ណុប បាយ៉ារិទ្ធ បញ្ចប់​បណ្តឹង​តទល់​ក្រៅ​សង្វៀន​តុលាការ

Thursday, 06 February 2014
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

140206_28a

តារា​ចម្រៀង​​ហង្ស​មាស ណុប បាយ៉ា​រិទ្ធ​​។ រូបថត សេត គឹមសឿន

ភ្នំពេញៈ មាន​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ធំ​បាន​រង់ចាំ​ការ​ចូល​ខ្លួន​ឡើង​បំភ្លឺ នៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ របស់​តារាចម្រៀង​មាន​ឈ្មោះ​បោះសំឡេង​ជាង​១០​ឆ្នាំ​លោក ណុប បាយ៉ារិទ្ធ និង​ម្តាយ​លោក យ៉ាង​ត្រៀបត្រា​កាលពី​ម្សិលមិញ​នេះ (​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៤)។ ប៉ុន្តែ​យ៉ាង​ណា​ពាក់ព័ន្ធ​បញ្ហា​បណ្តឹង​តទល់​គ្នា​នៅលើ​សង្វៀន​តុលាការ នេះ តារាចម្រៀង ណុប បាយ៉ារិទ្ធ បាន​ឲ្យ​ដឹង​ថា រូប​លោក និង​ភាគី​ម្ខាង​ទៀត បាន​សម្រុះសម្រួល​គ្នា​បញ្ចប់​រឿង​បាត់​ទៅ​ហើយ​។

បណ្តឹង លើ​តារាចម្រៀង ណុប បាយ៉ារិទ្ធ ពី​បទ​គំរាមកំហែង និង​បរិហារកេរ្តិ៍ នេះ​បាន​ផ្ទុះ​ឡើង​កាលពី​ដើម​ខែ​មករា ឆ្នាំ​២០១៤ គឺ​ពាក់ព័ន្ធ​នឹង​ការ​ជួល​សម្អាងការ​របស់​តារាចម្រៀង ណុប បាយ៉ារិទ្ធ។ ដើមបណ្តឹង​ក្នុង​រឿង​នេះ​មាន​ឈ្មោះ ចេង រស្មីសេរីវង្ស មាន​អាជីព​ជា​មេធាវី បាន​ជួល​សម្អាងការ​តារាចម្រៀង ណុប បាយ៉ារិទ្ធ ក្នុង​តម្លៃ​២០២០​ដុល្លារ ដោយ​កក់​លុយ​មុន​ចំនួន​១០០០​ដុល្លារ​។ ក្នុង​តម្លៃ​នោះ ណុប បាយ៉ារិទ្ធ បាន​សន្យា​ថា រូប​គេ​នឹង​ទៅ​ច្រៀង​ក្នុង​ពិធីមង្គលការ​នោះ ប៉ុន្តែ​នៅពេល​មង្គលការ​មក​ដល់ លោក ណុប បាយ៉ារិទ្ធ បែរ​ជា​មិន​មាន​វត្តមាន​ទៅ​ច្រៀង​នោះ​ទេ បណ្តាល​ឲ្យ​ម្ចាស់​ដើមការ​ខឹងសម្បា​យ៉ាង​ខ្លាំង។ ដោយសារ​បញ្ហា​នេះ​ឈ្មោះ ចេង រស្មីសេរីវង្ស ក៏​បាន​កាត់​លុយ​ចំនួន​៥០០​ដុល្លារ ពី​ប្រាក់​ចំនួន​១០២០​ដុល្លារ​ដែល​នៅ​សល់ ចំណុច​នេះ​ហើយ​ទើប​ធ្វើឲ្យ​លោក ណុប បាយ៉ារិទ្ធ ខឹង​កំហែងគំរាម និង ជេរប្រមាថ​បរិហារកេរ្តិ៍ តាមរយៈ​ការ​សរសេរ​សារ​នៅលើ​ហ្វេសប៊ុក​ដោយ​មិន​បញ្ចេញ​ឈ្មោះ​។ ជាមួយ​គ្នា​នោះ ឈ្មោះ ចេង រស្មីសេរីវង្ស ក៏​បាន​ដាក់​ពាក្យបណ្តឹង​លើ​តារាចម្រៀង​រូប​នេះ ពី​បទ​កំហែងគំរាម និង ជេរប្រមាថ​បរិហារកេរ្តិ៍។ លើ​ខ្លួន ប៉ុន្តែ​នៅក្នុង​រឿង​នេះ តារាចម្រៀង ណុប បាយ៉ារិទ្ធ បាន​ឲ្យ​ដឹង​ថា រូប​លោក​ក៏​បាន​ប្តឹង​បក​លើ​ដើមបណ្តឹង​វិញ​ដែរ​។


