បទ​វិភាគ៖ ហេតុ​អ្វី​ប្រៀប​ធៀប​កម្ពុជា​ទៅ​នឹង​លេខ​សូន្យ?

សម័យ​ខ្មែរ​ក្រហម​បាន​រលំ​រលាយ​ទៅ​អស់​រយៈពេល ៣៥​ឆ្នាំ​ហើយ។ របប​នៃ​អ្នក​កាន់​អំណាច​អាវ​ខ្មៅ​នោះ ពិត​ជា​ដំណាក់​កាល​ដ៏​ខ្មៅ​ងងឹត​មួយ​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា ដែល​បាន​រុញ​ច្រាន​កម្ពុជា អោយ​ធ្លាក់​ចុះ​ដល់​ចំណុច​សូន្យ។ កម្ពុជា បាន​រួច​ផុត​ពី​របប​នេះ​នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ហើយ​ចាប់​ផ្ដើម​កសាង​ប្រទេស​កម្ពុជា ឡើង​វិញ ដោយ​ចាប់​ផ្ដើម​ពី​លេខ​សូន្យ​នោះ​ឯង។

ដោយ ជុន ច័ន្ទបុត្រ
2014-02-06
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ជន​ពិការ សង្គ្រោះ​ជាតិ ៦១០
ជន​ពិការ​ជិះ​រទេះ​មក​ចូល​រួម​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នា​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៣។ RFA/Mom Sophon

ដោយ​ហេតុ​នេះ​ហើយ បាន​ជា​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា តែង​តែ​រំលឹក​ពី​គុណ​របស់​ខ្លួន​ដែល​បាន​បណ្ដេញ​របប​ខ្មែរ​ក្រហម ក្រោម​ជំនួយ​របស់​វៀតណាម ហើយ​តែង​តែ​ប្រៀប​ធៀប​ការ​រីក​ចម្រើន​នានា​នៃ​ប្រទេស​កម្ពុជា ទៅ​នឹង​សម័យ​ខ្មែរ​ក្រហម​នោះ។

តើ ៣៥​ឆ្នាំ​ក្រោយ​របប​ខ្មែរ​ក្រហម​នេះ កម្ពុជា ល្មម​ឈប់​ប្រៀប​ធៀប​សន្ទុះ​នៃ​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ ទៅ​នឹង​លេខ​សូន្យ​នៃ​របប​ខ្មែរ​ក្រហម​នោះ​ឬ​នៅ?

ឪពុក​ម្តាយ​ទាំង​ឡាយ​តែង​តែ​ប្រដៅ​កូន​ចៅ​អោយ​យក​គំរូ​តាម​អ្នក​គ្រាន់​បើ អ្នក​ចេះ​កសាង​ខ្លួន​អោយ​បាន​រីក​ចម្រើន ប្រកប​ការងារ​រក​ស៊ី​មាន​បាន។ មាន​ភាគ​តិច​ណាស់​ដែល​ប្រដៅ​កូន​ចៅ​អោយ​ធៀប​ខ្លួន​ទៅ​នឹង​ជន​ឃោរឃៅ ឬ​ជន​ដែល​ជំរុញ​ប្រទេស​ជាតិ​អោយ​ធ្លាក់​ដល់​លេខ​សូន្យ​នោះ។ ហើយ​ស្ទើរ​តែ​គ្មាន​សោះ​តែ​ម្តង ដែល​ស្រែក​ទារ​គុណ​ពី​កូន​ចៅ​ម្តង​ហើយ​ម្តង​ទៀត ពី​ការ​ដែល​គាត់​ជួយ​អោយ​បាន​រស់​ធៀប​នឹង​លេខ​សូន្យ​នោះ។ តែ​ទោះ​ជា​យ៉ាង​ណា កូន​ចៅ​ភាគ​ច្រើន​តែង​តែ​ដឹង​គុណ​ឪពុក​ម្តាយ​ជានិច្ច ទោះ​បី​ជា​គាត់​បាន​ជួយ​ទំនុក​បម្រុង​អោយ​មាន​បាន​ប៉ុណ្ណា ឬ​មិន​រីក​ចម្រើន​យ៉ាង​ណា​ក៏ដោយ​ចុះ។ ធ្វើ​ម៉េច បើ​ខំ​ហើយ​វា​មិន​ទៅ​មុខ រក​ដំបូល​ជ្រក​មិន​ចង់​បាន​យ៉ាង​ណា ក៏​ចេះ​តែ​តស៊ូ​ទ្រាំ​ស៊ី​អត់​ស៊ី​ឃ្លាន​ជាមួយ​គ្នា​ទៅ។

ក៏ប៉ុន្តែ ការ​ស្រែក​ប្រដៅ​របស់​មេ​ដឹក​នាំ​នៅ​កម្ពុជា សព្វថ្ងៃ មិន​ខុស​អី​ពី​ការ​ស្រែក​ពពាយ​នាយ​លក់​ថ្នាំ​ស្រែង​របស់​សត្វ​គីង្គក់​ឡើយ។ ប្រមុខ​រដ្ឋាភិបាល​សព្វថ្ងៃ ទន្ទឹម​នឹង​ខំ​បណ្ដុះ​គំនិត​ប្រជាពលរដ្ឋ​អោយ​ប្រៀប​ធៀប​ទៅ​នឹង​លេខ​សូន្យ​នៃ​របប​ខ្មែរ​ក្រហម ហើយ​អោយ​ស៊ូ​រស់​ក្នុង​ស្ថានភាព​ខ្វះ​មុខ​ខ្វះ​ក្រោយ ខ្លួន​ឯង​បែរ​ជា​នាំ​គ្នា​ស្រវា​មាន​ស្រវា​បាន​កប់​ក្តោង ហាក់​មិន​គិត​ដល់​ប្រជាពលរដ្ឋ​ដែល​ក្រ​លំបាក​នៅ​ជុំវិញ​ខ្លួន​ទាំងអស់។ សួន​ច្បារ​ក្នុង​ក្រុង​ក៏​លក់។ លុយ​ជំនួយ​បរទេស​ក៏​លួច។ ឈើ​ក្នុង​ព្រៃ​ក៏​កាប់។ ដី​នៅ​ឯ​ស្រែ​ក៏​ហ៊ុមព័ទ្ធ​យក។ ឯ​ដី​ក្នុង​ក្រុង​វិញ បើ​រឹប​អូស​យក​ខ្លួន​ឯង​មិន​បាន ក៏​រឹប​អូស​យក​ទៅ​ជួល​អោយ​ឈ្មួញ​បរទេស ទោះ​ជា​ដី​នោះ​មាន​ប្រជាពលរដ្ឋ​កំពុង​រស់​នៅ​ក៏ដោយ។ ធ្វើ​យ៉ាង​ណា​អោយ​តែ​បាន​លុយ​ចូល​ក្នុង​ហោប៉ៅ​ខ្លួន​ឯង និង​បក្ខពួក​របស់​ខ្លួន។

តើ​អ្នក​កាន់​អំណាច​ទាំង​នោះ​បាន​កាត់​បន្ថយ​ការ​លោភលន់​ខ្លះ ឬ​ក៏​ទ្រាំ​ស៊ី​អត់​ស៊ី​ឃ្លាន​ជាមួយ​ប្រជាពលរដ្ឋ ដោយ​ធៀប​ខ្លួន​ឯង​ទៅ​នឹង​ការ​រស់​នៅ​ក្រោម​របប​លេខ​សូន្យ​ខ្មែរ​ក្រហម ដែល​ខ្លួន​ធ្លាប់​ក្រីក្រ​លំបាក ធ្លាប់​ធ្វើ​ជា​ទាហាន​ខ្មែរ​ក្រហម​ដែរ​ឬ​ទេ? បើ​ធ្លាប់​បាន​គិត​ប្រៀប​ធៀប​ខ្លួន​ឯង​ទៅ​នឹង​លេខ​សូន្យ អ្នក​ទាំង​នោះ​ប្រហែល​ជា​មិន​នាំ​គ្នា​ត្រេក​ត្រអាល​ក្នុង​ការ​បង្កើត​វប្បធម៌​បង្អួត​ឡាន​វីឡា វប្បធម៌​ដណ្ដើម​កាន់​កាប់​ដី​រាប់​រយ​រាប់​ពាន់​ហិកតារ​មួយ​ខ្លួនៗ និង​វប្បធម៌​បំផ្លាញ​សម្បត្តិ​ធម្មជាតិ​យ៉ាង​ងងើល​បែប​នេះ​ទេ។

នេះ​ជា​អ្វី​ដែល​គេ​មើល​ឃើញ​ថា កំពុង​កើត​ឡើង​នៅ​ក្នុង​សង្គម​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះ។ ទោះ​ជា​កើត​ទាន់ ឬ​មិន​ទាន់​របប​ខ្មែរ​ក្រហម​ក៏ដោយ នរណា​ក៏​ដឹង​ក៏​ឮ​ដែរ​ថា កម្ពុជា ធ្លាប់​ចាក​ចេញ​ពី​ចំណុច​សូន្យ។ ក៏ប៉ុន្តែ ៣៥​ឆ្នាំ​កន្លង​មក​នេះ កម្ពុជា បាន​ទទួល​ការ​ជ្រោមជ្រែង​ច្រើន​ណាស់​ពី​សហគមន៍​អន្តរជាតិ។ បើ​គិត​ត្រឹម​តែ​ពី​ក្រោយ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស នៅ​ឆ្នាំ​១៩៩១ មក​ទល់​បច្ចុប្បន្ន​នេះ សហគមន៍​អន្តរជាតិ បាន​ជួយ​កម្ពុជា តាម​គ្រប់​រូបភាព។ កម្ពុជា លែង​ចាប់​ផ្ដើម​ពី​បាត​ដៃ​ទទេ ឬ​ពី​លេខ​សូន្យ​ទៀត​ហើយ។

ជាង​ម្ភៃ​ឆ្នាំ​ហើយ​ដែល​ក្រុម​ប្រទេស​អ្នក​ផ្តល់​ជំនួយ​ដល់​កម្ពុជា បាន​ជួយ​ថវិកា​ជា​ទៀង​ទាត់។ ក្នុង​មួយ​ឆ្នាំៗ​ជាង ៥០០​លាន​ដុល្លារ។ ឆ្នាំ​ខ្លះ​រហូត​ដល់​ជាង ១​ពាន់​លាន​ដុល្លា​សហរដ្ឋ​អាមេរិក ឯណោះ។ ប្រាក់​ជំនួយ​បរទេស​ទាំង​នេះ គឺ​សម្រាប់​ជួយ​ផ្តល់​សេវា​សំខាន់ៗ​មួយ​ចំនួន​នៅ​កម្ពុជា រួម​មាន សេវា​សុខាភិបាល សេវា​អប់រំ ដូច​ជា​សង់​សាលា​រៀន កសាង​កម្មវិធី​សិក្សា​អោយ​មាន​គុណភាព ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ មាន​ដូច​ជា សាងសង់​ផ្លូវ ស្ពាន និង​ការ​អភិវឌ្ឍ​ជនបទ​ជាដើម។ នេះ​មិន​ទាំង​ទាន់​គិត​ពី​លុយ​ដែល​បាន​មក​ពី​ការ​កាប់​ព្រៃ​ឈើ និង​ការ​លក់​សម្បត្តិ​ធម្មជាតិ​ដទៃ​ទៀត និង​លុយ​ខ្ចី​បរទេស ថា​យក​មក​កសាង​ជាតិ និង​មក​សង់​ការិយាល័យ​ដ៏​ធំ​ស្កឹមស្កៃ​របស់​ខ្លួន​រាប់​ពាន់​លាន​ដុល្លារ​ទៀត​ផង។ មិន​ដឹង​ថា​ខ្មែរ​ត្រូវ​សង​គេ​ប៉ុន្មាន​តំណ​មនុស្ស​ទេ ទើប​រួច​ខ្លួន​នោះ។

