Wednesday, 09 April 2014
ភ្នំពេញប៉ុស្តិ៍
អ្នកឯកទេសខាងសិចសាស្រ្តដេវិដហ្វ្រីមេន បានឲ្យដឹងថា ទំហំលិង្គចំណង់ផ្លូវភេទរបស់បុរសនឹងមានការប្រែប្រួលទៅតាម វ័យកាល។
អ្នកឯកទេសបានអះអាងថា វាមិនមែនជារឿងសម្ងាត់ឡើយដែលចំណង់ផ្លូវភេទរបស់បុរសបានធ្លាក់ ចុះទៅតាមវ័យអាយុកាលរបស់ពួកគេនោះ។ កាលណាកម្រិតជាតិអ័រម៉ូនតេស្តូស្តេរ៉ូនរបស់បុរសបានផលិតមកហើយ វាបានធ្វើឲ្យមានកម្រិតនៃចំណង់ផ្លូវភេទជាមិនខាន។ នៅពេលកម្រិតអ័រម៉ូននោះកាន់តែកើនឡើងៗ វាចាប់ផ្តើមបញ្ជាឲ្យបុរសទទួលបាននូវតម្រេកឬឈានដល់ត្រើយជា មិនខាន។ ពេលមានវត្តមានអ័រម៉ូននេះកើតឡើងម្តង វាក៏អាចធ្វើឲ្យបុរសសម្រេចតម្រេកម្តងទៀតផងដែរ។
យោងតាមការ ស្រាវជ្រាវបានឲ្យដឹងភាពថយចុះនូវកម្រិត និងគុណភាពទឹកកាមរបស់បុរសនាពេលរួមភេទនោះវាបានពាក់ព័ន្ធទៅ នឹងកត្តាវ័យកាលរបស់ពួកគេ។ ពេលបុរសមានវ័យនៅចន្លោះ៤០ឆ្នាំទៅ៧០ឆ្នាំកម្រិតសមត្ថភាពផ្លូវភេទបានថយចុះពី៦០ភាគរយមកត្រឹម៣០ភាគរយ។
ក្រុមបុរសៗទាំងឡាយ ក៏មានការចុះខ្សោយផ្នែកតម្រងនោមដែរដោយសារតែសាច់ដុំប្លោកនោម របស់ពួកគេមានការថមថយនិងមានករណីច្រើនអាចការកើតនូវជំងឺមហារីកក្រពេញប្រូស្តាត។
ប៉ុន្តែសម្រាប់ការស្រាវជ្រាវថ្មីៗនេះបាន បង្ហាញដែរថា បុរសមានករណីសង្ស័យ និងព្រួយបារម្ភច្រើនជាពិសេសប្រដាប់ភេទ(លិង្គ)របស់ពួកគេវាអាច មានការប្រែប្រួលតាមរយៈសកម្មភាពចំណង់ផ្លូវភេទនេះឯងគឺចាប់ពី វ័យត្រឹម៣០ឆ្នាំឡើងទៅនិងភាគច្រើននោះនៅវ័យកណ្តាលដល់វ័យ ចាស់។
ផ្នែកខាងក្រៅនៃលិង្គ «មានចំណុចពីរដែលមានការផ្លាស់ប្តូរនៅលើលិង្គរបស់បុរស ទីមួយផ្នែកក្បាលលិង្គ វាចាប់ផ្តើមបាត់ពណ៌ក្រហមព្រឿងដែលជាលទ្ធផលកាត់បន្ថយនូវលំហូរ ចរន្តឈាមតាមសរសៃលិង្គ។ ចំណុចមួយទៀតរោម ឬមមីសនៅលើលិង្គចាប់ផ្តើមរង្គោះជ្រុះបន្តិចម្តងៗ ខណៈជាកត្តាមួយបង្ហាញថា អ័រម៉ូនតេស្តូស្តេរ៉ូនចាប់ផ្តើមថយចុះ» នេះជាការអះអាងរបស់អ៊ីវីនហ្គល់ស្តេន នាយកផ្នែកឱសថសិចសាស្រ្តនៃមន្ទីរពេទ្យ Alvarado នៅក្រុងសាន់ដេហ្គោ។
ទំហំលិង្គៈ ការឡើងទម្ងន់របស់បុរសជាកត្តាមួយបង្ហាញថា បុរសកាន់តែមានវ័យចាស់ទៅ។ ពេលមនុស្សប្រុសឡើងទម្ងន់បណ្តាលឲ្យដុះក្បាលពោះ ហើយទំហំលិង្គរបស់ពួកគេក៏ប្រែប្រួលដែរ។ អ្នកឯកទេសអ៊ីរ៉ាសាលីបសាស្រ្តាចារ្យមកពីសាកលវិទ្យាល័យ កាលីហ្វ័រនីញ៉ាបាននិយាយថា៖ «កាលណាបុរសកាន់តែធាត់ និងឡើងទម្ងន់ទំហំលិង្គរបស់ពួកគេកាន់តែរួញខ្លី»។
ចំណែក រ៉ូណាល់តាមឡ័រ នាយកផ្នែកកម្មវិធីសុខភាពបុរសនៅមន្ទីរពេទ្យម៉ោនស៊ីណាយក្នុង ក្រុងញូវយ៉កបាននិយាយថា មានករណីខ្លះក្បាលពោះរបស់បុរសនោះអាចធំលយលុបបាត់លិង្គទៀតផង។ មានវិធីមួយសុំណែនាំដល់បុរសទាំងឡាយគឺត្រូវបញ្ចុះទម្ងន់ទើប សមត្ថភាពផ្លូវភេទរបស់អ្នកល្អប្រសើរឡើងវិញ»។
អ៊ីវីនហ្គល់ ស្តេន បាននិយាយថា៖ «បុរសណាដែលមានទំហំលិង្គប្រវែង៦អ៊ិញនៅចន្លោះវ័យ៣០ឆ្នាំនោះ វាអាចមានប្រវែងមកត្រឹម៥,៥អ៊ិញវិញពេលពួកគេមានវ័យប្រហែល៦០ ឆ្នាំឬ៧០ឆ្នាំ»៕PR