បណ្តឹង​តទល់​រវាង មេធាវី និង​តារាចម្រៀង​ល្បី​ឈ្មោះ​នេះ បាន​ធ្វើឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ប្រិយមិត្ត​ទស្សនិកជន យ៉ាង​ខ្លាំង ហើយ​ពួកគេ​ក៏​បាន​ចំណាយ​ពេល​ដើម្បី​តាមដាន​រឿង​នេះ​ផង​ដែរ។ ដូច្នេះ​ហើយ​បាន​ជា​កាលពី​ម្សិលមិញ​នេះ មាន​អ្នក​សារព័ត៌មាន​ជាច្រើន​រង់ចាំ​ការ​មក​ដល់​របស់ ណុប បាយ៉ារិទ្ធ និង​ម្តាយ​របស់​គេ​ដើរ​ឡើង​តុលាការ​ដើម្បី​បំភ្លឺ​ចំពោះ​រឿង​នេះ។ ប៉ុន្តែ​អ្នក​សារព័ត៌មាន​បែរ​ជា​មាន​ការ​ខក​ចិត្ត ខណៈ​ពេល​សួរនាំ ណុប បាយ៉ារិទ្ធ អំពី​រឿង​ឡើង​បំភ្លឺ​នៅ​តុលាការ​នេះ រូប​គេ​បាន​ឆ្លើយ​តាម​ទូរស័ព្ទ​មក​វិញ​ថា រឿង​ក្តីក្តាំ​របស់​គេ​មិន​មាន​នៅ​តុលាការ​ទៀត​ទេ ដោយ​រូប​គេ និង​ភាគី​ម្ខាង​ទៀត​បាន​សម្រុះសម្រួល​គ្នា​បញ្ចប់​រឿង​ក្តីក្តាំ​នោះ រួច​ហើយ។

តារាចម្រៀង​ចាស់វស្សា​តែ​នៅ​តែ​អាច​រក្សា​សម្រស់​ក្មេង​ជាង វ័យ​លោក ណុប បាយ៉ារិទ្ធ បាន​និយាយ​តាម​ទូរស័ព្ទ​ថា៖​«​អត់​ទេ ថ្ងៃ​នេះ​(​ទី​៦ មករា) ខ្ញុំ​អត់​មាន​ឡើង​តុលាការ​ទេ ហើយ​ខ្ញុំ​ក៏​អត់​មាន​ឡើង​ទៀត​ដែរ ព្រោះ​សំណុំ​រឿង​ប្តឹងប្តល់​តទល់​គ្នា​រវាង​ខ្ញុំ និង​ភាគី​ម្ខាង​ទៀត បាន​ចរចា​សម្រុះសម្រួល​គ្នា​ក្រៅ​តុលាការ​ចប់​រួច​ហើយ»។

តារាចម្រៀង ឈរជើង​យ៉ាង​រឹងមាំ​នៅ​ផលិតកម្ម​រស្មី​ហង្សមាស​អស់​រយៈពេល​ជាង​១០ ឆ្នាំ​លោក ណុប បាយ៉ារិទ្ធ បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​រឿង​បណ្តឹង​នេះ​គ្មាន​អ្វី​ជា​ផលចំណេញ​នោះ ភាគី​ទាំង​សងខាង​ក៏​ព្រមព្រៀង​គ្នា​បញ្ចប់​រឿង​តែ​ម្តង​កាលពី​មុន​ថ្ងៃ បុណ្យ​ចូលឆ្នាំ​ចិន ដោយ​រូប​លោក​ក៏​បាន​ទទួល​ប្រាក់​ដែល​ភាគី​ម្ខាង​នោះ​កាត់​ឲ្យ​ផង​ដែរ​៕


What Next?

Recent Articles

3 Responses to "ណុប បាយ៉ារិទ្ធ បញ្ចប់​បណ្តឹង​តទល់​ក្រៅ​សង្វៀន​តុលាការ"

  1. Anonymous says:

    Mr. silly dog liar liar liar !!!
    Next time you say you has to respect that you say. Stupid and Idiot guy.

  2. virak says:

    I read this stupid story still don’t get it. Is it me or the person who wrote this article? He agreed to sing and the other party will pay him 2020, but he paid him 1000 in advance. For some reasons, he didn’t make it to sing at the wedding. So, the wedding guy should get all his money back, then should be settle right there. Waste of time trying to figure this out.

  3. Chhnok says:

    Hard deal