បទ​វិភាគ៖ តើ​លោក ហ៊ុន សែន ជាប់​បណ្ដឹង​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដែរ​ឬ​ទេ?

ដោយ តាំង សារ៉ាដា
2014-02-22
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ កញ្ញា ឆ្នាំ​២០១៣។ RFA Screenshot

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ កញ្ញា ឆ្នាំ​២០១៣។ RFA Screenshot

អ្នក​ដែល​រងគ្រោះ​ដោយ​ការ​រំលោភ​បំពាន​ពី​សំណាក់​អ្នក​កាន់​អំណាច​នៅ​កម្ពុជា តែង​ស្វះ​ស្វែង​រក​យុត្តិធម៌​តាម​គ្រប់​លទ្ធភាព​ដែល​ខ្លួន​មាន។ អ្នក​ខ្លះ​រក​ខ្សែ​អ្នក​ធំ ដើម្បី​ប្រើប្រាស់​ឥទ្ធិពល​អ្នក​មាន​អំណាច​នោះ​ទៅ​លើ​តុលាការ។ អ្នក​គ្មាន​ខ្សែ​រយៈ និង​គ្មាន​ធនធាន ហាក់​គ្មាន​សង្ឃឹម​ទៅ​ហើយ​ថា ពួក​គេ​នឹង​អាច​មើល​ឃើញ​ពន្លឺ​យុត្តិធម៌​នោះ​ឡើយ។

ដោយ​មិន​សង្ឃឹម​ថា​បាន​ទទួល​យុត្តិធម៌​ពី​តុលាការ​ក្នុង​ស្រុក​នៅ​ពេល​ថ្មីៗ​នេះ មាន​ការ​ផ្ដួចផ្ដើម​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ អាយ.ស៊ី.ស៊ី (ICC = International Criminal Court) ទៀត​ផង។ តើ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ អាច​នឹង​ជួយ​រក​យុត្តិធម៌​ដល់​ជន​រងគ្រោះ​កម្ពុជា បាន​ឬ​ទេ?

ការ​នាំ​ខ្លួន​មេ​ដឹក​នាំ​ផ្តាច់​ការ​លើ​ពិភពលោក ដែល​ល្បី​ខាង​អាក្រក់​ទៅ​កាត់​ទោស​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ កន្លង​មក គឺ​ជា​សមត្ថកិច្ច​របស់​តុលាការ​អន្តរជាតិ​មួយ​នេះ។ ចាប់​តាំង​ពី​ការ​បង្កើត​នៅ​ឆ្នាំ​២០០២ មក​ទល់​ពេល​នេះ តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ អាយ.ស៊ី.ស៊ី បាន​ចោទ​ប្រកាន់​មនុស្ស​ជាង ៣០​នាក់ មក​ហើយ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​មួយ​ចំនួន​ទៀត ត្រូវ​បាន​តុលាការ​នេះ​ផ្ដន្ទាទោស​តែ​ម្តង។

មេ​ដឹក​នាំ​ផ្តាច់​ការ​ពី​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អាហ្វ្រិក ដូច​ជា មេ​ដឹក​នាំ​នៃ​ប្រទេស​លីប៊ី (Libya) កូដឌីវ័រ (Côte D’ivoire) ស៊ូដង់ (Sudan) នីហ្សេរីយ៉ា (Nigeria) កេនញ៉ា (Kenya) កុងហ្គោ លីបេរីយ៉ា (Liberia) និង​បណ្ដា​ប្រទេស​ជាច្រើន​ទៀត ដែល​តុលាការ​អន្តរជាតិ​មួយ​នេះ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឬ​ឧក្រិដ្ឋកម្ម​សង្គ្រាម។

តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡាអេ ប្រទេស​ហូល្លង់ដ៍ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​១៩៩៨ ហើយ​ចាប់​ផ្ដើម​អនុវត្ត​នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០០២។

តុលាការ​នេះ​មាន​អំណាច​ចាត់​ការ​តាម​ច្បាប់ ទៅ​លើ​បុគ្គល​ណា​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដូច​ជា​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម ជាដើម។ ចំណុច​មួយ​ទៀត អាយ.ស៊ី.ស៊ី មាន​អំណាច​តែ​ទៅ​លើ​ប្រទេស​ណា​ដែល​បាន​ចុះ​សន្ធិសញ្ញា​ជាមួយ​ខ្លួន​ប៉ុណ្ណោះ។ រហូត​មក​ទល់​ពេល​នេះ មាន​ប្រទេស​ចំនួន​១២២ រួម​ទាំង​កម្ពុជា ផង​នោះ បាន​ចុះ​សន្ធិសញ្ញា​ជាមួយ​នឹង អាយ.ស៊ី.ស៊ី។

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ចាត់​ការ​តែ​រឿង​ក្តី​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ណា​ដែល​ម្ចាស់​ប្រទេស​គ្មាន​ឆន្ទៈ​ក្នុង​ការ​កាត់​ក្តី​លើ​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​ខ្លួន ឬ​ក៏​រដ្ឋាភិបាល​នៃ​ប្រទេស​នោះ​ចាត់​ការ​ដោះស្រាយ​ដែរ តែ​គ្រាន់​តែ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដែល​នៅ​ក្រោម​សម្ពាធ​រដ្ឋាភិបាល​ណា​នោះ ដើម្បី​ជួយ​ការពារ​ឧក្រិដ្ឋជន​មិន​អោយ​ទទួល​ខុស​ត្រូវ ចំពោះ​អំពើ​ឧក្រិដ្ឋ​ដែល​ជន​នោះ​បាន​ប្រព្រឹត្ត​ទៅ​វិញ។

តុលាការ​នេះ​កន្លង​មក​បាន​ផ្ដន្ទាទោស​ក្រុម​មេ​ដឹក​នាំ​ផ្តាច់​ការ​លើ​ពិភពលោក​មួយ​ចំនួន​រួច​មក​ហើយ រួម​មាន​មេ​ដឹក​នាំ​នៃ​ប្រទេស Yugoslavia នៅ​អឺរ៉ុប​ខាង​កើត មេ​ដឹក​នាំ​នៃ​ប្រទេស​លីបេរីយ៉ា ក្រុម​មេ​ដឹក​នាំ និង​ក្រុម​មេ​បញ្ជាការ​យោធា​នៃ​ប្រទេស​កុងហ្គោ នៅ​អាហ្វ្រិក និង​មេ​ដឹក​នាំ​នៃ​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត។

