មន្ត្រី​វាំង​បារម្ភអំពី​សុវត្ថិភាព​ព្រះមហាក្សត្រ

ដោយ វោហារ ជាតិ
2014-04-23
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ព្រះ​បរម​រាជវាំង ៦១០
ព្រះ​បរម​រាជវាំង នា​រាជធានី​ភ្នំពេញ។ រូបថត​អំឡុង​ឆ្នាំ​២០១២ (RFA/Mom Sophon)

មន្ត្រី​ព្រះ​បរម​រាជ​វាំង​បារម្ភ​អំពី​សុវត្ថិភាព​ព្រះមហាក្សត្រ ដោយសារ​តែ​មាន​គេ​សង់​អគារ​សណ្ឋាគារ​ក្បែរ​ព្រះ​បរម​រាជវាំង​ខ្ពស់​ជាង​វាំង ដែល​អាច​ធ្វើ​ឲ្យ​ជន​ខិលខូច​ឆ្លៀត​ឱកាស​ប្រើប្រាស់​សណ្ឋាគារ​នេះ បង្ក​ការ​គំរាម​កំហែង​ដល់​សុវត្ថិភាព​ផ្ទាល់​របស់​ព្រះអង្គ និង​ក្រុម​គ្រួសារ​រាជវង្សានុវង្ស ព្រោះ​ថា គេ​អាច​មើល​ឃើញ​បរិវេណ​វាំង​ពី​សណ្ឋាគារ​នោះ​មក​ដោយ​ភ្នែក​បាន​ងាយ។

មន្ត្រី​ព្រះ​បរម​រាជវាំង​ឲ្យ​ដឹង​ថា ខុទ្ទកាល័យ​ព្រះ​បរម​រាជវាំង​បាន​សុំ​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការ​រុះរើ​អគារ​ថ្ម ដែល​កំពុង​សាងសង់​ជា​សណ្ឋាគារ​នៅ​ជិត​វាំង​នោះ​ចេញ​ ដើម្បី​ការពារ​សុវត្ថិភាព​ព្រះមហាក្សត្រ និង​មន្ត្រី​ការទូត​នានា។

មន្ត្រី​​ខុទ្ទកាល័យ​ព្រះ​បរម​រាជវាំង លោក អ៊ុំ ដារាវុធ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ មេសា ថា សំណង់​អគារ​សណ្ឋាគារ​នោះ ស្ថិត​ចម្ងាយ​ប្រមាណ ៨០​ម៉ែត្រ ទិស​ខាង​ជើង​ឆៀង​ខាង​លិច​ព្រះបរមរាជវាំង​នោះ ត្រូវ​បាន​គេ​សង់​កម្ពស់​ប្រហែល ៣០​ម៉ែត្រ គឺ​ខ្ពស់​ជាង​ច្បាប់​ដែល​កំណត់​ឲ្យ​សង់​​ប្រហែល ២០​ម៉ែត្រ នៅ​តំបន់​ក្បែរ​ព្រះបរមរាជវាំង។

លោក​ព្រួយ​បារម្ភ​ថា ការ​សង់​អគារ​ខ្ពស់​ជិត​​ព្រះ​បរម​រាជវាំង​ដូច្នេះ គឺ​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុវត្ថិភាព​ព្រះមហាក្សត្រ​ រួម​ទាំង​មន្ត្រី​ដទៃៗ​​ទៀត​ផង៖ «វា​ប៉ះពាល់​ដល់​ទី​១ សន្តិសុខ​ផ្ទាល់​ខ្លួន​ព្រះមហាក្សត្រ ទី​២ សុវត្ថិភាព​ផង។ សន្តិសុខ​ស្អី? សន្តិសុខ​ហ្នឹង​ខ្ញុំ​បាន​ឃើញ​ពេល​ដែល​ថា អូតែល​ហ្នឹង​សង់​អត់​ទាន់​ហើយ​ក្ដី​ គឺ​ដល់​ដំបូល​ហើយ មើល​ទៅ​ចំ​ព្រះរាជ​ដំណាក់​សេរីមង្គល ព្រះរាជ​ដំណាក់​សេរីមង្គល​ហ្នឹង គឺ​ថា​សន្តិសុខ​ហ្នឹង គឺ​ថា​ជា​ព្រះរាជ​ដំណាក់​មួយ​ដែល​ព្រះមហាក្សត្រ​ព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ​យើង​ទទួល​ផ្ញៀវ​ធំៗ ដូច​ជា​ប្រមុខរដ្ឋ ប្រធានាធិបតី​អី​ហ្នឹង​មក​ជួប​គ្នា​កន្លែង​ហ្នឹង។ ដល់​ពេល​ខ្ញុំ​មើល​ទៅ​ចំ​ហ្នឹង​តែម្ដង ខាង​លើ​ហ្នឹង​គឺ​ថា​មនុស្ស​យើង​អាច​ដាក់​កាំភ្លើង​មួយ​មក ចង់​ធ្វើ​ឃាត​នរណា​ក៏​បាន​ដែរ»

លោក​ថា ទន្ទឹម​ពេល​មិន​ទាន់​មាន​ចម្លើយ​អំពី​ការ​រុះរើ​សំណង់​នោះ​តាម​ការ​ស្នើសុំ​របស់​មន្ត្រី​ព្រះបរមរាជវាំង តាម​រយៈ​អាជ្ញាធរ បែរ​ជា​ម្ចាស់​សំណង់​សង់​ព្រះ​បរម​រូប​អតីត​ព្រះ​វីរក្សត្រ​លើ​ដំបូល​អគារ​ថែម​ទៀត ដែល​ទង្វើ​នេះ​លោក​ថា ខុសច្បាប់ និង​ផ្គើន​ទៅ​នឹង​បទបញ្ជា។

លោក អ៊ុំ ដារាវុធ៖ «បើ​សិន​ជា​យើង​មិន​ព្រម​រុះរើ ហើយ​យើង​ទៅ​សង់​បន្ថែម​ទៀត មាន​ន័យ​ថា យើង​​ឌឺ​ដាក់​អាជ្ញាធរ។ ទី​២ តាម​គំនិត​របស់​ខ្ញុំ ខ្ញុំ​យល់​ថា ម្ចាស់​ហ្នឹង​អត់​មាន​ភាព​ត្រឹមត្រូវ​ទេ ពី​ព្រោះ​គាត់​សាងសង់​នេះ​សំអាង​ទៅ​លើ​ស្អី? ទី​១ អត់​ច្បាប់​ពី​បរម​រាជវាំង។ ទី​២ គាត់​សាងសង់​ជា​រូប​បរម​រូប​ហ្នឹង ជា​ថ្ម ស៊ីម៉ង់ត៍ បេតុង​នៅ​កណ្ដាល​វាល។ ដូច​យើង​ជ្រាប​ស្រាប់​ហើយ ព្រះ​បរម​រតន​កោដ្ឋ​យើង សូម្បី​រដ្ឋាភិបាល​យើង​សង់​នៅ​សួន​ច្បារ​សម្ដេច ហ៊ុន សែន ក៏​មាន​គ្រប​ជា​ដំបូល​កុំ​ឲ្យ​លោក​ក្ដៅ អា​នេះ​ដាក់​កណ្ដាលវាល ហាល​ថ្ងៃ ហាល​ភ្លៀង អ៊ីចឹង​អត់​សម?»

ចំណែក​ម្ចាស់​សំណង់​អគារ លោក ស៊ឹន គឹមហេង បដិសេធ​មិន​ឆ្លើយ​តប​រឿង​នេះ​ទេ។ ក៏ប៉ុន្តែ​លោក​បាន​ប្រាប់​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) កាល​ពី​ថ្ងៃ​ទី​២២ មេសា ថា មូលហេតុ​ដែល​លោក​សង់​ព្រះ​បរមរូប​លើ​អគារ​របស់​លោក​នេះ គឺ​ដោយសារ​លោក​គោរព​ស្រឡាញ់​សម្ដេច​ឪ ហើយ​លោក​ថា លោក​នឹង​រើ​ព្រះ​បរម​រូប​នេះ​បើ​សិន​ជា​អាជ្ញាធរ​បញ្ជា។

រឿង​សុំ​ឲ្យ​ម្ចាស់​សណ្ឋាគារ​រុះរើ​សំណង់​ឲ្យ​នៅ​ទាប​ជាង​កម្ពស់​ព្រះ​បរម​រាជវាំង​នេះ លោក អ៊ុំ ដារាវុធ ឲ្យ​ដឹង​ថា មន្ត្រី​វាំង​បាន​សុំ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ចាត់​វិធានការ​ហើយ តែ​លោក​នៅ​មិនទាន់​ដឹង​លទ្ធផល​យ៉ាង​ណា​នៅ​ឡើយ​ទេ។

រីឯ​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ អះអាង​ថា សាលា​រាជធានី​ភ្នំពេញ កំពុង​ពិចារណា​លើ​វិធានការ​នេះ​ដោយ​ប្រុង​ប្រយ័ត្ន ដើម្បី​រក្សា​ផល​ប្រយោជន៍​នៃ​ភាគី​ទាំងពីរ។ លោក​ថា អាជ្ញាធរ​នឹង​ចុះ​ទៅ​ពិនិត្យ​មើល​សំណង់​នោះ​ថា តើ​គួរ​ត្រូវ​វាយ​តម្រឹម​កម្ពស់​ឲ្យ​ទាប ឬ​ក៏​ត្រូវ​បាំង​ជញ្ជាំង​វាំង​ឲ្យ​ខ្ពស់​បន្ថែម ដើម្បី​កុំឲ្យ​មើល​ឃើញ​បរិវេណ​វាំង​ពី​សណ្ឋាគារ​នោះ​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

17 Responses to "មន្ត្រី​វាំង​បារម្ភអំពី​សុវត្ថិភាព​ព្រះមហាក្សត្រ"

  1. Lay sokha says:

    Maybe they think king is useless! Royal palace is useless! Consistent to their previous policy!

  2. Lay sokha says:

    How about Sokha hotel being constructed in front of the royal palace, on the east bank of Mekong river not far! Who allowed the construction! Boat festival is coming soon, governments officials must sit in an official building in front of the royal palace, how about their safety and security!

