CPP​ ដាក់​បេក្ខភាព​ឈរឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​ច្រើនជាងគេ

ដោយ៖​ ពៅ មេត្តា​
ថ្ងៃសៅរ៍ ទី1 ខែមិនា ឆ្នាំ2014
http://vodhotnews.com

(រូបថត Google)

(រូបថត Google)

​គណបក្ស​ប្រជាជន​កម្ពុជា ​(CPP) ដាក់​បេក្ខភាព​ឈរ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី ខេត្ត​ ក្រុង ស្រុក​ ខណ្ឌ​ អាណត្តិ​ទី​២​ច្រើន​ជាង​គេ ក្នុង​រយៈ​ពីរ​ថ្ងៃ​ដំបូង​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ចាប់ផ្តើម​ទទួល​ពាក្យ​។​

​សេចក្តី​ជូនដំណឹង​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ចេញផ្សាយ​នៅ​ថ្ងៃ​សៅរ៍​នេះ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២៧ និង​២៨​ខែ​កុម្ភៈ គ​ណបក្ស​បី ​ដែល​ចុះ​ឈ្មោះ​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ ក្រុង ស្រុក​ ខណ្ឌ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ដាក់​បេក្ខភាព​របស់​ខ្លួន​បាន​ច្រើនជាងគេ​។

ក្នុង​សេចក្តីជូនដំណឹង​បានឲ្យដឹងថា គណបក្ស​ប្រជាជន​កម្ពុជា​ដាក់​បេក្ខភាព​របស់​ខ្លួន​បាន​ចំនួន​២៣​មណ្ឌល​រាជធានី​ខេត្ត និង ១៨៨​មណ្ឌល​ ក្រុង ​ស្រុក ​ខណ្ឌ គណបក្ស​សង្គ្រោះ​ជាតិ ​ដាក់​បាន​៨​មណ្ឌល​រាជធានី ​ខេត្ត ​និង ៦២​មណ្ឌល​ ក្រុង ​ស្រុក ​ខណ្ឌ ចំណែក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដាក់​បាន​១​មណ្ឌល​ក្រុង​ ស្រុក​ ខណ្ឌ​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ចាប់ផ្តើម​ចុះ​ឈ្មោះ​គណបក្សនយោបាយ និង បេក្ខជន​ឈរឈ្មោះ ពី​ថ្ងៃ​ទី​២៧​ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី​០៣ ខែ​មីនា​ ឆ្នាំ​២០១៤​៕

សរសេរមកកាន់លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com


What Next?

Recent Articles

3 Responses to "CPP​ ដាក់​បេក្ខភាព​ឈរឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​ច្រើនជាងគេ"

  1. Jambon007 says:

    Please cambodian people stop vote for CCP , they all vietname

  2. ង្វៀង ធីទ័រ says:

    បោះឆ្នោតធ្វើអី បើលទ្ធផលគេដឹងមុនអស់ហើយហ្នឹង…! យកល្អ បោះឆ្នោត តាំងពីមេភូមិ មេឃុំ រហូត បោះឆ្នោតសភាជាតិ ត្រូវតែបោះដោយប្រជាពលរដ្ឋខ្មែរទាំងអស់ ទើបគេហៅថា ជាប្រទេសប្រជាធិបតេយ្យពិតប្រាកដ…!

  3. Anonymous says:

    គួផ្លែស្រូវរុំព័ទ្ឋទេវតា មានន័យថានៅចោលដីស្រែមិនធ្វើច្រើនណាស់…………..