ដោយ រដ្ឋា វិសាល
2014-04-21
RFA
អ្នកភូមិជនជាតិដើមភាគតិចជាង ២៥០នាក់ រស់នៅភូមិហាតប៉ក់ ឃុំហាតប៉ក់ ស្រុកវ៉ឺនសៃ ខេត្តរតនគិរី បាននាំគ្នាដុតបំផ្លាញរោងស្នាក់នៅរបស់ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចឈ្មោះ អិច.ខេ (XK) គ្រប់គ្រងដោយជនជាតិឥណ្ឌា ឆេះអស់បីខ្នង នៅព្រឹកថ្ងៃទី២១ ខែមេសា។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី រាយការណ៍ថា អំពើហិង្សានេះមិនបណ្ដាលឲ្យមានគ្រោះថ្នាក់នរណាម្នាក់ឡើយ ពីព្រោះបុគ្គលិកនិងកម្មករក្រុមហ៊ុនបានរត់គេចពីហេតុការណ៍នេះ។
លោកបន្តថា មូលហេតុជាក់លាក់ជុំវិញការផ្ទុះអំពើហិង្សានេះ មន្ត្រីលោកនឹងធ្វើការស៊ើបអង្កេតបន្ថែម៖ «ប្រភពព័ត៌មានយើងឃើញថា ក្រុមហ៊ុនបានចុះដាក់ទីតាំងកន្លែងហ្នឹងហើយកន្លងមកធ្លាប់មានការជីកប្រឡាយហ៊ុមព័ទ្ធដីប្រជាពលរដ្ឋ។ យើងកំពុងស៊ើបអង្កេតពីតំបន់នោះនៅឆ្ងាយដាច់ស្រយាលឆ្លងទន្លេ ជិះទូក ប្រព័ន្ធទូរស័ព្ទមិនអាចទាក់ទងបានទៀត។ យើងឃើញថា ប្រជាពលរដ្ឋបានធ្វើការតវ៉ាផ្ទុះកំហឹងហើយប្រើអំពើហិង្សា»។
មន្ត្រីស្នងការប៉ូលិសខេត្តរតនគិរី ឲ្យដឹងថា សមត្ថកិច្ចប៉ូលិសត្រូវបានចាត់ឲ្យទៅស៊ើបអង្កេតករណីនេះហើយ។ សេចក្ដីរាយការណ៍បឋមឲ្យដឹងថា អាគារនីមួយៗធ្វើពីឈើប្រក់ស័ង្កសីមានទំហំ ១២ម៉ែត្រគុណនឹង ២០ម៉ែត្រ ត្រូវអ្នកភូមិដុតកម្ទេចចោលអស់ទើបនាំគ្នាត្រឡប់មកភូមិវិញ។ ប៉ូលិសកំពុងស្រាវជ្រាវពីមូលហេតុនាំឲ្យកើតមានអំពើហិង្សានេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋមានទំនាស់ដីលើកគ្នាតវ៉ាមុខសាលាស្រុកបុទុមសាគរខេត្តកោះកុង
- អ្នកភូមិនៅកំពង់ឆ្នាំងបន់ស្រន់កុំឲ្យឈ្មួញរំលោភយកដីព្រៃសហគមន៍
- ពលរដ្ឋនៅព្រះវិហារថាអាជ្ញាធរមិនផ្ដល់ប្លង់កម្មសិទ្ធិដីក្រុមនិស្សិតវាស់រួច
- រដ្ឋាភិបាលព្រមានបញ្ជូនសំណុំរឿងដីនៅបវេលទៅអង្គភាពប្រឆាំងអំពើពុករលួយ
- ពលរដ្ឋមានជម្លោះដីធ្លីនៅកំពង់ឆ្នាំងមិនព្រមចរចាបញ្ចប់បញ្ហាក្រៅប្រព័ន្ធតុលាការ
- ពលរដ្ឋចោទមេភូមិនៅកំពង់ឆ្នាំងថាលួចលក់ដីបេឡាភូមិឬដីរួមភូមិ
- ពលរដ្ឋនៅព្រៃវែងបារម្ភខ្លាចចាញ់ក្ដីរឿងទំនាស់ដីជាមួយឈ្មួញចម្លងទូកដ
- មន្ត្រីសិទ្ធិមនុស្សគ្រោងចុះអង្កេតករណីផ្ទុះគ្រាប់មីន២កន្លែងនៅលើដីមានទំនាស់
- មនុស្សមួយក្រុមប្រើហិង្សាលើពលរដ្ឋមានជម្លោះដីនៅបឹងកក់
khmer people are entiltled to claim their land back. hun sen must realize that khmer people are mad now and they are not going to let hun sen does any thing he wants any more. Theyr are going to do something to get their land back. I think it is time hun sen realizes that khmer people do not need him in Cambodia. I think khmer people in Veun Sey is sending a strong message to hun sen.