  3. Chourn says:

    នៅពេលខ្លួនមានបញ្ហារបន្លឺសម្លេងនិងការពារក្រុមគ្រួសារស្តេចហើយនៅពេលដល់ត្រើយហើយនោះ និងសើយគូថដាក់ស្តេចវិញ។ ព្រោះបានផលប្រយោជនពីព្រះមហាក្សត្រហើយដូច្នេះចង់នណាមើល ងាយស្តេចអីមើលទៅមិនខ្វល់បើទោះបីជាធ្លាប់និយាយថានិងមិនអនុញ្ញាតឲ្យមានអាគារខ្ពស់ៗនៅជិត វាំងក៍ដោយក៍កាសន្យារបស់រដ្ឋាភិបាលនោះក្លាយជាកាសន្យាខ្យល់ដដែល។ គិតទៅមិនថារាស្ត្រនោះ ទេសូម្បីតែស្តេចក៍គេអាចបោកបានដែរ។

  4. Anonymous says:

    When huge a mount of money flies into the pockets of CPP officials, the rule of law crawls out through the trousers’s legs.

  5. 23 October says:

    Cambodia was destroyed by dollars and the same as Long Vek regime.

  6. ?? says:

    why the royal families are worry about their future in this kingdom of CAMBODIA, if they still support the leader that not honest to kingdom they will lost trust from it own people. because people are keeping their trust to the king as their peace keeper in CAMBODIA. if the king doing nothing to healing this nation the future of royal families is in question?

  7. Veng Sreng Chong Ahkhiet says:

    Mi kanh-chas Di Pok neng Ah kanh-chas Hun Neang kom-pong chos norouk see khtos see chheam neng see arch chun rong krous nov than norouk

  8. Anonymous says:

    ស្ដេចខ្មែរគ្មានអំណាចទេ ប្រៀបដូចមនុស្សស្លាប់១ចំហៀងខ្លួន ដូច្នេះគ្មាននរណាចង់ធ្វើបាបអ្វឹទេ តែមន្ដ្រីវាំងអស់ទាំងនោះទេដែលរអៀសខ្លួន ខ្លាចគេមើលឃើញនៅការប្រព្រឹត្ដមិនល្អ លួចនាំមេនំមេនាងសាហាយស្មន់នៅកន្លែងស្រះស្រង់ក្បែរគ្នានឹងអូតែលនោះ៕

  9. Judge says:

    Now it has shown that royalists are useless. Any money paid to city council ? YES,
    ANY money paid to anyone in palace? Quite possible.
    When laws enforcement becomes POWER?
    Or POWER exercises continued by this RGC will stop?

  10. Anonymous says:

    ខ្ញុុំមិនយល់ស្របក្នុងការសង់កំពស់ជញ្ជាំងវាំងថែមទៀតទេ នេះបញ្ជាក់ថា អោយអតិភាពក្រុមហ៊ុនច្រើនជាព្រះមហាក្សត្រហើយ​ហេតុផលមួយទៀត គីធ្វើអោយបាត់បង់ខ្យល់ឪកាសបរិសុទ្ខ ចូលព្រះបរមរាជ្យវាំង​ទាំងមូល….

  11. Phnom Penh says:

    The king already gave the power to current government already, why afraid of current government do not listen to you ?

    If you are afraid of current government do not listen to you, why you approve the power to the monopole-party assembly, where NO multiple party and against with the National Constitutional Law ???

    Cambodia, the kingdom of Questions !

  12. Phnom Penh says:

    The current government will not destroy the building, but will increase the royal palace hall higher and higher, that no building nearby can not see what is inside in royal palace.

    This should be fine for you ??? the royal resident and royal family ???

    Bravo, Cambodia- the Kingdom of Questions !!!

  13. Sankongborom says:

    Why did not stop the site of construction when it was start???

  14. Sva watpnom says:

    ឈប់ធ្វើស្តេច ធ្វើរាស្រ្តដូចខ្ញុំទើបស្រួល។ធ្វើស្តេចអត់អំណាចធ្វើបានការអីនាំចង្រៃវាំង។តេជោភ្នក១វាសើចចំអកអោយស្តេចរាល់យប់មុនវាចូលដេក។

  15. រាស្រ្តខ្មែរ says:

    ស្តេចគ្នានអំណាចអញ្ចឹងគ្នានអ្នកណាមកធ្វើឃាតអីទេ
    ពីព្រោះសព្វថ្ងៃស្តេចរស់ដោយសារគេអោយរស់ដែលន្នឹង។

  16. sokea som says:

    ខ្ងុំគិតថាអាគារដែលបានសង់នេះពីតជា​

  17. sokea som says:

    ខ្ងុំពិតជាមានមោទនភាពជាខ្លាំង​ដោយសារខ្ងុំបានឃើញអាគារដែលមានរចនាបទជា​របស់ខ្មែរពិតៗ​ និងបានឃើញខ្មែរចេះស្រលាញ់របស់ខ្មែរ ហើយធ្វើឡើងដោយកូមខ្មែរ ពិតប្រកដ ។