កាល​ពី​ឆ្នាំ​២០១២ អាយ.ស៊ី.ស៊ី បាន​ផ្ដន្ទាទោស ឆាល ថេល័រ (Charles Taylor) អតីត​មេ​ដឹក​នាំ​នៃ​ប្រទេស​លីបេរីយ៉ា ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ ឆាល ថេល័រ កើត​នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​១៩៤៨ មាន​កូន​ចំនួន ១៤​នាក់ ជា​អតីត​ប្រធានាធិបតី​ទី​២២ នៃ​ប្រទេស​លីបេរីយ៉ា ដែល​ឡើង​កាន់​អំណាច​ពី​ឆ្នាំ​១៩៩៧ រហូត​ដល់​ឆ្នាំ​២០០៣។ ឆាល ថេល័រ រៀន​ចប់​ពី​មហាវិទ្យាល័យ Bentley ក្នុង​ទីក្រុង Waltham នៃ​រដ្ឋ Massachusetts។ បន្ទាប់​ពី​រៀន​ចប់ ឆាល ថេល័រ បាន​ទៅ​ដល់​ប្រទេស​លីប៊ី ជា​ទី​ដែល​លោក​ហាត់​រៀន​ការ​ប្រយុទ្ធ​បែប​ឧទ្ទាម។ នៅ​ឆ្នាំ​១៩៨៩ ឆាល ថេល័រ បាន​ទៅ​ដល់​លីបេរីយ៉ា វិញ ហើយ​ចាប់​ផ្ដើម​បង្កើត​សង្គ្រាម​ស៊ីវិល​ដំបូង​រហូត​ដល់​ឆ្នាំ​១៩៩៦ ដោយ​ទទួល​ជោគជ័យ​ក្នុង​ការ​ទម្លាក់​រដ្ឋាភិបាល​ចាស់ ហើយ​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​១៩៩៧។

ក្នុង​អំឡុង​ការ​កាន់​កាប់​អំណាច ឆាល ថេល័រ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​សង្គ្រាម​ស៊ីវិល​នៃ​ប្រទេស សេរ៉ាឡេអូន (Sierra Leon) ដែល​កើត​ឡើង​ពី​ឆ្នាំ​១៩៩១ ដល់​ឆ្នាំ​២០០២។

ងាក​មក​កម្ពុជា ឯណេះ​វិញ កម្ពុជា បាន​ចុះ​សន្ធិសញ្ញា​ជាមួយ អាយ.ស៊ី.ស៊ី នៅ​ខែ​តុលា ឆ្នាំ​២០០០ ឲ្យ​សច្ចាប័ន​នៅ​ខែ​មេសា ឆ្នាំ​២០០២ ហើយ​ចូល​ជា​ធរមាន​នៅ​ខែ​កក្កដា ឆ្នាំ​២០០២ មាន​ន័យ​ថា មាន​អំណាច​ចាប់​ផ្ដើម​អនុវត្ត។

រហូត​មក​ទល់​ពេល​នេះ មាន​ចលនា​នៅ​ក្រៅ​ប្រទេស​បាន​ដាក់​ពាក្យ​បណ្ដឹង​ចំនួន​ពីរ​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ប្រឆាំង​នឹង លោក ហ៊ុន សែន។ រណសិរ្ស​រំដោះ​ជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ដាណឺម៉ាក (Denmark) កាល​ពី​ខែ​មករា ឆ្នាំ​២០១៤ ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អំពី​ការ​បង្ក្រាប​ហិង្សា​របស់​កម្លាំង​រដ្ឋាភិបាល​កម្ពុជា ដែល​បណ្ដាល​ឲ្យ​កម្មករ ៥​នាក់​ស្លាប់។ ចំណែក​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ដែល​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋ​អាមេរិក ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​អន្តរជាតិ ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ហិង្សា ចាប់​តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០១៣ ដល់​ដើម​ខែ​មករា ឆ្នាំ​២០១៤។

ជាមួយ​គ្នា​នេះ​ផង​ដែរ មេធាវី​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក រីឆាដ រ៉ចជើរ (Richard Rogers) ក៏​កំពុង​ប្រមូល​ភស្តុតាង និង​រៀប​ចំ​ឯកសារ​មួយ​ចំនួន​ទៀត ដើម្បី​ប្ដឹង​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ អំពី​ការ​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​ក្រុម​កម្មករ​ជា​លក្ខណៈ​ប្រព័ន្ធ ទៅ អាយ.ស៊ី.ស៊ី ដែរ។ ក្រុម​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា លោក រីឆាដ រ៉ចជើរ នឹង​ប្ដឹង​ជា​ផ្លូវ​ការ​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អាយ.ស៊ី.ស៊ី នៅ​ខែ​មេសា ខាង​មុខ។

ប្រសិន​បើ​មេធាវី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នៅ​ពេល​ខាង​មុខ​នេះ​មែន នោះ​វា​ជា​បណ្ដឹង​ទី​បី​ហើយ ប្រឆាំង​នឹង​ការ​គ្រប់គ្រង និង​ការ​បញ្ជា​របស់ លោក ហ៊ុន សែន។

ក្រុម​មេធាវី​អន្តរជាតិ​ជាច្រើន​អះអាង​ដូចៗ​គ្នា​ថា បទ​ល្មើស​ដែល លោក ហ៊ុន សែន កំពុង​ប្រព្រឹត្ត​សព្វថ្ងៃ រួម​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ជន​ស្លូត​ត្រង់ អំពើ​និទ្ទណ្ឌភាព និង​ការ​បញ្ជា​កង​កម្លាំង​ប្រដាប់​អាវុធ​បាញ់​សម្លាប់​ក្រុម​អ្នក​តវ៉ា​ជា​បន្តបន្ទាប់។

មេធាវី​នៃ​ក្រុមហ៊ុន​ច្បាប់ Rees Broome ដែល​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋ​អាមេរិក លោក Mark A. Moorstein បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ករណី​ដែល​បាន​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ ជា​ធាតុ​ផ្សំ​ដ៏​គ្រប់គ្រាន់​បំផុត​មួយ ក្នុង​ការ​ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ៖ «ការ​បាញ់​ប្រហារ​ជីវិត​កម្មករ​កាត់​ដេរ សម្រាប់​ខ្ញុំ គឺ​ជា​ករណី​ច្បាស់​ក្រឡែត និង​ជា​ឧទាហរណ៍​ជាក់ស្តែង​មួយ​ដែល​កង​កម្លាំង​ប្រដាប់​អាវុធ​បាន​ប្រើ​អំពើ​ហិង្សា​ជ្រុល​ហួស​ហេតុ។ ជា​ភស្តុតាង គឺ​មាន​ការ​បញ្ជា​កង​ទាហាន​ឆ័ត្រយោង អម​ដោយ​សព្វាវុធ​គ្រប់​ធុន​ទៅ​លើ​ក្រុម​អ្នក​តវ៉ា។ មាន​ការ​ធ្វើ​ទារុណកម្ម មាន​ការ​ឃុំឃាំង​មនុស្ស​ជាង ២០​នាក់ រួម​ទាំង​ក្មេង​មិន​ទាន់​គ្រប់​អាយុ។ ហើយ​អំពើ​ទាំង​នោះ សុទ្ធតែ​ធ្វើ​ឡើង​ជា​លក្ខណៈ​ប្រព័ន្ធ។ ខ្ញុំ​គិត​ថា ការិយាល័យ​ព្រះរាជ​អាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ គួរ​ពិនិត្យ​មើល​លើ​ករណី​ទាំង​នេះ»

