បទ​វិភាគ៖ តើ​ពេល​ណា​តុលាការ​កម្ពុជា​អាច​មាន​លទ្ធភាព​កាត់​ទោស​មន្ត្រី​ដូច​អ៊ុយក្រែន?

ដោយ តាំង សារ៉ាដា
2014-02-28
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

តុលាការក្រុង ៦១០
អ្នក​បឹងកក់ ព្រះសង្ឃ និង​កម្មករ នាំ​គ្នា​យក​លុយ​ដុល្លារ​ថត​ចម្លង​ទៅ​បិទ​នឹង​ស្លាក​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។ RFA/Ouk Savborey

អំពើ​និទ្ទណ្ឌភាព​មិន​អាច​ខាត់​ជម្រះ​ដោយ​គ្មាន​ការ​ដាក់​ទោស​ទណ្ឌ​ពី​តុលាការ​បាន​ទេ ក្នុង​ប្រទេស​ដែល​គោរព​ប្រព័ន្ធ​តុលាការ​ឯករាជ្យ ទោះ​អ្នក​ប្រព្រឹត្តិ​ជា​ប្រធានាធិបតី នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឬ​មេ​បញ្ជាការ​យោធា​ក៏ដោយ។ ជាក់ស្តែង ក្នុង​ពេល​ថ្មីៗ​នេះ តុលាការ​នៃ​ប្រទេស​អ៊ុយក្រែន (Ukraine) បាន​ចេញ​ដីកា​តាម​ចាប់​ប្រធានាធិបតី​របស់​ខ្លួន ដែល​រង​ការ​ចោទ​ប្រកាន់​ពី​បទ​សម្លាប់​ក្រុម​បាតុករ​ជាច្រើន កាល​ពី​ខែ​ពាក់​កណ្ដាល​ខែ​មករា ឆ្នាំ​២០១៤។

ចុះ​ចំណែក​បរិបទ​ប្រទេស​កម្ពុជា វិញ តើ​តុលាការ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​អ្នក​បញ្ជា​ឲ្យ​បាញ់​សម្លាប់​ក្រុម​កម្មករ​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់ កាល​ពី​ចុង​ខែ​មករា ឆ្នាំ​២០១៤ នោះ​ដែរ​ហើយ​ឬ​នៅ?

ករណី​រត់​ចោល​ស្រុក​គេច​ពី​គុក​របស់​មេ​ដឹក​នាំ​ផ្តាច់​ការ​លើ​ពិភពលោក បាន​កើត​ឡើង​ទៀត​ហើយ។ ពេល​នេះ គឺ​ជា​មេ​ដឹក​នាំ​នៃ​ប្រទេស​ដែល​នៅ​កៀក​ក្លៀក​អតីត​ប្រទេស​មហា​អំណាច​កុម្មុយនីស្ត​តែ​ម្តង នោះ​គឺ​ប្រធានាធិបតី​នៃ​ប្រទេស​អ៊ុយក្រែន លោក វ៉ិចត័រ យ៉ានុកូវ៉ិច (Viktor Yanukovych)។

លោក វ៉ិចត័រ យ៉ានុកូវ៉ិច ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​បញ្ជា​ឲ្យ​មាន​ការ​បាញ់​ក្រុម​បាតុករ​ជាង ២០​នាក់ ហើយ​ជាង ២០០​នាក់​ផ្សេង​ទៀត​របួស។

ពលរដ្ឋ​អ៊ុយក្រែន កាល​ពី​ពាក់​កណ្ដាល​ខែ​មករា បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​បដិសេធ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​សហគមន៍​អឺរ៉ុប ដោយសារ​ទទួល​សំណូក​ចំនួន ១៥​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ពី​ប្រទេស​រុស្ស៊ី។

អ៊ុយក្រែន ធ្លាប់​ជា​ប្រទេស​មួយ​ស្ថិត​ក្នុង​ចំណុះ​របស់​សហភាព​សូវៀត ដែល​គ្រប់គ្រង​ដោយ​របប​កុម្មុយនីស្ត។ ប្រទេស​មួយ​នេះ​បាន​ទទួល​ឯករាជ្យ​ពី​សហភាព​សូវៀត នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​១៩៩១ ហើយ​ចាប់​ផ្ដើម​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស ដែល​ធ្វើ​ឲ្យ​អំណាច​ទាំង​បី រួម​មាន​អំណាច​រដ្ឋាភិបាល អំណាច​រដ្ឋសភា និង​អំណាច​តុលាការ ស្ថិត​នៅ​ដាច់​ពី​គ្នា។

ប្រព័ន្ធ​តុលាការ​ក្នុង​ប្រទេស​អ៊ុយក្រែន ធ្លាប់​មាន​រូបភាព​ដូច​គ្នា​ទៅ​នឹង​ប្រព័ន្ធ​តុលាការ​នៅ​ប្រទេស​កម្ពុជា ដែល​រង​សម្ពាធ​ធ្ងន់ធ្ងរ​ដោយ​ក្រុម​អ្នក​នយោបាយ អ្នក​មាន​អំណាច និង​អ្នក​ជំនួញ​ធំៗ។

