និស្សិត​សាលា​ពេទ្យ ប្រគល់​ថវិកា​១២០០​ដុល្លារ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​​

ដោយ៖​ វីអូឌី​
ថ្ងៃអង្គារ ទី3 មិថុនា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

និស្សិត និងថ្នាក់ដឹកនាំសាលា ប្រគល់ថវិកា១២០០ដុល្លារដល់តំណាងមន្ទីរពេទ្យគន្ធបុប្ផា (រូបថតពីសមាគមនិស្សិត)

​និស្សិត​សាលា​ពេទ្យ កាលពី​ថ្ងៃ​ចន្ទ​បាន​ផ្តល់​ថវិកា​ចំនួន​១២០០​ដុល្លារ​អាមេរិក​ដែល​ត្រូវ​រៃអង្គាស​បាន​ពី​និស្សិត ដើម្បី​ជា​ការរួមចំណែក​ជួយ​មន្ទីរ​កុមារ​មួយ​នេះ​។​

​ថវិកា​ចំនួន​១២០០​ដុល្លារ​នេះ បានមក​ពី​ព្រឹត្តិការណ៍​«​ថ្នាក់​មួយ​ផលិត​មួយ​»​កាលពី​ថ្ងៃ​ទី​១០​ខែ​ឧសភា ដែល​រៀបចំ​ដោយ​សមាគមនិស្សិត​វេជ្ជសាស្ត្រ សមាគមនិស្សិត​ឱសថ​សាស្ត្រ​កម្ពុជា សមាគមនិស្សិត​ទន្ត​វទន​សាស្ត្រ និង សមាគម​និស្សិត​សាលា​បច្ចេកទេស​ថែទាំ​វេជ្ជសាស្ត្រ ដោយ​មាន​ការគាំទ្រ​ពី​សំណាក់​ថ្នាក់ដឹកនាំ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​។ 

​សេចក្តីជូនដំណឹង​របស់​និស្សិត​សាលា​ពេទ្យ ឲ្យដឹងថា ថវិកា​ចំនួន​១២០០​ដុល្លារ​នេះ ទទួលបាន​ពី​ការខិតខំ​របស់​និស្សិត​ទាំង​៤​មហាវិទ្យាល័យ​/​សាលា​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល តាមរយៈ​ការលក់​ចំណីអាហារ ភេសជ្ជៈ សម្ភារៈ​សប្បុរសធម៌​ផ្សេងៗ​ក្នុង​កម្មវិធី​“​ថ្នាក់​មួយ ផលិតផល​មួយ​”​។​

​សេចក្តីជូនដំណឹង​បន្តថា ថវិកា​ចំណេញ​ទាំងអស់​ត្រូវបាន​បែងចែក​ជា​២​គឺ​ទុក​ជួយ​ចំពោះ​កុមារ​ក្រីក្រ​នៅ​តំបន់​ដាច់ស្រយាល និង​ផ្តល់​ជូន​មន្ទី​ពេទ្យ​គន្ធបុប្ផា​នេះ​។​នៅ​ថ្ងៃ​អាទិត្យ​ទី​០៨​ខែ​មិថុនា​ឆ្នាំ​២០១៤​ខាងមុខនេះ សមាគម​និស្សិត​ទាំង​៤ ក៏​នឹង​ត្រៀម​រៀបចំ​ចុះ​ជួយ​កុមារ​ក្រីក្រ កំព្រា នៅ​មណ្ឌល​“​រួមដៃគ្នា ផ្តល់​ក្តីសង្ឃឹម​” ស្ថិតនៅ​ភូមិ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​៕

 


What Next?

Recent Articles

2 Responses to "និស្សិត​សាលា​ពេទ្យ ប្រគល់​ថវិកា​១២០០​ដុល្លារ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​​"

  1. If Oknha and government officials who have more than 100 million dollars contribute just 1 million dollar each to this hospital there will be more than enough to help maintain and run this hospital for a long time to go.

    Why only the poor who are more kind. Where are the rich when the country needs them?

  2. They such a good example for the riches,
    The riches in Cambodia should bestow for the foundation to help the children’s hospital.
    It is the duty for the riches to help the poor.
    It is a shame to die rich without help your poor society.
    So the rice should help the poor as much as possible.