បើ​និយាយ​ពី​ការ​ដឹង​គុណ​វិញ តាម​ស្ថានភាព​ជាក់ស្តែង​នៅ​កម្ពុជា រាស្ត្រ​ប្រហែល​ជា​មាន​គុណ​ទៅ​លើ​អ្នក​ដឹក​នាំ ឬ​មន្ត្រី​ធំៗ​ជាង​អ្នក​ដឹក​នាំ​មាន​គុណ​ទៅ​លើ​រាស្ត្រ។ បើ​ទុក​ជា​មេ​ដឹក​នាំ​ខ្មែរ​ទៅ​សុំ​លុយ​គេ ក៏​យក​មុខ​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ​ខ្វះខាត​ទៅ​ជា​សំអាង​ដែរ។ គឺ​ដោយសារ​ប្រជាពលរដ្ឋ​កម្ពុជា នេះ​ហើយ ដែល​សហគមន៍​អន្តរជាតិ​គេ​អាណិត គេ​សុខ​ចិត្ត​ផ្តាច់​ពី​មាត់​ពី​ក យក​មក​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ។ មិន​មែន​គេ​យក​មក​អោយ​លោក​អ្នក​កាន់​ការ​ទៅ​ចាយ​វាយ​បម្រើ​ជីវិត​ដ៏​ហ៊ឺហា សង់​វីឡា​បួន​ប្រាំ​នោះ​ទេ។ អ្នក​ខ្លះ​មាន​ផ្ទះ​នៅ​ក្នុង​ក្រុង​សឹង​ប៉ុន​សណ្ឋាគារ​ហើយ នៅ​មិន​ឆ្អែត​ទេ ទៅ​សង់​ប្រាសាទ​នៅ​ក្រៅ​ក្រុង​ថែម​ទៀត។

ក្រៅ​ពី​មាន​គុណ​លើ​អ្នក​ដឹក​នាំ ប្រជារាស្ត្រ​ខ្មែរ​ហាក់​ដូច​ជា​អត់ធ្មត់ និង​មាន​ការ​សន្តោស​ប្រណី​ច្រើន​ណាស់​ទៅ​លើ​ក្រុម​អ្នក​ដឹក​នាំ​ទាំង​នោះ។ ដើរ​សួរ​មើល​ចុះ លើក​លែង​តែ​អ្នក​ដែល​បាន​ផល​ប្រយោជន៍​ពី​អំពើ​ទាំង​នោះ​ចេញ អ្នក​ណា​ក៏​ដឹង​ច្បាស់​ថា មេ​ដឹក​នាំ​លក់​សម្បត្តិ​ធម្មជាតិ មេ​ដឹក​នាំ​លួច​លុយ​ជំនួយ​បរទេស​ដែរ។ គឺ​ដឹង​តាំង​ពី​មុន​អង្គការ​ឃ្លាំ​មើល​ពិភពលោក គ្លូបាល់ វីតណេស (Global Witness) ចេញ​របាយការណ៍​ស្តី​អំពី​សែស្រឡាយ​អ្នក​លួច​ជាតិ និង​មុន​ការ​បែក​ការ​រឿង​លួច​លុយ គ្លូបាល់ ហ្វាន់ (Global Fund) នៅ​ក្រសួង​សុខាភិបាល ទៅ​ទៀត ត្បិត​ពួក​គាត់​មើល​ឃើញ​ការ​លួច​កិប​កេង​ទាំង​នោះ​ស្រស់ៗ​ផ្ទាល់​នឹង​ភ្នែក តាម​ការ​ធ្វើ​ការ​ជាមួយ​គ្នា ឬ​មើល​ឃើញ​ការ​កាប់​បំផ្លាញ​ធនធាន​ធម្មជាតិ​ទាំង​នោះ​យ៉ាង​អានាធិបតេយ្យ​នៅ​តាម​សហគមន៍​ដែល​ពួក​គាត់​រស់​នៅ។ ជាពិសេស​ទៅ​ទៀត ពួក​គាត់​ដឹង​ដោយសារ​ពួក​គាត់​ពិសារ​បាយ​នឹង​ចាន មិន​មែន​នឹង​ត្រឡោក​ដូច​គេ​ធ្លាប់​គិត​នោះ​ទេ។ លទ្ធផល​សន្លឹក​ឆ្នោត​នា​ពេល​ថ្មីៗ​នេះ ជា​តឹកតាង​ស្រាប់។

នៅ​មាន​រឿង​ដទៃ​ទៀត​ដែល​អ្នក​ដឹក​នាំ និង​មន្ត្រី​រដ្ឋាភិបាល តែង​តែ​ទាមទារ​អោយ​ប្រជាពលរដ្ឋ​ដឹង​គុណ​ជា​ញឹកញយ​ណាស់​ដែរ។ នោះ គឺ​ការ​ដែល​រដ្ឋាភិបាល​បាន​ផ្តល់​សិទ្ធិ​ខ្លះៗ ក្រោម​ការ​ត្រួត​ពិនិត្យ និង​ឃ្លាំ​មើល​យ៉ាង​តឹងរ៉ឹង ដូច​ជា​សិទ្ធិ​ក្នុង​ការ​ទទួល និង​ផ្សាយ​ព័ត៌មាន​ឯករាជ្យ សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​តាម​ការ​ធ្វើ​បាតុកម្ម​ជាដើម។ តាម​ពិត សិទ្ធិ​ទទួល និង​ផ្សព្វផ្សាយ​ព័ត៌មាន​ដោយ​មិន​មាន​ការ​រារាំង ជា​សិទ្ធិ​ជា​មូលដ្ឋាន​ដែល​មាន​ចែង​ក្នុង​សេចក្តី​ប្រកាស​ជា​សកល អំពី​សិទ្ធិ​មនុស្ស ហើយ​ដែល​កម្ពុជា ព្រម​ទទួល​យក ថា​ជា​ច្បាប់​របស់​ជាតិ។ បើ​គ្រាន់​តែ​ផ្តល់​នូវ​សិទ្ធិ​មូលដ្ឋាន​អោយ​ប្រជាពលរដ្ឋ មិន​ទាំង​ទាន់​បាន​ផង តើ​នៅ​ចង់​ទារ​គុណស្រ័យ​អី​ទៀត?

មេ​ដឹក​នាំ​បែប​នេះ នៅ​ប្រទេស​ខ្លះ​គេ​ប្រាកដ​ជា​បោះ​ឆ្នោត​បណ្ដេញ​ចេញ​ពី​តំណែង​បាត់​តាំង​ពី​យូរ​យារ​ណាស់​ទៅ​ហើយ។ ក៏ប៉ុន្តែ និយាយ​តាម​ពិត​ទៅ ប្រជាពលរដ្ឋ​ខ្មែរ​នាំ​គ្នា​បោះ​ឆ្នោត​ទម្លាក់​មេ​ដឹក​នាំ​បច្ចុប្បន្ន​នេះ​តាំង​ពី ២០​ឆ្នាំ​មុន​ឯណោះ គឺ​តាំង​ពី​ការ​បោះ​ឆ្នោត​ក្រោម​ការ​គ្រប់គ្រង​របស់​អ៊ុនតាក់ (UNTAC) នៅ​ឆ្នាំ​១៩៩៣ នោះ​ម៉្លេះ។ ក៏ប៉ុន្តែ គឺ​យុទ្ធសាស្ត្រ​ក្រាញ​ននៀល​មិន​ព្រម​ចុះ​ចេញ​ពី​តំណែង​តាម​គ្រប់​វិធី ដោយ​មិន​គោរព​ឆន្ទៈ​របស់​រាស្ត្រ រួម​និង​ការ​អត់ធ្មត់​យោគយល់​របស់​រាស្ត្រ​ខ្មែរ​ទេ ដែល​រដ្ឋាភិបាល​មុខ​ដដែលៗ​នេះ​អាច​មាន​វត្តមាន​ដល់​សព្វថ្ងៃ​បាន។ ដូច​នេះ តើ​នរណា​គួរ​ដឹង​គុណ​នរណា?

បើ​សង្កេត​អោយ​ដិតដល់​ទៅ ប្រជាពលរដ្ឋ​ខ្មែរ​មាន​តម្រូវ​ការ​តិចតួច​ណាស់​ក្នុង​ជីវិត។ គាត់​គ្មាន​ចិត្ត​លោភលន់ ហើយ​ក៏​ឆាប់​អនុគ្រោះ​ណាស់​ដែរ។ ពួក​គាត់​មិន​ចាំ​បាច់​មាន​វីឡា​បួន​ប្រាំ ឬ​ដី​រាប់​រយ​ហិកតារ​ដូច​មេ​ដឹក​នាំ​ទេ។ អោយ​តែ​មាន​ដំបូល​ជ្រក មាន​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន មាន​សុខ​សន្តិភាព​ក្នុង​ប្រទេស ដើម្បី​អោយ​យុវជន​ជា​កូន​ចៅ​អាច​រៀន​សូត្រ មាន​ការងារ​ធ្វើ​ល្មមៗ អ្នក​ស្រុក​អាច​រស់​នៅ​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត​បាន​ជា​មធ្យម គាត់​មិន​ជា​ទាមទារ​អ្វី​ធំ​ដុំ​ជាង​នេះ​ទៀត​ទេ។ នរណា​ក៏ដោយ អោយ​តែ​អាច​ធានា​បាន​ប៉ុណ្ណេះ ទុក​ជា​មិន​ទៅ​ចែក​សារុង​ពុម្ព​អោយ​គាត់​មួយ ឬ​អោយ​ប៊ីចេង​មួយ​កញ្ចប់​ក្នុង​ប្រាំ​ឆ្នាំ​ម្តង ក៏​ពួក​គាត់​អាច​នឹង​បោះ​ឆ្នោត​អោយ​ដែរ។