ការ​ប្ដឹង​រដ្ឋាភិបាល​របស់ លោក ហ៊ុន សែន ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ធ្វើ​ឡើង​ស៊ី​សង្វាក់​គ្នា​ទៅ​នឹង​ការ​ថ្កោលទោស​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន (Washington) សហគមន៍​អឺរ៉ុប និង​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​កំពូល​ក្នុង​ពិភពលោក ចំពោះ​ការ​សម្លាប់​ជីវិត​កម្មករ​ខ្មែរ​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់ ខណៈ​ពួក​គេ​គ្រាន់​តែ​ទាមទារ​ដំឡើង​ប្រាក់​ខែ​ឲ្យ​បាន​សមរម្យ ដើម្បី​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​នោះ។

ករណី​ឃាតកម្ម​ធំៗ​ក្នុង​អំឡុង​ពេល​ក្ដោបក្ដាប់​អំណាច​របស់ លោក ហ៊ុន សែន រយៈពេល​ជាង ២៨​ឆ្នាំ​មក​នេះ រួម​មាន​ការ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ឲ្យ​ទៅ​ស្លាប់​ក្នុង​ផែន​ការ “ក៥” ការ​សម្លាប់​ជីវិត​អ្នក​កាសែត​ជាង ១០​នាក់ ការ​ធ្វើ​គត់​ព្រះសង្ឃ ការ​សម្លាប់​ជីវិត​តារា​ភាពយន្ត អ្នកស្រី ពិសិដ្ឋ ពិលីកា តារា​ចម្រៀង ទូច ស៊ុននិច កម្ទេច​សម្ផស្ស​តារា​ខារ៉ាអូខេ អ្នកស្រី តាត ម៉ារីណា ប្រហារ​រង្គាល​កងទ័ព​រាជា​និយម​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ខែ​កក្កដា ឆ្នាំ​១៩៩៧ ការ​បោក​គ្រាប់​បែក​មុខ​រដ្ឋសភា​សម្លាប់​មនុស្ស ១៦​នាក់ បាញ់​សម្លាប់ លោក ជា វិជ្ជា ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អារ​ច្រៀក​យក​ជីវិត លោក ឈុត វុទ្ធី វីរជន​ការពារ​ព្រៃ​ឈើ និង​ការ​ឆក់​យក​ជីវិត​កម្មករ​កាត់​ដេរ​ចំនួន ៥​នាក់ កាល​ពី​ខែ​មករា ឆ្នាំ​២០១៤។

លើស​ពី​អំពើ​ឧក្រិដ្ឋកម្ម​ដែល​ផ្ទុយ​ទៅ​នឹង​ច្បាប់​ក្នុង​ស្រុក និង​ច្បាប់​អន្តរជាតិ​ទាំង​នេះ របប​គ្រប់គ្រង​របស់ លោក ហ៊ុន សែន ក៏​បាន​រឹប​អូស​យក​ផ្ទះ​សម្បែង​ពី​ពលរដ្ឋ តាម​រយៈ​ការ​បញ្ជា​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ និង​គ្រឿងចក្រ​ចុះ​ឆក់​យក​ដីធ្លី​ដី​ស្រែ​ចម្ការ និង​ដី​ភូមិដ្ឋាន​របស់​ពលរដ្ឋ​ដោយ​គ្មាន​សំណង ដើម្បី​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ឯកជន ឬ​ក្រុម​អ្នក​មាន​អំណាច។

តើ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន អាច​ចាត់​ទុក​ជា​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដែរ​ឬ​ទេ?

លក្ខន្តិកៈ​ទីក្រុង​រ៉ូម ចែង​ថា ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជា​អំពើ​ទាំង​ឡាយ​ណា​ដែល​កម្លាំង​របស់​រដ្ឋាភិបាល ប្រឆាំង​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស ធ្វើ​ឲ្យ​អាប់ឱន​កិត្តិយស បន្ទាបបន្ថោក​មនុស្ស អំពើ​ទារុណកម្ម អំពើ​ឃាតកម្ម អំពើ​រំលោភ​សេពសន្ថវៈ ការ​រើសអើង​ផ្នែក​នយោបាយ ការ​ធ្វើ​ទុក្ខបុកម្នេញ​ក្នុង​ជំនឿ​សាសនា និង​អំពើ​អមនុស្សធម៌។

បើ​ទោះ​បី​ជា​ប្រព័ន្ធ​តុលាការ​នៅ​ប្រទេស​កម្ពុជា រងគ្រោះ និង​រង​សម្ពាធ​នយោបាយ​ដែល​មិន​អាច​រក​យុត្តិធម៌​ឲ្យ​មហាជន​ក៏ដោយ ក៏​អំពើ​ឧក្រិដ្ឋកម្ម​របស់​ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ត្រូវ​បាន​ចងក្រង និង​កត់ត្រា​ទុក​ទាំង​ក្នុង​បញ្ជី​អន្តរជាតិ និង​ក្រាំង​ប្រវត្តិសាស្ត្រ​ខាង​ការ​ប្រព្រឹត្ត​អំពើ អាក្រក់​លើ​ពលរដ្ឋ​របស់​ខ្លួន។ ហើយ​សំណាញ់​ច្បាប់​នៅ​តែ​រង់ចាំ​ជានិច្ច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

36 Responses to "បទ​វិភាគ៖ តើ​លោក ហ៊ុន សែន ជាប់​បណ្ដឹង​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដែរ​ឬ​ទេ?"

  1. Sen-Gaddafi says:

    រឿងអីថាហ៊ុនសែនមិនជាប់តុលាការព្រហ្មទណ្ឌអន្តរជាតិ? រឿងកន្លងមកគឺគ្រប់គ្រាន់ដើម្បីយកក ហ៊ុនសែនទៅកាត់ទោសហើយ។ ដេកភាវនាធម៌ឲ្យហើយទៅ។