នៅ​ឆ្នាំ​២០១០ អ៊ុយក្រែន បាន​ចាប់​ផ្ដើម​បោះ​ពួយ​ខ្លាំង​ឆ្ពោះ​ទៅ​រក​ការ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ឲ្យ​មាន​ភាព​ឯករាជ្យ ដើម្បី​ស្វែង​រក​យុត្តិធម៌​ពិត​ប្រាកដ​ជូន​សង្គម និង​ធានា​សិទ្ធិ​សេរីភាព​ពេញ​លេញ​ជូន​ពលរដ្ឋ​រួច​មក ពេល​នោះ​ឥទ្ធិពល​របស់​រដ្ឋាភិបាល អ្នក​នយោបាយ និង​អ្នក​ជំនួញ ហាក់​លែង​អាច​ហក់​រំលង​របង​អំណាច​ច្បាប់​ដូច​មុនៗ​ទៀត​ហើយ។

រហូត​មក​ទល់​ពេល​នេះ តុលាការ​នៃ​ប្រទេស​អ៊ុយក្រែន ត្រូវ​បាន​ពលរដ្ឋ​របស់​ខ្លួន​ចាត់​ទុក​ថា ជា​តុលាការ​ដែល​មាន​ភាព​ឯកភាព និង​ឥត​លម្អៀង ហើយ​ជា​ស្ថាប័ន​មួយ​ដែល​ផ្តល់​នូវ​ក្តី​សង្ឃឹម និង​ផ្តល់​ការ​ជឿជាក់​ខ្ពស់​ធំ​បំផុត​សម្រាប់​មហា​ជន។ លើស​ពី​នេះ​ទៅ​ទៀត តុលាការ​នៃ​ប្រទេស​អ៊ុយក្រែន បាន​កាត់​ក្តី​មន្ត្រី​រដ្ឋាភិបាល​កំពូលៗ​ជាច្រើន​សឹង​រាប់​មិន​អស់​ទៅ​ហើយ រួម​ទាំង​ប្រធានាធិបតី លោក Victor Yanukovych កាល​ពី​ពេល​ថ្មីៗ​នេះ​ថែម​ទៀត។

ចុះ​ចំណែក​ប្រព័ន្ធ​តុលាការ​នៅ​ប្រទេស​កម្ពុជា វិញ​យ៉ាង​ម៉េច​ដែរ?

បើ​និយាយ​ពី​ប្រព័ន្ធ​តុលាការ​កម្ពុជា វិញ ភាព​មិន​ប្រក្រតី​មាន​ច្រើន​ណាស់ សេចក្តី​រាយការណ៍​ខ្លី​មួយ​នេះ​និយាយ​មិន​អស់​ទេ ប៉ុន្តែ​សូម​លើក​ខ្លះៗ​ទៅ​ចុះ។ សម្រាប់​កម្ពុជា ពាក្យ​ថា​ប្រព័ន្ធ​តុលាការ​ឯករាជ្យ និង​ឥត​លម្អៀង គ្រាន់​តែ​ជា​ការ​ផាត់​ពណ៌​ឲ្យ​ល្អ​មើល​ប៉ុណ្ណោះ។ មនុស្ស​ជាច្រើន​ដឹង​សឹង​គ្រប់ៗ​គ្នា​ទៅ​ហើយ​ថា មន្ត្រី​តុលាការ​ភាគ​ច្រើន​តាំង​ពី​សាលា​ដំបូង រហូត​ដល់​សាលា​កំពូល សុទ្ធ​សឹង​តែ​ជា​សមាជិក​របស់​បក្ស​កាន់​អំណាច សុទ្ធ​សឹង​តែ​បង់​លុយ​ចូល​បក្ស ដើម្បី​ការពារ​អំណាច និង​តួនាទី។

បើ​និយាយ​អំពី លោក ជីវ កេង វិញ លោក​មាន​តួនាទី​ជា​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​ផង ជា​ចៅក្រម​ផង ជា​ទីប្រឹក្សា​ផ្ទាល់​របស់​រដ្ឋាភិបាល​ផង និង​ថែម​ជា​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា ផង។ នេះ​មិន​ទាន់​និយាយ​អំពី លោក ឌិត មុន្ទី ប្រធាន​តុលាការ​កំពូល​ទេ។ លោក ឌិត មុន្ទី លោក​ក៏​មាន​តួនាទី​មិន​ចាញ់ លោក ជីវ កេង ប៉ុន្មាន​ដែរ លោក​មិន​មែន​ត្រឹម​តែ​ជា​សមាជិក​ធម្មតា​នៃ​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ​ទេ តែ​លោក​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​ប្រជាជន​កម្ពុជា ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ចៅក្រម​ថែម​ទៀត។

ដូច្នេះ ប្រសិន​បើ​មេ​តុលាការ​កំពូលៗ​របស់​ប្រទេស​ជា​សមាជិក​របស់​បក្ស​កាន់​អំណាច​ទៅ​ហើយ តើ​នៅ​មាន​ការ​សង្ស័យ​អ្វី​ទៀត​ដែល​មន្ត្រី​តុលាការ​តូចតាច​ផ្សេងៗ​មិន​ចូល​ជា​សមាជិក​បក្ស ដើម្បី​បាន​យ័ន្ត​ការពារ និង​ពង្រឹង​អំណាច​របស់​ពួក​គេ​រៀងៗ​ខ្លួន​នោះ?

ក្នុង​រដូវ​ឃោសនា​បោះ​ឆ្នោត​ម្តងៗ ការងារ​ដែល​រវល់​ជាង​គេ​របស់​ចៅក្រម ព្រះរាជ​អាជ្ញា​ក្រៅ​តែ​ពី​កាត់​ក្តី​ជម្រះ​ក្តី​នោះ គឺ​ចេញ​ជួយ​ឃោសនា​បក្ស​ជួយ​ពង្រឹង​បក្ស​តាម​មូលដ្ឋាន ឬ​ជួយ​រក​លុយ​ដើម្បី​ទ្រទ្រង់​បក្ស ជាដើម។

ផ្អែក​តាម​ភស្តុតាង​ទាំង​នេះ ស្តង់ដារ​នៃ​ប្រព័ន្ធ​តុលាការ​កម្ពុជា ហាក់​ដូច​គ្នា​ទៅ​នឹង​ប្រព័ន្ធ​តុលាការ​នៃ​បណ្ដា​ប្រទេស​កុម្មុយនីស្ត​មួយ​ចំនួន ដូច​ជា ប្រទេស​ចិន វៀតណាម កូរ៉េ​ខាង​ជើង ឬ​បណ្ដា​អតីត​ប្រទេស​កុម្មុយនីស្ត​មួយ​ចំនួន ដូច​ជា​ប្រទេស​រុស្សី ហ្សេអ័រហ្សី (Georgia) អ៊ុយបេគីស្តង់ ឬ​កាហ្សាស្តង់ ជាដើម។

តុលាការ​នៃ​ប្រទេស​កុម្មុយនីស្ត រាល់​ចៅក្រម ព្រះរាជ​អាជ្ញា សុទ្ធ​សឹង​ជា​សមាជិក​របស់​បក្ស​ដែល​ធ្វើ​កិច្ចការ ដើម្បី​ផល​ប្រយោជន៍​បក្ស គោរព​នយោបាយ​របស់​បក្ស និង​ការពារ​ការ​ដឹក​នាំ​របស់​បក្ស។ ដូច្នេះ ស្ថាប័ន​តុលាការ​ជា​ស្ថាប័ន​កំពូល​មួយ​ដែល​មាន​សារសំខាន់​ជា​ទី​បំផុត​សម្រាប់​ប្រទេស។ ស្ថាប័ន​នេះ គឺ​ជន្ទល់​សម្រាប់​ការ​ដឹក​នាំ​ប្រទេស។ ប្រសិន​បើ​មេ​ដឹក​នាំ​មួយ​ចាប់​យក​តុលាការ​ជា​ចំណាប់​ខ្មាំង​បាន​ទៅ​ហើយ នោះ​ការ​ដឹក​នាំ​ប្រទេស​នឹង​ក្លាយ​ទៅ​ជា​ការ​ដឹក​នាំ​បែប​ផ្តាច់​ការ​តែ​ម្តង។ ប៉ុន្តែ ប្រសិន​បើ​មេ​ដឹក​នាំ​បែង​ចែក​ប្រព័ន្ធ​តុលាការ​ឲ្យ​នៅ​ឯករាជ្យ​បាន នោះ​ការ​ដឹក​នាំ​ប្រទេស​នឹង​មាន​សេរីភាព​ប្រកប​ដោយ​យុត្តិធម៌។

ប្រព័ន្ធ​តុលាការ​ក្រោម​គំនាប​របស់​អ្នក​មាន​អំណាច អាច​ធ្វើ​ឲ្យ​ជញ្ជីង​យុត្តិធម៌​ផ្អៀង​ញាំញី​ដោយ​អំពើ​គ្មាន​ទោសពៃរ៍ ហើយ​អ្នក​មាន​អំណាច​តែង​រួច​ផុត​ពី​បទ​ល្មើស​ដែល​ខ្លួន​ប្រព្រឹត្ត។

ចាប់​តាំង​ពី​ឆ្នាំ​១៩៩៧ មក បទ​ឧក្រិដ្ឋកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​កម្ពុជា បាន​កើត​ឡើង​មិន​ចេះ​ចប់ ចាប់​តាំង​ពី​ការ​សម្លាប់​រង្គាល​កងទ័ព​រាជា​និយម​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ដើម​ខែ​កក្កដា ការ​សម្លាប់​ជីវិត​អ្នក​កាសែត​ជាង ១០​នាក់ ការ​ធ្វើ​គត់​ព្រះសង្ឃ និង​អ្នក​សិល្បៈ​ដ៏​សន្ធឹក​ការ​បោក​គ្រាប់​បែក​មុខ​រដ្ឋសភា​សម្លាប់​មនុស្ស ១៦​នាក់ ការ​បាញ់​សម្លាប់​ក្រុម​មេ​ដឹក​នាំ​សហជីព អ្នក​ការពារ​ព្រៃ​ឈើ និង​ការ​បាញ់​សម្លាប់​កម្មករ​កាត់​ដេរ​ចំនួន ៥​នាក់ កាល​ពី​ខែ​មករា ឆ្នាំ​២០១៤។

បទ​ឧក្រិដ្ឋកម្ម​ទាំង​នេះ​សុទ្ធ​សឹង​ធ្វើ​ឡើង​ក្រៅ​ប្រព័ន្ធ​តុលាការ ផ្ទុយ​ច្បាប់​ជាតិ និង​អន្តរជាតិ។ ហើយ​រហូត​មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​មាន​ជន​ដៃ​ដល់​ទាំង​នោះ ត្រូវ​បាន​នាំ​យក​មក​កាត់​ទោស​ចំពោះ​មុខ​ច្បាប់​នោះ​ឡើយ។

ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ កម្ពុជា កាន់​តែ​មាន​ឈ្មោះ​អាក្រក់ៗ​ទៅ​ក្នុង​ពិភពលោក ខាង​ការ​សម្លាប់​មនុស្ស​ដើម្បី​ដោះស្រាយ​បញ្ហា។ អំពើ​អាក្រក់​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន បាន​ធ្វើ​អោយ​ឥស្សរជន​នយោបាយ​អន្តរជាតិ​មួយ​រូប ដែល​ធ្លាប់​តែ​ទប់​ចិត្ត​មិន​ហ៊ាន​រិះគន់ លោក ហ៊ុន សែន ជា​សាធារណៈ ទ្រាំ​លែង​បាន។

លោក ហ្គារ៉េត អេវ៉ាន (Gareth Evans) អ្នក​ការទូត​ជើង​ចាស់​អូស្ត្រាលី ម្នាក់ និង​ជា​ស្ថាបនិក​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បាន​ប្រកាស​ជា​សាធារណៈ​ថា មេ​ដឹក​នាំ​ពិភពលោក​គួរ​ឈប់​ប្រើ​សម្ដី​ការទូត​ទៀត​ក្នុង​ទំនាក់ទំនង​ជាមួយ​កម្ពុជា ហើយ​គួរ​តែ​ស៊ើប​អង្កេត​ពី​អំពើ​រំលោភ​បំពាន និង​អំពើ​ពុក​រលួយ​នានា ហើយ​ដាក់​ទណ្ឌកម្ម​លើ​មេ​ដឹក​នាំ​កម្ពុជា។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក បាន​ចេញ​ផ្សាយ​របាយការណ៍​ស្ដីពី​សិទ្ធិ​មនុស្ស​ពិភពលោក សម្រាប់​ឆ្នាំ​២០១៣ ដែល​បាន​រិះគន់​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត ការ​ជ្រៀតជ្រែក​នយោបាយ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌ ការ​គាប​សង្កត់​សិទ្ធិ​ក្នុង​ការ​ប្រមូល​ផ្តុំ និង​ការ​រំលោភ​បំពាន​លើ​អ្នក​ជាប់​ឃុំឃាំង​នៅ​កម្ពុជា ជាដើម។

របាយការណ៍​នោះ​ក៏​បាន​រិះគន់​អំពើ​ពុក​រលួយ ដែល​កំពុង​កើត​មាន​នៅ​គ្រប់​ស្ថាប័ន​សំខាន់ៗ​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា ហើយ​ថា ព្រះរាជ​អាជ្ញា ចៅក្រម ប៉ូលិស ទទួល​សំណូក​ខុស​ច្បាប់​ពី​ពាណិជ្ជករ ដែល​ធ្វើ​ឲ្យ​អំពើ​ពុក​រលួយ​បាន​រុញ​ច្រាន​ឲ្យ​មាន​អំពើ​និទ្ទណ្ឌភាព​កាន់​តែ​ខ្លាំង។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ប្រសិន​បើ​អំពើ​និទ្ទណ្ឌភាព​ដ៏​ក្រាស់​ក្រៃលែង​មិន​យក​មក​ខាត់​ជម្រះ​នៅ​តុលាការ ដែល​ញាំញី​ដោយ​សម្ពាធ​នយោបាយ​បាន​ទេ នោះ​មាន​តែ​តុលាការ​អន្តរជាតិ​ប៉ុណ្ណោះ​ទើប​ជា​ក្តី​សង្ឃឹម​ចុង​ក្រោយ ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ពិត​ប្រាកដ​ជូន​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

22 Responses to "បទ​វិភាគ៖ តើ​ពេល​ណា​តុលាការ​កម្ពុជា​អាច​មាន​លទ្ធភាព​កាត់​ទោស​មន្ត្រី​ដូច​អ៊ុយក្រែន?"

  1. VN99 says:

    នេះដោយសារពួកប្រតិកិរិយា​រួមទាំងបនបក្សប្រឆាំងដែលនាំស្រុកទេសបែបនេះ​ការរស់នៅសព្វថ្ងៃប្រពន្ឋជួបប្រពន្ឋ​កូនចៅជួបជុំគ្រួសារ ​។

  2. បរិមី ព្រ:វិហារ says:

    ពេល សម រង្សីុធ្វើជាស្តេចនិងកឹម សុខា ធ្វើជានាយករដ្ឋមន្ត្រី គង់ គាំធ្វើប្រធានព្រឹទ្ធសភា ហើយប្រពន្ធសម រង្សី ធ្វើជាប្រធានសភា កូន សម រង្សិធ្វើជារដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ …., ពេលនោះតុលាការខែ្មរយុតិ្តធម៌ហើយវើយ!

  3. សំលេងរាស្រ្ត says:

    អាឆ្កួតបរិមីព្រះវិហារ ជាមនុស្សខួរបង្កង និយាយមិនចេះគិត រស់ធ្ងន់ផែនដីធ្វើអី???

  4. bol says:

    អ្តថបទនេះ បានបង្ហាញយ៉ាងច្បាស់ពីចិត្តច្រណែនឈ្នានិះរបស់ពួកមួយក្រុម ដែលមានចរិត «ទឹកឡើងត្រីស៊ីស្រមោច , ទឹកហោចស្រមោចស៊ីត្រី»។
    នេះ គឺនយោបាយឯកភាពជាតិរបស់ពួកប្រតិកិរិយា ដែលនឹងបន្តវេនពីក្រុមប៉ូលពត នាសម័យ ១៩៧៥។ ពួកនោះ ជានរណា ? គឺ សម រង្ស៊ី និងកឹម សុខា។
    ទាំងអស់គ្នា ត្រូវដឹងថា តេជោសែនគ្រប់គ្រងប្រទេស ប្រទេសមានសន្តិភាពក្រោមម្លប់ព្រះមហាក្សត្រ, តែប់ពួកសម រង្ស៊ីគ្រប់គ្រងប្រទេសវិញ ភាពចលាចលវឹកវរ ក្រឡាប់ចាក់នឹងកើតមានពេញប្រទេស ដោយសារតែ អ្វីដែលសម រង្ស៊ី ធ្លាប់បានបណ្តុះក្នុងស្មារតីច្រណែនឈ្នានិះក្នុងអារម្មណ៍របស់មនុស្សនឹងកើតមាន ភ្លាម គឺកើតចោរកម្មពេញប្រទេស និងកាប់សម្លាប់គ្នា ព្រោះតែចង់ស៊ីសងគ្នា។
    គេអាចសង្កេតមើលបរិយាកាស ល្ងាចថ្ងៃទី ២៨ កក្កដា ២០១៣ ក្រោយការឮពីសម្លេងឆ្នោត ថា CNRP ឈ្នះនោះ ស្រាប់តែទីក្រុង ទីប្រជុំជន ដែលកំពុងតែអ៊ូអរ ប្រែជាស្ងាត់ជ្រាបបិទទ្វាររបង ទ្វារផ្ទះ ទ្វារហាងទំនិញ អស់ពេល៥ ទៅ ៦ ថ្ងៃ ព្រោះតែខ្លាចចោរចូលផ្ទះ និងគំនំគុំគួន។ ពេលនោះដែរ គេសង្កេតឃើញថា ក្រុមអ្នកដែលងប់ងុលនឹងសម រង្ស៊ី កឹម សុខា បានបង្ហាញពីចរិតក្រអឺតក្រទម ស្រែកចំអកពេញភូមិ គួរឲ្យព្រឺ ភ័យខ្លាចជាទីបំផុត។
    នេះគឺជាការបន្ត អោយឃើញនូវខ្លឹមសារពាក្យធ្លាប់គម្រាមក្នុងយុទ្ធនាការឈោសនា ដែលគេបង្រៀនគ្នាស្រែកថា « ដូរ ឬមិនដូរ? » ។ សាហាវណាស់ ព្រៃផ្សៃណាស់ពាក្យនេះ!
    ចាំមើលចុះ បើសម រង្ស៊ីឈ្នះបានគ្របគ្រងរដ្ឋាភិបាលពេលណា , សកម្មភាពក្នុងប្រវត្តិសាស្ត្រ ឆ្នាំ ៧៥ នឹងវិលមកវិញមិនខាន។

  5. ពុករលួយ says:

    ហ៊ុន សែន ដឹកនាំកម្ពុជា បង្ករ អំពើពុករលួយ រាប់សែន ករណី មិនចាំបាច់រកមុខមន្ត្រី ពុករលួយទេ ដឹកនាំក៏គ្មានប្រជាធិប្បតេយ្យ។ ហ៊ុន សែន គាប់សង្គត់ ប្រជាភិថុត និង អាយ៉ងប្រទេសដទៃ យកបរបូមាត់ជាច្បាប់ របបលួចប្លន់។ អង្គរក្ស ប៉ូលីស ទាហាន គួរតែ អព្យាក្រឹត្យ ការពារសុវត្ថិភាពប្រជាពលរដ្ឋ សុខសន្តិភាព ព្រំដែន និងព្រះមហាក្សត្រ។

  6. ទាបាញ់ says:

    ស្រុកខ្មែរ អំណាចទាំងមួល សភា គណៈរដ្ឋមន្ត្រី តុលាការ ស្ថិតនៅលើតែ ហ៊ុន សែន និង បក្សពួក សុខអាន ។ កើត ចាស់ ឈឺ ស្លាប់ លើលោកនេះ មិនទៀង ទេ។ បាបកម្ម…….អ្វីៗទាំងអស់ ជារបស់ ហ៊ុន សែន ?