បើ​ចង់​ប្រៀប​ធៀប​វិញ ចង់​ដឹង​ថា តើ​កម្ពុជា មាន​ការ​រីក​ចម្រើន​បែប​ណា​នោះ គួរ​ប្រៀប​ធៀប​កម្ពុជា ទៅ​នឹង​ប្រទេស​ជិត​ខាង​ក្នុង​តំបន់។ មិន​ចាំ​បាច់​ទៅ​ធៀប​ជា​មួយ​នឹង​ប្រទេស​ខ្លាំងៗ​ក៏​បាន​ដែរ កុំ​អោយ​វា​ដូច​ជា​អន់​ជាង​គេ​ពេក។ មើល​ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា ដែល​ធ្លាប់​តែ​នៅ​ក្រោម​ការ​កាន់​អំណាច​ផ្តាច់​ការ​របស់​ពួក​យោធា​អស់​រយៈ​ជាង​កន្លះ​សតវត្ស ហើយ​ទើប​នឹង​ងាក​មក​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​ពីរ​ឆ្នាំ​មុន​នេះ​សោះ ឥឡូវ​ក៏​ស្រាប់​តែ​គេ​ប្រគល់​សិទ្ធិ និង​ផ្តល់​ឱកាស​អោយ​ប្រជាជន​គេ​យ៉ាង​ទូលំទូលាយ។ ផ្នែក​ខ្លះ ដើរ​លឿន​ជាង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​មួយ​ដ៏​ខ្លី។

ស្ថាប័ន​អាស៊ី​សេរី ផ្នែក​ភាសា​ភូមា ជា​ឧទាហរណ៍ ត្រូវ​បាន​រដ្ឋាភិបាល​ភូមា អនុញ្ញាត​អោយ​ផ្សាយ​ទូរទស្សន៍​ដោយ​ផ្ទាល់​ពី​រដ្ឋធានី​វ៉ាស៊ីនតោន ទៅ​កាន់​ប្រទេស​នេះ។ នៅ​កម្ពុជា វិញ តាំង​ពី​មាន​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស ត្រួសត្រាយ​ផ្លូវ​អោយ​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​ជាង ២០​ឆ្នាំ​មក​នេះ​នៅ​តែ​ក្រ ស្ទើរ​តែ​រក​តែ​ហ្រ្វេកង់​អោយ​វិទ្យុ ឬ​ទូរទស្សន៍​ឯករាជ្យ​មួយ​មិន​បាន​ផង។

ពី​ដំបូង អ្នក​តាម​ដាន​នយោបាយ​នៅ​ភូមា និង​សហគមន៍​អន្តរជាតិ នៅ​មាន​ការ​ស្រពេចស្រពិល​ខ្លាច​ការ​ផ្លាស់​ប្ដូរ​នៅ​ភូមា ដើរ​តាម​គំរូ​កម្ពុជា។ នេះ គឺ​មាន​ន័យ​ថា គេ​ខ្លាច​ក្រែង​ភូមា គ្រាន់​តែ​ដោះ​អាវ​ផ្តាច់​ការ​ចេញ រួច​យក​អាវ​ប្រជាធិបតេយ្យ​មក​គ្រប​លើ​ដង​ខ្លួន​ជន​ផ្តាច់​ការ​ដដែល ក្នុង​គោល​បំណង​ស្វែង​រក​ការ​ទទួល​ស្គាល់ និង​បាន​ទទួល​ជំនួយ​ពី​សហគមន៍​អន្តរជាតិ ដូច​មេ​ដឹក​នាំ​នៅ​កម្ពុជា ដែរ។ ក៏ប៉ុន្តែ ភូមា បាន​ធ្វើ​អោយ​ការ​មន្ទិល​សង្ស័យ​របស់​សហគមន៍​អន្តរជាតិ សាប​រលាប​បន្តិច​ម្តងៗ។ ថ្វី​ត្បិត​តែ​ភូមា នៅ​មាន​ការងារ​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ ដូច​ជា​បញ្ហា​ជម្លោះ​សាសនា​ជាដើម ក៏​ភូមា បាន​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​លឿន បន្ទាប់​ពី​ប្រទេស​នេះ​បាន​បញ្ចប់​ការ​កាន់​អំណាច​ផ្តាច់​ការ​របស់​ពួក​យោធា​នៅ​ឆ្នាំ​២០១១។

នៅ​ចុង​ឆ្នាំ​២០១៣ នេះ ភូមា បាន​ប្រកាស​ដោះ​លែង​អ្នក​ទោស​នយោបាយ​ទាំងអស់។ ក្នុង​ការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​វិញ ក៏​ភូមា បាន​កែលំអ​ជាង​នៅ​កម្ពុជា។ បើ​ពិនិត្យ​មើល​ការ​ស្រាវជ្រាវ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ កាល​ពី​ឆ្នាំ​២០១២ ភូមា ជាប់​ចំណាត់​ថ្នាក់​លេខ​១៧២ ក្នុង​ចំណោម​ប្រទេស​ដែល​អង្គការ​នេះ​ស្រាវជ្រាវ​ទាំង ១៧៤​ប្រទេស។ កាល​ពី​ឆ្នាំ​២០១២ នោះ ភូមា សឹង​តែ​ជា​ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ​ជាង​គេ​លើ​ពិភពលោក។ គឺ​ពុក​រលួយ​ជាង​កម្ពុជា ដែល​ទទួល​ចំណាត់​ថ្នាក់​លេខ​១៥៧ ទៅ​ទៀត។ មួយ​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ក្នុង​ឆ្នាំ​២០១៣ ស្រាប់​តែ​កម្ពុជា ដណ្ដើម​បាន​តំណែង​ជា​ប្រទេស​ពុក​រលួយ​ជាង​ភូមា ដោយ​ធ្លាក់​ដល់​លេខ​១៦០ ទៅ​វិញ។ ភូមា ក៏​ទៅ​ជា​គ្រាន់​បើ​ជាង​កម្ពុជា ដោយ​បាន​ឡើង​បាន​ចំណាត់​ថ្នាក់​លេខ​១៥៧ វិញ។

ដូច្នេះ ការ​ដែល​រដ្ឋាភិបាល​កម្ពុជា ចេះ​តែ​យក​សន្ទុះ​នៃ​ការ​រីក​ចម្រើន​នៅ​កម្ពុជា ទៅ​ប្រៀប​ធៀប​នឹង​លេខ​សូន្យ​នៃ​របប​ខ្មែរ​ក្រហម​នោះ ប្រហែល​អាច​ជា​ការ​ប៉ុនប៉ង​បង្វែរ​ចំណាប់​អារម្មណ៍ កុំ​អោយ​ប្រជាពលរដ្ឋ​អាក់​អន់​ចិត្ត​ពេក និង​មើល​ឃើញ​ការ​រីក​ចម្រើន​នៃ​ប្រទេស​ដទៃ​ទៀត ឬ​អាច​គ្រាន់​តែ​ជា​ការ​រំលេច​អោយ​ឃើញ​នូវ​គុណ​របស់​ខ្លួន​ដែល​ខំ​ក្រាញ​កាន់​អំណាច​ដល់​ពេល​នេះ។

នៅ​ក្នុង​យុគ​សម័យ​កុំព្យូទ័រ​ទៅ​ហើយ ទោះ​ជា​មាន​ការ​រារាំង និង​ការ​ខិតខំ​បង្វែរ​សាច់​រឿង​យ៉ាង​ណា​ក្តី ប្រជាពលរដ្ឋ​នៅ​តែ​អាច​មាន​លទ្ធភាព​ស្វែង​រក​ព័ត៌មាន​ពិត​បាន​ជានិច្ច។ ក្នុង​បរិបទ​នេះ របរ​រក​ស៊ី​លក់​ថ្នាំ​ស្រែង​របស់​គីង្គក់​នោះ អាច​លែង​កាក់​កប​ទៀត​ហើយ។ ត្បិត​បើ​ស្រែក​ពពាយ​នាយ​តាម​វិទ្យុ​ទូរទស្សន៍​របស់​ខ្លួន គេ​នាំ​គ្នា​បិទ​ចោល។ ហើយ​បើ​ប្រើ​កូន​ក្អុក​កូន​ក្អាត់ អោយ​ជួយ​ពពាយ​នាយ​លក់​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម ដែល​គេ​អាច​មាន​ប្រតិកម្ម​តប​វិញ គេ​មិន​ត្រឹម​តែ​មិន​ទិញ​ទេ គេ​នាំ​គ្នា​ជេរ​ប្រទេច​ដាក់​បណ្ដាសា​ថែម​ទៀត​ផង។ ដូច្នេះ អាច​ល្មម​ដល់​ពេល​ដែល​គីង្គក់​ដឹង​ខ្លួន​ថា ការ​ខំ​ស្រែក​ពពាយ​នាយ​លក់​ថ្នាំ​ស្រែង​របស់​ខ្លួន លែង​មាន​ប្រសិទ្ធភាព​ត​ទៅ​ទៀត​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

45 Responses to "បទ​វិភាគ៖ ហេតុ​អ្វី​ប្រៀប​ធៀប​កម្ពុជា​ទៅ​នឹង​លេខ​សូន្យ?"

  1. ។។ says:

    អាអាចម៌អ្នកវិភាគនេះ វិភាគបានល្អណាស់តើ។ចុះម៉្ដេចបានមិនវិភាគឲ្យបានល្អផងពីការ​ធ្វើនយោបាយ​
    របស់សម្រាប់ផ្ទះ រង្ស៊ី លឹម សុខាផង ដែលធ្វើនយោបាយពឹងលើចំណុចខ្សោយរបស់រដ្ឋាភិបាល។
    សម​ រង្ស៊ី លឹម សុខាក៏ជាមនុស្សដែលយកខ្លួនឯងទៅប្រៀបនឹងចំណុចសូន្យ
    របស់អ្នកដទៃដែរ ចុះអ្នកវិភាគឡឺកឺនេះមិនវិភាគផងទៅ?

  2. ប្រវត្តិសាស្ត្រ says:

    >> . >
    >> . . កំ ហុស មេដឹកនាំ ទាំង . 2 …..

    。របប ប៉ុល ពត ធ្វើបាប សម្លាប់ប្រជាជន ដោយ ផ្ទាល់ ! ( ទឹកដី កោះ សម្បត្តិជាតិ នៅសល់ ) !

    。របប ហ៊ុន សែន ធ្វើបាប សម្លាប់ប្រជាពលរដ្ឋ ដោយ ប្រយោល ដូចជា = ស្លាប់ ដោយទៅ ក 5

    សម្លាប់ អ្នកស្នេហាជាតិ ដែលប្រឆាំងនឹង វៀតណាម ​. សម្លាប់អ្នកកាសែត . សម្លាប់សហជីបកម្មករ

    សម្លាប់ សហគមន៍ព្រៃឈើ នេសាទ . សម្លាប់ ចៅក្រម ព្រះរាជអាជ្ញា . សម្លាប់អ្នកសិល្បះចំរៀង

    ស្លាប់នៅស្ពានកោះពេជ្រ . ស្លាប់ដោយគ្រោះថ្នាក់ ចរាចរ លះ ….! ( ទឹកដី ជាយដែន កោះត្រល់

    ត្រូវ បាត់បង់ សម្បត្តិទ្រព្យជាតិ ត្រូវបាត់បង់ សម្បត្តិធម្មជាតិ កំំពុងបំផ្លាញជិតអស់ ! )

  3. _ says:

    ថ្វីត្បិតតែការវិភាគនេះ ក្លែមឃ្លាឃ្លោងគ្រោតគ្រាតបន្តិចចំពោះរដ្ឋាភិបាលដែលបានដឹកនាំប្រទេស ក្រោយពីឆ្នាំ ១៩៩៣ នេះជាការឆ្លុះបញ្ចាំងពីតថៈភាពក្នុងប្រទេសយើង…..

