ការដំឡើង​ផ្កាយ​ច្រើន​ដល់​យោធា​រងការរិះគន់

ឧត្តមសេនីយ៍​ខ្មែរ​និង​ថៃ​ជួប​ប្រជុំ​គ្នា​នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ​​នៅ​ថ្ងៃ​១២ វិច្ឆិកា ២០១៣ ដើម្បី​ព្យាយាម​បន្ធូរ​បន្ថយ​ភាព​តានតឹង​នៅ​ក្រោយ​​សេចក្តី​សម្រេច​តុលាការ​ទី​ក្រុង​ឡាអេ។

គង់ សុឋានរិទ្ធ
01 មិនា 2014
វីអូអេខ្មែរ

ភ្នំពេញ — កាលពី​ថ្ងៃ​ទី​១៣​ខែ​កុម្ភៈ​ប្រទេស​កម្ពុជា​បាន​ដំឡើង​ឋានន្តរសក្តិ​ជា​ឧត្តមសេនីយ៍​ផ្កាយ​មាស​បួន​ដល់​មន្ត្រី​ជាន់​ខ្ពស់យោធា​ចំនួន​២៩​រូបដែល​ជា​ឋានន្តរសក្តិ​កំពូល​ក្នុង​កងទ័ព​កម្ពុជា។

​ការបន្ថែម​ឋានន្តរសក្តិ​នេះ​ធ្វើ​ឡើងប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​មន្ត្រី​ជាន់​ខ្ពស់​នគរបាល​ចំនួន​ប្រាំមួយ​រូប​ត្រូវ​ដំឡើងជា​ឧត្តម​សេនីយ៍​ផ្កាយ​មាស​បួន។

លោ​កបណ្ឌិត ​កែម ឡី ​អ្នកវិភាគ​ការអភិវឌ្ឍន៍​សង្គម​មាន​ប្រសាសន៍ថាការដំឡើងឋានៈ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​នេះជួយ​បង្កើន​ភាព​ចំណេញ​ក្នុង​ផ្នែក​ការពារ​អំណាច​របស់​រដ្ឋា​ភិបាល​សព្វថ្ងៃ​ប៉ុន្តែ​វា​នឹង​ធ្វើ​ឲ្យ​ខូច​តម្លៃ​នាយ​ទាហាន​ជាន់​ខ្ពស់។

«ភាព​ចំណេញ​របស់​រដ្ឋា​ភិបាល​គឺ​ទី​១​អ្នក​ដែល​សកម្ម​ត្រូវ​បាន​លើក​ទឹក​ចិត្ត​បន្ថែម ​ទី២​អ្នក​ដែល​ស្មោះ​ស្ម័គ្រ​នឹង​មេ​កើយ​ខ្លួន ​អ្នក​ដែល​ស្មោះ​ស្ម័គ្រ​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​វា​កាន់​តែ​មាន​កិច្ច​សន្យា​ស្មោះ​ស្ម័គ្រថែម​ទៀត។​ហើយ​ចំណេញ​ទី​៣​ដំណែង​កើន​បន្ត​ទៀត​ធ្វើ​ឲ្យ​ឧត្តម​សេនីយ៍ក្រោមៗ​ឡើង​ទៅ​ផ្កាយ​ពីរ​ផ្កាយ​បី។ ​ប៉ុន្តែ​ខ្ញុំ​ឃើញ​មាន​ការ​ខាត​បង់​ច្រើន​គឺ​ទី​១​ខាត​ថវិកា​ត្រូវ​ឧបត្ថម្ភ​ថែម ​ទី​២​អស់​តម្លៃ​ដោយ​សា​រ​មាន​ច្រើន​ហួស​ហេតុ ហើយ​ទី​បី​គ្រាន់​តែ​ជាយុទ្ធ​សាស្ត្រ​ពង្រឹង​អំណាច»។