  7. _ says:

    លឺគេថាកាលសម័យប៉ុល ពតកាន់អំណាចដឹកនាំប្រទេសពីឆ្នាំ ១៩៧៥-១៩៧៩ សង្គមមានភាពស្ងប់ស្ងាត់ណាស់ គ្មានការតវាទោះបីជាប្រជាពលរដ្ឋទាំងអស់ត្រូវដេញចេញពីលំនៅដ្ឋាន ឬ ភូមិកំណើតក៍ដោយ ។ អ្វីៗប្រព្រឹត្តទៅដោយរលូននិងស្ងាត់ស្ងៀមជាទីបំផុត ។ ប៉ុន្តែ ពេលកងទ័ពរណៈសិរ្សនិងកងទ៌ពវៀតណាមវាយដណ្តើមអំណាចពីរបបខ្មែរក្រហមនោះ មិនទាន់ទាំងបានឈ្នះទាំងស្រុងផង កងឈ្លប ឬ មេសហករណ៍ត្រូវប្រជាពលរដ្ឋតាមកាប់សំលាប់ដោយកាំបិត ពូថៅ បណ្តាលអោយស្លាប់យ៉ាងវេទនានិងខ្លោចផ្សាបំផុត ។
    និយាយនេះមិនមែនគាំទ្រអំពើព្រៃផ្សៃយង់ឃ្នងនុះទេ តែចង់និយាយថា ខ្មែរស្ទើរតែ ១០០ ភាគរយកាន់ពុទ្ធសាសនា ដែលមានវិន៌យមួយចំបង គឺការមិនចងពៀរ ឬ សំលាប់សត្វមានជីវិតឡើយ កុំថាដល់ទៅសំលាប់មនុស្សដូចគ្នាឆៅៗនោះ ។ តើនេះមកពីមូលហេតុអ្វី ដែលធ្វើអោយសត្វឈ្លូសស៊ីស្មៅក្លាយទៅជាសត្វខ្លាស៊ីសាច់?

  8. ?? says:

    PUK AH ORS NIS EIY KOR CHHKUT MLES ROUENG NOYOBAY VEARPI BAK YUL NAS TAL TEE NEAK ENG ORKKA PEIT. BIR NEAK ENG MIN DENGTEIR KOM NUM KNEAR CHKOT TVEI OUY KHMER CHKOT MOUY NORKOR .BIR YUN VEAR KAN KAB SROK KHMER BANTECHTEIRT NEAK ENG CHES NEYANH( DO MEAR MAY)( CHET ROY) (FUCK YOU)THIS IS YOUR LAST CHANGE YOU STUPID IDIOT

  9. ប្រជាពលរដ្ឋ says:

    ……………………… អា បុល bol និយាយ ដូចខ្វាក់ ភ្នែក ! !!!!!!!!!!!!!!!!!

  10. Rayuth says:

    When will the judiciary in Cambodia become neutral and independent? How could the rule of law in Cambodia strengthened? These questions have been asked by Cambodians and international public for decades. It looks that it is hard to do these things while there is no real commitment from the country leaders. The judiciary is one of effective tools for the ruling party to be used to suppress the opposition and to strengthen or intensify their power base.
    In Cambodia, president and senior officials of the court – lower to upper court, are member of the ruling CPP. The court in Cambodia has been under the influence of the ruling CPP for decades to use to intimidate and arrest any opposition members who they are targeted. Is it neutral and independent of political influence? Of course not, this institution has been under the political influence of the CPP. Obviously, president of courts are members of the standing/central committee of the Cambodian People’s Party (CPP). Clearly, CPP uses the court to silence the opposition. Everyone can see that lots of Cambodians has been victimized by this politically-affiliated court system.
    The ruling party cannot allow this institution to become neutral and independent. When this institution becomes neutral and independent of political influence, the ruling party must be difficult in commanding the judge or prosecutor to issue any arrest warrant for anyone whom is targeted as their enemy. Also, the ruling party cannot frighten or intimidate anyone on their whim.
    Brothers and sisters! Because of this politically-affiliated judiciary, many Cambodian citizens have been victimized of social injustice, abuse of power, suppression, etc. For instance, the fake killers of the famous union leader Chea Vichea had been arrested and sentenced unjustly by this biased court. Does Mr. Hun Sen want the judiciary to become neutral and independent? Likely, the answer is NO, while it is an effective tool for him and his officials to frighten, intimidate, threat, etc. the opposition or anyone who is targeted their enemies. Also, this politically-affiliated court plays a key role to help maintain or strengthen his power and to defend his and other officials ‘interests.

  11. សែនសែន says:

    អត់មានគេគាំទ្រ ដាក់ឈ្មោះផ្សេងៗគាំទ្រខ្លួនឯង
    ចំជាមិនចេះខ្មាស់គេមែនហ្មង់ ។

  12. អាឡេវ says:

    ចាំសេះដុះស្នែងសិន…។

  13. sun says:

    remove the root the branches will die. but this root is not easy unless with a big axe.

  14. ពូជអ្នកជា says:

    Mr. Bol,លោក​ បរិមីព្រះវិហារ

    ប្រហែលជាអ្នកទាំងពីរមានតួនាទីធំៗនៅក្នុងរដ្ឋាផិបាលហើយមើលទៅ

    បានជានិយាយមិនដឹងខ្យល់បន្តិចសោះ ឬមួយពួកលោកមើលតែទូរទស្សន៍ជាតិ

    និងស្តាប់តែវិទ្យុជាតិ

    និងមិនដែលដើរចេញពីភូមិគ្រិៈលោកទេអី គួរតែពួកលោកធំៗកុំគិតតែប្រយោជន៍ផ្ទាល់ពេក ព្រោះ

    មនុស្សកើតមកយ៉ាងមេច ស្លាប់ទៅវិញយ៉ាងហ្នឹងដែរ យើងធ្វើជាអ្នកដឹកនាំចាំបាច់ណាស់ការគិត

    គូរដល់ប្រទេសជាតិ និងប្រជាជន សូមកុំភ្លេចថា អាមេរិក សហគមអឺរុប មិនអាចដាក់ឈ្មោះបាន

    ទេ តែបើវៀតណាម និងសៀមគឺអាចដាក់បាន ។ តើពួកលោកដឹងទេសព្វថ្ងៃប្រជាជនក្រីក្ររស់

    នៅយ៉ាងណាដែរ ពួកលោកដេញយកដីស្ទើរគ្រប់ទីកន្លែង បើប្តឹងទៅតុលាការវិញដេកចាំដប់ឆ្នាំក៏

    មិនដោះស្រាយផង ព្រោះគ្មានលុយ ឬបក្សពួក ម្យ៉ាងទៀតកូនចៅអ្នក្រនាំគ្នាទៅធ្វើទាសករនៅ

    ប្រទេសគេសឹងគ្មានសល់ ឬដូចពាក្យរដ្ឋាភិបាលថា លុបបំបាត់ភាពក្រីក្រ គឺមានន័យថាបំបាត់

    អ្នកក្រទាំងអស់ពីប្រទេស ។​ ព្រោះសុភាសិតបានពោលថាៈ​​ ទីណាមានការគាបសង្កត់ ទីនោះ

    មានការរើបំរាស់ ។ តាមការពិត វិទ្យុ RFI,VOA and RFA សុទ្ឋសឹងតែនិយាយតាមការជាក់ស្តែង

    មិនមែនហៃអើ ហៃអើនោះទេ ៕ សូមអរគុណ

  15. ឯកឧត្តមំ សមំ រង្សំ says:

    បើប្រៀបធៀបក្នុងចំណោមប្រទេសអាស៊ានទាំង១០ គឺខ្មែរមានតុលាការពុករលួយដល់ឆ្អឹង ហើយ
    អាក្រក់ផុតលេខ។
    .
    ពុករលួយស្រុកខ្មែរ គឺជាប្រព័ន្ធ។ ចែកគ្នាស៊ីតាំងពីលើដល់ក្រោម ធំស៊ីតាមធំ តូចស៊ីតាមតូច។
    .
    ភស្តុតាង ឯកសារពិត ប្រែជាសំរាម ចំណែកឯកសារបន្លំក្លែងក្លាយ ប្រែក្លាយជាត្រឹមត្រូវ យកជាសាច់
    ការទៅវិញ។
    .
    រឿងពិតកណ្តាលថ្ងៃចែស! ប្រែទៅជាយប់ខ្មៅងងឹត។ បិសាចប្រែជាទេវតា អ្នករក្សាសីលក្លាយជាឃាតករ។
    .
    នេះហើយ មហាតុលាការស្រុកខ្មែរ បច្ចុប្បន្ន។
    .
    បើលោក ហ៊ុន សែន មិនស្រឡាញ់អំណាច ហើយផ្តាច់ការ តុលាការក៏មិនពុករលួយដែរ…។

  16. BaBaBoo says:

    តុលានៅកម្ពុជា ជាតុលាការមុខប្រាក់ មិនមែនតុលាករមុខដែកវែកមុខការពិតនោះទេ ។ ពួកអស់នោះ ដែលបានចេញទៅរៀននៅប្លុកកុម្មុយនិស្ត កាលពី អំឡុងសង្រ្គាមច្បាំង យួនឈ្លានពានកម្ពុជា ១៩៧៩ នៅតែមានឥទ្ធិពលដដែល ។ នៅក្នុងក្របខណ្ឌច្បាប់របស់ កម្ពុជា មានបណ្តាញយួនធ្វើការ ម្លោះហើយបញ្ហានេះ អ្នករដ្ឋការខ្មែរ មិនមែនថាមិនដឹងសោះទេ ។

  17. កម្មករ កសិករ says:

    បើ ប្រជាពលរដ្ឋ កម្មករ កម្មការីនី មិនសាមគ្គីគ្នា កំចាត់ អំពើពុករលួយ កេងប្រវ័ញ កម្លាំងពលកម្ម

    ទេ ជីវភាព របស់អ្នក ក៏ មិនបាន ល្អ ប្រសើរដែរ !

    ( អ្នកនឹងត្រូវ គេ ជិះជាន់ កេងប្រវ័ញ ត កូន តចៅ រហូត ! )

  18. ផ្កាយមាស៥ថោកទាបផុតលេខ says:

    តុលាការចោរដុះកន្ទុយបក់រវិចស្ដាប់តែ ហ៊ុន សែន បង្អៅឱ្យព្រុសទេ
    ចោទបង្ខូច ស ថា ខ្មៅ អាក្រក់ ថា ល្អ !
    កាត់ក្ដីឱ្យ ពួកឃាតក ពួកចោររួចខ្លួន !
    ប្រជាជនរងគ្រោះមានកំហុស ជាប់ចោទ ជាប់គុក !

  19. ផ្កាយពេញប្រទស says:

    បើសិនអោយតុលាការស្រុកខ្មែរដូចប្រទេសអ៊ុយក្រែននោះទាល់តែបំបាតុរបបគុម្មនិយ
    ឬរបបផ្តាការជាមុនសិនទើបតុលាការមានឯករាជ្យ។

  20. khmer angkor says:

    very funny if we talk about justic in cambodia .khmer roug ‘case alway got problem with hun-sen so justic from mr hun-sen mouth.

  21. 18 Mars says:

    គ្រប់មតិយោបល់របស់អស់លោកនៅទីនេះសុទ្ធតែដណ្តើមគ្នាដេកកណ្តាល (អាចកំណត់បានត្រួសៗថា៖ ៦០ភាគរយដើម្បីបក្សនិងគណៈបក្សដែលខ្លួនគាំទ្រ ឯ២០ភាគរយឬតិចជាងជាទស្សនៈជាតិឬជាទស្សនៈ បុគ្គល….បើដើម្បីជាតិដើម្បីប្រជាជាតិគួរនាំគ្នានិយាយការពិត…ពីរពីរដងបួនគឺបួន ព្រោះការបញ្ចេញ​គំនិតរបស់បុគ្គលគេអាចដឹងពីការនិយាយពិតឬមិនពិត ព្រោះអ្នកមានមតិនៅទីនេះមួយចំនួនកំពុងរស់​នៅក្នុងប្រទេសឯមួយចំនួនកំពុងរស់នៅក្រៅប្រទេស ដូចនេះទស្សនៈខ្លះអាចមិនចុះសំរុងនឹងគ្នា…..តែ បើដើម្បីជាតិខ្មែរនិងប្រជាពលរដ្ឋខ្មែរគួរហ៊ានទទួលយកឬបកស្រាយពីការពិតក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ននេះនឹងផ្តល់មតិដើម្បីស្ថាបនា

  22. veng sreng says:

    veng sreng

    Procheachun Khmer trov ka cut kbal ah chker kvac Hun Nal neng mi chokachoy mok khmouch chao Sam Hengt mouy pouch
    —————————————————————
    sl

    Pouch ah kbot cheat, ah khiet to kor, ah bomplanh cheat, ah samre, ah thoak tieb:

    Ah norouk Hun Neang
    Mi norouk Di Pok
    Ah norouk Phdey mi kanhchas Bun Seng Ly
    Mi kanhchas jit ngoab Bun Seng Ly
    Ah chhker kvac Hun Sen
    Mi mok khmouch chhao reu sat chomlek Bun Sam Heng
    Ah chhker Mi chhker kon chao vea teng oss

    Pouk heng, mi ngeng, kert morc chenray cheat khmean ban ka ey teng oss

    ——————————————————–

    Anonymous
    March 8, 2014 at 11:55 am

    ពូកែរជេរមែន ប្រយ័ត្នបាបដល់ដូនតានិងកូនចៅជំនាន់ក្រោយខ្លួនអែងណា veng sreng។ ជេរអ្នកធំចឹងប្រាកដជាល្ហេមល្ហាមទៅៗហើយ។ បុណ្យអ្នកណាអ្នកនឹងទទួល។ ជាតិមុនប្រហែល veng sreng អែងសាងបុណ្យអាក្រក់ហើយ បានជាជាតិនេះចេះតែរស់នៅដោយក្ដៅក្រហាយ?

    ———————————————————–

    Min bab te, ker ban bon chren nas, pi pros pal na monos ah krorc vineas, monos laor neng ban sok. Yerng min trov chhor merl amper ah krorc te na. Vea veay samlab bong phown mer ey con chao Khmer os chren nas, kam pea nis vea neng trov to tul vinh. Mouy pouch vea neng trov tay hong