កែវ នីសា កាន់តែ​រីកមុខ​នឹង​សន្ទុះ​សិល្បៈ

Thursday, 06 February 2014
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

140206_20a

តារា​សម្តែង​ឡើង​កូដ​ជា​ពិធី​ការិនី​អ្នក​នាង កែវ នីសា។ រូបថត សេត គឹមសឿន

ភ្នំពេញៈ ព័ត៌មាន​បង្ហើប​ចេញ​ពី​មាត់​មន្រ្តី​ធ្វើការ​នៅ​ទូរទស្សន៍ CTN ឲ្យ​ដឹង​ថា នៅ​មាន​កម្មវិធី​ថ្មី បន្តបន្ទាប់​ទៀត​សម្រាប់​ឲ្យ​ស្រីស្រស់ កែវ នីសា គ្រង​តំណែង​ជា​ពិធីការិនី​។ ប៉ុន្តែ​ស្រីស្រស់​មេម៉ាយ​មួយ​ភ្លើង​នាង កែវ នីសា បាន​ប្រាប់​ថា នាង​មិន​ទាន់​ទទួល​បាន​ដំណឹង​ល្អ​នេះ​នៅ​ឡើយ​ទេ​។

មន្រ្តី បម្រើការ​នៅ​ស្ថានីយ​ទូរទស្សន៍ CTN ម្នាក់​បាន​និយាយ​ថា នីសា បាត់​មុខ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​មួយ​រយៈ ព្រោះ​នាង​ជាប់​រវល់​ចេញ​ថត​រឿង «​គំនុំ​ស្នេហ៍​ចាស់​» នៅ​ខេត្ត​ឆ្ងាយ មិនមែន​នាង​លាឈប់ ឬ​ត្រូវ​អ្នកណា​បញ្ឈប់​ការងារ​ដូច​អ្វី​ដែល​បាន​លេចឮ​នោះ​ឡើយ​។ មន្ត្រី​ដដែល​ដែល​ស្នើ​មិន​បញ្ចេញ​ឈ្មោះ ក៏​បាន​អះអាង​ទៀត​ថា បន្ទាប់ពី​បញ្ចប់​ការ​សម្ដែង​នៅ​ខេត្ត​ឆ្ងាយៗ​នោះ កែវ នីសា បាន​បង្ហាញ​ខ្លួន ក្នុង​តំណែង​ជា​ពិធីការិនី​ដែល​នាង​ធ្លាប់​ធ្វើ​ពី​មុន ហើយ​ក៏​អាច​នឹង​មាន​កម្មវិធី​ថ្មីៗ​បន្ថែម​ទៀត​ក៏​មិន​ដឹង​សម្រាប់​នាង​។ មន្រ្តី​នោះ​បាន​បញ្ជាក់​ថា៖ «​មាន​ម្ចាស់​ស្ពន់ស័រ​ច្រើន​ណាស់ ដែល​ទទូច​ចង់​ឲ្យ​នាង កែវ នីសា កាន់កាប់​កម្មវិធី​ថ្មីៗ​ក្នុង​តំណែង​ជា​ពិធីការិនី ដែល​នឹង​គ្រោង​លេច​ឡើង​នៅ​ទូរទស្សន៍ CTN និង My TV នា​ពេល​ខាង​មុខ»​។

កែវ នីសា បើ​ទោះ​ជា​នាង​ធ្លាប់​ជំពប់​ជីវិត​ស្នេហ៍​បែកបាក់​ក្លាយ​ខ្លួន​ជា ស្រ្តី​មេម៉ាយ​ក៏ដោយ ប៉ុន្តែ​មហាជន​ភាគច្រើន​បាន​ប្រសិទ្ធនាម​នាង​ថា ជា​ស្រីស្អាត ដែល​មាន​រូបសម្រស់​ផូរផង់​ម្នាក់​នៅក្នុង​ពិភព​សិល្បៈ​ខ្មែរ​។ នៅ​មួយ​រយៈ​ចុងក្រោយ​នេះ​បន្ថែម​លើ​រូប​សម្រស់ និង​ទេពកោសល្យ​ផ្នែក​សម្តែង​ដ៏​រស់រវើក និង​ទាក់ទាញ​នោះ អ្នក​មេម៉ាយ​ចាយ​សម្រស់​រូប​នេះ ក៏​បាន​បង្កើន​ការ​ចាប់​អារម្មណ៍​ពី​មហាជន​កាន់តែ​ខ្លាំង​ក្នុង​តំណែង ជា​ពិធីការិនី និង​ការ​ឡើង​ឆាក​ខនសឺត​បកស្រាយ​បទចម្រៀង ដែល​ពី​មុន​គេ​ដឹង​ត្រឹម​ថា នាង​ជា​តារាសម្តែង​នោះ​។

កែវ នីសា អះអាង​ថា នាង​មិន​សូវ​មាន​ពេល​ទំនេរ​នោះ​ទេ រយៈពេល​ចុង​ក្រោយ​នេះ។ ប៉ុន្តែ​ឲ្យ​តែ​ទំនេរ គឺ​នាង​នឹង​ទទួល​កម្មវិធី​អញ្ជើញ​ទាំងអស់ ដោយ​មិន​ប្រកាន់​ថា ជា​កម្មវិធី​តូច ឬ​កម្មវិធី​ធំ​នោះ​ទេ​។ អ្នកនាង កែវ នីសា ក៏​បាន​បង្ហើប​ទៀត​ថា ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ នាង​នឹង​បង្ហាញ​មុខ​នៅលើ​កញ្ចក់​ទូរទស្សន៍​ផ្សេង​ក្រៅពី CTN ទូរទស្សន៍​នោះ​អាច​ជា​ទូរទស្សន៍​ហង្សមាស តែ​កម្មវិធី​មិន​ទាន់​និយាយ​ទេ​។

ការ​បញ្ជាក់​នេះ ត្រូវ​គេ​កត់សម្គាល់​ថា ជា​ជំហរ​ថ្មី​មួយ ដែល​កែវ នីសា មិន​ត្រឹម​តែ​មាន​បំណង​ក្រសោប​យក​ប្រជាប្រិយភាព​ប៉ុណ្ណោះ​ទេ តែ​អាច​ជា​យុទ្ធសាស្ត្រ​ក្រសោប​យក​ប្រាក់​ចំណូល​ពី​ការងារ​សិល្បៈ​ផង ដែរ​។ តារា​រូប​នេះ​និយាយ​ថា នាង​មិន​ដែល​បដិសេធ​រាល់​សំណើ​នៃ​ការ​ហៅ​សម្តែង​សិល្បៈ​ណា​មួយ​ទេ។ នាង​បន្ត​ថា យ៉ាង​ច្រើន​នាង​សុំ​ពន្យារពេល​ឲ្យ​គេ​អនុគ្រោះ​ឲ្យ​ក្នុង​ពេល​ដកឃ្លា​មិន​បាន​។

នាង ប្រាប់​ទៀត​ថា៖​«នៅពេល​នេះ បន្ទាប់ពី​ថត​បញ្ចប់​រឿង គំនុំ​ស្នេហ៍ចាស់ ខ្ញុំ​បាន​ទទួល​គ្រប់​ការងារ​សិល្បៈ មិន​ថា​ក្នុង​ក្រុង​ឬ​នៅ​តាម​បណ្តា​ខេត្ត​ទេ​។ ប៉ុន្តែ​សម្រាប់​ការងារ​ឆ្ងាយៗ ហើយ​ប្រើ​រយៈពេល​យូរ គឺ​កម្រ​ទទួល​ណាស់ ដើម្បី​កុំឲ្យ​ប៉ះពាល់​ដល់​ការងារ​ចាស់ៗ​»។

ទោះ​យ៉ាង​ណា​ក៏ដោយ​អ្នក មេម៉ាយ​ចាយ​សម្រស់​រូប​នេះ ហាក់​មិន​ភ្ញាក់ផ្អើល​ឡើយ​ចំពោះ​ការ​បង្ហើប​ពី​មន្រ្តី​បម្រើការ​នៅ CTN ដែល​ថា ស្ថានីយ​ទូរទស្សន៍ គ្រោង​ផ្តល់​កម្មវិធី​ថ្មីៗ​ឲ្យ​នាង​កាន់​បន្ថែម​។ នាង​និយាយ​ថា៖ « ខ្ញុំ​មិន​ដឹង​ទេ ចំពោះ​ដំណឹង​នេះ តែ​បើ​មាន​មែន​នោះ​វា​ជា​រឿង​ល្អ​ហើយ ដែល​ពេល​នេះ កំពុង​ត្រូវការ​ការងារ​ក្នុង​អាជីព​សិល្បៈ​នោះ​ផង»៕


What Next?

Recent Articles

2 Responses to "កែវ នីសា កាន់តែ​រីកមុខ​នឹង​សន្ទុះ​សិល្បៈ"

  1. Anonymous says:

    I love your boobs baby . Good size for me squeeze them every times.
    Love you Nisa.

  2. Sdach Lit says:

    Dol kor heuy hong ery…. Ber sen chea Sihakmoni ban lit ey
    derng orkun hong eng yang na te.