​លោក បេ​អាត រិច​ឆ្នឺ​ លក់​សៀវភៅ​កំប្លែង​ដើម្បី​យក​ប្រាក់​ឧបត្ថម្ភ​មន្ទីរពេទ្យ​គន្ធបុប្ផា​​

ដោយ៖​ ​ពៅ មេត្តា​
ថ្ងៃសុក្រ ទី30 ឧសភា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

លោក បេអា​ត រិច​ឆ្នឺ ប្រធានមន្ទីរពេទ្យ​គន្ធបុប្ផា​​ (រូបពី៖ www.beat-richner.ch)

​ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា ប្រកាស​លក់​សៀវភៅ​កំប្លែង​ចាប់តាំងពី​ថ្ងៃ​ទី​០២ មិថុនា​ខាង​មុខ​នេះ យក​ប្រាក់​ជួយឧត្ថម្ភ​ដល់​មន្ទីរ​ពេទ្យ​ទាំង​ពីរ​ទីតាំង​នៅ​ភ្នំពេញ​និង​សៀមរាប ដើម្បី​ជួយសង្គ្រោះ​កុមារ​។​

​សេចក្តីជូនដំណឹង​របស់លោក បេអា​ត រិច​ឆ្នឺ ចេញផ្សាយ​នៅ​ថ្ងៃទី​៣០​ខែ​ឧសភា​នេះ បានឲ្យដឹងថា សៀវ​រឿង​ដែល​ដាក់​លក់​នោះ​មាន​តួ​កូន​ថ្លុក​ម្នាក់​ឈ្មោះ ស៊ី​ល​វី​យ៉ូ​លី​ណូ​កូដ​វី​យ៉ូ​ឡុង​។ សេចក្តីជូនដំណឹង​បញ្ជាក់ថា សៀវភៅ​លក់​ចាប់ពី​ថ្ងៃ​ទី​០២​ខែ​មិថុនា​ទៅ នៅ​ច្រក​ចូល​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​ភ្នំពេញ និង នៅ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​៧​នៃ​ខេត្ត​សៀមរាប​ក្នុងតម្លៃ​១០​ដុល្លារ​មួយ​ក្បាល​។​

​លោកបេ​អាត រិច​ឆ្នឺ ជា​ជនជាតិ​ស្វីស ជា​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​តាំងពី​ឆ្នាំ​១៩៩១ និង ជា​ប្រធាន​មន្ទីរពេទ្យ​នេះ​រហូតដល់​បច្ចុប្បន្ន​។ សៀវភៅ​ដែល​ប្រធាន​មន្ទីរពេទ្យ​រូបនេះ ប្រកាស​ដាក់ គឺ​លោក​បាន​សរសេរ​តាំងពី​២៩​ឆ្នាំ​មក​។

សូមសរសេរមកកាន់លោក ​ពៅ មេត្តា​ តាមរយៈ minpov@vodhotnews.com


What Next?

Recent Articles

2 Responses to "​លោក បេ​អាត រិច​ឆ្នឺ​ លក់​សៀវភៅ​កំប្លែង​ដើម្បី​យក​ប្រាក់​ឧបត្ថម្ភ​មន្ទីរពេទ្យ​គន្ធបុប្ផា​​"

  1. កូនឪ says:

    ហេតុអ្វីបានជាមេដឹកនាំខ្មែរ គ្មានបេះដូងដែលប្រកបដោយក្តីមេត្តាដូចបេះដូងរបស់លោក ?
    លោកជាជនជាតិផ្សេង តែលោកបានជួយជីវិតកូនខ្មែររាប់ភ្លេច ។
    ប្រសិនបើអ្នកមិនមានកូនឈឺ មិនបានចូលសម្រាកពេទ្យគន្ធបុប្ផា លោកអ្នកមិនបានដឹងពីគុណ​បំណាច់​របស់គាត់ចំពោះកូនខ្មែរឡើយ ។
    គម្រោងចំណាយរបស់រដ្ឋាភិបាលលើវិស័យសុខាភិបាល រួមទាំងជំនួយបរទេស មានច្រើន តែវាត្រូវបានពួកគេហែកចែកគ្នាយកធ្វើមានធ្វើបាន មិនខ្វល់ពីជីវិតរបស់ប្រជាពលរដ្ឋខ្លួនឡើយ ។
    ពួកគេគួរតែខ្មាសគាត់ ។

  2. red tiger says:

    Thank you for your help Cambodian childrent.