងតូចបងធំ ក្មេងពាល សិស្សពាល
    8-វិស្ស័យសុខាភិបាលគ្មានគុណធម៏ បើអ្នកជម្ងឺអត់លុយគឺស្លាប់ ក្នុងមន្ទីពេទ្យជំរិតបុគ្គលិកពេទ្យ
    ជំរិតគោលនយោបាយឲ្យយកលុយពីអ្នកជម្ងឺ គ្មានសិលធម៌ គ្មានក្រមសិលធម៌ជាពេទ្យ
    9-គ្មានការងារគ្រប់គ្រាន់សំរាប់ប្រជាពលរដ្ឋខ្មែរ ក្រសួងមន្ទីត្រូវនាវិនិយោគឲ្យក្រុមហុន និងលក់
    10-ជំពាក់បំណុលបរទេសកាន់តែច្រើន ដើរបោកប្រាស់ប្រជាជននិងបំភន័ភ្នែកម្ចាស់ជំនួយ។
    11-គ្មានសិទ្ឋសេរីភាពពេញលេញក្នុងការបញ្ចេញមតិ សំអាងទៅលើច្បាប់ពាលច្បាប់ព្រៃ
    12-អំពើរចោរកម្មឆក់ប្លន់ បេស្យាចារ គ្រឿងស្រវឺង គ្រឿងញៀន កើនឡើងជាបន្តបន្ទាប់
    13-អំពើរពុករលួយដុះស្លែ តាមគ្រួសារ និងបក្សពួក ជំរិតប្រជាជនស្លូតត្រង់និងអ្នកក្រ
    គ្មានសិលធម៌ក្នុងសង្គមផ្ដាច់ការដឹកនាំដោយបក្សចោរ (ថាចោរៗមែន!)
    14-តុលាការមិនមានភាពយុត្តីធម៌ កាត់ក្ដីស្រេចលើក្បាលម៉ាស៊ីនពាលដឹកនាំ ប្រជាជនត្រូវតែ
    ទទួលបានទឹកភ្នែលល្ហេងល្ហាមមកវិញ និងភាពវិនាសកម្ម និងភាពក្រីក្ររហូត
    15-មន្រ្តីរាជ្យការមិនបំរើរាស្រ្ត តែបែរជាបំរើបក្សទៅវិញ ព្រោះតែការចាញ់បោកបក្សចោរ
    គេបញ្ឆោតឲ្យបុណ្យសក្ដិបន្តិចបន្ទួច ឬឲ្យលុយមួយឆាបដើម្បីបំរើនយោបាយព្រៃផ្សៃ
    សម្លាប់ជាតិរបស់ឯងដើម្បីមហ្ឆតារបស់មេកាន់អំណាច
    16-ជីវភាពប្រជាជនមានកំរិតទាបដែលមិនអាចទទួលយកបាន ព្រោះខ្វះមុខរបបរ ខ្វះដីធ្លី
    ប្រកបរបរចិញ្ចឹមជីវិត ធនធានធម្មជាតិបាត់បង់
    17-បង្កើតច្បាប់ដើម្បីការពារ អ្នកធំ អ្នកមានអំណាច អ្នកមានលុយ យកច្បាប់មកទ្រាប់អង្គុយ
    18-កិបកែងលុយជំនួយ លុយចំនូលរបស់ជាតិ
    19-ប្រើអំណាចខ្លួនដើម្បីផ្តល់អំណាចអោយកូនចៅ បក្សពួក ខ្សែហេខ្សែហររបស់ពួកគេ
    20-សប្បទានដី 99 ឆ្នាំ ក្នុងរួបភាពដើម្បីអភិវឌ្ឍន៏ជាតិ តែធាតុពិតសប្បទានដីដើម្បីកាប់ឈើ ជីករ៉ែ
    កន្លែងខ្លះសំរាប់ផ្តល់ដីអោយជនជាតិយួនមករស់នៅ
    21-ប្រាកខែរបស់ប្រជាពលរដ្ឋតិច តែទំនិញថ្លៃកប់ពពក
    23-មន្ត្រីរាជការតែងតែប្រើវប្បធម៏មិនទទួលស្គាល់ការពិតមិនទទួលកុំហុសរបស់ខ្លួន បែរជា
    បង្វែរកំហុសទាំងនោះដាក់អោយអ្នកដ៏ទៃ
