​ក្រុមគ្រួសារ​កញ្ញា​ ឌួង ​ហ្សូ​រី​ដា ខកចិត្ត​ចំពោះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​

ដោយ៖​ សុទ្ធ​ គឹម​សឿន​
ថ្ងៃសុក្រ ទី7 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com

កញ្ញា ឌួង ហ្សូរីដា តារាសម្តែង និងពិធីការិនីនៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ (រូបថត៖​ សុម៉ាលីន)

កញ្ញា ឌួង ហ្សូរីដា តារាសម្តែង និងពិធីការិនីនៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ (រូបថត៖​ សុម៉ាលីន)

កញ្ញា​ ឌួង ​ហ្សូ​រីដា​ ត្រូវបាន​សាលាដំបូង​រាជ​ធា​នី​ភ្នំពេញ​ ផាកពិន័យ​ប្រាក់​ចំនួន​២​លាន​រៀល ​និង​សងជំងឺចិត្ត​ដើមបណ្តឹង​ចំនួន​៥​លាន​រៀល​ ដោយ​ចោទ​ពីបទ សរសេរ​សារ​មិន​សមរម្យ​ និង​បរិហារកេរ្ដិ៍ នៅលើ​គេហទំព័រ​ហ្វេ​សប៊ុក​។​

​កាលពី​ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០១៤ កន្លង​ទៅ​ថ្មីៗ​នេះ​សាលាដំបូង​រាជធានី​ភ្នំពេញ ​បាន​លើកយក​សំណុំរឿង​បណ្តឹង​របស់​អ្នកស្រី​ តាន់​ ធារ៉ា​ ម្ចាស់​ហាង​ខ្មែរ​ឌី​ហ្សា​ញ​លើ​ពិធី​ការិនី​ ឌួង ​ហ្សូ​រីដា ​មក​ជំនុំជម្រះ​ពាក់ព័ន្ធ​នឹង​បទ​បរិហាកេរ្តិ៍​ជា​សាធារណៈ ហើយ​សាលក្រម​ជា​ផ្លូវការ​ត្រូវ​ ប្រកាស​នៅ​ថ្ងៃទី​០៦​ ខែ​កុម្ភៈ ឆ្នាំ​២០១៤​នេះ។​

​អ្នកស្រី​ លី​ យ៉ា​លីន​ អាយុ​៤៨​ឆ្នាំ​ ត្រូវជា​ម្ដាយ​របស់​កញ្ញា ​ឌួង​ ហ្សូ​រីដា ​បាន​អះអាង​ប្រាប់​វិទ្យុ​VOD​ថា នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ តុលាការ​កាត់ក្ដី​ពិតជា​អយុត្តិធម៌​ចំពោះ​កូនស្រី​របស់​អ្នកស្រី​ពីព្រោះ​តុលាការ​គ្មាន​ភស្តុតាង​ច្បាស់លាស់ ​មាន​តែ​ក្រដាស​មួយ​សន្លឹក​ សូត្រ​រយៈពេល​ពីរ​នាទី ​ស្ដាប់​ស្ទើរតែ​ពុំ​ទាន់​ផង ​ក៏​ប្រកាស​សាលក្រម​ថា​ឌួង​ហ្សូ​រីដា​ត្រូវបានចាញ់រឿង​ក្ដី​នេះ​។​អ្នកស្រី​បន្ដ​ថា ​អ្នកស្រី​នឹង​បន្ដ​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍​ទៀត ​ប្រសិនបើ​សាលាដំបូង​រាជធានី​ភ្នំពេញ ​មិន​រក​យុត្តិធម៌​ឬ​មិន​សើរើ​ហេតុផល​ឲ្យ​ច្បាស់លាស់​ទេ​។​

​អ្នកស្រី ​លី​ យ៉ា​លីន​ ស្នើឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ស្រាវជ្រៀវ​រក​ភស្តុតាង​ច្បាស់លាស់ ​ក្នុង​សំណុំរឿង​ដែល​ចោទ​កូនស្រី​របស់​អ្នកស្រី ​បទ​សរសេរ​សារ​មិន​សមរម្យ​និង​បរិហារកេរ្ដិ៍​តាម​ហ្វេ​សប៊ុក ​តាមពិត​កូនអ្នកស្រីគ្រា​ន់តែ​សរសេរ​ជា​ភាសា​អង់គ្លេ​ស​មួយ​ឃ្លា​ មិន​មានន័យ​បរិហាកេរ្ដិ៍​អ្នកណា​នោះទេ​។​

VOD មិនអាច​សុំ​ការបកស្រាយ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​ពី​ចៅក្រម​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ លោក​ ស៊ិន ​វិសាល​ បាន​ទេ​ដោយ​លោក​អះអាង​ថា​កំពុង​កាត់ក្ដី​រឿង​ផ្សេង​។​

