ពេលណា​គួរ​រួមភេទ​និង​ពេល​ណា​គួរ​បង្ហាញ​ក្ដីស្រឡាញ់​?

Wednesday, 26 March 2014
ភ្នំពេញប៉ុស្តិ៍

20140326_22a

ដំណើរកម្សាន្ត​វិស្សមកាល​ជា​វេលា​​​បង្ហាញក្ដីស្រឡាញ់​ ​ជាជាង​ការ​ផ្ដោត​លើសិច។

ភាគច្រើន គូស្នេហ៍​តែង​គិត​ថា​សិច​និង​ស្នេហា​ជា​ប្រធានបទ​ពីរ​ខុស​គ្នា​។ បើ​គេ​និយាយ​ពី​សិច​គឺ​សំដៅ​ទៅ​លើ​សកម្មភាព​លើ​គ្រែ​បែប​ល្បែង​កម្សាន្ត មួយ​ដែល​មនុស្ស​ប្រើ​វិធីសាស្រ្ត និង​តាម​បច្ចេកទេស​រៀងៗ​ខ្លួន។ រីឯ​ការ​បង្ហាញ​ក្ដីស្រឡាញ់ គឺ​ការ​ប្រើ​អារម្មណ៍​ស្វែងយល់​ចិត្ត​គ្នា​ទៅវិញ​ទៅមក​គ្រប់​ស្ថានភាព ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត។

នេះ​គឺ​ការ​ណែនាំ​ដើម្បី​ឲ្យ អ្នក​អាច​ថ្លឹងថ្លែង​តាម​កាលៈទេសៈ​ណា​សម​សម្រាប់​សិច និង​ពេលវេលា​ណា​គួរ​តែ​បង្ហាញ​ក្ដីស្រឡាញ់​ចំពោះ​ដៃគូ​។

គូស្នេហ៍​ស្រឡាញ់​គ្នា​ច្រើន​ឆ្នាំ​គួរ​ណាត់​ជួប​គ្នា​សម្ដែង​ក្ដីស្រឡាញ់

ក្រោយពី រួមរស់​ជាមួយ​គ្នា​ច្រើន​ឆ្នាំ ភ្លើងស្នេហ៍​ហាក់​ដូចជា ត្រជាក់​ល្ហឹម​។ បុរស​ទំនង​ជា​ភ្លេច​ស្ត្រី​ដែល​ខ្លួន​ប្ដូរផ្ដាច់​ថា ស្រឡាញ់​នោះ ហើយ​ផ្ដោត​អារម្មណ៍​លើ​ការងារ ឬ​មិត្តភក្តិ​ច្រើន​ជាង។ ប្រសិន​បើ​អ្នក​ស្ថិត​ក្នុង​ដំណាក់កាល​នេះ អ្នក​គួរ​តែ​ភ្ញាក់​ខ្លួន​ដោយ​ចាប់ផ្ដើម​អ្វីៗ​ពី​សូន្យ​ឡើង​វិញ។

ចូរ ធ្វើការ​ណាត់​ជួប​នាង​ដើម្បី​ជា​ឱកាស​សម្ដែង​នូវ​ក្ដីស្រឡាញ់​ដូច​នឹង​អ្វី ដែល​អ្នក​ធ្លាប់​ធ្វើ​កាលពី​ផ្ដើម​ស្នេហ៍​នឹង​គ្នា​ថ្មីថ្មោង។ ស្នេហា​ក៏ដូចជា ថ្ម​ទូរស័ព្ទ​ដែរ បើ​មិន​សាក​ថាមពល​ឡើង​វិញ​ទេ វា​ប្រាកដ​ជា​ខូច​មិនខាន។

នាង​ដើរ​លេង​ជាមួយ​មិត្តភក្តិ​ស្រីៗ​រួច វា​គួរ​ដល់​ពេល​បើក​សមរភូមិ​សិច

ប្ដីប្រពន្ធ​តែងតែ​ផ្ដល់​ពេលវេលា​ដល់ គ្នា​ទៅវិញទៅមក​ដើម្បី​ជួបជុំ​មិត្តភក្តិ​ចាស់​រៀងៗ​ខ្លួន។ ជាទូទៅ​ស្ត្រី​ដែល​ចេញ​ក្រៅ​ជួប​មិត្តភក្តិ​ស្រីៗ​ដូច​គ្នា​នោះ ពួកនាង​ភាគច្រើន​ចូលចិត្ត​អួត​ពី​ជីវិត​គ្រួសារ និង​ធ្លោយ​មាត់​ជជែក​រឿង​លើ​គ្រែ​ប្រាប់​គ្នា​តិច ឬ​ច្រើន​ជា​មិនខាន។

ពេល​ដែល​នាង​ត្រឡប់​ពី​ដើរលេង

ជុំ មិត្តភក្តិ​វិញ វា​ជា​វេលា​ដ៏​ស័ក្ដិសម​បំផុត​សម្រាប់​យុទ្ធនាការ​សិច​ជាមួយ​នាង ហើយ​សកម្មភាព​នេះ​នឹង​ធ្វើ​ឲ្យ​នាង​រឹត​តែ​មាន​ជំនឿ​ចិត្ត​លើ​អ្នក​។

ថ្ងៃ​ឈប់​សម្រាក​ជា​ឱកាស​បណ្តុះចំណង​ស្នេហា​ដ៏​ផ្អែមល្ហែម

ស្រ្តី​គ្រប់​រូប ចូលចិត្ត​ដំណើរ​កម្សាន្ត​វិស្សមកាល​ណាស់ ព្រោះ​វា​ជា​វេលា​ពោរពេញ​ដោយ​ទិដ្ឋភាព​ប្លែក​ភ្នែក ការ​ដើរ​ផ្សារ​ទិញ​ទំនិញ​តាម​ចិត្ត គួបផ្សំ​នឹង​អាកាសធាតុ​ល្អ។ ដូច្នេះ​នា​ឱកាស​ឈប់​សម្រាក​នេះ​ហើយ​ដែល​អ្នក​ជា​បុរស​ត្រូវ​ចេះ​បង្កើត នូវ​ភាព​រ៉ូមេនទិក​ដើម្បី​រឹតបន្តឹង​ចំណង​ស្នេហ៍​ជាមួយ​នាង​ឲ្យ​បាន ល្អ។ គ្រប់​កាយវិការ​របស់​អ្នក​គួរ​តែ​ចេះ​បង្កើត​ភាព​កំប្លុកកំប្លែង។ សំណើច​របស់​នាង​គឺជា​ថ្នាំ​សម្រើប​ធម្មជាតិ​ដ៏​ល្អ​លេខ​១​ក្នុង​លោក។

បន្ទាប់ពី​ឈ្លោះ​ប្រកែក​គ្នា​ជា​ឱកាស​បង្កាត់​ភ្លើង​តណ្ហា

ការ ឈ្លោះ​ប្រកែក​គ្នា​គឺជា​ថាមពល​ដ៏​ចម្លែក​អស្ចារ្យ​មួយ​ដែល​បង្កើត​ឲ្យ មាន​ចំណង់​តណ្ហា ហើយ​សិច​គឺជា​អ្នក​ផ្សះផ្សា​ជម្លោះ​ប្ដីប្រពន្ធ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត ។ ពេល​អ្នក និង​គូស្នេហ៍​ស្រី​ឈ្លោះ​ប្រកែក​គ្នា​នោះ វា​បាន​បង្កើត​ឲ្យ​មាន​អារម្មណ៍​រកាំ​ចិត្ត​នឹង​គ្នា ខណៈ​ក្រពេញ​អ័រម៉ូន​ធ្វើឲ្យ​មាន​អារម្មណ៍​ខឹង​ក្តៅក្រហាយ រីឯ​សម្ពាធ​ឈាម​អ្នក​វិញ​កើនឡើង​ស័ក្ដិសម​នឹង​សង្វៀន​លើ​គ្រែ​តែ​ម្ដង។ ការ​បង្កើត​ឲ្យ​មាន​ភ្លើង​តណ្ហា ឬ​សិច​ដុតរោលរាល​នា​ពេល​នេះ​អាច​ជួយ​បន្សាប​នូវ​អារម្មណ៍​មួហ្មង​ចិត្ត នោះ​បាន។

ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​ផ្សេងៗ​ជា​ពេលវេលា​បង្កើត​ភាព​រ៉ូមេនទិក

ថ្ងៃ ខួប​អនុស្សាវរីយ៍​គឺជា​មូលដ្ឋានគ្រឹះ​ដ៏​ចម្បង​មួយ​ក្នុង​ការ​ផ្ដល់​នូវ ភាព​រ៉ូមេនទិក​ដល់​នារី​ជា​ទីស្រឡាញ់ ព្រោះ​ឱកាស​នេះ​មាន​តែ​ម្ដង​ទេ​ក្នុង​មួយ​ឆ្នាំ។ ខួប​អាពាហ៍ពិពាហ៍​គួរ​តែ​ជា​កម្មវិធី​ពេញ​មួយ​ថ្ងៃ រយៈពេល​វែង​លើស​នេះ ដោយ​រួមមាន​ដំណើរ​កម្សាន្ត​ទៅ​កន្លែង​នានា និង​មិន​ចាំបាច់​ផ្ដោត​លើ​សិច​ពេក​ទេ។ វា​ជា​ឱកាស​ដ៏​វិសេសវិសាល​ណាស់​សម្រាប់​បង្កើត​នូវ​សម្ព័ន្ធភាព រ៉ូមេនទិក និង​រំឭក​នាង​ឲ្យ​ដឹង​ថា អ្នក​នៅ​តែ​ស្រឡាញ់​នាង​ជ្រាលជ្រៅ​ដូច​គ្រា​ដំបូង​។ ប្រសិន​បើ​អ្នក​ជ្រើសរើស​វិធី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​បាន​ល្អ ត្រូវ​ចិត្ត​នាង ធានា​ថា រសជាតិ​សិច​ដ៏​ផ្អែមល្ហែម​នឹង​កើនឡើង​ជា​មិនខាន។

ពេល​ប្រថុចញ៉ុច សិច​តក់ក្រហល់

ស្រ្តី ក៏​មាន​ចំណូល​ចិត្ត​សិច​បែប​ឆក់កណ្តៀត ឬ​តក់ក្រហល់​មិន​ចាញ់​បុរស​ដែរ បើ​ទោះ​ជា​នាង​ទុក​ចំណូលចិត្ត​នេះ​ជា​រឿង​អាថ៌កំបាំង​ក្ដី​។ ដូច្នេះ​បុរស​ចាំបាច់​ត្រូវ​ព្យាយាម និង​ធ្វើ​តាម​ដើម្បី​តម្រូវការ​សិច​បែប​ឆក់​កណ្តៀត​មួយ​នេះ​ផង​ដែរ សម្រាប់​នាង។ ចូរ​បុរសៗ​គិត​ថា ស្ថានភាព​បែប​នេះ​មិន​អាច​ប្រើ​វិធីសាស្រ្ត​ស៊ី​អារម្មណ៍ ឬ​សម្ដែង​ភាព​រ៉ូមេនទិក​អ្វី​វែងឆ្ងាយ​ឡើយ គឺ​នាង​ត្រូវការ​សម្ព័ន្ធភាព​សិច​ច្បាស់​ណាស់។ ម្យ៉ាង​ទៀត​ស្ថានភាព​បែប​នេះ​នាង​ពិតជា​មិន​ត្រូវការ​សកម្មភាព​បបោសអង្អែល​អ្វី​ច្រើន​នោះ​ទេ។

សរុប​យោបល់

សរុប ទៅ​ដើម្បី​រក្សា​សម្ព័ន្ធភាព​ស្នេហ៍​ទាំង​កាយ និង​ចិត្ត​ចាំបាច់​ត្រូវ​តែ​លំនឹង​ល្អ​ទើប​ចំណង​ស្នេហ៍​ស្ថិតស្ថេរ​បាន យូរ។ ភាគី​ទាំង​សង​ខាង​ត្រូវ​តែ​ចេះ​រក្សា​តុល្យភាព​រវាង​សិច និង​ស្នេហា និង​ដឹង​ពី​កាលៈទេសៈ​ខុសៗ​គ្នា​ដែល​សមស្រប​សម្រាប់​សកម្មភាព​ទាំង​ពីរ​នេះ។ ពេល​ខ្លះ​អ្នក​ត្រូវ​ផ្ដោត​សំខាន់​លើ​ការ​យក​ចិត្ត​ទុក​ដាក់​ផ្លូវ​ចិត្ត រីឯ​ពេល​ខ្លះ​ទៀត វា​ជា​វេលា​សម្រាប់​បង្កាត់​ភ្លើង​តណ្ហា​តែ​ម្ដង៕ PR


What Next?

Recent Articles