បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះឆ្នោត ​ជំរុញ​ឲ្យ​គណបក្ស​ទាំង​ពីរ រៀបចំ​បោះឆ្នោត​ឡើងវិញ​យ៉ាង​យូរ​ឆ្នាំ​២០១៥​

ដោយ៖​ តាំង វីដា​
ថ្ងៃសៅរ៍ ទី1 ខែមិនា ឆ្នាំ2014
http://vodhotnews.com

ក្រុមអង្គការសង្គស៊ីវិល នៅបន្ទប់ស្ថានការណ៍ កន្លងមក (រូបថត Google)

ក្រុមអង្គការសង្គស៊ីវិល នៅបន្ទប់ស្ថានការណ៍ កន្លងមក (រូបថត Google)

​អង្គការ​សង្គម​ស៊ីវិល​នៃ​បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះឆ្នោត​ឆ្នាំ​២០១៣ ផ្តល់​អនុសាសន៍​ដល់​ក្រុមការងារ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ឲ្យ​រៀបចំ​ការបោះឆ្នោត​ឡើង​វិញ​មុន​អាណត្តិ យ៉ាងយូរ​ដំណាច់ឆ្នាំ ២០១៥​។​

​សេចក្តីថ្លែងការណ៍​បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះឆ្នោត នៃ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង ៤០ ចុះ​ថ្ងៃ​ទី​១ ខែ​មីនា​នេះ ឲ្យដឹងថា សង្គម​ស៊ីវិល សាទរ​ចំពោះ​លទ្ធផល​នៃ​ជំនួប​ប្រជុំ​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ និង​គម្រោង​ជួប​ប្រជុំ​ជា​ថ្មី​នៅ​ថ្ងៃទី​៣ ខែ​មីនា​ខាងមុខ​នេះ​។ ជា​អនុសាសន៍ សម្រាប់​ជំនួប​ថ្ងៃទី​៣ ខែ​មីនា ដែល​ជា​ជំនួប​ដំបូង​រវាង​គណៈកម្មកា​រ​ចម្រុះ​កំណែទម្រង់​ការបោះឆ្នោត​នេះ អង្គការ​សង្គម​ស៊ីវិល​ឡើង​ឡើង​៥​ចំណុច នោះ​តម្រូវឲ្យ​គណបក្ស​ទាំង ពីរ​ធានា​រៀបចំ​ការបោះឆ្នោត​មុន​អាណត្តិ​យ៉ាងយូរ​នៅ​ត្រឹម​ឆ្នាំ​២០១៥​។

​ក្នុង​សេចក្តីថ្លែងការណ៍​នេះដែរ ក្រុម​អង្គការ​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​នីតិវិធី​ធ្វើការ​របស់​គណៈកម្មកា​រ​នេះ ត្រូវ​ធានា​ឲ្យមាន​ការស្រុះស្រួល​គ្នា​ជា​ឯកច្ឆ័ន និង​ភាពរលូន​នៃ​ដំណើរការ ព្រមទាំង សម្រេច​ឲ្យបាន​នូវ​បញ្ជី​លទ្ធផល​ដែល​បាន​រំពឹងទុក នៃ​កំណែទម្រង់​ការបោះឆ្នោត រួមមាន គណៈកម្មការ​ធិ​ការរៀ​ប​ចំ​ការបោះឆ្នោត ការចុះឈ្មោះ​បោះឆ្នោត បញ្ជី​ឈ្មោះ បោះឆ្នោត ប្រព័ន្ធ​ផ្សព្វផ្សាយ យន្តការ​ដោះស្រាយ​ទំនាស់​ការបោះឆ្នោត ការលើកស្ទួយ​ស្ត្រី និង​យុវជន​តំណាង​ជាប់ឆ្នោត​ជាដើម ដែល​ជា​ផែនការ​អនុវត្ត​ឲ្យបាន​ច្បាស់លាស់​នៅ​មុន​ដំណាច់ឆ្នាំ​២០១៤​។

​តាម​ការ​ឲ្យដឹង​ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បេក្ខភាព​គណៈកម្មការ​ចម្រុះ​កែ​ទម្រង់​ការ​បោះឆ្នោត​របស់​គណបក្ស​ប្រជាជ​ន កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ជួប​គ្នា​ជា​លើកដំបូង នៅ​ថ្ងៃ​ចន្ទ ទី​៣ ខែ​មីនា​នេះ ដើម្បី​ប្រជុំ​កំណត់​អាណត្តិ តួនាទី ភារកិច្ច និង​ផែនការ​សកម្មភាព​របស់​គណៈកម្មការច​ម្រុះ​កែ​ទម្រង់​ការ​បោះឆ្នោត​។ សមាសភាព​នៃ​គណៈកម្មការ​ចម្រុះ​នេះ អង្គការ​សង្គម ស៊ីវិល​នៃ​បន្ទប់​ស្ថានការណ៍ ថ្ងៃ​បោះឆ្នោត​ឆ្នាំ​២០១៣ ជំរុញ ឲ្យ​គណបក្ស​ទាំង​ពីរ ដាក់បញ្ចូល សមាសភាព​ស្ត្រី មកពី​គណបក្ស​ទាំង​ពីរ​ផង ខណៈ​សមាសភាព​ត្រៀម​១២​រូប​មាន​តែ​ស្ត្រី​១​រូប​មក ពី​គណបក្សប្រជាជន​កម្ពុជា៕​

សរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com


What Next?

Recent Articles

4 Responses to "បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះឆ្នោត ​ជំរុញ​ឲ្យ​គណបក្ស​ទាំង​ពីរ រៀបចំ​បោះឆ្នោត​ឡើងវិញ​យ៉ាង​យូរ​ឆ្នាំ​២០១៥​"

  1. Anonymous says:

    Wait and see the result……………………………………………………
    True or False ?…

  2. បរិមី ព្រ:វិហារ says:

    នេះជាសំណើរមួយក្នុងចំនោមសំណើរដ៍ច្រើន ដូចនេះចំលើយអាចមិនសមតាមបំណងរបស់សំណើរច្រើនជាង ។ មានក្រុមសើ្នសុំឱយផ្អាកការបោះឆ្នោតមួយអណត្តិ ពីរអណត្តសិន ដើម្បីសន្សំថវិការជាតិ និងកុំឱយក្រោយការបោះឆ្នោតុម្តងៗវឹកវរៗពេក ទុកឱយប្រជាជនមានអារម្មណ៍ចាំបោះឆ្នោតទៀត ។ គំនិតទាំងពីមិនអាក្រក់ទេ តែមិនល្អដែរសំរាប់សង្គមប្រជាធិបតេយ្យ ឆ្នាំ 2017 បោះឆ្នោត ក្រោមជាតិ ហើយ 2018 បោះឆ្នោតសកលហើយ។ គិតរឿងរកសីុចិញ្ចឹមជីវិត និងជីវភាពគ្រួសារឱយបានច្រើនប្រសើរជាង ។

  3. ភ្នែកភ្លឺ says:

    ពិតជាត្រូវជាត្រឹមត្រូវ គឺត្រូវបោះឆ្នោតមុនអណត្តិអញ្ចឹងហើយ៕​ ទុកឲ្យចោរ​បន្តកាន់អំណាច មួយរយៈពេលខ្លីទៀត គឺជាមោទនៈភាពរបស់ពួកវា ពេកហើយ។

  4. Rayuth says:

    When the two political parties (CPP and CNRP) return to the negotiating table next week, the agenda items ought to be specific for discussion to end the current political stalemate, in order to restore the prestige and reputation of the country. We cannot all our country to become a hostage of any group of the notorious politicians who are always drunken on power. Cambodia cannot always stay under the political impasses and illegitimate environment.
    In order to achieve a solution, the two political parties must have real commitment and honesty to each other to discuss openly and responsibly the issues to bring a solution and hope to the people. Also, the meeting should consider adopting some of recommendations studied and combined by the UNCOHCHR, international community, and election reform alliance (ERA), and etc. Everything related to the reform is listed down in that comprehensive report. What is required to do next is to open heart and commit to have a real election reform.
    Presently, there is a list of recommendations studied and compiled by a group of election monitoring organizations – ERA and UNCOHCRH. These recommendations are for the government, national institutions, and political parties involved consider adopting these recommendations on the election reform.
    In order to end the unwanted practice of the post-election political deadlock or crisis, the real election reform is a must. Personally, I think that only reelection is not a real medicine to cure the political illness in Cambodia. It is just a temporary solution, not forever ones. Thus, the two parties ought to agree jointly to review and amend some parts of the constitution of Cambodia and the law on election of members of the National Assembly (LEMNA), and reshuffle of the NEC, in order to pave the way for a reelection before the term-end. The common agreement, therefore, on the election reform and reelection must be witnessed by the king Norodom Sihamoni, national and international journalists, international community, national and international civil society organizations. Also, the joint agreement must be announced publicly, in advance of the CNRP decides to sit in the National Assembly.
    What is an applicable approach to this political crisis? What is the win-win situation/approach? I believe that there are a number of win-win approaches to be considered to heal this crisis. But, everything can happen as long as t two parties involved show their real commitment and honesty that they wanted to end the lingering post-election political stalemate.
    The CPP cannot always refuse to listen to recommendations on the reelection and election reform from the opposition, half of the Cambodian voters, civil society organizations working on elections in Cambodia. The CPP should take adaptation and soften its position to discuss the national issues and work together with the opposition and the civil society organizations working on elections in Cambodia to conduct election reform, review and reshuffle the existing CPP-affiliated NEC (from the national to local level), etc. if they really love the nation and want to end the political crisis. I do not think that Cambodia cannot organize a reelection. I do not think that Cambodia is unable to create good election system and election law and unbiased NEC, to organize a credible election as other countries do.
    Repeatedly, there is a list of recommendations to be considered for the election reform. Do Cambodian politicians want to have a free, fair, and reliable election? Do they want the social and political crisis happen always after the election? Please wake up, Cambodian politicians! Please think about the continuous suffer of the people because of unsettled social issues. Cambodia needs to reform a lot such as judicial and legal reform, public administration reform, combat corruption, and election reform, land issue (anarchic economic land concession), and wage rise for civil servants, the depletion of the natural resource, etc. These are urgent to think and consider finding a solution.
    Do you want this country break into two or three pieces? If there is no real remedy, the political crisis will go on. Then, this is a real social polarization.