  4. kimono says:

    Good

  5. Anonymous says:

    បក្សប្រជាជនកម្ពុជាមិនអាចយកប្រទេសណាយកមកប្រៀបធៀបបាន
    ទេពីព្រោះប្រទេសទាំងអស់នោះគេរីកចំរើនជាងដូច្នេះហើយ
    មានតែប្រៀបធៀបទៅនឹងរបបខ្មែរក្រហមទើបអាំចប្រហាក់ប្រហែលគ្នាន

  6.   says:


    ។។
    February 6, 2014 at 2:13 pm
    អាអាចម៌អ្នកវិភាគនេះ វិភាគបានល្អណាស់តើ។ចុះម៉្ដេចបានមិនវិភាគឲ្យបានល្អផងពីការ​ធ្វើនយោបាយ​
    របស់សម្រាប់ផ្ទះ រង្ស៊ី លឹម សុខាផង ដែលធ្វើនយោបាយពឹងលើចំណុចខ្សោយរបស់រដ្ឋាភិបាល។
    សម​ រង្ស៊ី លឹម សុខាក៏ជាមនុស្សដែលយកខ្លួនឯងទៅប្រៀបនឹងចំណុចសូន្យ
    របស់អ្នកដទៃដែរ ចុះអ្នកវិភាគឡឺកឺនេះមិនវិភាគផងទៅ?

  7. Siem Reap says:

    Mr. Chhun ChanButh, your eyes are looking very clear about Cambodia society situation, and your analysis is just like the mirror for all of us.

    We all, the Khmer people support your analysis 100%.

  8. Dont understand says:

    hahahahha very good analysis.

  9. អ្នកមែន! says:

    ។។
    February 6, 2014 at 2:13 pm
    អាអាចម៌អ្នកវិភាគនេះ វិភាគបានល្អណាស់តើ។ចុះម៉្ដេចបានមិនវិភាគឲ្យបានល្អផងពីការ​ធ្វើនយោបាយ​
    របស់សម រង្ស៊ី កឹម សុខាផង ដែលធ្វើនយោបាយពឹងលើចំណុចខ្សោយរបស់រដ្ឋាភិបាល។
    សម​ រង្ស៊ី កឹម សុខាក៏ជាមនុស្សដែលយកខ្លួនឯងទៅប្រៀបនឹងចំណុចសូន្យ
    របស់អ្នកដទៃដែរ ចុះអ្នកវិភាគឡឺកឺនេះមិនវិភាគផងទៅ?
    ———————————————————————
    លោក។។មានការយល់ឃើញដូចខ្ញុំដែរត្រង់ចំណុចនេះ។ការប្រៀបធៀបជាមួយអ្វីដែលខ្សោយ
    ឬខ្លាំងជាងខ្លួនក្នងចេតនាបង្ហាញឲ្យឃើញពីតម្លៃរបស់ខ្លួនម្នាក់ៗ។រដ្ឋាភិបាលចូលចិត្តនិយាយ
    តែពីសម័យប៉ុល ពតដូចអ្នកវិភាគថានេះគឺគាត់ចង់បង្ហាញថាសម័យនេះវាគ្រាន់បើជាងប៉ុល ពត
    ឆ្ងាយណាស់ក្នុងចេតនាបិទបាំងអំពើអាក្រក់ផ្សេងៗដែលគាត់បង្កឡើងរាប់ពុំអស់។ឯសម រង្ស៊ី កឹម
    សុខាវិញគាត់យកខ្លួនគាត់ម្ដងទៅប្រៀបធៀបជាមួយចំណុចខ្សោយរបស់រដ្ឋាភិបាលដើម្បីឲ្យឃើញ
    ថាគាត់ល្អជាងរដ្ឋាភិបាល តែគាត់ចេះតែថាៗទៅទេ។លោក។។ឃើញទេ ម្ដងប្រៀបធៀបនឹងចំណុច
    ខ្សោយរដ្ឋាភិបាល ម្ដងប្រៀបខ្លួនគាត់ទៅនឹងមហាត្មះគន្ធី ជួនកាលណែលសុនមែនដឺឡា ម្ដង
    អាប្រាហាមលីងខុន ម្ដងអង់សានស៊ូជី។ល។វាគ្មានអ្វីចម្លែកសម្រាប់មេដឹកខ្មែរនោះទេ ដែលខ្លួន
    ឯងដូចអាចម៌ប៉ុន្ដែប្រៀបធៀបទៅនឹងរបស់អាក្រក់ជាងអាចម៌ ឬដុំពេជ្រដើម្បីឲ្យឃើញថាខ្លួនល្អ
    ជាងដុំអាចម៌ ឬខ្លួនល្អដូចដុំពេជ្រ។ប៉ុន្ដែធាតុពិតកំពូលមេដឹកនាំលំដាប់ពិភពលោកទាំងនោះគាត់
    មានដែលចេះប្រៀបធៀបខ្លួនគាត់ទៅនឹងពេជ្រទាំងនោះឯងណា គឺទង្វើរបស់គាត់ទេតើដែលលើក
    តម្លៃរបស់គាត់។ឯមេដឹកនាំខ្មែរធ្វើតែទង្វើថោកទាប តែចូលចិត្តប្រៀបធៀបខ្លួនទៅនឹងដុំពេជ្រ ដែល
    ធាតុពិតគឺគាត់នឹងថោកដោយខ្លួនគាត់គេ ដូចយើងពាក់ខោអាវធំឲ្យឆ្កែចឹងដែរ ។ឆ្កែគឺនៅតែជាឆ្កែ។
    តើមែនទេលោកវិភាគខាងលើ??????សូមវិភាគឲ្យបានគ្រប់ជ្រុងជ្រោយ។ព្រោះលោកប្រតិកម្មសម្បើមណាស់នៅពេលរដ្ឋាភិបាលថាRFAជាវិទ្យុដែលគាំទ្របក្សប្រឆាំង និង
    មានចេតនាញុះញង់។ការវិភាគរបស់លោកខាងលើនេះពិតដូចរដ្ឋាភិបាលថាឬយ៉ាងណាមែននោះ
    ខ្លួនលោកដែលជាអ្នកវិភាគដឹងច្បាស់ជាងគេ។បើក្បាលលោកទូលអាចម៌ ពេលគេថាលោកប្រឡាក់អាចម៌ ម៉េចបានលោកប្រកែក????????????

  10. sarika says:

    ឯកភាពនិងការវិភាគ​​ តែសូមបញ្ជាក់ថា ជនណាក៏ដោយ​ ដែលនិយាយថា “… ចាប់ផ្ដើមពីលេខសូន្យ…, …កសាងពីបាតដៃទទេ…” គឺជាចេតនាខាងនយោបាយ រឺខាងប្រលោម ពន្លើសន័យពិត។ ដើម្បីឧ្យដឹងរឿងនេះច្បាស់គេត្រូវសួថា តើលេខសូន្យមានន័យថាម៉េច? បាតដៃទទេមានន័យថាម៉េច?។ ឥឡូវពិនិត្យលើការជាក់ស្ដែង ក្រោយ1979 វិមានឯករាជ្យក៏នៅ, វត្តឧណ្ណាលោមក៏នៅ, វត្តបុទុមក៏នៅ, វត្តលើវត្តភ្នំក៏នៅ, មហាវិថីធំៗក៏នៅ, សួនច្បាធំៗក៏នៅ, ស្តាតអូឡាំពិចក៏នៅ, ស្តាតចាស់ក៏នៅ, វាំងក៏នៅ, វិមានរដ្ឋចំការមនក៏នៅ, រោងកុននានាក៏នៅ​ (សូមទោសចាស៎ រោងកុនទើបតែអស់ជំនាន់ឥឡូវនេះទេ), សាលមហោស្រពចតុមុខក៏នៅ, សាលមហោស្រពព្រះសុរាម្រិតក៏នៅ(ទើបតែឆេះក្នុងជំនាន់នេះអស់រលីង), ស្ពានមុនីវង្សក៏នៅ, ពេទ្យរុស្សីក៏នៅ, ក៏នៅៗៗៗៗៗមានច្រើនទៀត។បើនៅមានច្រើនយ៉ាងហ្នឹង ម៉េចក៏ថាចាប់ពីលេខសូន្យ។ មិនមែនកាន់ជើងរបបប៉ុលពតទេ តែវាដូចជាខិតលើបន្តិចហើយដែលថាចាប់ផ្ដើមពីលេខសូន្យនោះ​៕

  11. ស្រីនោ says:

    នរណាប្រៀបធៀប របបដឹកនាំ ខ្លួនទៅនឹង របបខ្មែរក្រហមនោះ គឺអន់ជាទីបំផុត រដ្ឋាភិបាលសព្វថ្ងៃ នេះ អត់ហ៊ានប្រៀបធៀបខ្លួនទៅនឹងរបប សង្គមរាស្ត្រនិយមទេ បែរជាទៅប្រៀបធៀបរបបខ្លួនទៅនឹង របបខ្មែរក្រហមទៅវិញគួអោយអស់សំណើចណាស់ ប៉ុណ្ណឹងហើយអួតថាខ្លួនគ្រាន់បើទៀត អត់ចេះខ្មាស់គេមែន មនុស្សយើងបើសិនជារៀនចំណេះចេះដឹងវិញ គេអត់សូវនិយាយអ្វីផ្តេះផ្តាសទេ ព្រោះគេនយាយច្រើនខ្លាចខុស អញ្ចឹងបានជាអ្នកចេះនិយាយតិចនោះ។ បែបជាអ្នកល្ងង់ខំប្រឹងនិយាយបូរបាច់ជាហូរហែរអោយគេសសើរថាខ្លួនមានចំណេះខ្ពស់ និយាយច្រំដែល ជាន់ដានខ្លួនឯងម្តងហើយម្តងទៀត អត់ចេះខ្មាស់អៀនខ្លួនឯង នេះហើយប្រភេទមនុស្សថោកជាទីបំផុតក្នុងលោកនេះ។

  12. chheko says:

    Ban te niyeay ot ban ka te goverment hun sen

  13. BaBaBoo says:

    ក្រុមនេះជាក្រុមខ្មែរក្រហម បាតដៃប្រឡាក់ឈាមខ្មែររាប់លាននាក់មុនរត់ទៅនាំ យួនចូលមកឈ្លានពានកម្ពុជា តាមផែនការណ៌បក្សឥណ្ឌូចិន ។ ការអួតថា របបសព្វថ្ងៃ គ្រាន់បើជាងសម័យខ្មែរក្រហម អ្នកដែលគិតដូច្នោះមានគំនិតឆ្កួត…. ។

  14. rayuth says:

    Historically, Cambodia had encountered many social and political diseases since having obtained full independence from the French colonization. In March 18, 1970, Sangkum Reastr Niyum regime was completely overthrown by Mr. General Lon Nol-led coup. The country leadership was changed to the Khmer Republic led by the so-called Marshal Lon Nol and then the country started to have a fighting between Lon Nol regime and the Red Communist Khmer Rouge pushing the country go into the disastrous civil war causing injuries and deaths and tremendous fears among Cambodian citizens and destroyed the national and local infrastructure and the future of Khmer people. Because of corruption and incapacity of the Lon Nol regime to bring peace, security, safety, and social stability and development to the country and her people, this regime received no support and confidence from the people and that regime was toppled down by the red communist Khmer Rouge. The country was totally controlled and led by the Khmer Rouge – Salot Sar (Mr. Political Potential “Pol Pot”).

