ក្រសួង​យុត្តិធម៌ បង្កើត​ក្រុមការងារ ធ្វើ​បច្ចុប្បន្នភាព​គេហទំព័រ​​

ដោយ៖​ ជន ស្រីណុច​
ថ្ងៃសៅរ៍ ទី1 ខែមិនា ឆ្នាំ2014
http://vodhotnews.com

​ក្រសួង​យុត្តិធម៌ សម្រេច​បង្កើត​ក្រុមការងារ គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មាន ដើម្បី​បញ្ចូល​ព័ត៌មាន ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន និង​រាយការណ៍​ពី​សកម្មភាព​នានា​របស់​ថ្នាក់ដឹកនាំ​ក្រសួង ទៅ​ដល់​សាធារណជន​។​

​សេចក្តីសម្រេច​របស់​ក្រសួង​យុត្តិធម៌ ចុះហត្ថលេខា​ដោយ លោក អង្គ វង្សវឌ្ឍានា ចុះ​ថ្ងៃ​ទី ២៧​ខែ​កុម្ភៈនេះ​ ​ឲ្យដឹងថា ក្រសួង​បាន​សម្រេច​បង្កើត​ក្រុមការងារ​គ្រប់គ្រង​ប្រ​ព័ត៌មាន ដែល​គ្រប់គ្រង​ដោយ​លោក គីម សន្តិភាព ជា​ប្រធាន និង អនុប្រធាន លោក ជិន ម៉ា​លីន។

សេចក្តីសម្រេច​បន្តថា ក្រុម​ការងារ​គ្រប់គ្រង​នេះ មាន​តួនាទី និង​ភារកិច្ច​ រួមមាន គ្រប់គ្រង​គេហទំព័រ និង​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម របស់​ក្រសួង បញ្ចូល​ព័ត៌មាន និង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​នៅ​ក្នុង​គេហទំព័រ និង​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម ទទួល​របាយការណ៍​ស​កម្ម​ភាព​នានា​របស់​ថ្នាក់ដឹកនាំ​ក្រសួង និង​សកម្មភាព​របស់​អង្គភាព​ចំណុះ​ក្រសួង​ទាំងអស់ សម្រាប់​ធ្វើ​ការផ្សព្វផ្សាយ ឬ​បណ្តាញ​ទំនាក់ទំនង​សង្គម ទាំងអស់ ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​នានា​ទាក់ទង និង​ក្រសួង សាលាជម្រះក្តី ឬ​បុគ្គល​ដែល​បំរើ​ការងារ​ក្នុង​ក្រសួងជាដើម។​

​កាលពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ​រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់ ជួន​ណារ៉ុន សម្រេច​បង្កើត​ក្រុម​ការងារ ​ដឹកនាំ​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​លើ​គេហទំព័រ​ក្រសួង ដើម្បី​ជា​ការផ្តល់​ព័ត៌មាន និង​របាយការណ៍​ផ្សេង​ដល់​សាធារណជន ដែល​ស្ថិតនៅក្រោម​អនុគណៈកម្មការ​ប្រមូល​ព័ត៌មាន​នៃ​សេចក្តីសម្រេច​របស់​ក្រសួង កាលពី​ថ្ងៃ​ទី​០៣​ខែ​មករា ស្តីពី​ការបង្កើត​គណៈកម្មការ​តាមដាន ប្រមូល​ព័ត៌មាន និង​ដោះស្រាយ​បញ្ហា​អសកម្ម​ក្នុង​វិស័យ​អប់រំ​។​

​កន្លងមក​មាន​ការរិះគន់​ពី​សាធារណៈជន​ថា ស្ថាប័ន​រដ្ឋ​មិន​សូវ​បើកទូលាយ​ព័ត៌មាន​ជុំវិញ​ដំណើរការ​ ការងារ​ជាហេតុ​នាំឲ្យ​មាន​អំពើ​ពុក​រលួ​យ នាំឲ្យ​ការបំពេញ​ការងារ​មិន​មាន​ប្រសិ​ទ្ធិភាព​។​

​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ បាន​រកឃើញថា ស្ថាប័ន​សាធារណៈ​តិចតួច ដែល​បាន​បិទ​ផ្សាយ​តម្លៃ​សេវា​សាធារណៈ​៕

សរសេរមកកាន់កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com


What Next?

Recent Articles

One Response to "ក្រសួង​យុត្តិធម៌ បង្កើត​ក្រុមការងារ ធ្វើ​បច្ចុប្បន្នភាព​គេហទំព័រ​​"

  1. ង្វៀង ធីទ័រ says:

    បើកទំព័រពត៍មានស្អី បុ៉ន្មានរយដងទៀត ក៏វាមិនខ្មេះដែរ បើមានមនុស្សដដែលៗ ដឹកនាំដដែលៗពីលើដល់ក្រោមនោះ វាមិនខ្មោចទេ…!