យ៉ាងណា​ក៏​ដោយ ​ប្រធាន​ផ្នែក​ស៊ើបអង្កេត​សហគម​ការពារ​សិទ្ធិមនុស្ស ​អាដហុក ​លោក​ នី​ ចរិយា ​យល់ឃើញថា​ប្រទេស​កម្ពុជា​យើង ​មិន​ទាន់​មានច្បាប់​ប្រឆាំង​បទល្មើស​តាម​អ៊ី​ន​ធើ​ណិ​ត​នៅ​ឡើយ ​ដូច្នេះ​ទាក់ទិន​នឹង​ការសរសេរ​សារ​ជា​សាធារណៈ​នៅតាម​សង្គម​ហ្វេ​សប៊ុក ​គឺ​គឺជា​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​។​

​មេធាវី​លោក​ សុខ ​សំអឿន ​បានលើកឡើង​ឲ្យដឹង​ដែរ​ថា ​បទល្មើស​ដែល​ចោទ​ថា​បរិហារកេរ្ដិ៍​ជា​សារ​ធា​រណៈ វា​ត្រូវ​តែ​បង្ហាញ​នៅ​តាម​សាធារណៈ​ ប៉ុន្តែ​នៅតាម​ហ្វេ​សប៊ុក​ស្ថិតនៅ​ក្នុង​សាធារណៈ ឬ​អត់​មិន​ប្រាកដ​ថា​ សរសេរ​ទៅ​មាន​អ្នក​មើល​ច្រើន​ទេ ​ហើយ​បើ​នៅក្នុង​ច្បាប់​យើង​ដាក់ទោស​គេ​បាន​ ទាល់តែ​យើង​ស៊ើបអង្កេត​ឲ្យបាន​ដឹង​ច្បាស់​សិន​។ ​លោក​បន្ដ​ថា​ច្បាប់​មិនទាន់​មាន​ច្បាស់លាស់ ​មិន​អាច​ផ្ដន្ទាទោស​និង​ផាកពិន័យ​ជន​ណា​ម្នាក់​ឡើយ ​និង​ខុស​ពី​ក្រម​ច្បាប់​ព្រហ្មទណ្ឌ​។​

​កញ្ញា​ដួង ហ្សូ​រីដា ត្រូវបាន​ចៅក្រម​ផ្ដន្ទាទោស ដោយ​ផ្អែក​លើ​មាត្រា ៣០៥ នៃ​ក្រុម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ កាលពី​ខែ​មករា ដើមឆ្នាំ​នេះ លោក​ណុប បា​យ៉ារិទ្ធិ ក៏​មានរឿងរ៉ាវ​ប្ដឹងផ្ដល់​គ្នា ដោយសារ​ការសរសេរ​សារ​នៅលើ​គេហទំព័រ​ហ្វេ​សប៊ុក​របស់​លោក​ផង​ដែរ​។​

សរសេរ​មកកាន់​លោក​ សុទ្ធ​ គឹម​សឿន ​តាមរយៈ ​keomsoeunsoth@gmail.com


What Next?

Recent Articles

7 Responses to "​ក្រុមគ្រួសារ​កញ្ញា​ ឌួង ​ហ្សូ​រី​ដា ខកចិត្ត​ចំពោះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​"

  1. I,Khmer says:

    Zolida, my dear don’t worry….you make atleast 20,000,000 Riels a night, so stop complain about it!!? Me,…$95 a month as a factory worker not too bad. I’m happy cause nobody fuck my butt….ha…ha

  2. VN99 says:

    កុំបារម្ភ​ប្រសិន​អ្នកអូនខ្វះខាតបងចុយបំពេញ​​​ អូនដឹងទេបៀវត្សរបស់បងច្រើនណាស់ណា 45មឹនរៀលក្នុងមួយខែ ។

  3. Anonymous says:

    “ត្រកូលសជាតិ មារយាទសពូជ” គួររៀនប្រើសំដីអោយសមរម្យខ្លះផង តើអ្នកVN99ជាមនុស្សប្រភេទអ្វី? សួរសំនួរខ្លួនឯងឬនៅ? មុនសរសេរcomment?

  4. kobe says:

    នេះជាលទ្ឋផលនៃការសរសេរមិនចេះគិត

  5. Yutithor says:

    នាងជាពិធីការិនីធ្លាប់តែសរសើរ លើកជើងរដ្ឋាភិបាល ឥឡូវស្គាល់ថា អ្វីទៅហៅថាអយុត្តិធម៌ហើយមែនទេ?

  6. Kdor TOM says:

    សមមុខ

  7. 23 October says:

    នាងជាពិធីការិនីធ្លាប់តែសរសើរ លើកជើងរដ្ឋាភិបាល ឥឡូវស្គាល់ថា អ្វីទៅហៅថាអយុត្តិធម៌ហើយមែនទេ?