CCHR ៖ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាត់វិធានការ​តឹងរឹង​ពេក​ចំពោះ​លោក ​អាន់ ​ធន់​

ដោយ៖​ ពៅ មេត្តា​
ថ្ងៃព្រហស្បតិ៍ ទី24 ខែមេសា ឆ្នាំ2014
http://vodhotnews.com


មើលរូបភាពបន្ថែម

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (រូបថត៖ សុទ្ធ គឹមសឿន)

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ​(CCHR) សម្តែង​ការព្រួយបារម្ភ ចំពោះ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា រឹតបន្តឹង​សិទ្ធិ​សេរីភាព​របស់​លោក ​អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ​(​ស៊ី​ខៅ​ឌូ​) ជុំវិញ​របស់រប​ស់រោង​ចក្រ​កាត់ដេរ​មួយ​។​

​សេចក្តីថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ចេញផ្សាយ​នៅ​ថ្ងៃទី​២៤ ​ខែ​មេសា​នេះ បាន​លើកឡើងថា ការចាត់វិធានការ​តឹងរឹង​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២​ ខែ​មេសា ​ឆ្នាំ​២០១៤ គឺជា​ការ​រឹតត្បិត​លើ​សិទ្ធិ​សេរីភាពេ​ក​របស់​លោក​ អាត់​ ធន់​។​

​តាម​បណ្តឹង​របស់​ក្រុមហ៊ុន​រោងចក្រ​SL សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​កាលពី​ថ្ងៃ​ទី​២២​ ខែ​មេសា ចោទប្រកាន់​លោក អាត់ ធន់ ពី​បទ​ញុះញង់​ឲ្យមាន​បទឧក្រិដ្ឋ​ដែល​តម្រូវ​ឲ្យ​មេដឹកនាំ​សហជីព​រូបនោះ​ ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់តុលាការ ហាម​ចូល​ក្នុង​រោងចក្រ​SL ហាម​ប្រមូលផ្តុំ​កម្មករ ហាម​ធ្វើ​សកម្មភាព​ជា​ក្រុម ឬ​យក​អាវុធ​តាម​ខ្លួន​ជា​ដើម​។ សាលាដំបូង​ក៏​បាន​បង្គាប់​ឲ្យ​លោក អាត់ ​ធន់ បង់ប្រាក់​ធានា​នៅ​ក្រៅ​ឃុំ​ចំនួន​២៥០០០​ដុល្លារ​អាមេរិក ក្នុង​រយៈពេល​១​ខែ​។​

​លោក​ អាត់ ធន់ ជាប់​ពាក់ព័ន្ធ នឹង​ការធ្វើ​កូដកម្ម បាតុកម្ម​នៅ​ចន្លោះ​ចុងឆ្នាំ​២០១៣ និង​ដើមឆ្នាំ​២០១៤​។

ការចាត់​វិធាន​របស់​តុលាការ​នេះ ធ្វើឡើង​ស្របពេល​ដែល​លោក អាត់​ ធន់ និង​សហជីព​ផ្សេង​ទៀត​គ្រោង​បាតុកម្ម​ធំ​នៅ​ថ្ងៃ​ទី​១​ ខែ​ឧសភា​នេះ​។​ កាលពី​ថ្ងៃ​ទី​២១ ​ខែ​មេសា​នេះ សហជីព និង​សមាគម​ចំនួន​១៨ ​បាន​ជូនដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ ប្រាប់​ពី​គម្រោង​ធ្វើ​យុទ្ធនាការ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃទី​០១ ​ខែ​ឧសភា ដើម្បី​ទាមទារ​លក្ខខណ្ឌ​៧​ចំណុច ក្នុងនោះ ជំរុញ​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​ឲ្យបាន​១៦០​ដុល្លារ យ៉ាងតិច​ក្នុង​មួយខែ ឲ្យ​ដោះលែង​មនុស្ស​២១​នាក់ និង​ឲ្យ​តុលាការ​ទម្លាក់ បទ​ចោទ​នានា ដែល​ក្រុមហ៊ុន​ប្តឹង សកម្មជន​សហជីព​៕

សូមសរសេរមកលោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles