ល្បុក​ត្តោ ទទួល​តម្រុយលុកលុយ​អាមេរិក​​

ដោយ៖​ វង្ស សុ​ម៉ា​លីន​
ថ្ងៃអង្គារ ទី18 ខែមិនា ឆ្នាំ2014
http://vodhotnews.com

ល្បុក​ត្តោបង្ហាញ​វត្តមាន​នៅលើ​ទឹកដី​អាមេរិក (រូបថត៖ វង្ស សុម៉ាលីន)

ល្បុក​ត្តោបង្ហាញ​វត្តមាន​នៅលើ​ទឹកដី​អាមេរិក (រូបថត៖ វង្ស សុម៉ាលីន)

រហូតមកដល់​ពេលនេះ ដំណើរ​ទស្សនិកជន និង​ការទូត របស់​មន្ត្រី​ល្បុកត្តោ​កម្ពុជា នៅលើ​ទឹកដី​អាមេរិក បានបង្ហាញ​តម្រុយ​វិជ្ជមាន​ហើយ​ថា កីឡា​ល្បុកត្តោ​របស់​កម្ពុជា នឹង​អាច​លុកលុយ​នៅលើ​ទឹកដី​មហាអំណាច​មួយ​នេះ​។ ទោះយ៉ាងណា គេ​នៅ​មិនទាន់​ដឹង​ថា កីឡា​ដ៏​ល្បីល្បាញ​របស់​ខ្មែរ​មួយ​នេះ នឹង​បាន​បង្ហាញ​វត្តមាន​នៅលើ​ទឹកដី​អាមេរិក យូរ ឬ​អាច​ឆាប់​តាម​ការចង់បាន​នោះទេ​?

​លោកគ្រូ​តា​ក្រ​មាស សាន គឹមស៊ាន ដែល​បាន​ចំណាយ​ពេល​ជាង​មួយ​ខែ​នៅ​លើ​ទឹកដី​អាមេរិក បាន​ថ្លែងឲ្យដឹងថា  ដំណើរ​ទស្សនកិច្ច និង​ការទូត​របស់​លោក​នៅ​លើ​ទឹកដី​អាមេរិក បាន​ទទួល​លទ្ធផល​យ៉ាង​ខ្លាំង ក្នុង​ការបើក​ច្រក​ឲ្យ​កីឡាករ​ល្បុ​កត្តោ​ពី​កម្ពុជា មាន​ឱកាស​ទៅ​បង្អួត​ក្បាច់គុន​របស់ខ្លួន ដូចគ្នា​ផែនការ​ឡើង​ចុះ​ទៅ​បង្អួត​ខ្លួន​នៅលើ​ទឹកដី​បារាំង​។

តាមរយៈ​ការទាក់ទង​ដែល​បាន​ធ្វើឡើង​ក្នុង​អំឡុង​ទស្សនកិច្ច ទាំង​សមាគមន៍ ទាំង​បងប្អូន​ខ្មែរ ដែល​រស់នៅ​លើ​ទឹកដី​អាមេរិក បានបង្ហាញ​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង ចង់​ឲ្យ​កីឡាករ កីឡាក​រិនី និង​ក្បាច់គុន​ល្បុកត្តោ​របស់​កម្ពុជា បាន​បញ្ជ្រាប​ស្នាដៃ​ទៅ​លើ​ទឹកដី​មួយ​នេះ ដើម្បី​ឲ្យ​កូន​ខ្មែរ​បាន​ដឹង​ពី​វប្បធម៌ និង​ការ​បន្សល់​ទុក​រប​ស់​បុព្វបុរស​ខ្មែរ​។​

លោក​សាន គឹមស៊ាន បញ្ជាក់ថា ក្នុងចំណោម​ប្រទេស​ដែល​មាន​បងប្អូន​ខ្មែរ​រស់នៅ អាមេរិក​គឺជា​មុខសញ្ញា​ដ៏​ធំ​មួយ ដែល​លោក មានបំណង​ចង់​បង្កើត​សហព័ន្ធ​កីឡា​ល្បុកត្តោ​នៅក្នុង​ប្រទេស និង​មានបំណង​ចង់ឲ្យ​កីឡាករ​កីឡាការិនី​ផ្នែក​ល្បុកត្តោ​ទាំងអស់ បាន​ឡើង​ចុះ​ទៅ​បង្អួត​ក្បាច់គុន​ល្បុកត្តោ​ជា​សាធារណៈ  ដូចគ្នា​ការចេញ​ទៅ​សម្ដែង​ក្បាច់គុន​មួយ​នេះ ដែល​ធ្លាប់​ធ្វើ​ឡើង​នៅក្នុង​ទឹកដី​បារាំង និង​នៅលើ​បណ្ដា​ប្រទេស​ជាច្រើន​ទៀត​នោះ​។

យ៉ាងណាក៏ដោយ ក្រោយ​ការទំនាក់ទំនង និង​ការចំណាយ​ពេល​ទស្សនកិច្ច​នៅលើ​ទឹកដី​អាមេរិក​នោះ  នៅ មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា តើ​រហូតដល់​ពេល​ណា​ពិតប្រាកដ ទើប​អាច​ធានា​ឲ្យ​ក្បាច់គុន​ល្បុ​កត្តោ​កម្ពុជា មានសំណាង​បាន​បង្ហាញខ្លួន ដូចគ្នា​នឹង​នៅ​ទឹកដី​បារាំង ដែល​កីឡាករ​មួយ​នេះ ចង់​ឡើងទៅ​បង្ហាញ​ពេលណា​ក៏​បាន​នោះ​ទេ​។

ក្រុម​មន្ត្រី​ខ្មែរ​ដែល​រស់នៅ​ទីនោះ​បាន​ត្រឹម​តែ​បង្ហាញ​សញ្ញាណ​ចង់ ឃើញ​ល្បុកត្តោ​កម្ពុជា មាន​វត្តមាន​ឆាប់ៗ​នៅលើ​ទឹកដី​អាមេរិក​ប៉ុណ្ណោះ ដើម្បី​បាន​បណ្ដុះបណ្ដាល​ដល់​កូន​ខ្មែរ​ផង ឲ្យបាន​ស្គាល់​ពី​ក្បាច់គុន​ខ្មែរ​។

ការបង្ហាញក្បាច់គុណ ល្បុក​ត្តោ នៅទឹកដីអាមេរិក

ប៉ុន្តែ​ចំពោះ ការកំណត់​ដើម្បី​ឲ្យ​ល្បុកត្តោ​កម្ពុជា​មាន​វត្ត​មាន​បាន​ចេញ​ទៅ​កាន់​ទី នោះ​ថ្ងៃ​ណា ឲ្យ​ប្រាកដ​នោះ គឺ​មិន​ទាន់​បាន​ព្រមព្រៀង​គ្នា​ឡើយ​។

ហេតុផល​ដែល​ការទំនាក់ទំនង​ក្នុង​រយៈពេល​ទស្សនកិច្ច​កន្លងមក​នោះ មិន​ទទួលបាន​ផ្លែផ្កា គឺ​បណ្ដាល​មកពី​សហរដ្ឋអាមេរិក គឺជា​ប្រទេស​ថ្មី​ពេក​សម្រាប់​ការបណ្ដុះ​គ្រឹះ​ល្បុកត្តោ ផ្ទុយស្រឡះ​នៅក្នុង​ប្រទេស​បារាំង​។ អ៊ីចឹង​ហើយ ទើប​ការបញ្ជ្រៀប​ល្បុក​ត្តោ​ទៅ​កាន់​សហរដ្ឋអាមេរិក គឺជា​រឿង​ពិបាក បើ​ទោះ ជា​មាន​បងប្អូន​ខ្មែរ​ច្រើន​រស់នៅ​ទីនោះ​។

លោក​សាន គឹមស៊ាន រំពឹងថា ក្នុង​ពេល​ដ៏​ខ្លី បើ​ល្បុកត្តោ​កម្ពុជា អាច​បង្ហាញ​ខ្លួន​នៅ​លើ​ទឹកដី​អាមេរិក​បាន នោះ​មានន័យ​ថា ការបង្កើត​ជា​សហព័ន្ធ​ល្បុកត្តោ និង​ការបង្កើត​សាលា​គុន​ដើម្បី​បង្ហាត់បង្ហាញ​ដល់​កូន​ខ្មែរ ដូចគ្នា​នឹង​នៅ​ប្រទេស​បារាំង​ជាដើម នឹង​កើតឡើង​ដូចគ្នា​។

លោក​រំពឹង​យ៉ាង​ខ្លាំង ថា​វត្ត​មាន​ល្បុកត្តោ​កម្ពុជា នៅលើ​ទឹកដី​អាមេរិក នឹង​កើតឡើង​មិនយូរ​មិនឆាប់ ខណៈ​ដែល​ក្រោយ​ចូលឆ្នាំ​ខ្មែរ គឺជា​អាច​ការចាប់ផ្ដើម ដ៏​មាន​ប្រសិទ្ធិភាព​ក៏​អាច​ថា​បាន​។

អ៊ីចឹង​ហើយ ទើប​មន្ត្រី​រូប​នេះ កំពុង​ស្វះស្វែង​ធ្វើ​ទំនាក់ទំនង​ការទូត​បន្ត ដើម្បី​ឲ្យ​ល្បុកត្តោ​កម្ពុជា បាន​វាយលុក​ចូល​ទឹកដី​សហរដ្ឋអាមេរិក ដែល​លោក​យល់ថា ជា​ការពង្រីក​ខ្លួន​កាន់តែ​ទូលាយ​ទៅ​ក្នុង​ពិភពលោក​នោះ​។

អ្នកស្រី​អ៊ុក ពង្ស​បុប្ផា ភរិយា​របស់​លោក​សាន គឹមស៊ាន បាន​ថ្លែងប្រាប់​ថា គ្រូ​តា​ក្រមា​មាស បាន​ចាកចេញ​ទៅ​ទស្សនកិច្ច​នៅ​អាមេរិក កាលពី​ចុង​ខែ​មករា និង​ទើប​ត្រឡប់មកវិញ​នៅ​ពាក់កណ្ដាល​ខែ​មីនា​នេះ ដោយ​ទទួលបាន​លទ្ធផល​វិជ្ជមាន​យ៉ាងខ្លាំង ក្នុង​ការបើក​ច្រក​ឲ្យ​កីឡា​របស់​ខ្មែរ មាន​ឱកាស​ទៅ​កាន់​ទឹកដី​ដ៏​រីកចម្រើន​នោះ​។

ល្បុក​ត្តោក​ម្ពុ​ជា ធ្លាប់​បង្ហាញ​វត្តមាន​នៅក្នុង​ប្រទេស​កូរ៉េ វៀតណាម ម៉ាឡេស៊ី បារាំង និង​បណ្ដារ​ប្រទេស​ធំៗ​ជាច្រើន​លើក​មក​ហើយ លើកលែងតែ​សហរដ្ឋអាមេរិក​មួយ ដែល​មន្ត្រី​ប្រចាំ​សហព័ន្ធ​កំពុង​ស្វះស្វែង​វាយលុក​បញ្ជ្រាប​ចូល​៕

​សូម​សរសេរ​មកកាន់កញ្ញា វង្ស សុ​ម៉ា​លីន តាមរយៈ vongsomalin@yahoo.com


What Next?

Recent Articles

8 Responses to "ល្បុក​ត្តោ ទទួល​តម្រុយលុកលុយ​អាមេរិក​​"

  1. Chourn says:

    ហាហា​ លុកលុយអាមេរិក បានន័យថាល្បុក្កតោនេះទោះបីជាអាវុធបារម៉ាណូអាមេរិកក៍មិនខ្លាចដែរ​ មែនទេ!

  2. boys says:

    ហាស.ហាតិចគេវាយងាប់វ៉ើយ។។។

  3. Anonymous says:

    កុំអួតហួសមាឌ ប្រយ័ត្នបត់កទៅក្រោយលែងបានមកផ្ទះជួបម៉ែ .៕

  4. sl says:

    yol sr0b chea mouy Veng Sreng

    ————————————————

    Procheachun Khmer trov ka cut kbal ah chker kvac Hun Nal neng mi chokachoy mok khmouch chao Sam Hengt mouy pouch
    —————————————————————
    sl

    Pouch ah kbot cheat, ah khiet to kor, ah bomplanh cheat, ah samre, ah thoak tieb:

    Ah norouk Hun Neang
    Mi norouk Di Pok
    Ah norouk Phdey mi kanhchas Bun Seng Ly
    Mi kanhchas jit ngoab Bun Seng Ly
    Ah chhker kvac Hun Sen
    Mi mok khmouch chhao reu sat chomlek Bun Sam Heng
    Ah chhker Mi chhker kon chao vea teng oss

    Pouk heng, mi ngeng, kert morc chenray cheat khmean ban ka ey teng oss

    ——————————————————–

    Anonymous
    March 8, 2014 at 11:55 am

    ពូកែរជេរមែន ប្រយ័ត្នបាបដល់ដូនតានិងកូនចៅជំនាន់ក្រោយខ្លួនអែងណា veng sreng។ ជេរអ្នកធំចឹងប្រាកដជាល្ហេមល្ហាមទៅៗហើយ។ បុណ្យអ្នកណាអ្នកនឹងទទួល។ ជាតិមុនប្រហែល veng sreng អែងសាងបុណ្យអាក្រក់ហើយ បានជាជាតិនេះចេះតែរស់នៅដោយក្ដៅក្រហាយ?

    ———————————————————–

    Min bab te, ker ban bon chren nas, pi pros pal na monos ah krorc vineas, monos laor neng ban sok. Yerng min trov chhor merl amper ah krorc te na. Vea veay samlab bong phown mer ey con chao Khmer os chren nas, kam pea nis vea neng trov to tul vinh. Mouy pouch vea neng trov tay hong

    ———————————————-

    Anonymous
    March 17, 2014 at 8:19 am

    លោក veng sreng ល្មម ឈប់ជេរ គេ ទៅ ការ ដែលជេរ គេ របៀបនេះ វា គ្មានតម្លៃ អ្វី ទេ !

    ———————————————–

    Chos ah Hun kvac nis vea mean domlay reu??? vea samlab bong phaown kammakor nov plov Veng Sreng neng nov wat Stung Mean Chey nos?? Nis min ton niyay ompi bot oucret 100000 yang robos vea phong!!!
    Ah chhker samre kvac nis tver ahkroc ban ahkroc sam mok vea heuy

  5. Ruom Cheat says:

    ពុទ្ធឱវាទ៖ ចង់ផ្ចាញ់មនុស្សអាក្រក់ ត្រូវខំសាងកុសល

    ចង់ផ្ចាញ់មនុស្សកំណាញ់ ត្រូវខំធ្វើបុណ្យ ។

  6. Ruom Cheat says:

    In a country where people think negative, mst result in complete negative action.
    every human being always consists of mixed bad and good points, but it just depends on how you value that.

  7. kao channora says:

    តាមខ្ញុំដឺឹងល្បុក​ត្តោជាក្បាច់គុណខ្មែរដែលមានមានល្បិចប្រយុទ្ធល្អដែលដូនតាខ្មែរសម័យអង្គរបានបង្កើតដើម្បីការពារអាណាចក្រខ្មែរ ដូច្នេះទីកន្លែងណាដែលយើងអាចសំដែងបានយើងត្រូវតែធ្វើ មិនថាឡើយសហរដ្ឋអាមេរិចនោះទេ គីនៅគ្រប់ទីកន្លែងទំាងអស់ ដើម្បីអោយមនុស្សលើពិភពលោកបានស្គាល់អំពីថ្វីដែខ្មែរបុរាណ មិនត្រឹមតែចេះសាងប្រាសាទអោយពិភពលោកភ្ញាក់ផ្អើលប៉ុណ្ណោះទេ គឺចេះបង្កើតក្បាច់គុណ និងអ្វីៗផ្សេងៗទៀតដែលមនុស្សសម័យកំុព្យូរទ័រសសើរមិនដាច់ពីមាត់

  8. Terminator III says:

    Showing Khmer ancient martial arts is an impression, but look at their malnutrition physical strength and appearances are unsuitable for the western competition.