កាតុ ទិញ​រថយន្ត Range Rover កាដូ​កូនស្រី​វ័យ​៤​ខែ

តារាកំប្លែង​សម្បូរ​វោហារ សុខ ច័ន្ទធីតា ហៅ​កាតុ។ Pសេត គឹមសឿន




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ក្រោយ​ទទួល​អារម្មណ៍​អរ​ស្ទើរ​ស្រក់​ទឹកភ្នែក​នៅពេល​សម្រាល​បាន​កូនស្រី​គួរ​ឲ្យ​ស្រឡាញ់​ពេញ​ចិន្តា​ម្នាក់ នៅពេល​នេះ តារាកំប្លែង​ដែល​កំពុង​ឡើង​កូដ​ឡើង​ធ្វើ​ជា​មេប្រយោគ​នៅក្នុង​កម្មវិធី​ទូរទស្សន៍​ជាច្រើន​ប៉ុស្តិ៍ នាង សុខ ច័ន្ទធីតា ហៅ កាតុ បាន​ជះ​ប្រាក់​ប្រមាណ​ជិត​១០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ទិញ​រថយន្ត Range Rover ដ៏ទំនើប​មួយ​គ្រឿង​ជូន​ជា​កាដូ​ដល់​កូនស្រី​វ័យ​៤​ខែ​របស់​ខ្លួន។

ក្នុង​ដំណើរ​ដ៏ប្រញាប់ប្រញាល់​ឆ្ពោះ​ទៅ​កាន់​ស្ថានីយទូរទស្សន៍ បាយ័ន កាលពី​ថ្ងៃ​ទី​៩ មិថុនា លោក គង់ សុគន្ធា ហៅ ខ្យង បាន​បើក​រថយន្ត​ម៉ាក Range Rover HSE Sport ដឹក​ភរិយា​យ៉ាង​ស្វាហាប់ រីឯ​នាង កាតុ បាន​ស្រវា​ចាប់​យក​ម្សៅ​មក​ផាត់​យ៉ាង​ញាប់​ដៃ និង​ផ្តើម​លាប​ក្រេម​ឡើង​ក្រហម​លើ​បបូរមាត់​ដ៏សម្បូរ​វោហារ​ជា​បណ្តើរៗ​នៅក្នុង​រថយន្ត​ដ៏ទំនើប​របស់​ខ្លួន ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​តុបតែង​ខ្លួន​រួចរាល់​នៅពេល​ឈាន​ជើង​ទៅ​ដល់​ប៉ុស្តិ៍ បាយ័ន។

ការ​បង្ហាញ​វត្តមាន​ជិះ​នៅក្នុង​រថយន្ត​ទំនើប​តម្លៃ​ប្រមាណ​ជិត​១០​ម៉ឺន​ដុល្លារ​របស់​តារាកំប្លែង​រូប​នេះ ក៏​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ពី​មហាជន​មួយ​ចំនួន​នៅ​តាម​ដងផ្លូវ​ផង​ដែរ ដោយ​អ្នក​បាន​ឃើញ​តារា​រូប​នេះ​ខ្លះ​បាន​លាន់​មាត់​ថា «វ៉ៅ កាតុ ឥឡូវ​ឡើង​កូដ​ជិះ​សុទ្ធតែ​ឡង់រ៉ូវែរ វើយ»។

ការ​ឡើង​កូដ​ប្តូរ​មក​ជិះ​រថយន្ត​ទំនើប​របស់​គូ​ស្វាមី​ភរិយា​មួយ​គូ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​ឡើង​ក្រោយពេល​នាង​ទើប​តែ​សម្រាល​បាន​កូនស្រី​ដ៏ស្រស់ស្អាត​ម្នាក់។ បើ​យោងតាម​ការ​បង្ហើប​ប្រាប់​ពី​អ្នក​សិល្បៈ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា តារា​រូប​នេះ​ទិញ​រថយន្ត Range Rover ដើម្បី​ទុក​ជា​កាដូ​ដ៏ពិសេស​សម្រាប់​វត្តមាន​សមាជិក​ថ្មី​ក្នុង​គ្រួសារ​របស់​នាង ដែល​នាង​ទើប​ប្រសូត​បាន​កូនស្រី​ស្រស់ស្អាត​ម្នាក់​ឈ្មោះ គង់ សុណានជីង។