    Pol Pot, during his reign, led the country to the dead hole. In the Khmer Rouge time, rights and freedoms of all citizens and beliefs completely removed. Cambodians became a hostage of the black-shirt regime/formidable regime. Pol Pot totally isolated the country from the world, but had relations with some communist countries included China. Because their borderless ambition and deadly leadership, almost two millions of Cambodians died due to starvation, forced labor, inhuman torture and detention, killing, etc. During that time, no one is important and bigger than the ANGKAR – everything includes life of people belong to ANGKAR.
    Later on, this regime was overthrown by the group of communist fighters assisted by the Hanoi government. Because of Vietnamese invasion, Cambodia civil war – fighting between the Hanoi-installed communist government (led by Comrade Chea Sim, Heng Samrin, and Hun Sen) and the three fighting factions (Sihanoukists, Khmer Rouge, and Khmer People Liberation Front).

    During the Hanoi-installed government, thousands of Cambodian men died and disabled because of fighting and especially PLAN A5 “ផែនការ ក៥”. This was a tragedy committed by the Hanoi-installed communist government. Everyone might have remembered that how many Cambodian children became orphan and how many women became widow because of this crazy“ផែនការ ក៥”. Who initiated and engineered this “ផែនការ ក៥”? I believe that Cambodians can know that WHO ARE THEY? ARE THEY CRIMINALS?

    Luckily, we have the 1991 Paris Peace Accord. This accord brought democracy, restoration of the country and everything to Cambodia. Also, Cambodia had the first democratic election sponsored by the UNTACT in 1993. Though, the election result showed that Funcinpec led Prince Norodom Ranariddh won the election. But the CPP rejected the result and threatened to create secession at the eastern Mekong River if there is no acceptable political option/solution. My beloved Cambodians the 1993 election results showed that the majority of Cambodians no longer need the CPP or communist government. But they do need a new democratic government led by intelligent leaders. Even though, the winner could not become a real winner because loser refused to accept a result. During that time, Cambodia was about to slide into the civil war again because the CPP (former State of Cambodia “SOC”) had armed forces and the Royalist Funcinpec also had armed forces, while the Khmer Rouge side was still in the jungle (boycotted the election).

    Luckily, a win-win solution produced by the former King Norodom Sihanouk to share power among the two largest parties (CPP and Funcinpec) – co prime ministers. Funcinpec led by Prince Norodom Ranariddh was the first prime minister and the CPP-led by Mr. Hun Sen was the second prime minister. During that time, Cambodian citizens and international community especially the signatories to the 1991 Paris Peace Accord hoped that Cambodia overcame the most difficult time. No one could predict. The co-prime ministers (Funcinpec and CPP) started to fight each to maintain and strengthen their power through armed forces. The short-live war happened in the heart of the city leaving several hundreds of government officials, military officials and Funcinecp senior officials and activists died and injured and cause a super fear among Cambodians. That was called a COUP. It was vehemently condemned as it was an attempt to expel a political enemy and to strengthen its power.
    Recently, Everyone can remember that armed forces were commanded to enter Phnom Penh during the election day and after the election day to intimidate and threaten the opposition or/and the people. Further, armed forces were recently commanded to crackdown violently on the striking garment workers and peaceful demonstrators causing fatalities. Is Cambodia ruled by the law or by individuals? Where are democracy and the rule of law? These were/had been destroyed by a dictator. Here is Cambodia, the kingdom of wonder, the kingdom of question.
    Is this a borderless ambition of Mr. Hun Sen to grip power? It looked that Mr. Hun Sen is too obsessed in power than development and progress of the country.
    Even though, Cambodia received almost 1,000 million USD every year, but development in Cambodia is still limited. Cambodia is now surrounded by debts while the natural resources are almost depleted and people are still in poverty.
    Cambodia must not be compared to the past. The past has gone away. The past is the past. We need to look to tomorrow and look to the developed countries in the world. Please look to Malaysia, Singapore, South Korea, Japan, etc. This is the year of 2014, not 1979. People are using modern technology (email, internet, Iphone, Samsung, etc.) to communicate each other . Also, it is about competition and the globalization.

  15. សែនសែន says:

    អប់អរសាទរចំពោះការវិភាគរឿងពិត ហើយក៍ជាកញ្ចក់ឆ្លុះបញ្ចាំងឱ្យឃើញ
    ទិថៈភាពពិតនៃរដ្ឋាភិបាលកាន់អំណាចអសម្ថភាពប្រកួតប្រជែងនិងប្រទេសជិតខាង
    បានត្រឹមអាចយករបបខ្មែរក្រហម មកប្រកួតប្រជែងនិងខ្លួនតែប៉ុណ្ណោះ
    ហាស់ ហាស់់ ហា កាន់អំណាច៣៥ឆ្នាំ ពាក់ផ្កាយរយីងរយោងធ្ងន់ងាប់ទាំងខ្លួន
    ក៍មិនអាចបោះជំហាន ហ៊ានប្រកួតប្រជែងនិងប្រទេសជិតខាងខ្លួនដែរ ។
    ធន់អន់ៗបែបនេះកុំថាឡើយកាន់អំណាច៣៥ឆ្នាំ ទោះកាន់អំណាចទាល់តែងាប់ទាំងខ្លួនបាត់
    ក៍នៅតែ អាចម៍ញ៉ុក ! សំគិះដដែល !

  16. Anonymous says:

    Chun Chan bot analyzing is only a part of the whole agenda exactly the way he reports the news Radio Free Asia only a part of the whole story to withhold the informations from the facts to the public. Of course , the past is the past you don’t compare to Pol Pot regime that brought Cambodia to the year zero.To me Mr Chun Chan Bot is a professional liar!!!
    All Khmer people including myself want to see Cambodia looks like the development countries Singapore ,Malaysia , etc….. But you need to ask yourself that how long those countries are at peace ? Do they have war like us ? Had they been occupied by foreign armies ?
    Cambodia used to be under French colony from 1868 to 1952 from 1940 to 1945 Cambodia was occupied by Japan Army. In 1969 Cambodia was invaded by the US Army along with the bomb dropping thousand tons. In 1979 Cambodia was invaded by Viet Nam Army and occupied the country for 10 years!!!1979-1989.
    You must understand that wars cost huge money and the resource. When you look at the recent Khmer History we had been kicked a round by those foreign Armies!!!no country on this Earth suffer mass destructions like Cambodia. The roads, the bridges the infrastructures of the country are 100 percent destroyed including Its population almost 2 millions were killed.
    Technically , Cambodia is survived by life support from the injections of the world donors.
    When you analyze you need to open you eyes and take a closer look at Cambodia right now! At lease you can see more developments in Cambodia are in progressed. Even if some of the high level Khmer officials do bad things for their own benefits still Cambodia today are getting better and better in the eyes (not your eyes) of the International Community. That’s why the foreign investors especially the Japanese keep pouring money to Cambodia.
    Naturally, for the Khmer ‘s terms : the person who does the work is to blame where as the person doesn’t do anything is right all the time like yourself Mr Chun Chan Bot.
    If Hun Sen is very bad , he never stays in power for over 30 years. His power comes from the Majority of the Khmer People. You need to use your head to think a little bit my friend.
    Khmer in Long Beach Ca USA

  17. KH says:

    ។។

    February 6, 2014 at 2:13 pm

    អាអាចម៌អ្នកវិភាគនេះ វិភាគបានល្អណាស់តើ។ចុះម៉្ដេចបានមិនវិភាគឲ្យបានល្អផងពីការ​ធ្វើនយោបាយ​
    របស់សម្រាប់ផ្ទះ រង្ស៊ី លឹម សុខាផង ដែលធ្វើនយោបាយពឹងលើចំណុចខ្សោយរបស់រដ្ឋាភិបាល។
    សម​ រង្ស៊ី លឹម សុខាក៏ជាមនុស្សដែលយកខ្លួនឯងទៅប្រៀបនឹងចំណុចសូន្យ
    របស់អ្នកដទៃដែរ ចុះអ្នកវិភាគឡឺកឺនេះមិនវិភាគផងទៅ?

  18. A មេទ័ព រន្ទះបាញ់ says:

    អាអាចម៌អ្នកវិភាគនេះ វិភាគ​ខុសទាំងអស់

  19. ស្រីនោ says:

    អាអ្នកវិភាគឡឺកឺនេះ អាអាចម៌អ្នកវិភាគនេះ វិភាគ​ខុសទាំងអស់

  20. Old Woman says:

    គំនិតនៃអ្នក​វិភាគនេះពិតជាត្រឹមត្រូវមួយរយភាគរយ។ ប៉ុន្តែគាត់ភ្លេចចាប់អារម្មណ៍ថាវិបត្តិសង្គមរបស់ខ្មែរកើតឡើងពីអ្នកដឹកនាំដែលគ្មានអត្តសញ្ញាណជាខ្មែរ គ្មានព្រលឹងជាខ្មែរ តើស្រុកខ្មែរឈានទៅរកការរីកចំរើនកើតឬទេ? អ្នកដែលស្រឡាញ់ខ្មែរ ពិតប្រាកដមានដួងវិញ្ញាណជាខ្មែរគឺពុំមានឧកាសទេ ខ្ញុំរស់រាប់ជំនាន់មកហើយ តាំងពីសម័យសង្គមរាស្រ្តនិយម ខ្ញុំជារាស្ត្រតូចតាចកើតក្នុងត្រកូលសាមញ្ញខំប្រយុទ្ធតស៊ូរៀនសូត្រ ខំអានប្រវត្តិសាស្ត្រខ្មែរនិងសាកលលោក ទើបខ្ញុំសន្និដ្ឋានបែបនេះ។

