​អភិបាលរង​ខណ្ឌ​ដង្កោ រងរបួស​ខណៈ​ចុះបង្ក្រាប​ការលក់​ឌី​ស​ផ្សព្វផ្សាយ​ពី​ការបង្ក្រាប​នៅ​ផ្លូវ​វ៉េងស្រេង​​

ដោយ៖​ ម៉ៅ ចរិយា​
ថ្ងៃព្រហស្បតិ៍ ទី17 ខែមេសា ឆ្នាំ2014
http://vodhotnews.com

​លោក ប្រាជ្ញ សីហា អភិបាលរង​ខណ្ឌ​ដង្កោ នៃ​រាជធានី​ភ្នំពេញ រងរបួស ខណៈ​លោក បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ការលក់​ឌី​ស​វីដេអូ ដែល​និយាយ​អំពី​ព្រឹត្តិការណ៍ បង្ក្រាប​នៅ​ផ្លូវ​វ៉េងស្រេង និង​ឌី​ស​និយាយ​ពី​ការ​បាត់​កោះត្រល់ រួម​ទាំង​ឌី​ស​សកម្មភាព អាជ្ញាធរ​បង្ក្រាប ទៅ​លើ​ប្រជាពលរដ្ឋនា​ពេលកន្លងមក។​

​ហេតុការណ៍​នេះ បាន​កើតឡើង នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០១៤ នៅ​កន្លែង​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ប្រារព្ធ​ពិធី​បង្សុកូល​គោរព​វិញ្ញាណក្ខន្ធ ក្នុង​របប​ខ្មែរក្រហម នៅ​មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍​ជើងឯក​។

​នៅក្នុង​ពិធី​នោះ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​លក់​ចែក​ផ្សាយ​នូវឌី​ស​វីដេអូ នៃ​ព្រឹត្តិការណ៍បង្ក្រាប​នៅ​ផ្លូវ​វ៉េងស្រេង និង​ឌី​ស​និយាយ​ពី​ការ​បាត់​កោះត្រល់ រួម​ទាំង​ឌី​ស​សកម្មភាព អាជ្ញាធរ​បង្ក្រាប​ទៅលើ ប្រជាពលរដ្ឋនា​ពេលកន្លងមក​។ ប៉ុន្តែ​អាជ្ញាធរ​ខណ្ឌ​ដង្កោ បាន​ហាមឃាត់​សកម្មជន គណបក្ស​សង្គ្រោះ​ជាតិ មិនឲ្យ​ធ្វើ​សកម្មភាព​លក់ឌី​ស​វីដេអូ នេះ​ទេ​។

​នៅក្នុង​ការហាមឃាត់​នេះ បាន​ធ្វើឲ្យ​មាន​ការប៉ះទង្គិច​ពាក្យសម្ដី​គ្នា រវាង​កម្លាំង​អាជ្ញាធរ ជាមួយ​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​។ ចំណែក​អាជ្ញាធរ បាន​ព្យាយាម​ដកហូតយក​ឌីស ប៉ុន្តែ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មិន​អនុញ្ញាត​ឲ្យ​ដកហូត​នោះ​ទេ ហើយក៏​បាន​ធ្វើឲ្យមាន ការភ្ញាល់ផ្អើលដល់​អ្នកចូលរួម​។​

​រហូតមកដល់​ម៉ោង​ប្រមាណ​ជា ១០ នា​ព្រឹក​ថ្ងៃ​ដដែល​នេះ លោក ប្រាជ្ញ សីហា អភិបាលរង​ខណ្ឌ​ដង្កោ បាន​ដឹកនាំ​កងកម្លាំង​ចម្រុះ​មួយ​ក្រុម​ថែម​ទៀត ក្នុងនោះ​មាន​ប៉ូលិស និង​កម្លាំង​សណ្ដាប់ធ្នាប់​របស់​ខណ្ឌ ចុះ​មក​ហាមឃាត់ និង​រឹបអូស​យក​ឌី​ស​វីដេអូ​នោះ។ សកម្មភាព​នេះ បាន​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល ដល់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេងទៀត ហើយ​ពួកគេ​បាននាំគ្នា​ហ៊ុមព័ទ្ធ លោក​ប្រាជ្ញ សីហា អភិបាលរង​ខណ្ឌ​ដង្កោ ដើម្បី​បង្ខំ​ឲ្យ​លោក​ប្រមូល​ឌី​ស​វីដេអូ​ទាំងនោះ មក​ឲ្យ​ពួក​គេ​វិញ​។

VOD មិនអាច​សុំ​ការបំភ្លឺ​ពី​អភិបាលរង​ខណ្ឌ​ដង្កោ លោក ប្រាជ្ញ សីហា ជុំវិញ​ករណី​នេះ​បន្ថែម​បានទេ៕

សូមសរសេរមកកញ្ញា ម៉ៅ ចរិយា តាមរយៈ chakriyamao168@gmail.com

What Next?

Recent Articles

8 Responses to "​អភិបាលរង​ខណ្ឌ​ដង្កោ រងរបួស​ខណៈ​ចុះបង្ក្រាប​ការលក់​ឌី​ស​ផ្សព្វផ្សាយ​ពី​ការបង្ក្រាប​នៅ​ផ្លូវ​វ៉េងស្រេង​​"

  1. Rayuth says:

    Prach Seiha is a silly man. It is so sad that Cambodia has such an idiot man who works as a deputy district governor of Dangkor. Prach Seiha wanted to be a famous official to implement silly actions. He is an absolute tool of the dictatorial leaders. Prach Seiha’s brain was eaten. He becomes a blind man/official. His expectation is to receive admiration and promotion from Mr. Hun Sen after taking action to lead his security force too crackdown on the CNRP activists and remove disk or materials from them.

    Prach Seiha should deserve blame and condemnation for his crazy move or action. He deserves whatever actions he did. But, please do not take revenge on the CNRP youth activists or pro-CNRP citizens.

  2. beloved khmer says:

    Fucking cpp bitch

  3. Pipal says:

    CNRP activist are silly men who are willing to provoke instability in Cambodia. If after 1979, Cambodian people have acted like CNRP activist, probably a half of people would be killed by the revenge. Cambodian people were so angry of Pol Pot staff from top to bottom including team leaders, kitchen staff, village leaders etc. but the new government of Hun Sen have encourage people to love each other and appealed them to join with the new government to build the country devastated by Pol Pot.
    The accident happened early this year was provoked by CNRP. If there was no violent protest, there was not the crackdown of law enforcement officers and if the law enforcement did not crackdown those violent protest, what will be happening to the situation? The Ekareach clinic was an example. Those DVD of CNRP activist are to incite people especially youth to fight against the government. They exaggerate the flaw of government in order to convince people to support them to illegally change the legal government. The best choice to keep the country in peace and development CNRP have to contribute with CPP not that kind of protest on the street.

  4. កម្មករ កសិករ says:

    អា ឆ្កែ ប្រាជ្ញ សីហា ចង់ លាក់បាំង អំពើ អាក្រក់ មិនអោយ ប្រជាពលរដ្ឋខ្មែរ ទូរទាំងប្រទេស ដឹង ឬ ?

    ( សម័យ នេះ ជា សម័យ វិទ្យាសាស្ត្រ ភ្នែកទិព្វ ត្រចៀកទិព្វ កុំ មក ក្រឡៃ ការ ពិត អោយសោះ ! )

    អា ឆ្កែ ប្រាជ្ញ សីហា បើ វា កាន់អំណាចនៅរបប ប៉ុល ពត មិនដឹង ជា វា សាហាវជាង ប៉ុល ពត ទៅទៀត

  5. ប្រជាពលរដ្ឋ says:

    ល្បង ប្រាជ្ញ សីហា មិនបានជាប់ឈ្មោះ អាក្រក់ ដេក មិនលក់ ឬ ?

    គ្រាន់តែ ប្រជាពលរដ្ឋ ផ្សាយការ ពិត ខ្លាច គេដឹង ខំ មកបំផ្លាញ ការ ពិត !

    ( ក្រដាស់ មិនអាច ខ្ចប់ ភ្លើង ជិត ទេ ! )

  6. Chourn says:

    ទៅធ្វើអ្នកក្លាហានអីនៅក្នុងចំណោមអ្នកគាំទ្របក្សសង្គ្រោះជាតិហ្នុងប្រយត្ន័តែទៅធ្វើច្រងេងច្រងាង ខុសរឿងអ្នកគាំទ្របក្សសង្គ្រោះជាតិគេទ្រាំលែងបានគេដាក់ខ្លះទៅតាំងទៅដេកតូចចិត្ត។ មិនដឹងជា ភ័យលិចអាចម៍លេចនោមយ៉ាងណាទេនៅពេលដែលអ្នកគាំទ្របក្សសង្គ្រោះជាតិហ៊ុំពទ្ធ័នោះហាហា។

  7. លឹង្គនាគរាជ says:

    ម៉េចមិនយកដុំថ្មគប់អោយចំភ្នែកម្ខាងអោយខ្វាក់ដូចចៅហ្វាយវាទៅ​។

  8. l says:

    Pipal, you are a fucking person