កូនស្រី​ទី​១​ក្នុង​ជីវិត​របស់​តារា​រូប​នេះ ត្រូវ​បាន​នាង​អះអាង​ថា ជា​កូនមាស​កូនពេជ្រ ដែល​បាន​ធ្វើឲ្យ​រូបនាង និង​ស្វាមី​មាន​ហុងស៊ុយ អាច​រក​ប្រាក់​ចាក់គរ​នៅលើ​វិថីសិល្បៈ ក្រោយ​កូនស្រី​រូប​នេះ​បាន​មក​បង្ក​កំណើត​ក្នុង​ផ្ទៃ​របស់​នាង។

តារា​រូប​នេះ​ធ្លាប់​ប្រាប់​ថា៖​«​កូន​ខ្ញុំ​នេះ ធ្វើឲ្យ​ខ្ញុំ​ទទួល​បាន​ការងារ​កាន់តែ​ច្រើន។ ពេល​ខ្ញុំ​មាន​ផ្ទៃពោះ​នេះ គឺ​ការងារ​ចូល​មក​កាន់តែ​ច្រើន​ធ្វើ​អត់​មាន​ពេល​សម្រាក​ទេ គឺ​កូនមាស​កូនពេជ្រ​តែ​ម្តង​»។

ការ​ឡើង​កូដ​មួយ​ក្ឌាំង​បាន​ឱកាស​ទៅ​កើប​ប្រាក់​នៅ​អាមេរិក និង​ប្រាក់​ដែល​កើប​បាន​នៅក្នុង​ស្រុក​យ៉ាង​សន្ធឹក​នេះ បាន​ធ្វើឲ្យ​តារាចម្រៀង​កំប្លែង​នាង កាតុ ទិញ​ឡាន​ឡង់រ៉ូវែរ ជិះ​ធ្វើ​មិន​ដឹង ដើម្បី​ឲ្យ​សុខកាយ​សប្បាយ​ចិត្ត និង​ដឹក​កូនស្រី​ដើរ​លម្ហែ​នៅពេល​ទំនេរ។

ប៉ុន្តែ​យ៉ាង​ណា​នៅពេល​ចង់​សួរ​នាំ​បន្ថែម​នោះ ទូរស័ព្ទ​តារាកំប្លែង​និយាយ​សម្បូរវោហារ​រូប​នេះ​មិន​អាច​ទាក់ទង​បាន​ទេ​ពី​ម្សិលមិញ​ដោយសារ​ទូរស័ព្ទ​នាង​បាន​បិទ៕


What Next?

Recent Articles

6 Responses to "កាតុ ទិញ​រថយន្ត Range Rover កាដូ​កូនស្រី​វ័យ​៤​ខែ"

  1. VN99 says:

    គូរតែជួយរួមវិភាគទានដល់សង្គមខ្លះផង​​​ ណងៗៗៗ​

  2. VengSreng(ChongAkheat) says:

    -មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
    pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep

    Kadouy mer ah ckhher sam-re ot-om-noy-tien

    -គ្រួសាររបស់ vea ទាំងអស់ដូចគ្នា

    -mi cho –kadouy ធំ ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta

  3. Kmeng Peal says:

    ស្តាប់ទៅដូជជ្រិញ ទិញឡានថ្មីជាកាដូអោយកូន៤ខែ បើទិញជិះខ្លួនអែងដូចជាស្រួលស្តាប់ជាង។

  4. Anonymous says:

    មិនយូរទេគង់តែរលាយដូចទឹកកក…………

  5. VengSreng(ChongAkheat) says:

    មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
    pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep

    Kadouy mer ah ckhher sam-re ot-om-noy-tien

    -គ្រួសាររបស់ vea ទាំងអស់ដូចគ្នា

    -mi cho –kadouy ធំ ta pork prouk ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta

    =========================

    share from friend Facebook

    អាខ្វាក់វាស្មានថាយួន លើកតំកើនពូជវា … តាមពិតយួនធ្វើដើម្បី លេបទឹកដីខ្មែរ អោយបាន១០០% ហើយវានឹងសម្លាប់ អាពូជក្បត់ជាតិ អាខ្វាក់ហ៊ុនសែនអោយអស់ …

    ព្រោះយួនវាស្អប់ណាស់ពូជអាក្បត់ជាតិ វាមិនទុក នាំចង្រៃទេ…

  6. Anonymous says:

    She bought for her own “Ta Pouk”, not for her baby!