    24-អាងអំណាចខ្លួនឈួសឆាយផ្ទះរបស់ប្រជារាស្ត្រ ប្លន់យកដីរាស្រ្ត
    25-ប្រើមន្ត្រី និង បណ្ឌិតល្ងីល្ងើដែលល្មោភលុយល្មោភអំណាចអោយវិភាគនយោបាយពង្វក់
    បោកប្រាស់ប្រជារាស្ត្រខ្មែរខំបិទបាំងអំពើរអាក្រក់របស់រដ្ឋាភិបាល ខំក្លែងពីសអោយទៅខ្មៅ
    ពីខ្មៅអោយទៅស
    26-មិនដែលគោររពសិទ្ឋប្រជាពលរដ្ឋ មិនគោរពរដ្ឋធម្មនុញ
    27-ប្រើប្រាស់ កាំភ្លើង រថក្រោះ និង មន្ត្រីបក្សរបស់គេដើម្បីប្លន់យកឆន្ទះរាស្រ្ត
    28-ចូលដៃជាមួយយួនធ្វើបាបខ្មែរដែលជាជនរួមជាតិជាមួយគ្នា
    29-គ្មានសម្តីភាពដឹកនាំប្រទេសជាតិ សូម្បីតែប្រាសាទអង្គរវត្តដែលជាកេរ៏តំណែលរបស់
    ដូចតាខ្មែរបន្សល់ទុកអោយខ្មែរក៏ប្រគល់អោយយួនជាអ្នកគ្រប់គ្រងយកលុយដែរ។
    បន្តិចទៀតនិងមានឈ្មោះថាទីក្រុងសេហ្គននៅកណ្ដាលទីក្រុងភ្នំពេញទៀត។
    នៅមានច្រើនទៀតតែរាបរាប់តែប៉ុន្នឹងបានហើយព្រោះតែប៉ុន្នឹងល្មម
    នឹងហៅថាជននិងបក្សក្បត់ជាតិបានហើយ។
    ដូននេះសូមងាកមកនាងធីសុណ្ណថាវិញ ក្នុងនាមយើងជាចាស់ទុំរាប់ជំនាន់មកហើយសូម
    កោតសរសើរនាងខ្លាំងណាស់ដែលមានទឹកចិត្តស្រឡាញ់ជាតិមាតុភូមិរបស់ខ្លួន និងសូម
    កោតសរសើរនូវវិរៈភាពដ៏ល្អនិងជាគំរូរបស់កូនខ្មែរពិតៗដែលនាងហ៊ានលះបង់កម្លាំងកាយ
    និងទឹកចិត្តចូលរួមចំណែកយ៉ាងក្លៀវក្លាក្នុងវយ័ក្មេងដ៏អស្ចារ្យនេះ។ សូមឲ្យគំរូវិរៈភាពរបស់នាង
    បានស្ថិតនៅជាអមតៈក្នុងកុលបុត្រខ្មែរពិសេសក្នុងជួរកងទព័និងកងកម្លាំងប្រដាប់អាវុធទាំង
    អស់ស្រឡាញ់ជាតិ ការពារជាតិ ផ្ដល់សេចក្តីសុខជូនជាតិ ជូនបងប្អូន ជូនប្រទេសជាតិនិងព្រះ
    មហាក្សត្រ។ សព្វថ្ងៃយើងគ្រប់គ្នាដឹងនិងឮហើយថាព្រះមហាក្សត្រយើងមានតួនាទីអ្វីខ្លះក្នុង
    សង្គមជាតិ មានការសម្រេចចិត្តអ្វីខ្លះដើម្បីជាតិនិងមាតុភូមិទេ???? គឺគ្មានទេ! ដែលគួរឲ្យ
    អាណិតខ្លាំងណាស់។ យើងមិនអាចបន្ទោសព្រះករុណាបានឡើយ។ យើងស្គាល់ពីហេតុ
    និងផលច្បាស់ហើយ។
    សូមជូនពរឲ្យនាងធីសុវណ្ណថាមានសុខភាពល្អ និងកម្លាំងស្មារីឈ្លាសវៃជាអំតៈ
    ពិសេសសូមឲ្យនាងឆ្លងផុតនៅគ្រោះចង្រៃទាំងពួងនិងទទួលបានជោគជ័យសមតាមការប៉ង
    ប្រាថ្នារបស់នា