ប្រជា​ពល​រដ្ឋ​រាប់​រយ​នាក់​នៅ​ខេត្ត​ព្រះ​សីហនុ​ប្តឹង ខេមរៈ សេរី​មន្ត




ភ្នំពេញប៉ុស្តិ៍

ប្រជា​​ពល​រដ្ឋ​​នៅ​ខណ្ឌ​ព្រៃនប់ ខេត្ត​ព្រះ​សីហនុ រាប់​រយ​នាក់​​ និង​ក្រុម​ហ៊ុន​ឯក​ជន​មួយ​បាន​គំរាម​​ប្តឹង​​តារា​ចម្រៀង​ល្បី​លំដាប់​កំពូល​លោក ខែម ប៊ុន​ថៃ ហៅ ខេមរៈ សេរី​មន្ត ដោយ​សារ​តែ​ប្រជា​ពល​រដ្ឋ​ទាំង​នោះ​បាន​ខាត​បង់​ប្រាក់​អស់​ជា​ច្រើន​សម្រាប់​ការ​ទិញ​សំបុត្រ​ចូល​ទស្សនា​ការ​ប្រគំ​តន្ត្រី​របស់​តារា​ចម្រៀង​រូប​នេះ តែ​នៅ​ពេល​ដល់​ម៉ោង​​លេង​ការ​ប្រគំ​តន្ត្រី​នោះ បែរ​ជា​គេ​ប្រកាស​ប្រាប់​ថា តារា​ចម្រៀង ខេមរៈ សេរី​មន្ត មិន​ព្រម​មក​ច្រៀង​នោះ​ទេ។

ការ​ផ្ទុះ​កំហឹង​របស់​ប្រជា​ជន​​​នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​នេះ ត្រូវ​បាន​កើត​ឡើង​កាល​ពី​យប់​ថ្ងៃ​អង្គារ ទី​១០ មិថុនា ឆ្នាំ​​២០១៤ នៅ​លើ​ទឹក​ដី​ខណ្ឌ​ព្រៃនប់ ខេត្ត​ព្រះ​សីហនុ ជា​ទី​ដែល​តារា​ចម្រៀង​រូប​នេះ ធ្លាប់​ជួប​គ្រោះ​ថ្នាក់​ដ៏​ធ្ងន់​ធ្ងរ​ស្ទើរ​តែ​បាត់​បង់​ជីវិត​កាល​ពី​យប់​ថ្ងៃ​ទី​៧ មីនា ឆ្នាំ​២០១៣ ។

យោង​តាម​ប្រភព​មួយ​ពី​ខេត្ត​ព្រះ​សីហនុ ដែល​ពាក់​ព័ន្ធ​ក្នុង​ការ​ប្រគំ​តន្ត្រី​លក់​សំបុត្រ​នោះ ​បាន​ឲ្យ​ដឹង​ថា ប្រជា​ពល​រដ្ឋ​រាប់​រយ​នាក់​បាន​​នាំ​គ្នា​ផ្អើល​ឈូរ​ឆរ និង​សម្តែង​អារម្មណ៍​ខឹង​សម្បារ​​យ៉ាង​ខ្លាំង​ទៅ​​នឹង​តារា​ចម្រៀង​ល្បី​លំដាប់​កំពូល​​លោក ខេមរៈ សេរី​មន្ត ដោយ​សារ​តែ​តារា​រូប​នេះ​ប្រកាន់​ឫក​ពារ និង​មិន​ព្រម​ឡើង​ច្រៀង​នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​មួយ ដែល​​គេ​រៀប​ចំ​ឡើង​ដោយ​ការ​លក់​សំបុត្រ។