    នៅស្រុកណាក៏ដោយ អន់យ៉ាងណាក៏ដោយ ដឹកនាំផ្តាច់ការយ៉ាងណាក៏ដោយ ខ្ញុំមិនដែលឮអ្នកដឹកនាំឬអ្នកធំ មើលងាយប្រជាជានខ្លួនឬពោលពាក្យសំដីប្រមាថប្រជាជនខ្លួននៅវេទិកាសាធារណះ ហើយគ្មានទទួលខុសត្រូវដូចអ្នកដឹកនាំ(ខ្ញុំនិយាយពីអ្នកដឺកនាំកាន់អំណាច)និងអ្នកធំនៅស្រុកខ្មែរទេ ហើយគ្មានចេះទទួលខុសត្រូវបន្តិចណាសោះ នេះជាការពិត នេះក៏ជាបែបបទ ប្រពៃណីនៃការអប់រំបែបទំនើងរបស់អ្នកមានអំណាចនិងអ្នកមានលុយភាគច្រើនតាមគ្នា ចំពោះកូនចៅគ្មានឲ្យចេះទទួលខុសត្រូវ ដឹងតែពីស្គាល់អំណាចនិងលុយ តាមទស្សនវិស័យមានលុយគឺមានអ្វីទាំងអស់ គឺឥតមាននិយាយពីសិលធម៌រស់នៅ សេចក្តីថ្លៃថ្នូរយ៉ាងណានោះទេ។
    ខ្ញុំមិនចងលើកឡើងច្រំដែលទេ គ្រាន់តែលោកអ៊ូវិរះគាត់បានធំបន្តិចគាត់ថាឲ្យលោកសមរង្សី ជាប្រធានបក្សប្រឆាំងដែលដំណាងឲ្យរាស្ត្រជិតកន្លះនគរ ចង់កន្លះនគរឬលើសផងបើតាមខ្ញុំយល់ទៅសូមទោសជនជាតិឈ្លានពានជាសាធារណះ អ្នកដឹកសម័យសង្គមរាស្ត្រនិយមខ្ញុំមិនបាច់លើកថានរណាទេ ក៏ធ្លាប់សរសេរមើលងាយរាស្ត្ឬខ្មែរ ថាខ្មែរមានជាប់ពូជឆ្កួត បានជាមានការសម្លាប់រង្គាលនៅសម័យប៉ុលពត​ ខ្ញុំសុំនិយាយកាត់ៗទៅចុះ។
    និយាយពីពួកដឹកនាំប៉ុលពតវិញ សម្តីគឺខុសពីការអនុវត្ត បោករហូត និយាយឲ្យផ្អែមសុទ្ធតែពុកម៉ែបងប្អូន ប៉ុន្តែសម្លាប់ឲ្យរង្គាល​ ចារហូតដល់កាលសម័យនោះខ្ញុំសួរខ្លួនឯងថាតើអង្គការស្អីគេនោះដឹកនាំដោយខ្មែរឬដោយយួន ហើយសម្លាប់របៀបនេះទុកដីឲ្យនរណានៅ ព្រោះខ្ញុំធ្លាប់ជាប់នៅដំបន់យៀកកុងកាន់កាប់ខ្ញុំស្គាល់ចារឹកពួកវាច្បាស់ណាស់ ផ្អែមប៉ុន្តែបេះស្ងាត់អ្នកដែលពួកសង្ស័យ ដូច្នេះទើបមានប្រជាជនមករស់នៅភ្នំពេញកុះករ។
    មកដ់សម័យនេះមិនបាច់និយាយទេ មើលងាយប្រជាជនដូចសម្រាមទាំងពាក្យសំដីទាំងការអនុវត្តន៍ដូចយើងឃើញគ្រប់គ្នាស្រាប់ដៀលសុទ្ធតែខ្មែរល្ងង់ មិនចេះការពារធ្វើស្រែលើដីខ្លួន ទើបយួនមកធ្វើជនួសបន្ទោសគេម៉េចកើត ដៀលសុទ្ទតែភ្លើ នាំគ្នាលក់ដីឲ្យយួន ដល់ទៅរបស់គេហើយមកបន្ទោសរដ្ឋាភិបាលយ៉ងម៉េច ទំលាក់ការទទួលខុសត្រូវមកលើរាស្រ្តទៅវិញ។ ខ្ញុំតឹងចិត្តពេកទើបបញ្ចេញមតិខ្លះទៅនៅក្នុងវ័យចាស់ជរាគ្រាន់ក្នេងជំនាន់ក្រោយកុំយកគំរូតាម ពួកដឹកនាំជំនាន់ចាស់ បើចង់ឲ្យខ្មែរមានកិត្តិយសនិងមានមុខមាត់កុំឲ្យអាម៉ាសបំណាច់នឹងយកមានសញ្ជាតិជាខ្មែរ ទោះជាដើមកំណើតកាន់ចិនកាត់យួន​ ក៏មានឈ្មោះជាខ្មែរ កុំអួតអាចសុទ្ធតែអញចិនយួន មិនមែនខ្មែរ បើប្រកាសខ្លួនមិនមែនខ្មែរមិនស្រឡា្ខ ខ្មែរ តើយើងជាសាសន៍អ្វី បើកើតលើទឹកដីខ្មែរ កាន់កាតខ្មែរ ឲ្យួយួនចិនគេមកទទួលស្គាល់ក៏មិនកើត នេះជាមិនស្គាល់សញ្ញាណខ្លួនឲ្យច្បាស់ទើបជាតិលិចលង់ដល់ប៉ុណ្ណឹង។ ងាកពួកអ្នកមានដំរេះខ្លះបាននតំរេះនិងការយល់ដឹងពីប្រទេសជឿនលឿនមិនយកមកបំរើប្រយោជន៍ខ្មែរទេ ព្រោះតែប្រាក់ក៏លក់ខួរក្បាលបំរើប្រយោជន៍ជនបរទេស មិនខ្មាស់អៀន ហើយនិយាយភាសាខ្មែរ មុខឲ្យខ្លាញ់ចាញ់រាស្ត្រតូចតាចដែលខ្លួនដៀលថាល្ងង់ទៅទៀត។

  21. ប្រជាពលរដ្ឋ says:

    លោក ដែលវិភាគ គឺជាការពិត ! មាន តែពួក មានភ្នែកធ្វើ ខ្វាក់ មានត្រចៀកធ្វើ ថ្លង់ ដែលជា

    មនុស្ស ស្លាប់ ក្បត់ ឧត្តមគតិ ជាតិ មិនទទួលស្គាល់ !

  22. មានតែអ្នកឆ្កួតទេដែលប្រៀបធៀបខ្លួនឯងនិងខ្លួនឯង
    កាលពី៣៥ឆ្នាំមុនខ្ញុំនៅតូវតែ៣៥ឆ្នាំក្រោយខ្ញុំធំហើយចាស់ទៀត នេះវាជាច្បាប់ធម្មជាតិ គ្មានអ្វីប្លែកនោះទេ បើមិនធំហើយចាស់ទើបប្លែក ពួកឆ្កូត

  23. Anonymous says:

    មាន ពួកខ្មែរ ខ្លះ ក្បត់ជាតិខ្លួនអែង ទៅបំរើ យួន ដោយសារ កន្ទបយួន គ្រប ពី លើ ក្បាល វា !

  24. khmer angkor says:

    i think rayuth comment very good we should think to the future not comparing the past we cant turn back the clock.if we can turn back we wont suffer like now,in the past sometime i blame on one person(sihanouk) because he dont want sombody on top of him he alway accused sombody who smarter than him and blam them and kill them as the betray him or country.once he beleive d foriegner and associated with communish he abadoned all southeased aseand but istead he think communish veitcong can help him reposition in power,his dream gone pol=pot not let him in power ,so he was cheated by veitcong cheated by china and pol-pot.most of our nationalis been killed by the work of veitname agens they control in element pol-pot and now maybe 70% control by veit.if hun-sen real nationlish he wont kill chea vichea chhut wutty and kill most of rannareet man and son-san man etc.i think veitcong never want us better they try to go to west but fortunatly russia melt down and cant support veitcong anymore otherwise cambodia never have democracy even now only fake to people ,all t-v and newspaper bais to the dictator and they created corruption make cambodia in to choas.democracy should have a law and not used force to kill innocent people,this still communish style ,they do whatever to scare people ,bloody dictator like marcos suharto sadam and gadaffy.GOD will send them to hell include hun-sen

  25. I,Khmer says:

    Three and a half decade under the three stooges leader …one can’t see, one can’t walk, and the shorty one can’t even read…….three of you fuck made Cambodia worsed than all the generation ?!! Both of my middle fingers are for you three!!?…..hip …hip…hooray….

  26. សំឡាញ់! says:

    យ៉ាប់មែន! ខ្ញុំបានមើលទាំងអស់ ។ ទាំងប្រឆាំង និងស្រប ។ ហើយទស្សនៈសុទ្ធតែត្រូវទាំងអស់ ។
    តើពេលណាទើបខ្មែរវេញជាធ្លុងមួយទៅ ? បើនៅតែមិនចុះសំរុងនឹងគ្នា របៀបនេះតទៅទៀត ខ្មែរនឹង
    បាត់បង់ពូជសាសន៍ ទឹកដី ជាក់ជាមិនខានឡើយ!!!

  27. 123456 says:

    ពេល​ខ្លួន​កំពុង​លំបាក បើ​ធៀប​នទៅ​នឹង​អ្នក​មាន អ្នក​នឹង​ដាច់ខ្យល់ តែ​បើ​ធៀប​ទៅ​នឹង​អ្នក​ដែល​លំបាក​ជា​ងខ្លួន ឬ​គ្រា​ដែល​ធ្លាប់​ជួប​លំបាក អ្នក​នឹង​មាន​កម្លាំង​ ហើយ​ងាយ​នឹង​ឆ្កង​កាត់​បាន​រាល់​ស្ថាន​ភាព​លំបាក។ ល្អ​ហើយ ដេល​ប្រទេស​ជាតិ​យើង​កំពុង​ជួប​លំបាក ហើយ​ប្រៀប​ជាមួយ​គ្នា​ដែល​ធ្លាប់​ឆ្លង​កាត់។

