ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ

ដោយ យន់ សាមៀន
2014-04-14
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី នៅ​វត្ត​ពុទ្ធិការាម កាល​ពី​ថ្ងៃ​១៣ មេសា ឆ្នាំ​២០១៤។

ឆ្នាំ​ថ្មី ឆ្នាំ​មមី​នេះ សង្ក្រាន្ត​ចូល​មក​ដល់​នៅ​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​មេសា វេលា​ម៉ោង ៨ និង ៧​នាទី​ព្រឹក។ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង នៅ​តំបន់​វ៉ាស៊ីនតោន ឌីស៊ី រួម​មាន​រដ្ឋធានី​វ៉ាស៊ីនតោន (Washington DC) រដ្ឋ​វឺជីនៀ (Virginia) និង​រដ្ឋ​ម៉ារីឡិន (Maryland) បាន​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​រយៈពេល​ពីរ​ថ្ងៃ​មុន។

ពុទ្ធិក​សមាគម​ខ្មែរ​នៅ​រដ្ឋ​ម៉ារីឡិន បាន​ចាប់​ផ្ដើម​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី ចាប់​ពី​ថ្ងៃ​សៅរ៍ ទី​១២ មេសា រហូត​ដល់​ថ្ងៃ​ពុធ ទី​១៦ មេសា នៅ​ឯ​វត្ត​ពុទ្ធិការាម។

ដោយ​ឡែក​សម្រាប់​ថ្ងៃ​អាទិត្យ ទី​១៣ ខែ​មេសា ជា​ថ្ងៃ​ចុង​សប្ដាហ៍ មាន​ពុទ្ធ​បរិស័ទ​ដែល​សម្រាក​ពី​ការងារ​ច្រើន​នោះ វត្ត​ពុទ្ធិការាម បាន​បង្កើត​កម្មវិធី​ពិសេស​មួយ​ចំនួន​ដូចជា៖ នមស្ការ ព្រះរតនត្រ័យ សមាទានសីល រាប់​បាត្រ បង្សុកូល វេរភត្ត សំដែង​ធម្ម​ទេសនា និង​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​នៅ​ពេល​ព្រឹក។ បន្ទាប់​មក​ទៀត មាន​វង់​ភ្លេង​មហោរី លេង​ល្បែង​ប្រជាប្រិយ សំដែង​ឆៃយ៉ាំ ហើយ​ក៏​មាន​របាំ​បូរាណ​ខ្មែរ រួច​ហើយ​កម្មវិធី​នេះ បន្ត​រហូត​ដល់​ម៉ោង ៧ និង ៣០​នាទី​ល្ងាច។

លោក យន់ សាមៀន ដែល​បាន​ទៅ​យក​ព័ត៌មាន នៅ​វត្ត​ពុទ្ធិការាម មាន​សេចក្ដី​រាយការណ៍​ផ្ទាល់​ពី​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​មមី​នេះ៖

 

ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី នៅ​វត្ត​ពុទ្ធិការាម កាល​ពី​ថ្ងៃ​១៣ មេសា ឆ្នាំ​២០១៤។

ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី នៅ​វត្ត​ពុទ្ធិការាម កាល​ពី​ថ្ងៃ​១៣ មេសា ឆ្នាំ​២០១៤។

ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី នៅ​វត្ត​ពុទ្ធិការាម កាល​ពី​ថ្ងៃ​១៣ មេសា ឆ្នាំ​២០១៤។

ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី នៅ​វត្ត​ពុទ្ធិការាម កាល​ពី​ថ្ងៃ​១៣ មេសា ឆ្នាំ​២០១៤។

ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី នៅ​វត្ត​ពុទ្ធិការាម កាល​ពី​ថ្ងៃ​១៣ មេសា ឆ្នាំ​២០១៤។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

One Response to "ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ"

  1. Anonymous says:

    Happy khmer NEW YEAR. Wishes all khmer oversea have Prosperous and Happiness.