ប្រជា​ពល​រដ្ឋ​ទាំង​នោះ​បាន​លើក​ឡើង​ថា ពួក​គេ​ជា​អ្នក​គាំទ្រ​តារា​ចម្រៀង​រូប​នេះ​រហូត​មក ដូច្នេះ​ហើយ​បាន​ជា​ពួក​គេ​សុទ្ធ​ចិត្ត​ចំណាយ​ប្រាក់​ទិញ​សំបុត្រ​ចូល​ទស្សនា​ការ​ប្រគំ​តន្ត្រី​នេះ តែ​មិន​នឹក​ស្មាន​ថា តារា​រូប​នេះ​មិន​ប្រកាន់​ពាក្យ​សច្ចៈ ឬ​គោរព​កិច្ច​សន្យា មិន​មក​ឡើង​ច្រៀង​​ ធ្វើ​ឲ្យ​ពួក​គេ​ខាត​បង់​ទាំង​ពេល​វេលា និង​ប្រាក់​កាស​យ៉ាង​ដូច្នេះ​។

ការ​ផ្ទុះ​កំហឹង​ដាក់​គ្នា​នោះ ត្រូវ​ប្រភព​បញ្ជាក់​ឲ្យ​ដឹង​ថា ប្រជា​ពល​រដ្ឋ​បាន​គំរាម​ដាក់​ពាក្យ​បណ្តឹង​លើ​ក្រុម​ហ៊ុន​ឯក​ជន​រៀប​ចំ​ការ​ប្រគំ​តន្ត្រី ដោយ​សារ​ក្រុម​ហ៊ុន​នេះ​លក់​សំបុត្រ​​អស់​រាប់​រយ តែ​គ្មាន​វត្ត​មាន​​តារា​ចម្រៀង ខេមរៈ សេរី​មន្ត ឡើង​ច្រៀងឲ្យ​មើល រីឯ​ក្រុម​ហ៊ុន​នោះ ​ក៏​ដាក់​ពាក្យ​បណ្តឹង​លើ​ ខេមរៈ សេរី​មន្ត បន្ត ដោយ​សារ​តែ​តារា​ចម្រៀង​រូប​នោះ មិន​គោរព​តាម​កិច្ច​សន្យា បណ្តាល​ឲ្យ​កម្ម​វិធី​ប្រគំ​តន្ត្រី​ទាំង​មូល​ត្រូវ​ខាត​បង់ បើ​ទោះ​បី​ជា​គេ​បាន​កក់​ប្រាក់​ឲ្យ​តារា​រូប​នេះ​ចំនួន ១០០០ ដុល្លារមុន​ក៏​ដោយ​។

ប៉ុន្តែ​ពាក់​ព័ន្ធ​នឹង​ការ​បិទ​ការ​ប្រគំ​តន្ត្រី​យ៉ាង​ចម្រូង​ចម្រាស់ ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ខេត្ត​​ព្រះ​សីហនុ​​ខឹង​សម្បារ​រហូត​ដាក់​ពាក្យ​ប្តឹង​នោះ តារា​ចម្រៀង​ល្បី​ជួរ​មុខ លោក ខេមរៈ សេរី​មន្ត មិន​បាន​ទទួល​ស្គាល់​ថា នោះ​ជា​កំហុស​របស់​ខ្លួន​នោះ​ទេ។ តារា​ចម្រៀង​រូប​នេះ​បាន​ឲ្យ​ដឹង​ថា នោះ​ជា​កំហុស​របស់​អ្នក​រៀប​ចំ​ការ​ប្រគំ​តន្ត្រី​ទាំង​អស់។