  28. Teacher says:

    បើតាមខ្ញុំស្តាប់ ការវិភាគរបស់លោកកន្លងមកមានចំណុចត្រឹមត្រូវច្រើន ក៏ប៉ុន្តែអ្វីដែលខ្ញុំចង់សំណូម ពរពីលោកមកវិញ គឺសូមអោយលោកធ្វើការងារអោយមានតម្លាភាពបន្តិច ព្រោះនៅពេលខ្ញុំស្តាប់វិទ្យុ អាស៊ីសេរីកន្លងខ្ញុំកម្រនឹងបានលឺលោកនិយាយពីចំណុចល្អរបស់រាជរដ្ឋាភិបាលណាស់ តែបើគណ បក្សប្រឆាំងវិញលោកនិយាយល្អស្ទើរគ្មានសល់សោះ តើវិទ្យុលោក និងលោកកំពុងតែបម្រើអោយ បក្សនយោបាយប្រឆាំងឬ ? លោកបោកបានតែប្រជារាស្រ្តដែលមានការអប់រំទាប ឬការអប់រំខ្ពស់ តែគ្មានការពិចារណាប៉ុណ្ណោះ ។ ខ្ញុំនិយាយនេះមិនស្អប់លោកទេ គឺចង់អោយលោកមើលឃើញរាជ រដ្ឋាភិបាលក្នុងផ្លួវល្អផង ។ ដោយឡែកទាក់ទិននឹងគណបក្សប្រឆាំងវិញបើធៀបជាមួយនឹងភូមាខុស គ្នាដាច់ ។ នៅភូមាមេដឹកនាំគណបក្សប្រឆាំងលោកស្រី អង់សាន ស៊ូជី គេប្រឆាំងមិនបំផ្លាញផល ប្រយោជន៏ជាតិ និងប្រជាជនទេ ពោលគឺមិនយកប្រជាជនទាសករនយោបាយខ្លួនឡ់ើយ ។ អ្នកស្រីបានខិតខំអំពាវនាវអោយបរទេសផ្តល់ជំនួយដល់ប្រជាជនភូមា ។ ចំណែក
    នៅកម្ពុជាវិញគណបក្សប្រឆាំងបានអូសទាញជាតិជាតិ និងប្រជាជនអោយធ្លាក់ទឹកជាពិសេសប្រ ជា ពល រដ្ឋក្រីក្រ ទន់ខ្សោយ ឬយុវជនដែលគ្នាមិនដឹងអីសោះ ។ មិនតែប៉ុណ្ណោះបានបញ្ចេះអោយបរទេសផ្តាច់ជំនួយកម្ពុជាទៀត ។ តើការផ្តាច់ជំនួយនេះវាធ្វើអោយស្លាប់មេដឹកនាំខ្មែរ អ្នកមានស្រុកខ្មែរ ឬក៏លោក ដែលមានប្រាក់ខែខ្ពស់នោះ ? វាមិនអញ្ចឹងទេអ្នកស្លាប់គឺប្រជាជនក្រីក្រជាក់ជាមិនខាន ។

  29. You kheng says:

    Thank you Mr Choun chanbuth for your analysis ,we are all Combodian people supported you .only youn and hungry power people they are not happy.

  30. 18 Mars says:

    ។។
    February 6, 2014 at 2:13 pm

    អាអាចម៌អ្នកវិភាគនេះ វិភាគបានល្អណាស់តើ។ចុះម៉្ដេចបានមិនវិភាគឲ្យបានល្អផងពីការ​ធ្វើនយោបាយ​
    របស់សម្រាប់ផ្ទះ រង្ស៊ី លឹម សុខាផង ដែលធ្វើនយោបាយពឹងលើចំណុចខ្សោយរបស់រដ្ឋាភិបាល។
    សម​ រង្ស៊ី លឹម សុខាក៏ជាមនុស្សដែលយកខ្លួនឯងទៅប្រៀបនឹងចំណុចសូន្យ
    របស់អ្នកដទៃដែរ ចុះអ្នកវិភាគឡឺកឺនេះមិនវិភាគផងទៅ?
    —————————————————————————————
    និយាយអីចឹងៗកោតតែចេះតែមកប្តូរយោបល់នឹងគេដែរ………..ទុកពេលអប់រំកូនឲ្យខំរៀន ឲ្យមាន​សុជីវ ធម៌ ចេះធ្វើអំពើល្អតាមគន្លងដូនតា……អ្នកឯងនេះមិនអាចធ្វើនយោបាយ​បានទេ…បើ​នៅប្រឹង​ធ្វើគឺមាន កំរិតត្រឹមកញ្ជះនយោបាយប៉ុណ្ណោះ

  31. 18 Mars says:

    បើស្តាប់ការវិភាគហើយពិចារណានោះ ជុន ច័ន្ទបុត្រ និយាយតាមត្រង់ដោយគ្មានករអែបអបលើកជើងទេ ដោយសារខ្ញុំជាខ្មែរខ្ញុំមានសិទ្ធិទទួលស្គាល់ថា អ្នកនេះនិយាយត្រូវ អ្នកនោះនិយាយខុស ហើយក៏មិនបង្ខំ ឲ្យអ្នកដទៃទទួលស្គាល់ដូចខ្ញុំនោះទេ។ ដោយសារសង្គមកម្ពុជាសព្វថ្ងៃជាសង្គមដែលចូលចិត្តប្រើ​អំណាច ដូចនេះសារពត៌មាន​ខ្លះបាន​ក្លាយ​ទៅជាឧបករណ៍ផ្សព្វផ្សាយរបស់គណៈបក្សនិមួយៗ ដែលវា ខុសទៅនឹងនិយមន័យនៃពាក្យ «សារពត៌មាន»។ យ៉ាងណាមិញអ្នកវិភាគនយោបាយសព្វថ្ងៃក៏បាននិង​កំពុងដើរបញ្រ្ចាសនឹងតួនាទីឬអាជីពជាអ្នកវិភាគ។ អ្នកខ្លះវិភាគដើម្បីឲ្យប្រជាពលរដ្ឋ​បានដឹងរឿងរ៉ាវ​​ពិត ក្នុងសង្គមខ្មែរហើយដែលអ្នកទាំងនោះមានឈ្មោះ​ជាម្ចាស់សង្គម….អ្នកខ្លះវិភាគតាម​គេប្រាប់​ដោយ​កាឡៃ ការពិតមានពេលខ្លះហ៊ានកាឡៃប្រវត្តិសាស្រ្តទៀតផង នេះគេហៅថាអ្នកវិភាគដើម្បី​ដុំបាយ…បុណ្យសក្តិ និងលាភសក្ការៈ។ ជាការពិតណាស់បើនិយាយពីការបាត់បង់ដីកម្ពុជាក្រោម យើងម្នាក់ៗនាំគ្នាថានោះ​ជា​រឿងអតីតកាល(គឺដាក់កំហុសទៅលើមនុស្សជំនាន់នោះ) នៅពេលអនាគតខាងមុខនេះ កូនចៅជំនាន់ ក្រោយនឹងនាំគ្នានិយាយដូចយើងដែរ។ មិនយូរបុន្មានទេកម្ពុជានៃយើងនឹងរួញនៅសល់តែមួយក្រវិចតូចប៉ណ្ណោះ

  32. ។។ says:

    18 Mars
    អញអត់មែនជាអ្នកនយោបាយអីទេ។តែជាមន្ត្រីប្រដាប់អាវុធតូចតាចម្នាក់។​តែអញយល់ពីប្រភេទមនុស្សខ្លះ។អ្នកខ្លះយើងនិយាយទន់
    ភ្លន់គួរសម។អ្នកខ្លះទៀតត្រូវជេរ។ឯអាខ្លះទៀតត្រូវវាយឬបាញ់ ឬចាប់ដាក់គុក។ល។សម្រាប់អាមនុស្សណាដែលចាំតែចាប់កំហុសគេ​ ចាំតែញុះញង់
    ចាក់ដោត អុជអាល ហើយវាអួតខ្លួនសុទ្ធតែឯករាជ្យ ហើយអាខ្លះទៀតជាមនុស្សអាក្រក់បោកប្រជាពលរដ្ឋវក់វី​ ក្រឡិចក្រឡុច ប៉ុន្ដែអួតថាស្នេហាជាតិ ធ្វើដើម្បីពលរដ្ឋ…ពួកវាគឺជាក្រុមមនុស្សបាតផ្សារឬបាតគុក។ពួកវាត្រូវចាប់​ដាក់គុក វាយក្បាលឬជេរវាអញ្ចឹងហើយ។កាំ​បិទតូចទុកហាន់សាច់ កាំបិតធំទុកកាប់ឆ្អឹង ញញួរទុកដំថ្ម។សម្រាប់កំណើតអញនៅលើផែនដីនេះពួកអាឈាម​ឆ្កែទាំងឡាយ ប៉ុន្ដែអួតខ្លួនថាស្នេហាជាតិ ធ្វើដើម្បីពលរដ្ឋ
    ពួកទាំងនេះគ្មានថ្ងៃរស់បានស្រួលឡើយ។

  33. DON PENH says:

    I former Khmer rouge soldier,but I am not bad as Hun Sen.He do everythings to defieat Khmer country for benefiting of Vietnamese people. He know only” D” strategies : destroy Khmer people , destroy natural resorces,destroy Khmer culture, devide Khmers

  34. DON PENH says:

    Hun Sen and CPP always compared theirs achievement againts thero indicator since 1979. I want to inform the true to people who may not know. I went to Phnom Penh in July 1979, what did I see. Schools ,hospital, ministries, roads, electricity power and network,factories ,houses were there, just to put fuel,oil and clean it, then will operate smoothly,these included former Hun Sen houses,before he just destoryed a few years ago. Techers not so many but,they were alredy qualify to teach the students. I saw only national bank was destroy . Only after the former late Farther King Sihanouk returened and donors support after PARIS peace agreement,then people become better.

  35. .. says:

    លោក។។!
    ខ្ញុំសូមគាំទ្រមតិរបស់លោក!យើងកើតមកលើផែនដីនេះមានសិទ្ធិនឹងបញ្ចេញប្រាប់គេឲ្យដឹងវិញ
    ឣំពីគំនិតឬឆន្ទៈរបស់យើង ហេតុឣីក៏មានពួកឣភិរក្សនិយមខ្លះចង់បិទមាត់យើង។ ចំណែក
    ពួកវានាំគ្នាជ្រោងព្រុសព្រោងព្រាតបាន! យ៉ាប់ណាស់! ឣាខ្លះមានតែក្បាលបានឆ្លងកាត់ច្រើន
    ជំនាន់តែខួរឣន់ជាងសត្វ វាពិតណាស់លោក ដែលលោកឲ្យឧទាហរណ៍ខ្លីៗខាងលើ វាត្រូវឬវាស៊ី
    និងសភាព ជំពូកមនុស្សធុនពួកឣាឆ្កែតឿ ពិតណាស់លោក។។! យើងមិនបាច់ខ្វល់នឹងមតិ
    របស់ពួកវា បើយើងមានឣត្តភាពឣាចធ្វើឣ្វីបានកុំខ្លាច សំលៀងកាំបិតទុកហាន់និងកាប់សាច់
    ឆ្អឺងតាមសភាព ពិតជាត្រឹមត្រូវ។

  36. choch says:

    តើប្រទេសណាដែលមានសង្គ្រាមដូចប្រទេសខ្មែរបើអោយប្រៀបធៀបប្រទេសមិនដែលមានសង្ក្រាមផងវាមិនអាចទៅរួចទេខ្ញុំអ្នកនៅជនបទដែរតែមិនដែលមានអ្នកស៊ីអត់ស៊ីឃ្លានឡឺតែពួកប្រឆាំងដូចអ្នកវិភាគឯងនិយាយប៉ណ្ណោះ តើលុយជំនួយរាប់រយលានដុល្លារដែលនិយាយនឹងគេអោយរដ្ធាភិបាលរឹអោយតាមរយះអង្ការក្រៅរដ្ធាភិបាលបើពួកអង្ការទាំងនោះវាចែកគ្នាស៊ីហើយសេសសល់ទើបយកមកធ្វើអភិវឌ្អីណា ​ មើលតា គឹម សុខខាទៅធ្វើប្រធានអង្ការសិទ្ធិមនុស្ស សោះមានលុយបង្កើតបក្សបានមួយ បើមិនកិបកេងបានលុយពីណាមក ហើយមកអួតខ្លួនឯងមិនពុករលួយ អានឹងជាគ្រាន់ជាប្រធានអង្ការអង្ការប៉ណ្ណឹងផង
    អ្នកវិភាគឡឺកឺអើយឈប់វិភាគទៀតទៅបើវិភាគបែបលំអៀងដូច្នេះមិនដែលឃើញចំនុចល្អរបស់រដ្ធាភិបាលផង ខ្ញុំមិនចង់ឃើញខ្មែរស្អប់ខ្មែរទៀតទេ មានតែពួកអ្នកឯងប៉ណ្ណោះចង់អោយខ្មែរលាបពណ៌គ្នា ជីវភាពសង្គមប៉ណ្ណឹងមានសន្តិភាពគឺអោយប្រជាជនខ្មែររកស៊ីមានបានហើយ កុំអោយពួកអាអ្នកក្រុងខ្លះស្នេហាជាតិតែបើលកើដូវិញឃើញអ្នកស្រែទៅទិញទំនិញវានឹង វាកោអស់សក់ តែបើស្តាប់ម្តីពួកអាខ្លះមើលទៅដូចស្នេហាជាតិមាំណាស់ តាមពិតវារកតែប្រយោជន៌សោះ សូមប្រជាជនខ្មែរទាំងខិតខំរកស៊ីទាំងអស់គ្នា បើមិនប្រឹងទេជិវភាពមិនមានឡើយចង់ដូទោណាក៌ប៉ណ្ណឹងដែរ

  37. Anonymous says:

    តើប្រទេសណាដែលមានសង្គ្រាមដូចប្រទេសខ្មែរបើអោយប្រៀបធៀបប្រទេសមិនដែលមានសង្ក្រាមផងវាមិនអាចទៅរួចទេខ្ញុំអ្នកនៅជនបទដែរតែមិនដែលមានអ្នកស៊ីអត់ស៊ីឃ្លានឡឺតែពួកប្រឆាំងដូចអ្នកវិភាគឯងនិយាយប៉ណ្ណោះ តើលុយជំនួយរាប់រយលានដុល្លារដែលនិយាយនឹងគេអោយរដ្ធាភិបាលរឹអោយតាមរយះអង្ការក្រៅរដ្ធាភិបាលបើពួកអង្ការទាំងនោះវាចែកគ្នាស៊ីហើយសេសសល់ទើបយកមកធ្វើអភិវឌ្អីណា ​ មើលតា គឹម សុខខាទៅធ្វើប្រធានអង្ការសិទ្ធិមនុស្ស សោះមានលុយបង្កើតបក្សបានមួយ បើមិនកិបកេងបានលុយពីណាមក ហើយមកអួតខ្លួនឯងមិនពុករលួយ អានឹងជាគ្រាន់ជាប្រធានអង្ការអង្ការប៉ណ្ណឹងផង
    អ្នកវិភាគឡឺកឺអើយឈប់វិភាគទៀតទៅបើវិភាគបែបលំអៀងដូច្នេះមិនដែលឃើញចំនុចល្អរបស់រដ្ធាភិបាលផង ខ្ញុំមិនចង់ឃើញខ្មែរស្អប់ខ្មែរទៀតទេ មានតែពួកអ្នកឯងប៉ណ្ណោះចង់អោយខ្មែរលាបពណ៌គ្នា ជីវភាពសង្គមប៉ណ្ណឹងមានសន្តិភាពគឺអោយប្រជាជនខ្មែររកស៊ីមានបានហើយ កុំអោយពួកអាអ្នកក្រុងខ្លះស្នេហាជាតិតែបើលកើដូវិញឃើញអ្នកស្រែទៅទិញទំនិញវានឹង វាកោអស់សក់ តែបើស្តាប់ម្តីពួកអាខ្លះមើលទៅដូចស្នេហាជាតិមាំណាស់ តាមពិតវារកតែប្រយោជន៌សោះ សូមប្រជាជនខ្មែរទាំងខិតខំរកស៊ីទាំងអស់គ្នា បើមិនប្រឹងទេជិវភាពមិនមានឡើយចង់ដូទោណាក៌ប៉ណ្ណឹងដែរ

  38. Anonymous says:

    សូមគាំទ្រនូវបទវិភាគនេះព្រោះមុនបោះឆ្នោត​1993​យើងសង្ឍឹមថាបានរស់សប្បាយ
    និងមានសុខសន្តិភាពទាំងផ្លូវកាយនិងផ្លូវចិត្តព្រមទាំងរស់ដោយស្មើមុខស្មើមាត់
    មានន័យថារស់ដោយមានសិទ្ធិសេរីភាពបរិបូរណ៌ដូចៗគ្នា។ប៉ុន្តែជាការខកចិត្តរស់ពិបាកជាងស្លាប់
    ព្រោះអំពើអយុត្តិធម៌នៅនឹងមុខ!! គ្មានផ្លូវដោះស្រាយ !! គេយកពួកយើងជាខែលដើរស្មូម
    គេបំផ្លាញធនធានធម្មជាតិរបស់ដូនតាលក់ចែកលុយគ្នាគេ។គេលក់មន្ទីរក្រសួងនានាចែកលុយ
    គ្នាតាមគ្រប់រូបភាពមានដូចជាដោះដូរ។ល។
    យើងសូមបញ្ជាក់ថាការពិតគឺនៅតែពិតមិនអាចភូតកុហក់បានទេ ។​ បើទោះកុហក់គេបាន
    ក៏គង់កុហកខ្លួនឯងពុំបានឡើយ!!ស្រមោលអតិតកាលនឹងមកតាមអ្នកជានិច្ច!!!
    សូមអ្នកទទួលយកការពិតនិងកែខ្លួនឡើងវិញទើបជាការប្រសើរនិងសូមអ្នកដឹងគុណពលរដ្ឋ
    របស់អ្នកផង!!

  39. 18 Mars says:

    ។។
    February 16, 2014 at 6:06 pm

    18 Mars
    អញអត់មែនជាអ្នកនយោបាយអីទេ។តែជាមន្ត្រីប្រដាប់អាវុធតូចតាចម្នាក់។​តែអញយល់ពីប្រភេទមនុស្សខ្លះ។អ្នកខ្លះយើងនិយាយទន់
    ភ្លន់គួរសម។អ្នកខ្លះទៀតត្រូវជេរ។ឯអាខ្លះទៀតត្រូវវាយឬបាញ់ ឬចាប់ដាក់គុក។ល។សម្រាប់អាមនុស្សណាដែលចាំតែចាប់កំហុសគេ​ ចាំតែញុះញង់
    ចាក់ដោត អុជអាល ហើយវាអួតខ្លួនសុទ្ធតែឯករាជ្យ ហើយអាខ្លះទៀតជាមនុស្សអាក្រក់បោកប្រជាពលរដ្ឋវក់វី​ ក្រឡិចក្រឡុច ប៉ុន្ដែអួតថាស្នេហាជាតិ ធ្វើដើម្បីពលរដ្ឋ…ពួកវាគឺជាក្រុមមនុស្សបាតផ្សារឬបាតគុក។ពួកវាត្រូវចាប់​ដាក់គុក វាយក្បាលឬជេរវាអញ្ចឹងហើយ។កាំ​បិទតូចទុកហាន់សាច់ កាំបិតធំទុកកាប់ឆ្អឹង ញញួរទុកដំថ្ម។សម្រាប់កំណើតអញនៅលើផែនដីនេះពួកអាឈាម​ឆ្កែទាំងឡាយ ប៉ុន្ដែអួតខ្លួនថាស្នេហាជាតិ ធ្វើដើម្បីពលរដ្ឋ
    ពួកទាំងនេះគ្មានថ្ងៃរស់បានស្រួលឡើយ។
    …………………………………………………………………………………………………………………..
    បើជាមន្រ្តីប្រដាប់អាវុធពិតជាយល់ច្បាស់ណាស់ពីតួនាទីរបស់កងកម្លាំងប្រដាប់អាវុធ..មែនទេ? តែ​តាមការបញ្ចេញមតិនៅទីនេះដូចជាមិនតំណាងឲ្យមន្រ្តីប្រដាប់អាវុធរបស់ព្រះរាជាណាចក្រកម្ពុជាទេ

  40. Country Student says:

    Great and useful analysis!!!

  41. ។។ says:

    18 Mars
    នរណាយល់យ៉ាងម៉េចស្រេចលើក្បាលវ៉ាល់វាទៅ។អញធ្វើតាមតួនាទី និងបទបញ្ជារបស់រដ្ឋាភិបាលផងនិងមនសិការរបស់អញផង។
    ពេលទំនេរ​មិនសូវរវល់សប្បាយខ្លះ ឡូឡាជេរគេខ្លះៗទៅ។
    ពេលខ្លះរកស៊ីក្រៅខ្លះទៅ។ហាស់​ ហា សូមទោសនរណាចង់ថាម៉េចក៏ថាទៅ គ្មានឈឺក្បាលហាលថ្ងៃ​
    អីអញទេ។

  42. 18 Mars says:

    Garçon n’est pas mal mais la société

  43. Black birth says:

    អ្នកវិភាគនេះ ពិតជាវិភាគបានត្រឹមត្រូវ តាមតថះភាពសង្គម។ 
    សូមអ្នកនយោបាយ គិតគួរដល់ជាតិផង សូមឈប់ធ្វើជាខ្វាក់
    ភ្នែក សូមកុំបង្វែ អោយរាស្ត្រខ្វាក់តទៅទៀត។

  44. Hen Sun says:

    កុំភេ្លចថា ហ៊ុន សែន ក៏ជាខែ្មរក្រហមហើយធ្លាប់បានបំផ្លាញប្រទេស និង សម្លាប់ប្រជាជន មុនពេលរត់ចូលស្រុកយួនឆ្នាំ១៩៧៨ ។ ម្យ៉ាងទៀត ហ៊ុន សែន រត់ចូលស្រុកយួនគឺដើម្បីគេចចេញពីការតាមបោសសំអាតរបស់ពួក និរតី គឺមិនមែនរៀបចំទ័ពមករំដោះខែ្មរទេ…

  45. Hen Sun says:

    ប្រទេសធ្លាក់ដល់ចំណុចសូន្យក៏េដាយពួកអាេមដឹកនាំសព្វថែ្ងដែរ េព្រាះពួកវាសុទ្ធតែខែ្មរក្រហម