  2. xxx says:

    ជិតដល់ថ្ងៃហើយ អាឆ្កែហ៊ុន​ សែន ​​​​ហាហាហាហា

  3. sarika says:

    “ធ្វើជ្រូកកុំរាទឹកក្ដៅ បើហ៊ានដៃឆៅកុំខ្លាចកត់ត្រា”

  4. បរិមី ព្រ:វិហារ says:

    ប្រទេសមានច្បាប់ ហើយពិភពលោកនេះក៏មានច្បាប់ខ្លះដែរ ប្រធានបទនេះគឺចំសាច់រឿងរបស់ សម រង្សីុ និងកឹម សុខា ហើយព្រោះមានអ្នកស្លាប់និងរបួស ព្រមទាំងជាប់គុកកន្លងមកនេះ គឺដោយសារបុព្វហេតុ ICC របស់ កឹម សុខា និង រង្សី តែម្តង ។ ដោយគេចង់ផ្តួលហ៊ុន សែន តាមសំលេងឆ្នោតមិនបានសំរេច ពួកគេព្យាយាមតាមកំលាំងមហាជន (People Power) ហើយព្យាយាមចាប់បង្ខំឱយហ៊ុន សែនប្រើកំលាំងប្រដាប់បង្ក្រាប ហើយករណីមានភាពចលាចលធំ មនុស្សស្លាប់ច្រើន ពួកពីរនាក់សម រង្សី និងកឹម សុខា អាងលើកយកករណីនោះទៅ ICC ។ គ្មានអីពិបាកយល់ កឹម សុខា និង សម រង្សីុ បានប្រកាសទាក់ទាញអ្នកគាំទ្រនិងលើកទឹកចិត្តឱយបាតុករមានកំហឹងនិងមានសេចក្តីក្លាហានដោយអាង ICC តាម កឹម សុខា និង សម រង្សីុ ។ ឥឡូវនេះ ប៉ុន្មានថ្ងៃនេះ នៅភ្នំពេញមានពួកដើរបោកប្រាក់និងបញ្ចេញពត៌មានថា ខែមេសាខាងមុខនេះ គេនឹងចាប់ ហ៊ុន សែន និងដេញយួនចេញពីស្រុកខែ្មរហើយ! គ្មានផ្លូវអនុវត្តច្បាប់អន្តរជាតិ ដោយគ្មានហេតុផលទេ មើលពួកមេខែ្មរក្រហមមើល នៅICC ឬទេ?

  5. o says:

    A KVAK TROV TE TREAM KHLORN JOJ PI AM NACH AND KE JBAB KHLAS DEUM BAY KA PIR PUJ A KOT JEAT ENG AND TROV ROK KON SAN SUS JEA MOY PAK PRO CHING BEI NOV TE KRANH NEUNG VINEAS TING PUJ 10 CHHNAM YANG YU

  6. Anonymous says:

    អា បរមី​ ព្រះវិហារ ទៅ កន្លែងណា ក៏ អោបពង ដែរ ម៉េចៗ អោប ពង អោយជាប់ ប្រយ័ត្ន បាត់ ណា !

  7. Love Khmer. says:

    We are living oversea bravo ICC

  8. បារមី says:

    ឧព្រាយក្រោយព្រះវិហា=បរិមី ព្រ:វិហារ!!!!

  9. veng sreng says:

    ah បរិមី ព្រ:វិហារ chea chhker bao khdor ah kanh chas kvac hun sen neng lit kadouy me cho kanh chas khmouch chhao sam heng( me cho ka choy srey khmer krohorm)

  10. sl says:

    kadouy mer ah chhker kanh chas kvac pneak hun sen khmer krohorm kbot cheat neng trov proha chevit mouy pouch

  11. tokee says:

    I wish thing happene soon

  12. Anonymous says:

    សាង កេរ្ត៍ ឈ្មោះ ល្អ បាន ល្អ ! ទង្វើ សំដី របស់ អ្នក មាន សីលធម៏ !

    សាង កេរ្ទ៍ ឈ្មោះ អា ក្រក់ បាន អាក្រក់ ! ទង្វើ សំដី របស់ ជនពាល !

  13. 18 Mina says:

    ភ្នែកនាយករដ្ធមន្រ្តីខុសច្បាប់យើងដូចអាបដាច់ចំណី។

  14. A sen hun says:

    A DOG បរិមីពះវិហារ មាត់dog.

  15. ង្វៀង ធីទ័រ says:

    អាខ្វាក់ អាទេវទត្ត ភ្នែកទោល…ថ្ងៃក្រោយ វាសនាវាមិនខុសពី នួន ជា និង ខៀវ សំផនឡើយ!
    ធ្វើល្អបានល្អ ធ្វើអាក្រក់ បានអាក្រក់…!
    ហុ៊ន សែន សំលាប់ ឱពុកម្តាយ វានឹងចុះនរក អាន្តរិយកម្ម មិនអាចកើតជាមនុស្សវិញបានឡើយ វាត្រូវកើតជាសត្វតិរច្ឆាន អានន្នជាតិ…!?

  16. bo doi says:

    Me cho ka choy samre Sam Heng( hao me mok khmouch chhao bun rany) chea ahteytak khmer kroham, chea srey ah pot sos neng!!! mok tver reuk eng kate pret tompok prouk me cho kadouy ayas sa ey? gneng samlab Piseth Pelika, ngeng cham merl ke neng vas pos ngeng chrok smao minh khan

  17. khmer people says:

    ICC the last choice can bring HUN SEN to court.

  18. កម្មករ កសិករ says:

    ធ្វើ ល្អ បាន ល្អ  ,  ធ្វើ អាក្រក់ បាន អាក្រក់ , សក់ អ្នកណា ក្បាល អ្នកនឹង !