នៅ​ពេល​ភ្នំពេញ ប៉ុស្តិ៍ ទាក់​ទង​ទៅ​​តារា​ចម្រៀង ខេមរៈ សេរី​មន្ត ឲ្យ​ធ្វើ​ការ​ស្រាយ​បំភ្លឺ​ដើម្បី​រំងាប់​អណ្តាត​ភ្លើង​កំហឹង​របស់​ប្រជា​ពល​រដ្ឋ​នៅ​កំពង់​សោម​នោះ បុរស​ម្នាក់​បាន​លើក​ទូរ​ស័ព្ទ​ជំនួស​ ខេមរៈ សេរី​មន្ត ដោយ​ប្រាប់​ថា​ជា​ជំនួយ​ការ បាន​និយាយ​ថា៖​«​តាម​ពិត​រឿង​ហ្នឹង​គឺ​វា​អ៊ីចេះ ក្រុម​​ហ៊ុន​ដែល​ធ្វើ​កិច្ច​សន្យា​ជាមួយ​​ខ្ញុំ​ហ្នឹង បាន​ប្រាប់​ខ្ញុំ​ថា យក​ខ្ញុំ​ទៅ​ច្រៀង​នៅ​​វាល​រេញ គាត់​អត់​បាន​ប្រាប់​ថា យក​ខ្ញុំ​ច្រៀង​នៅ​ព្រៃ​នប់​​ហ្នឹង​ទេ ព្រោះ​គាត់​បាន​ដឹង​ដែរ​ថា ព្រៃ​នប់​ហ្នឹង​ជា​កន្លែង​ខ្ញុំ​ធ្លាប់​កើត​ហេតុ​ពី​មុន​ដែរ។ ​អ្នក​រៀប​ចំ​ហ្នឹង​បែរ​ជា​​ចុះ​កិច្ច​សន្យា​ថា ច្រៀង​នៅ​វាល​រេញ លុះ​ដល់​ខ្ញុំ​ទៅ​ដល់​វាល​រេញ​ហើយ បែរ​​​​គេ​ប្រាប់​ថា ច្រៀង​នៅ​ព្រៃនប់​ឯណោះ​ទេ ដល់​អ៊ីចឹង​យើង​មិន​អាច​ទទួល​យក​បាន​ទេ»។

រីឯ​លោក ខេមរៈ ភារុណ ជា​អ្នក​នាំ​ពាក្យ និង​ជា​អ្នក​គ្រប់​គ្រង​ការ​ធ្វើ​កិច្ច​សន្យា​នេះ មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ដោយ​សារ​ទូរ​ស័ព្ទ​របស់​លោក​ត្រូវ​បាន​បិទ។

ជុំវិញ​ដំណើរ​បណ្តឹង​​យ៉ាង​ណា​នៅ​ពេល​នេះ ជំនួយ​ការ​របស់​តារា​ចម្រៀង ខេមរៈ សេរី​មន្ត មិន​អាច​បញ្ជាក់​លំអិត​បាន​ទេ តែ​ជំនួយ​ការ​រូប​នេះ​បាន​ប្រាប់​ថា អ្នក​រៀប​ចំ​កម្ម​វិធី​គេ​បាន​ដឹង​ពី​កំហុស​របស់​គេ​ដែរ​។

គួរ​បញ្ជាក់​ថា កាល​ពី​មុន​នេះ​បន្តិច ខេមរៈ សេរី​មន្ត បាន​បញ្ជាក់​ថា លោក​នឹង​ចំណាយ​ពេល​ប្រមាណ​៥​ឆ្នាំ មិន​ឆ្លង​កាត់​​ខណ្ឌ​ព្រៃនប់ ជា​កន្លែង​បង្ក​គ្រោះ​ថ្នាក់​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ជីវិត​របស់​លោក​នោះ​ទេ។

យ៉ាង​ណា​មិញ​ជុំវិញ​បណ្តឹង​ដ៏​ចម្រូង​ចម្រាស់​ រវាង​ប្រជា​ពល​រដ្ឋ ក្រុម​ហ៊ុន​រៀប​ចំ​ការ​ប្រគំ​តន្ត្រី និង​តារា​ចម្រៀង ខេមរៈ សេរី​មន្ត នេះ ត្រូវ​បាន​ប្រភព​មួយ​បញ្ជាក់​ថា ពួក​គេ​កំពុង​រត់​ការ​សម្រុះ​សម្រួល​គ្នា​ក្រៅ​សង្វៀន​តុលាការ​យ៉ាង​ញាប់​ដៃ​ជើង៕


What Next?

Recent Articles

One Response to "ប្រជា​ពល​រដ្ឋ​រាប់​រយ​នាក់​នៅ​ខេត្ត​ព្រះ​សីហនុ​ប្តឹង ខេមរៈ សេរី​មន្ត"

  1. VengSreng(ChongAkheat) says:

    -មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
    pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep

    Kadouy mer ah ckhher sam-re ot-om-noy-tien

    -គ្រួសាររបស់ vea ទាំងអស់ដូចគ្នា

    -mi cho –kadouy ធំ ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta