ចន ច័ន្ទលក្ខិណា ធ្វើ​ជំនួយការ​អតីត​ស្វាមី និង​មិន​ត្រូវការ​ចំណង​ស្នេហ៍​ថ្មី

Monday, 21 April 2014
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

20140421_20a

ភ្នំពេញ : តារាសម្តែង និង​ម៉ូដែល មេម៉ាយ​ចាយ​សម្រស់​អ្នកនាង ចន ច័ន្ទលក្ខិណា បាន​ប្រកាស​ដោយ​សម្ដី​ប្រាកដប្រជា​ថា ការ​រស់នៅ​ជា​ជីវិត​ស្រ្តី​មេម៉ាយ ពេល​នេះ​អ្នកនាង​មិន​ត្រូវការ​ឡើយ​ស្នេហា មិន​ថា​ថ្ងៃ​មុខ​ប្រែប្រួល​យ៉ាង​ណា ពេល​នេះ​ក្នុង​ចិត្ត​គិត​តែ​ម្យ៉ាង​គឺ​អនាគត​កូនស្រី​។

កាល​ដែល​នាំឲ្យ​អ្នក​មេម៉ាយ​រូប​នេះ​ប្រកាស​ដូច្នេះ ខណៈ​មាន​ព័ត៌មាន​ផ្ទុះ​យ៉ាង​ថ្មី​សន្លាង​ថា​នាង​មាន​បុរស​អ្នក​ជំនួញ សម្បូរ​ទ្រព្យ​ម្នាក់​បាន​ស្ម័គ្រ​ខ្លួន មក​ធ្វើ​ជា​អ្នក​ព្យាបាល​របួស​បេះដូង និង​ធានា​ចិញ្ចឹម​នាង​ឲ្យ​រស់​នៅក្នុង​ជីវភាព​ហ៊ឺហា​ស៊ីវិល័យ។

ពាក្យ​ល្ហិចល្ហៀង​អំពី​ចំណង​ស្នេហ៍​ថ្មី​អ្នកនាង​ចនច័ន្ទលក្ខិណា ត្រូវ​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​អះអាង​ថា វា​មាន​ប្រភព​ពី​អ្នក​សិល្បៈ​ជិតដិត​នឹង​នាង​ទម្លាយ​ប្រាប់។ ប្រភព​នោះ​បាន​ឲ្យ​ដឹង​ថា ក្រោយពី​តារាស្រី​រូប​នេះ បាន​លែងលះ​អតីត​ស្វាមី តាម​ប្រព័ន្ធ​តុលាការ​រួច​ភ្លាម នាង​ក៏​ត្រូវ​បាន​កន្លង់​សម្បូរ​ទ្រព្យ​ប្រជែង​គ្នា​តាម​ប្រលោម​ស្នេហ៍ ភ្លែត ដោយ​ពេល​នេះ​មាន​បុរស​វ័យកណ្តាល​ម្នាក់ ជា​អ្នកជំនួញ មាន​មុខមាត់​សម្បូរ​ទ្រព្យ ធានា​ស្អំ​បេះដូង​នាង​មិន​ឲ្យ​រងា​។

ប្រភព ដដែល​នោះ​បាន​លើក​ឡើង​ទៀត​ថា ឲ្យ​តែ​ភាគី​ខាងស្រី គឺ​អ្នកនាង ចន ច័ន្ទលក្ខិណា បើក​ភ្លើង​ខៀវ​ភ្លាម បុរស នោះ​ធានា​ថា​នឹង​ផ្គត់ផ្គង់​ការ​រស់នៅ​យ៉ាង​ហ៊ឺហា​ស៊ីវិល័យ រួច​បើក​ចំហ​ពី​ទំនាក់ទំនង​នោះ​ជា​សាធារណៈ។

បកស្រាយ​បំភ្លឺ ព័ត៌មាន​ដ៏​គួរ​ឲ្យ​រសើប​មួយ​នេះ អ្នកនាង ចន ច័ន្ទលក្ខិណា បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​ទូរស័ព្ទ​ជាមួយ​សំណើច​កក្អឹក​ថា៖ «ខ្ញុំ​មិន​ដឹង​ថា​ប្រភព​ដែល​រាយការណ៍​ព័ត៌មាន​ឲ្យ​ទៅ​នោះ គេ​បាន​ព័ត៌មាន​មកពី​ណាទេ សូម្បីតែ​ខ្ញុំ​ខ្លួន​ឯង​ក៏​មិន​បាន​ដឹង​ថា មាន​អ្នក​ណា​តាម​ស្រឡាញ់ និង​មាន​អ្នកមាន​ទ្រព្យ​ណា​ចង់​ធានា​ចិញ្ចឹម​ផ្គត់ផ្គង់​ខ្ញុំ​ដែរ មិន​ដឹង​មែន!​»។

ជាមួយ​នឹង​ឧទាន​ចម្លើយ​បែប​ភ្ញាក់ផ្អើល​នោះ តារាសម្ដែង មាន​អាជីព​ម៉ូដែល ពិធីការិនី និង​ជា​ម្ចាស់​ហាង​សាឡន​រូប​នេះ​បាន​លើក​ឡើង​ថា៖ «ព័ត៌មាន​ថា ខ្ញុំ​កំពុង​ត្រូវ​បាន​បុរស​វ័យកណ្តាល​ម្នាក់​មានទ្រព្យ​ស្តុក​មាន​មុខរបរ​ជា​អ្នក​លក់​ឡាន​ស្រឡាញ់ ឲ្យ​តែ​ខ្ញុំ​ឆ្លើយ​ថា​ព្រម នោះ​គេ​នឹង​ចូល​ស្តី​រៀបការ​ពេញ​ច្បាប់ និង​បើក​ចំហ​អី​ណា!។ តែ​រឿង​ហ្នឹង ខ្ញុំ​មិន​ដែល​ដឹង ហើយ​ខ្ញុំ​ក៏​មិន​មាន​ស្គាល់​អ្នក​ជំនួញ​លក់​ឡាន​អី​ណា​ដែរ»។


អ្នកនាង​បាន បដិសេធ​ថា៖ «មិន​ដឹង​ខ្លួន ហើយ​ក៏​មិន​ស្គាល់​អ្នក​ជំនួញ​ណា​មែន​។ ខ្ញុំ​ក៏​មិន​បាន​គិត​ដែរ​រឿង​ស្នេហា ឬ​ប្តីសី​នោះ។ ពេល​នេះ​អ្វី​ដែល​ចាំបាច់​ឲ្យ​ខ្ញុំ​គិត​នោះ​គឺ​អនាគត​កូន​ឯណោះ​ទេ»។

ចំណង ស្នេហ៍​តារាល្បី​អ្នកនាង ចន ច័ន្ទលក្ខិណា និង​លោក យុត្ថារ៉ា ឆានី ដែល​បញ្ចប់​ភាព​ជា​ប្តី​ប្រពន្ធ​ចំពោះ​មុខ​តុលាការ​កាលពី​ចុង​ឆ្នាំ​២០១៣ ក្រោយពី​រួមរស់​ជាមួយ​គ្នា​ជាង​មួយ​ទសវត្សរ៍ និង​បន្សល់​តំណក់​ឈាម កូនស្រី​វ័យ​៦​ឆ្នាំ​ម្នាក់ ត្រូវ​បាន​មនុស្ស​ជាច្រើន​ផ្តោត​ការ​ចាប់​អារម្មណ៍​ថា​មកពី​អ្នកនាង ចន ច័ន្ទលក្ខិណា មាន​អ្នក​ទី​បី​ជា​មន្ត្រី​យោធា​ឋានៈ​ពាក់​ផ្កាយ​លើ​ស្មា​មក​ឆក់​យក​បេះដូង​។

បកស្រាយ​ពី​ចម្ងល់​នេះ​ជាថ្មី អ្នកនាង ចន ច័ន្ទ លក្ខិណា បាន​បញ្ជាក់​ថា៖ «ខ្ញុំ​ទទួល​ស្គាល់​ជីវិត​ស្នេហា​ជា​ប្តី​ប្រពន្ធ​របស់​ពួកយើង​១០​ឆ្នាំ មុន​នោះ រស់នៅ​ប្រកប​ដោយ​ភាព​ល្អូកល្អិន​មែន ពុំ​ដែល​មាន​រឿង​រកាំរកូស​នោះ​ទេ។ តែ​វា​យូរ​ទៅ​វា​ហាក់​បី​ដូច​សោះកក្រោះ តែ​មិន​ដូច​អ្វី​ដែល​គេ​គិត​ថា​ខ្ញុំ​មាន​អ្នក​ទី​បី​អី​ណា​នោះ​ដែរ គឺ​មិន​មាន​ទេ»។

អ្នកនាង​បាន​បន្ត​ថា៖ «កាល​ដែល​ពួក​ខ្ញុំ​សម្រេច​ចិត្ត​លែងលះ​គ្នា​នោះ មកពី​ខ្ញុំ​គិត​ថា បើ​មិន​ធ្វើ​ដូច្នេះ​ទេ ភាព​ល្អូនល្អិន​នោះ​នឹង​រសាត់​បាត់​ពី​ពួក​យើង​ជា​រៀងរហូត តែ​បើ​យើង​លែងលះ​គ្នា រាប់អាន​គ្នា​ដូចជា​បងប្អូន​នោះ ភាព​ល្អូកល្អិន​នឹង​នៅ​រក្សា​បាន​»។