    ( ក្រដាស មិនអាចខ្ចប់ ភ្លើង ជិត ទេ ! )

  19. 123456 says:

    បរិមី​ ព្រះ​វិហារ និយាយ​ត្រូវ។ អ្នក​ណា​ដែល​និយាយ​ត្រូវ​ គេ​នឹង​ជេរ​អ្នក​នោះ​កាន់​តែ​ច្រើន។ កុំ​ខ្វល់​ សូម្បី​តែ​ព្រះ​ជាម្ចាស់​នៃ​ជីវិត​របស់​គេ​ ក៏​គេ​ជេរ​ទៅ​កើត​ដែរ។ ព្រះ មហាក្សត្រ តើ​អ្នក​ហ៊ាន​ជេរ បើ​មិន​មែន​ជា​អស់អ្នក​ដែលកំពុង​តែ​​ជេរ ​បរិមី​ ព្រះ វិហារ​ នោះ​? គេ​ជេ​លោក តែ​ខ្ញុំ​វិញ​ខ្ញុំ​សូម​ជូន​ពរ​លោក។ អរ​គុណ​ណាស់​រាល់​ពាក្យ​ Comment របស់​លោក​ប្រកប​ដោយ​គំនិត​ដ៏​ត្រឹម​ត្រូវ។ ​

  20. Holli says:

    សង្ឃឹមថាហ៊ុន សែននិងបានភ្លក់រស់ជាតិរបស់តុលាការ អាយ ស៊ី ស៊ី្ ក្នុងពេលឆាប់ៗខាងមុខនេះទៅចុះ

  21. Sambo says:

    baremey preah vihea ! the best choise for you , you better to make your self disappearing from us , you see every times you posted something, that everytime you got blaimed from someone.

  22. bo doi says:

    auy ICC yok phlerng rok phneak Ah kanh chas kvac hun sen neng rok kadouy me srey ah pot sam heng( me cho ka choy eng mok douch sat chomlek eycheung)

  23. 123456 says:

    Fist hope failed, second failed, third also failed and now the last hope is ICC. Will this one work? If not who will hang his own neck? Peace to Cambodia!

  24. Chourn says:

    កុំអាលប្រកែកគ្នាអីរង់ចាំលទ្ធផលពីតុលាការអន្តរជាតិថាតើហ៊ុនសែននិងមានស្ថានទំងនទោសឧក្រិដ្ឋ កម្មប្រឆាំងនិងមនុស្សជាតិឬយ៉ាងណា។ បើជាប់គឺជាប់ហើយតុលាការគេមិនលេងសើចដូចនៅស្រុក ខ្មែរនោះទេ។

  25. Kmeng Peal says:

    តែដល់ពេលហើយទោះជាមានខ្សែរកថា៥០០ជាន់,លោកស្រោចទឹកអោយ៥០០វត្តក៍ត្រូវតែទៅដែរ។ចាំមើលមុខបុរសខ្លាំងភ្នែកទោល
    ដល់ពេលនោះយ៉ាងណាទៅហ្ន?។

  26. killer says:

    សុំសាកហ៊ុន ម៉ាណា មិនខាន

  27. I,Khmer says:

    Mr. Hun Sen…..sir you have 4 choices: 1 hang like Sadamme , 2 one shot on the chest like Gaddafi, 3 one shot on the eye like Osamaben, or the hard way to die like my grandpa…one hit of a hoe on his back neck??! ……..please choose one….

  28. I,Khmer says:

    Oh…. I forgot to remind you, Mr. Hun Sen that when you step down the rest of your families and friends will go down with you too sir …..so try to hange in there sir….5 more years it’s a long time!?! And when you and your family flee the country……..please, let know ahead of time so I can withdraw my $875 from my ACLEDA account…..thank you and you know that i always hate your fucking CPP so much…”………

  29. khmer angkor says:

    come on everybody i hope mr hun-sen volenteer to go to icc and answer evrything that veitcong him to do.that way keep him safe from youn agent.if he tell the truth about the past 30 years he could be a hero man for the country and i think he know alot of veitcong agent,hopely justic come to our homeland.GOD bless all cambodian.

  30. សុខ អាន says:

    some comments គឺមិនសូវជាបានសាច់ការស្អីបន្តិចព្រោះតែកង្វះខាតនូវពត៌មាននិងមាន

    ចិត្តឪកាសនិយមឬក៏មានចេតនាចូលរួមបក្សចោរលួចសន្លឹកឆ្នោតជាតិជាច្រើនអាណត្តមក

    ហើយដើម្បីមហិច្ឆតាបំផ្លាញប្រទេសជាតិកម្ពុជាតម្រូវចិត្តថ្នាក់ដឹកនាំវៀតណាមនិង

    ប្រទេសវៀតណាម។ ព្រោះនៅរាល់បណ្ដាខេត្តក្រុងនិងគ្រប់ស្ថាបន័សំខាន់ៗមាន

    បង្កប់ជំនាញការវៀតណាមចាប់តាំងពីក្រោយថ្ងៃរំដោះរបបខ្មែរក្រហមមកនិងពិសេសជាង

    នេះគឺរាល់បណ្ដាខេត្តត្រូវបានចុះហត្ថលេខាទទួលឲ្យមានសម្ពន័ភាពជាមួយខេត្តខ្មែរនិង

    ខេត្តវ់ៀតណាមទាំងម្ភៃបួនខេត្តក្រុង។

    ការតស៊ូរបក្សសង្គ្រោះជាតិវាជាការត្រឹមត្រូវណាស់ដែលក្រសែភ្នែករបស់ប្រជាជននៅក្នុង

    ប្រទេសនិងក្រៅប្រទេសបានតាមដានយ៉ាងយកចិត្តទុកដាក់ចាប់ ពីរបបដឹកនាំដោយ

    លោកហ៊ុនសែនខុសពីឆន្ទៈប្រជាពលរដ្ឋស្នេហាជាតិតាំងពីក្រោយឆ្នាំ១៩៨០មកម្លេះ។

    ដែលលោកហ៊ុនសែនបង្កើតឲ្យមានក៥ សម្លាប់ប្រជាជនខ្មែរដោយប្រយោលរបស់វៀតណាម

    បណ្ដោយឲ្យវៀតណាមកាប់បំផ្លាញព្រៃឈើស្រុកខ្មែរ និងដឹកជយ័ភណ្ឌ័ពីខ្មែរចូលទៅវៀតណាម

    លោកហ៊ុនសែនប្លន់យកទឹកដីខ្មែរដោយតែងរដ្ឋធម្មនុញ្ញតែងច្បាប់ថ្មីកែរច្បាប់ចាស់ដែល

    ថារាល់សម្បត្តទ្រព្យដីធ្លីត្រពាំងបឹងប៊ួររបស់ខ្មែរតាំងពីរបបសង្គមរានិយម របបលន់ណុល

    ត្រូវាបានដាក់ជាសម្បត្តរដ្ឋមិនមានជាកម្មសិទ្ធិរបស់អ្នកណាទាំងអស់។ ដូ​ចនេះលោកហ៊ុន

    សែនជាអ្នកសម្រេចថាឲ្យទៅអ្នកណាក៏បាន។ បន្ថែមពីលើនិងទៀតគឺយុទ្ធសាស្រ្តរឹតបន្តឹង

    ចំណងសាម្គីភាពជាមួយប្រទេសវៀតណាមម៉ើនឆ្នាំតាមការបណ្ដោយនិងបើកជាចំហរឲ្យ

    ប្រជាជនវៀតណាមហូរចូលមករស់នៅក្នុងទឹកដីកម្ពុជាដោយអណាធិបតេយ្យ ព្រមទាំង

    បង្កើតនូវវប្បធម៌ពាលា ចូលក្នុងប្រទេសកម្ពុជាជាប្រទេសសម្បូរវប្បធម៌ស្អាតស្អំមាន

    ប្រពៃណីល្អ បែរជាមានចោរឆក់ចោរប្លន់បនស្រីពេស្យាចាររាប់រយកន្លែង មានបងតូចបងធំ

    មានបនល្បែង មានចាប់ជំរិត មានថ្នាំញៀណ មានជើងកាងតាមសង្កាត់តាមខណ្ឌ និងស្រុក

    អាជ្ញាធរគ្រប់កន្លែងបើកដៃឲ្យមានការស្នាក់នៅមានចេញបណ្ណ័កម្មសិទ្ធិ និងអាជ្ញាបណ្ណ័រកស៊ី

    និងបំផ្លាញធនធានធម្មជាតិព្រៃត្រីរ៉ែនិងសត្វព្រៃជាដើម។

    ទង្វើទាំងអស់នេះដែលបានធ្វើឲ្យថ្នាក់ដឹកនាំខ្មែរជាអ្នកស្នេហាជាតិស្រឡាញ់ប្រទេសជាតិ

    ជាច្រើនបានភៀសខ្លួនរត់ចោលស្រុកព្រោះតែតវ៉ានិងប្រឆាំងច្រើនបានត្រូវគេតាមសម្លាប់

    បំបិតមាត់ និងគំរាមចាប់ដាក់គុកនៅស្រុកយួននិងក្នុងប្រទេស។

    នេះហើយដែលហៅថារណសិរសាម្គីសង្គ្រោះជាតិរបស់លោកហ៊ុនសែន។

    ខ្មែរទឹកដីខ្មែរប្រជាជនខ្មែរអស់មានអីអួតទៀតហើយ ព្រោះតែការដឹករបស់បណ្ឌិតពាល

    បណ្ឌិអវិជ្ជា បណ្ឌិតចោរព្រៃរបស់លោកហ៊ុនសែនដែលធ្វើឲ្យប្រទេជាតិរលាយរលត់ទាំង

    ធនធានធម្មជាតិនិងកេរ្តិ៍ឈ្មោះក្នុងប្រទេសក្រៅប្រទេសនិងលើឆាកអន្តរជាតិ។

    (មានតែជនពាលទេទើបហ៊ានប្រព្រិត្តនូវអ្វីដែលគេចង់ធ្វើ) នេះជាទ្រិស្តីបទប្រាកដនិយម១។

    សូម្បីតែប្រជាជនឬមន្រ្តីរាជការឈានជើងចេញទៅបំពេញការងារនៅក្រៅប្រទេសក៏ត្រូវបាន

    សាសន៍គេមើលងាយខ្លាំងណាស់ដែរ។ ចុះខ្មែរស្អីក៏ល្ងង់និងភ្លើខ្លាំងម្លេះ? នៅខំសោចស្ញេញ

    ស្ញាញដាក់គេទៀត។ ពេលណាទើបដឹងខ្លួន? សូម្បីតែប្រជាជនថៃវៀតណាមសម្មញធម្មតា

    សោះក៏រិះគន់មើលងាយប្រជាជនខ្មែរដែរ។ នេះមកពីថ្នាក់ដឹកនាំជាជនពាល មិនចេះខ្មាស់គេ

    សោះ ទៅទីណាក៏មានឈ្មោះថាអាថោកដែរ ។ ខ្មាស់គេណាស់ព្រះអើយ!

    ==================

    គួរតែនាំគ្នាលើកស្ទួយនូវវិរៈ

    ភាពអង្គអាចរបស់គ្មួយស្រីនេះវិញប្រសើរជាងនារីមួយចំនួនដែលគ្មានបានការអ្វីសូម្បីតែបន្តិសោះ

    ដើម្បីប្រទេសជាតិ។ គួរតែចេះខ្មាស់នាងទើបហៅថាមនុស្ស។ បើមិនចេះខ្មាស់នាងទេពិតជាអន់

    ជាងសត្វតិរច្ឆានទៅទៀត។

    ចារឹកខ្មែរយើងខ្លះចេញមកគឺមហាចោលម្សៀត! មិនមានចរឹកជួយលើកស្ទួយអ្នកដែលមានគំនិត

    ស្នេហាជាតិនិងឈ្លាសវៃទេ។ មានតែចរឹកក្ដិចត្រួយ ចរឹកអាត្មានិយម ចរឹកបក្សពួក ចរឹកគ្រួសារ

    និយម។ ចារឹកថោកទាបខ្លាំងណាស់! សម្បូរណាស់អាចារឹកទ្រពងគេ! អាចារឹកធ្វើខ្ញុំគេហើយ

    ធ្វើរឹកជាគ្រាន់បើ។ យើងមើលនិងសង្កេតមើលទាំងអស់គ្នា សូម្បីតែត្រឹមអង្គរក្សដែលជាឆ្កែបំរើ

    គេសោះក៏ពួកវាវាយរឹកស្មើរនិងសេដ្ឋីសម្ដីបាតផ្សាចារឹកព្រៃថោកទាបជាងសត្វតិរច្ឆានទៅទៀត។

    ឥឡូវមើលមកអាពួកស៊ីអែបនិងបានបុណ្យសក្ដិបន្តិចបន្តួចម្តងវាប្រើអំណាចវានិងគំរាម សម្លុត

    បំផ្លិចបំផ្លាញសង្គមរួមទាំងសម្បត្តធម្មជាតិនិងវិសយ័នានាស្ទើរលាយអស់ដោយមិនខ្វល់ទោះ

    ជាអាណាងាប់អាណាអត់អីស៊ី អាណាអត់ជម្រកនៅក៏ពួកវាមិនខ្វល់ដែរឲ្យតែក្រុមគ្រួសារវា

    បក្សពួកវាបានរស់ស្រួល។ មេដឹកនាំសព្វថ្ងៃចាញ់ប្រទេសភូមិមាឆ្ងាយណាស់ដែលគេជាស្រីផង

    ដឹកនាំប្រទេសត្រឹមតែរយៈពេលពីរឆ្នាំសោះប្រជាជនគេមានសិទ្ធិមានសេរីភាពមានលទ្អិប្រជា

    ធិបតេយ្យ មានជីវភាពធូរធារ។ រីឯកម្ពុជាវិញជាងសាមសិបឆ្មាំនាំមកនូវការ

    1-អស់ព្រៃឈើ

    2-អស់រ៉ែ

    3-អស់ធនធានធម្មជាតិ មច្ឆាជាតិ

    4-បាត់បង់ទឹកដី / ដីសម្បទាន ដីវិនិយោគ ដីក្រុង ដីកោះ

    5-យួនអន្តោប្រវេសន៏ខុសច្បាប់មករស់នៅលើទឹកដីខ្មែរស្ទើរពេញប្រទេសមិនដែលខ្វល់

    6-សង្គមគ្មានយុត្តិធម៏ អ្នកតូចតែងតែត្រូវបានអ្នកមានអំណាចរំលោភបំពាន

    7-វិស្ស័យអប់រំមិនអាចទទួលយកបាន មិនមានគុណភាព សិស្សត្រូវបង់លុយគ្រប់ថ្នាក់

    សិស្សមិនខ្លាចគ្រូ គ្រូគ្មានប្រាក់ខែគ្រប់គ្រាន់មិនមានទឹកចិត្តបង្រៀនសិស្ស សិស្សចម្លងមេរៀន

    ពេលប្រឡង ឬសូកលុយគ្រូពេលប្រឡង បងតូចបងធំ ក្មេងពាល សិស្សពាល

    8-វិស្ស័យសុខាភិបាលគ្មានគុណធម៏ បើអ្នកជម្ងឺអត់លុយគឺស្លាប់ ក្នុងមន្ទីពេទ្យជំរិតបុគ្គលិកពេទ្យ

    ជំរិតគោលនយោបាយឲ្យយកលុយពីអ្នកជម្ងឺ គ្មានសិលធម៌ គ្មានក្រមសិលធម៌ជាពេទ្យ

    9-គ្មានការងារគ្រប់គ្រាន់សំរាប់ប្រជាពលរដ្ឋខ្មែរ ក្រសួងមន្ទីត្រូវនាវិនិយោគឲ្យក្រុមហុន និងលក់

    10-ជំពាក់បំណុលបរទេសកាន់តែច្រើន ដើរបោកប្រាស់ប្រជាជននិងបំភន័ភ្នែកម្ចាស់ជំនួយ។

    11-គ្មានសិទ្ឋសេរីភាពពេញលេញក្នុងការបញ្ចេញមតិ សំអាងទៅលើច្បាប់ពាលច្បាប់ព្រៃ

    12-អំពើរចោរកម្មឆក់ប្លន់ បេស្យាចារ គ្រឿងស្រវឺង គ្រឿងញៀន កើនឡើងជាបន្តបន្ទាប់

    13-អំពើរពុករលួយដុះស្លែ តាមគ្រួសារ និងបក្សពួក ជំរិតប្រជាជនស្លូតត្រង់និងអ្នកក្រ

    គ្មានសិលធម៌ក្នុងសង្គមផ្ដាច់ការដឹកនាំដោយបក្សចោរ (ថាចោរៗមែន!)

    14-តុលាការមិនមានភាពយុត្តីធម៌ កាត់ក្ដីស្រេចលើក្បាលម៉ាស៊ីនពាលដឹកនាំ ប្រជាជនត្រូវតែ

    ទទួលបានទឹកភ្នែលល្ហេងល្ហាមមកវិញ និងភាពវិនាសកម្ម និងភាពក្រីក្ររហូត

    15-មន្រ្តីរាជ្យការមិនបំរើរាស្រ្ត តែបែរជាបំរើបក្សទៅវិញ ព្រោះតែការចាញ់បោកបក្សចោរ

    គេបញ្ឆោតឲ្យបុណ្យសក្ដិបន្តិចបន្ទួច ឬឲ្យលុយមួយឆាបដើម្បីបំរើនយោបាយព្រៃផ្សៃ

    សម្លាប់ជាតិរបស់ឯងដើម្បីមហ្ឆតារបស់មេកាន់អំណាច

    16-ជីវភាពប្រជាជនមានកំរិតទាបដែលមិនអាចទទួលយកបាន ព្រោះខ្វះមុខរបបរ ខ្វះដីធ្លី

    ប្រកបរបរចិញ្ចឹមជីវិត ធនធានធម្មជាតិបាត់បង់

    17-បង្កើតច្បាប់ដើម្បីការពារ អ្នកធំ អ្នកមានអំណាច អ្នកមានលុយ យកច្បាប់មកទ្រាប់អង្គុយ

    18-កិបកែងលុយជំនួយ លុយចំនូលរបស់ជាតិ

    19-ប្រើអំណាចខ្លួនដើម្បីផ្តល់អំណាចអោយកូនចៅ បក្សពួក ខ្សែហេខ្សែហររបស់ពួកគេ

    20-សប្បទានដី 99 ឆ្នាំ ក្នុងរួបភាពដើម្បីអភិវឌ្ឍន៏ជាតិ តែធាតុពិតសប្បទានដីដើម្បីកាប់ឈើ ជីករ៉ែ

    កន្លែងខ្លះសំរាប់ផ្តល់ដីអោយជនជាតិយួនមករស់នៅ

    21-ប្រាកខែរបស់ប្រជាពលរដ្ឋតិច តែទំនិញថ្លៃកប់ពពក

    23-មន្ត្រីរាជការតែងតែប្រើវប្បធម៏មិនទទួលស្គាល់ការពិតមិនទទួលកុំហុសរបស់ខ្លួន បែរជា

    បង្វែរកំហុសទាំងនោះដាក់អោយអ្នកដ៏ទៃ

    24-អាងអំណាចខ្លួនឈួសឆាយផ្ទះរបស់ប្រជារាស្ត្រ ប្លន់យកដីរាស្រ្ត

    25-ប្រើមន្ត្រី និង បណ្ឌិតល្ងីល្ងើដែលល្មោភលុយល្មោភអំណាចអោយវិភាគនយោបាយពង្វក់

    បោកប្រាស់ប្រជារាស្ត្រខ្មែរខំបិទបាំងអំពើរអាក្រក់របស់រដ្ឋាភិបាល ខំក្លែងពីសអោយទៅខ្មៅ

    ពីខ្មៅអោយទៅស

    26-មិនដែលគោររពសិទ្ឋប្រជាពលរដ្ឋ មិនគោរពរដ្ឋធម្មនុញ

    27-ប្រើប្រាស់ កាំភ្លើង រថក្រោះ និង មន្ត្រីបក្សរបស់គេដើម្បីប្លន់យកឆន្ទះរាស្រ្ត

    28-ចូលដៃជាមួយយួនធ្វើបាបខ្មែរដែលជាជនរួមជាតិជាមួយគ្នា

    29-គ្មានសម្តីភាពដឹកនាំប្រទេសជាតិ សូម្បីតែប្រាសាទអង្គរវត្តដែលជាកេរ៏តំណែលរបស់

    ដូចតាខ្មែរបន្សល់ទុកអោយខ្មែរក៏ប្រគល់អោយយួនជាអ្នកគ្រប់គ្រងយកលុយដែរ។

    បន្តិចទៀតនិងមានឈ្មោះថាទីក្រុងសេហ្គននៅកណ្ដាលទីក្រុងភ្នំពេញទៀត។

    នៅមានច្រើនទៀតតែរាបរាប់តែប៉ុន្នឹងបានហើយព្រោះតែប៉ុន្នឹងល្មម

    នឹងហៅថាជននិងបក្សក្បត់ជាតិបានហើយ។

    ដូននេះសូមងាកមកនាងធីសុណ្ណថាវិញ ក្នុងនាមយើងជាចាស់ទុំរាប់ជំនាន់មកហើយសូម

    កោតសរសើរនាងខ្លាំងណាស់ដែលមានទឹកចិត្តស្រឡាញ់ជាតិមាតុភូមិរបស់ខ្លួន និងសូម

    កោតសរសើរនូវវិរៈភាពដ៏ល្អនិងជាគំរូរបស់កូនខ្មែរពិតៗដែលនាងហ៊ានលះបង់កម្លាំងកាយ

    និងទឹកចិត្តចូលរួមចំណែកយ៉ាងក្លៀវក្លាក្នុងវយ័ក្មេងដ៏អស្ចារ្យនេះ។ សូមឲ្យគំរូវិរៈភាពរបស់នាង

    បានស្ថិតនៅជាអមតៈក្នុងកុលបុត្រខ្មែរពិសេសក្នុងជួរកងទព័និងកងកម្លាំងប្រដាប់អាវុធទាំង

    អស់ស្រឡាញ់ជាតិ ការពារជាតិ ផ្ដល់សេចក្តីសុខជូនជាតិ ជូនបងប្អូន ជូនប្រទេសជាតិនិងព្រះ

    មហាក្សត្រ។ សព្វថ្ងៃយើងគ្រប់គ្នាដឹងនិងឮហើយថាព្រះមហាក្សត្រយើងមានតួនាទីអ្វីខ្លះក្នុង

    សង្គមជាតិ មានការសម្រេចចិត្តអ្វីខ្លះដើម្បីជាតិនិងមាតុភូមិទេ???? គឺគ្មានទេ! ដែលគួរឲ្យ

    អាណិតខ្លាំងណាស់។ យើងមិនអាចបន្ទោសព្រះករុណាបានឡើយ។ យើងស្គាល់ពីហេតុ

    និងផលច្បាស់ហើយ។

    សូមជូនពរឲ្យនាងធីសុវណ្ណថាមានសុខភាពល្អ និងកម្លាំងស្មារីឈ្លាសវៃជាអំតៈ

    ពិសេសសូមឲ្យនាងឆ្លងផុតនៅគ្រោះចង្រៃទាំងពួងនិងទទួលបានជោគជ័យសមតាមការប៉ង

    ប្រាថ្នារបស់នា.។​

    ===================

    សម្តីរបស់លោកសុខអាននិយាយត្រឹមត្រូវដែលថា

    លោកហ៊ុនសែនពូកែដោយសាអាងលើកងអង្គរក្សរាប់ពាន់នាក់ដែលគំរាមមន្ត្រី

    រាជការស្នេហាជាតិឲ្យធ្វើតាមតែការបង្វិលរបស់លោក។ ក្នុងនោះក៏មានជនអវិជ្ជា

    ជនឪកាសនិយមមួយចំនួនទៀតចាប់តាំងពីក្រុុងរហូតដល់ភូូមិឃុំដែលចាំតែស្រែកហៃអើៗ

    តាមលោកហ៊ុនសែនដោយមិនដឹងខ្លួនថាកំពុងតែបំរើនយោបាយបំផ្លាញជាតិនិងប្រទេស

    ជាតិសំរាប់បក្សប្រជាជនវៀតណាមនិងប្រទេសវៀតណាម។

    បើប្រជាជនខ្មែរមិនភ្ញាក់ក្រោកឲ្យបានទាន់ពេលទេនោះពិតជាបានត្រូវគេសម្លាប់ម្តងមួយៗចាប់

    ផ្ដើមចេញពីអ្នកចេះដឹងរហូតដល់ប្រជាជនធម្មតាដោយមិនរើសមុខ។

    មានកន្លែងខ្លះដែលអាជ្ញាធរភូមិឃុំដឹកនាំដោយប្រជាជនវៀតណាមនិងជំនាញការវៀតណាម។

  31. veng sreng says:

    Mach ah chhker kvac?
    mach ah kanh chas kvac?
    Pheak kvac heng dak keo reung kompreus, komrerk ot bat ahkrok merl nas chheur te? ha… ha… anh happy nas…. ha ha…
    Ah chhker kbot cheet toak tiep heng sam te eycheng….ha.. ha…

  32. veng sreng says:

    Mach ah chhker kvac?
    mach ah kanh chas kvac?
    Pheak kvac heng dak keo reung kompreus, komrerk ot ban ahkrok merl nas chheur te? ha… ha… anh happy nas…. ha ha…
    Ah chhker kbot cheet toak tiep heng sam te eycheng….ha.. ha…
    Pale khlas mi khmouch chhao bun samheng louch bao kdor ah hun neng vea ot deng ha…

  33. old woman says:

    why not, enought for ICC take action on hun sen

  34. old woman says:

    why not, hun sen is a criminal man

  35. 123456 says:

    ប្រសិន​បើ​អ្វី​ដែល​ហៅ​ថា ICC ដែល​អស់​លោក​កំពុង​តែ​សង្ឃឹម​ថា​នឹង​បំផ្លាញ​រដ្ឋាភិបាល​បាន​នោះ មិន​បាន​ជោគ​ជ័យ​សម្រាប់​អស់​លោក​ទៅ​វិញ តើ​អស់​លោក​នឹង​ចង់​ករ​ខ្លួន​ឯង​ឬ? ​សង្ឃឹម​ខ្លាំង​ពេក​ហើយ។

  36. Anonymuos says:

    I really want to see that day when the dictator of Cambodia is dragged to the ICC.