​ក្នុង​ចំណោម​មន្ត្រី​យោធា​ដែល​ឡើង​ឋានន្តរសក្តិ​ទាំង​នេះ​រួម​មាន​រដ្ឋ​លេខាធិការ​ក្រសួង​ការពារ​ជាតិមួយ​រូប ​គឺ​លោកឯល វ៉ាន់សារ៉ាត ​លោក​ឧត្តម​សេនីយ៍​ឈុំ សុជាតិ ​អនុរដ្ឋ​លេខា​ធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ រួមទាំង​អតីត​មេបញ្ជាការ​កងទ័ព​ខ្មែរ​ក្រហម​លោកកែវ ពង្ស​និង​លោកសុខ​ភាព ​ត្រូវ​បំពាក់​ផ្កាយ​មាស​បួន​ដំណាល​គ្នា​ជាមួយ​នឹង​អនុរដ្ឋ​លេខាធិការ​ចំនួន​ប្រាំ​ពីរ​រូប​ផ្សេង​ទៀត។ ក្រៅ​ពីនោះ​មាន​អគ្គមេបញ្ជាការរង​ចំនួន​ប្រាំពីររូប​ដូចជា​លោក​ដុំ ហាក់​ ដែល​ធ្លាប់​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ​លោកគៀង សាវុធ ​លោកអ៊ុង សំខាន់​និង​លោកឧត្តម​សេនីយ៍​ឈិន ចាន់ពណ៌។​

​បន្ថែមពី​នោះ​មាន​អគ្គលេខា​ធិការ​និង​អគ្គ​លេខាធិការ​រង​ក្រសួង​ការពារជាតិ ​អគ្គនាយក​នៃ​នាយក​ដ្ឋាន​ផ្សេងៗ។​ដោយឡែក​មេបញ្ជាការ​កង​ទ័ព​ជើង​ទឹក​លោកទៀ វិញ ​ដែលត្រូវជា​ប្អូន​ប្រុស​បង្កើត​របស់​លោក​ទៀ បាញ់ ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិ​ក៏ត្រូវ​ដំឡើងឋានៈ​ពី​ឧត្តមនាវី​ផ្កាយ​បី​ទៅ​ជា​ឧត្តម​នាវី​ផ្កាយ​បួន​ជាមួយ​នឹងមេបញ្ជាការ​កងទ័ព​ជើង​អាកាស​លោក​សឹង សំណាង​ផងដែរ។

គេ​សង្កេត​ឃើញ​ការ​ដំឡើងឋានន្តរសក្តិ​ជា​ឧត្តមសេនីយ៍ក្នុង​កង​កម្លាំង​ប្រដាប់​អាវុធ​ជា​ពិសេស​ក្នុង​ជួរ​យោធា​បានកើត​ឡើងផុល​ផុស​ក្រោយ​ពី​ការ​ប៉ះ​ទង្គិច​ដោយ​ប្រដាប់​អាវុធ​រវាង​កង​ទ័ព​កម្ពុជា​និង​កង​ទ័ព​ថៃ​ដែល​បាន​ចូល​លុកលុយ​នៅ​តំបន់​ព្រំដែន​ក្បែរប្រាសាទ​ព្រះវិហាររបស់​កម្ពុជា។

​ក៏​ប៉ុន្តែ​ការដំឡើងឋានៈ​ជា​ឧត្តមសេនីយ៍​ផ្កាយ​បួន​បាន​កើត​ឡើងបន្ទាប់​ពី​កង​កម្លាំង​ប្រដាប់​អាវុធត្រូវ​គេ​អះអាង​ថា​បាន​បាញ់​បង្រ្កាប​ក្រុម​បាតុករ​ដែល​ជាជន​ស៊ីវិល​ក្នុង​អំឡុង​ពេល​ចុង​ក្រោយ​នេះ។

មនុស្ស​ចំនួន​ប្រាំមួយ​ទៅ​ប្រាំពីរ​នាក់បាន​ស្លាប់​ក្នុង​ការ​បង្រ្កាប​បាតុកម្ម​ក្រោយ​ពី​ការ​បោះឆ្នោត​ខែ​កក្កដា​ឆ្នាំ​២០១៣។

យោង​តាម​ឯកសារ​បរទេស​ ឧត្តមសេនីយ៍​កង​ប្រដាប់​អាវុធ​កម្ពុជា​មាន​ចំនួន​រាប់​ពាន់​នាក់។​ប៉ុន្តែ​ឯកសារ​ខ្លះ​បញ្ជាក់​ថា​ឧត្តម​សេនីយ៍​ទាំង​នោះ​មាន​ចំនួន​ច្រើន​ជាង​២.២០០​នាក់​ដោយ​រាប់​ទាំង​ឧត្តម​សេនីយ៍​ផ្កាយ​ប្រាំ​ដែល​ឧត្តម​សេនីយ៍​ផ្កាយ​ប្រាំ​នេះមាន​លោក​ហេង ​សំរិន ​ប្រធាន​រដ្ឋ​សភា ​លោក​ជា ស៊ីម ​ប្រធាន​ព្រឹទ្ធ​សភា​និង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។​ខណៈ​ដែល​កងទ័ព​កម្ពុជា​មាន​ប្រមាណ​ជាង​១២​ម៉ឺន​នាក់​និង​ចំនួន​ប្រជា​ពលរដ្ឋ​កម្ពុជា​ជាង​១៤​លាន​នាក់។
​ដោយឡែក​នៅ​សហ​រដ្ឋ​អាមេរិក​មាន​ឧត្តម​សេនីយ៍​មាន​ចំនួនតិច​ជាង១​៥០០​នាក់​តែ​ប៉ុណ្ណោះ​សម្រាប់​កង​កម្លាំង​ប្រដាប់​អាវុធ​ចំនួន​ជាង​១,៤​លាន​នាក់​ ​និង​សម្រាប់​ប្រជា​ពល​រដ្ឋអាមេរិក​ជាង​៣១៥​លាន​នាក់។

លោក​បណ្ឌិត​ហង្ស ​ពុទ្ធា ​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​មួយ​ឈ្មោះ​ថា​និកហ្វិក​មាន​ប្រសាសន៍​ថាការ​លើកទឹក​ចិត្ត​ផ្នែក​កង​កម្លាំង​ប្រដាប់​អាវុធ​បង្ហាញ​ថា​ប្រទេស​កម្ពុជា​មិន​ទាន់​មាន​ស្ថិរ​ភាព​នៅឡើយ។

«បើ​ធៀប​ទៅ​នឹង​ប្រទេស​ខាង​ក្រៅ​ឧត្តម​សេនីយ៍​នៅ​កម្ពុជា​ហាក់​ដូច​ជា​មាន​ចំនួន​លើស​លុប​ពេក​ហើយ។​មួយវិញ​ទៀត​ក៏​បង្ហាញ​ពី​និរន្ត​ភាព​របស់​ប្រទេស​ដែរ​ប្រសិន​បើ​មាន​ឧត្តមសេនីយ៍​ច្រើន​ មាន​កងទ័ព​ច្រើន​ធ្វើ​សកម្មភាព​គឺ​មាន​ន័យ​ថា​ប្រទេស​នោះ​មិន​ទាន់​មាន​ស្ថិរភាព​នៅ​ឡើយ​ទេ»។

​សម្រាប់​លោកយ៉ែម បុញ្ញឫទ្ធិ​ តំណាង​រាស្ដ្រ​និង​ជា​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​វិញការ​ដំឡើងឋានៈ​ជា​មេ​បញ្ជាការ​យោធា​ច្រើន​ហួស​នឹង​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រសិទ្ធភាព​របស់​កង​កម្លាំង​ប្រដាប់​អាវុធ។

«មាន​នាយ​ទាហាន​ដ៏​ច្រើន​ហើយ​ចំណែក​ឯ​កូន​ទាហាន​មាន​ចំនួន​តិចតួច​គឺ​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ការងារ​ក្នុង​ករណី​ដែល​ប្រទេស​យើង​មាន​ចម្បាំង​ឬ​ប្រទេស​យើង​មាន​បញ្ហា​អ្វី​មួយ»។

​ទោះ​ជា​មាន​ការ​បក​ស្រាយ​បែប​នេះ ​លោកឧត្តមសេនីយ៍​ទៀ បាញ់ ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិបាន​ថ្លែង​នៅ​ក្នុង​ពិធី​បំពាក់​ឋានន្តរសក្តិនាយ​ឧត្តមសេនីយ៍ ​ផ្កាយ​មាស​បួន​ដល់​មន្ត្រី​យោធា​ទាំង​២៩​រូប​កាល​ពី​ពីរ​សប្តាហ៍​មុនដោយ​ច្រាន​ចោល​ការរិះ​គន់​អំពី​អ្វី​ដែល​គេធ្លាប់​ឮ​កន្លងមក​ថា​មាន​អតិផរណា​ថា្នក់​ឧត្តម​សេនីយ៍​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​កម្ពុជា។

លោកទៀ​ បាញ់​ បាន​លើក​ឡើងថា​គេ​មិន​អាច​ប្រៀប​ធៀប​ចំនួន​ឧត្តមសេនីយ៍​យោធា​កម្ពុជា​ជាមួយ​សហរដ្ឋ​អាមេរិក​នោះ​ទេ។ ​លោក​ថា ​ទីនេះ«​គឺ​ប្រទេសកម្ពុជា»។

«ថ្មី​បំផុត​នេះ​បាន​ប្រៀប​ធៀប​សហរដ្ឋ​អាមេរិក​ថា​មិន​មាន​ឧត្តមសេនីយ៍​ស្មើ​ពាក់​កណ្តាល​នឹង​ឧត្តម​សេនីយ៍​កម្ពុជា​ផង។​នោះ​គឺ​សហរដ្ឋ​អាមេរិក។​វា​មិន​មែន​កម្ពុជា។​ឈ្មោះ​ក៏​ខុស​គ្នា​អ្វីៗ​ក៏​ខុស​គ្នា​ហើយ​នេះ​ក៏​យើង​ឃើញ​ថា​សមរម្យ​ដែរ។ ​នៅ​តែ​មោទនភាព​សម្រាប់​ជាតិ​យើង​តែ​យើង​ឃើញ​ថា​(ឧត្តម​សេនីយ៍)​របស់​យើង​ល្មម។​ធ្វើអីយើង។​វាត្រូវ​តែអញ្ចឹង។​នេះ​គឺ​កម្ពុជា»។

ប្រទេស​កម្ពុជា​ដែល​ឆ្លង​កាត់​សង្គ្រាម​បែប​ទ័ព​ព្រៃ​ផង​និង​ទ័ព​រដ្ឋា​ភិបាល​ផងតម្រូវ​ឲ្យ​ទទួល​យក​ការ​ហ្វឹក​ហាត់​កង​ទ័ព​របស់​ខ្លួន​ឲ្យ​ទៅ​ជា​កង​ទ័ព​អាជីព​មួយ​ពិត​ប្រាកដ។

​ការ​រៀប​ចំ​រចនា​សម្ព័ន្ធ​យោធា​មិន​សម​ស្រប​នឹង​នាំ​ឲ្យ​ការ​ចំណាយ​កាន់​តែ​ខ្ពស់សម្រាប់​ប្រទេស​ក្រី​ក្រ​នេះ​ហេតុ​ដូច្នេះ​ហើយ​បាន​ជាសហគមន៍​អន្តរជាតិ​បាន​ផ្តល់​យោបល់​ដល់​កម្ពុជា​ឲ្យ​កែ​សម្រួល​កង​ទ័ព​របស់​ខ្លួននៅ​ឆ្នាំ​១៩៩៨​ជា​ពិសេស​ទាក់ទង​នឹង​អតិផរណា​នៃ​ឋានន្តរសក្តិក្រោយ​ពី​មាន​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​អតីត​កងទ័ព​តស៊ូ​និង​កងទ័ព​រដ្ឋា​ភិបាល។

​យោង​តាម​ឯកសារ​នៃ​គណៈកម្មា​ធិការ​និតិសម្បទា​និង​អភិវឌ្ឍន៍​កម្ពុជា(Cambodian Rehabilitation and Development Board)​និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(CDC)​ក្នុង​កិច្ច​ប្រជុំ​ជា​មួយ​ប្រទេស​ផ្តល់​ជំនួយ​កាល​ពី​ឆ្នាំ​២០០២​ ប្រទេស​កម្ពុជាមាន​គម្រោង​កាត់​រំសាយ​កង​ទ័ព​ចំនួន​៥៥.០០០​នាក់​ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ​គឺ​ពី​ឆ្នាំ១៩៩៨​ដល់​ឆ្នាំ​២០០៣ ​ក្រោម​ជំនួយ​របស់​ធនាគារ​ពិភព​លោក។

ប៉ុន្តែ​ដោយសារ​អំពើ​ពុក​រលួយ​ការ​កាត់​រំសាយ​កងទ័ព​បាន​បញ្ឈប់​នៅ​កណ្តាល​ទី។​មាន​តែ​កងទ័ព​ចំនួន​១៥.០០០​នាក់ប៉ុណ្ណោះ​បានវិល​ត្រឡប់​ទៅ​កាន់​ជីវភាព​ស៊ីវិល​វិញ។

ប្រទេស​កម្ពុជា​បាន​ចំណាយ​លើ​វិស័យ​យោធា​កាល​ពី​ឆ្នាំ​២០១១​ចំនួន​១៩១​លាន​ដុល្លារ​អាមេរិក។ប៉ុន្តែការ​ចំណាយ​នេះ​បាន​កើន​ដល់ប្រមាណ​៥០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ​ឬ​ស្មើ​នឹង​ប្រហាក់​ប្រហែល​៣ភាគ​រយ​នៃ​ផលិត​ផល​ដុល​សរុប។

ឯកសារ​បរទេស​បង្ហាញ​ថា​កងទ័ព​កម្ពុជា​អន់ខ្សោយ ​មាន​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ចាស់ៗ​និង​បច្ចេកវិទ្យា​មិនសូវ​ជឿនលឿន។​បន្ថែម​ពីនោះ​ទៀត​មាន​ឧត្តមសេនីយ៍​យោធា​ជាច្រើន​លើស​លុប​ទៀត​ផង។

ការ​ចំណាយ​នេះប្រហាក់​ប្រហែល​នឹង​ជាង៣០​ដង​ទាប​ជាង​ការ​ចំណាយ​ផ្នែក​យោធា​របស់​ប្រទេស​ថៃ​ដែល​ជា​ប្រទេស​គូ​ជម្លោះ​របស់​កម្ពុជា​ជុំវិញ​បញ្ហា​ប្រាសាទ​ព្រះវិហារ​និង​បញ្ហា​ព្រំ​ដែន។

ការសិក្សា​មួយ​របស់មូលនិធិ​សិក្សា​សង្គម​នយោបាយ​FASAPO ​ដែល​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង​ឲ្យ​ដឹង​ថា ​ប្រទេស​វៀតណាម ​និង​កម្ពុជា​ធ្លាប់​មាន​កិច្ច​ព្រម​ព្រៀង​នឹង​គ្នា​ហើយ​ក្រោយ​ពី​ឆ្នាំ​ ១៩៨៩​មាន​ជំនាញ​ការ​កងទ័ព​វៀត​ណាម​ចំនួន​១.១៩៩​នាក់​បាន​ជួយ​កង​ទ័ព​កម្ពុជា។

លោកបណ្ឌិត​ឡៅ ម៉ុង​ហៃ ​អ្នកវិភាគ​ឯករាជ្យ​មាន​ប្រសាសន៍​ថា​ការលើក​ដំឡើង​បុណ្យ​សក្តិផ្នែក​កង​ទ័ពមាន​លំនាំ​ដូច​ប្រទេស​វៀតណាម។

​លោក​បញ្ជាក់​ថា​ការ​លើ​ក​ទឹកចិត្ត​នេះ​ដើម្បី​ភាព​ស្មោះ​ស្ម័គ្រដល់​បក្ស​កុម្មុយនិស្ត។​

ក៏ប៉ុន្តែ​លោក​ទៀ បាញ់​ រដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិ​កម្ពុជា​អះអាងថា​ការ​ដំឡើងបុណ្យ​សក្តិជា​នាយឧត្តម​សេនីយ៍​ផ្កាយ​បួនគឺ​ដោយសារ​គុណ​សម្បត្តិ​ការ​ងារ​របស់​មន្ត្រី​ទាំង​នោះ​នា​ពេល​កន្លងមក។

«វាត្រូវ​តែ​ទទួល​ស្គាល់​អំពី​កិច្ច​ការ​របស់​ខ្លួន​ក្នុង​រយៈ​ពេល​នៃ​ការ​រួម​ចំណែក​ការងារ​របស់​ជាតិ​មាតុ​ភូមិ​ជា​ពិសេស​ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​នេះ»។

​ មូលនិធិ​សិក្សា​សង្គម​នយោបាយ​FASAPO​បានរៀបរាប់​ថា​កង​ប្រដាប់​អាវុធត្រូវ​គេ​ចង្អុល​ថា​បាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​ឃាតកម្មជា​បន្ត​បន្ទាប់។​ជាក់​ស្តែងមានជន​ស៊ីវិល​ស្លាប់​យ៉ាង​តិច​២៦៣​នាក់​ចន្លោះ​ពីខែមករា ​ឆ្នាំ​១៩៩៧​ដល់​តុលា​ឆ្នាំ ១៩៩៨ ​ដោយ​សារ​ភា្នក់​ងារ​របស់​រដ្ឋា​ភិបាលដែល​ពាក់​កណ្តាលនៃ​ភ្នាក់​ងារទាំង​នោះ​គឺជា​យោធា។​

ផ្អែក​តាមរបាយការណ៍​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​ចន្លោះពី​ខែ​មករា​ឆ្នាំ​១៩៩៩​ដល់​ខែ​ធ្នូ​ឆ្នាំ​២០០១មាន​ករណី​ឃាតកម្ម​ចំនួន​១៣០បាន​កើត​ឡើង​ហើយ​កងយោធា​មាន​ការ​ជាប់ពាក់ព័ន្ធ​ចំនួន​៤៦​ករណី​ក្នុង​ឃាតកម្ម​នេះ។ កង​រាជ​អាវុធហត្ថ​ជាប់​ពាក់​ព័ន្ធ១៩​ករណី​និង​កង​ប៉ូលិស​ពាក់​ព័ន្ធ​២៩​ករណី៕



អត្ថបទ​​​ព័ត៌មាន​​​ទាក់ទង


What Next?

Recent Articles

11 Responses to "ការដំឡើង​ផ្កាយ​ច្រើន​ដល់​យោធា​រងការរិះគន់"

  1. ង្វៀង ធីទ័រ says:

    បន្តិចទៀត ហុ៊ន សែន ពាក់លោកខែហើយ គឺបំបែកឋកទគ្គកម្មពិភពលោក ដែលមិនទាន់មានប្រទេសណាមានដូចទេ…!

  2. victory says:

    គេនិយាយត្រូវផ្កាយច្រើនពេកគ្មានតំលៃអ្វីទេព្រោះប្រាក់ខែតិចឧត្តមសេនីយ៏ខ្លះជិះម៉ូតូកញ្ចាស់
    ខ្លះម៉ូតូឌុបខ្លះជួលផ្ទះគេនៅខ្លះដើរធ្វើការឲ្យឈ្មួញដើម្បីបានកំរៃថែម។ល។តែបើឧត្តមសេនីយ
    មានទព័កាន់ដឹងតែពីលួចរបបកូនទាហានកាត់លុយទាហានលួចកាប់ឈើឬរកស៊ីរត់ពន្ធឬក៏
    ដើរទៅចាប់យកដីគេមកធ្វើកម្មសិទ្ធិដើម្បីលក់។ល។បើឧត្តមសេនីយ៏នៅកៀកកើយជាមួយ
    នាយករដ្ឋមន្រ្តីអាហ្នឹងមិនបាច់និយាយទេស្អីក៏គេមានដែរ។

  3. Banh Bev says:

    ពួកគាត់ខមច្បាំងរំដោះយើង!!!គួរបានពាក់ផ្កាយ ៤ ទៅ ៧ ម្នាក់ៗទើបសមនឹងអ្វីដែងពួកគាត់ខំលះបង់!!!

  4. Banh Bev says:

    ពួកគាត់ខមច្បាំងរំដោះយើង!!!គួរបានពាក់ផ្កាយ ៤ ទៅ ៧ ម្នាក់ៗទើបសមនឹងអ្វីដែងពួកគាត់ខំលះបង់!!!អាចអោយ ឧត្ដមសេនិយម្នាក់កាន់ជាមេក្រុមក៏បាន!!!

  5. Banh Bev says:

    ពួកគាត់ខំច្បាំងរំដោះយើង!!!គួរបានពាក់ផ្កាយ ៤ ទៅ ៧ ម្នាក់ៗទើបសមនឹងអ្វីដែងពួកគាត់ខំលះបង់!!!អាចអោយ ឧត្ដមសេនិយម្នាក់កាន់ជាមេក្រុមក៏បាន!!!

  6. Rayuth says:

    My beloved Cambodians! Please do not so grumble about this promotion. Everyone should have understood about the culture of promotion of the government officials and armed force officials under the Hun Sen-led government. This promotion system is questionable. This practice has taken root for decades. Cambodia is plentiful of generals (ministry of interior and ministry of the national defense). There are over 2,000 generals – brigadier general, major general, lieutenant general, four star-general, etc. while the Cambodian population is about 15 million and this country is still a developing country. It looks that this country has been/is facing two issues: First, the market inflation remains unsettled and it has been/is affecting the living condition of the people. Second, the prevailing inflation of generals of the army and police (in the country). In Cambodia, you can see lots of generals.
    Some generals used money to buy rank and used power, influence, position as an effective tool to make illegal business to make profit or to defense their own interests or to defense their group’s interests and some generals used their ranks and influence to intimidate or threaten people or grab land from villagers while some other generals have no bureau/office to sit to work. And some other generals involved in illegal drug-trafficking and other unlawful businesses. There are kinds of generals. You can look to countries in Asia and other countries – Vietnam, Thailand, Malaysia, Indonesia, USA, etc. How many generals do they have?
    My beloved Cambodians! Here is Cambodia, the kingdom of wonder or kingdom of question. This country is likely a champion in the increased generals while the effectiveness of performance and law enforcement are poor. We agree that promotion is an incentive to get staff/employees to work hard for the country and the people. But, the promotion has to be accompanied by the specific criteria based on qualification and merits achieved while performing the given tasks and duties, not based on political and wealthy affiliation. Also, the promotion system should be in place and ought to be defined appropriately to suit with the current population and GDP or economic growth.
    In addition, the living condition of ordinary, low-rank and medium rank officials ought to be considered while the market inflation stays unsolved. Also, the government ought to think about how to increase the effectiveness of work, sense of responsibility, and morality of the government officials and armed forces from top to bottom, rather than increasing the number of generals. Anyway, promotion should be done for the best employees/civil servant or officials based on qualification, merit, decency, morality, etc.
    Will Cambodia have inflation in the army and police generals? How could this inflation be prevented or settled? When could the promoted generals be reviewed and reform?

  7. ប្រជាពលរដ្ឋ says:

    ទាហាន មានឋានះ ធំ មិនប្រាកដ្ ថា គាត់ បំរើ អ្នកបំផ្លាញជាតិ នោះ ទេ !

    ( មនុស្សមាន សតិបញ្ញា ចេះគឹត ពិចារណារ , មិនមែនជាសត្វ ឆ្កែ ទេ ! )

  8. សែនសែន says:

    លោក​ទៀ បាញ់​ រដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិ​កម្ពុជា​អះអាងថា​ការ​ដំឡើងបុណ្យ​សក្តិជា​នាយឧត្តម​សេនីយ៍​ផ្កាយ​បួនគឺ​ដោយសារ​គុណ​សម្បត្តិ​ការ​ងារ​របស់​មន្ត្រី​ទាំង​នោះ​នា​ពេល​កន្លងមក។
    ______________________________________________________________
    គុណសម្បត្តិខាងការពារមេចោរពុករលួយ ហ៊ុន សែន ដណ្ដើមអំណាច បំផ្លាញព្រៃឈើ និងទ្រព្យសម្បត្តិធន់ធានធម្មជាតិរបស់ជាតិខ្មែរ ។

  9. Anonymous says:

    Black star is meant Corruption.
    More Black stars more Corruption in Cambodia if Wonder.

  10. អាឡេវ says:

    ខ្ញុំឃើញផ្កាយ១ម្នាក់ដើរឡេសខេសក្នុងហាងកាត់ដេរមួយទល់មុខហាងឡាក់គី។ លោកផ្កាយ១តឺនុយយោធានោះធ្វើឡេមឡើម
    ដើរចុះដើរឡើងក្នុងហាងដោយគ្មានរណាសួរនាំ១ម៉ាត់សោះ នេះបង្ហាញអោយឃើញថាផ្កាយជំនាន់តេជោវាអត់ន័យ ស្ូម្បីតែឆ្កែ
    ក៍វាខ្ជឹលនឹងព្រុះផង។

  11. ^-^ says:

    ផ្កាយក្រពើ, ផ្កាយចោរហារយ , ផ្កាយគ្មានពន្លឺគឺផ្កាយអាចម៍ជន្លេន ផ្កាយយាមកន្លែងការ៉ាអូខេ ផ្កាយយាមផ្ទះបន…………