អ្នកនាង​បញ្ជាក់​ថា៖ «ពេល​នេះ​ដ្បិត​ថា ពួក​ខ្ញុំ​លែងលះ​គ្នា តែ​ការ​និយាយស្តី និយាយ​រក​គ្នា​ធម្មតា រាល់​ខ្ញុំ​ធ្វើការ​នៅ​ទូរទស្សន៍​បាយ័ន​ខ្ញុំ​ជា​កូនចៅ​គាត់ ហើយ​គាត់​យក​ខ្ញុំ​ធ្វើ​ជា​ជំនួយការ​គាត់​ដែរ»។

ក្រៅពី​អះអាង​ថា​នៅ រាប់អាន​គ្នា​ធម្មតា​អ្នកនាង​ក៏​បាន​បង្ហើប​ទៀត​ថា៖ «នៅ​នេះ​លោក យុត្ថារ៉ា ឆានី គាត់​កំពុង​មាន​គម្រោង​បើក​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​គាត់​មួយ​ទៀត ហើយ​គាត់​ក៏​បាន​ប្រាប់​ខ្ញុំ​ហើយ​ដែរ គឺ​ត្រូវការ​ខ្ញុំ​ជួយ​ការងារ​គាត់ ធ្វើ​ជា​ជំនួយការ​ជា​ចាំបាច់ ខ្ញុំ​ក៏​ឯកភាព​ដែរ ព្រោះ​ថា វា​ជា​រឿង​ល្អ​ដែរ យើង​បែក​គ្នា មិន​បាន​ដាក់​បន្ទុក​ឲ្យ​អ្នក​ណា​ចិញ្ចឹម​កូន​តែ​ម្នាក់​ទេ​គឺ​នៅ​ចិញ្ចឹម ជាមួយ​គ្នា​»៕


What Next?

Recent Articles

6 Responses to "ចន ច័ន្ទលក្ខិណា ធ្វើ​ជំនួយការ​អតីត​ស្វាមី និង​មិន​ត្រូវការ​ចំណង​ស្នេហ៍​ថ្មី"

  1. ខ123 says:

    នេះជាយុទ្ឋសាស្រ្តដើម្បីប្រជាប្រិយ​ដែលអាចរកប្រាក់

  2. Chourn says:

    ឆ្ងល់ដែហេតុអីបានជាមនុស្សភាគច្រើនស្រឡាញ់តែទ្រព្រសម្បត្តិ (ខាងស្រីឬខាងប្រុស) អញ្ចឹង។ តើពួកគេមានបេះដូងស្រឡាញ់ពិតដែរឬទេនៅក្រោយការរៀបការនោះបើខ្លះគេស្រឡាញ់តែ ទ្រព្យសម្បត្តិដូច្នេះនោះ។​ ក្រោយរៀបការគេស្រឡាញ់គ្នាពិតប្រកដដែឬទេ។ តែចំពោះខ្ញុំវិញខ្ញុំប្រាថ្នា ស្រឡាញ់ចិត្តនិងចិត្ត បើយើងទាំងពីស្រឡាញ់គ្នានិងរស់នៅបានសុខជាមួយគ្នាហើយនោះទ្រព្បសម្ប ត្តិគឺកើតឡើងក្រោយនោះទេ។ សំណូមពរតារាមួយគូរខាងលើគិតពីចំនុចនេះទៅមិនខុសទេ ឬមួយក៍ សុខចិត្តទៅយកប្រុសអ្នកមានតែទ្រាំរស់នៅជាមួយដោយមិនមានស្នេហាពិត?

  3. អព្យាក្រឹត្យ says:

    ពួកតារាសិល្បះ តែងតែអញ្ចឹង ! មើលតែតារាជំនាន់មុនៗ ឌីសាវ៉េត អី!!! សួរថាប្តីសីនៅឯណា?
    នេះឬ សុភមង្គល កូនចៅប្តី១ប្រពន្ធ១ ដល់ចាស់កោងខ្នងនោះ! គ្មានទេ គឺដើម្បីប្រាក់ប៉ុណ្ណោះ!!!

  4. Anonymous says:

    ចែកគ្នារកស៊ីស្រួលប្លែកពុនឹងស្គាល់វត្ថុម៉ែចែកបានច្រើន តើខុសប្លែកនៅចំណុចណាខ្លះ?

  5. Anonymous says:

    That’s Right, Mi Leakana, Mi Ny Mollika, Mi Ny Monineath all are the Same, does everything for $$!!!!!!!

  6. Chourn says:

    Money is much more important than the real love for these actress in CBD. When you have money you can find other handsome boyfriends when her husband works far a way from home at that time she can also find a true love the same. So the first thing she can live with a rich man and then she can use those properties to feet other young boys is fine.