សារ៉ាយ សក្ខណា ហោះ​មក​ធ្វើ​តួឯក

តារាសម្ដែង និង​ម៉ូដែល សារ៉ាយ សក្ខណា។ ហុង មិនា



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: បើ​ទោះ​ជា​ឃ្លាតឆ្ងាយ​ពី​ប្រទេស​កំណើត និង​ការងារ​សិល្បៈ​ផង​នោះ តារាសម្តែង​ដែល​វេចសម្ពាយ​ទៅ​រស់នៅ​លើ​ទឹកដី​មហាអំណាច​សម្បូរ​ដុំ​ដុល្លារ​តាម​ប្តី​ជា​វេជ្ជបណ្ឌិត អ្នកនាង សារ៉ាយ សក្ខណា ក៏​ល្បី​នៅ​មាន​ផលិតកម្ម​ក្នុង​ស្រុក​តាម​ទំនាក់ទំនង​យ៉ាង​ស្អិត ហៅ​មក​ឲ្យ​ទទួល​តំណែង​ជា​តួឯក​ជា​បន្តបន្ទាប់។ បញ្ជាក់​ពី​ទីផ្សារ​ក៏​នៅ​មាន បើ​ទោះ​ជា​វត្តមាន​ស្ថិត​នៅ​ឆ្ងាយ​រាប់រយ​យោជន៍​ពី​កម្ពុជា​នោះ​អ្នកស្រី សាត សម្ផស្ស ប្រាប់​ថា៖ «មាន​ផលិតកម្ម​ភាពយន្ត​និង​ក្រុមហ៊ុន នៅ​តាម​ទាក់ទង​មក​មិន​ដាច់​ទេ ចង់​ឲ្យ សក្ខណា ថត​ឲ្យ​»។

សារ៉ាយ សក្ខណា ត្រូវ​បាន​មហាជន​ទទួល​ស្គាល់​ថា​នាង​គឺជា​តារា​ភាពយន្ត និង​ម៉ូដែល​មួយ​រូប​ដែល​មាន​ប្រជាប្រិយភាព​និង​ធ្លាប់​ទទួល​បាន​ពាន​អាណាចក្រ​តារា​ពីរ​ឆ្នាំ​ជាប់​គ្នា​ជា​តារាសម្តែង​មាន​ប្រជាប្រិយ​ឆ្នើម។ យ៉ាងណា អ្វីៗ​ហាក់​បន្សល់​ទុក​នូវ​ភាព​សោកស្តាយ​ដល់​មហាជន​ទៅវិញ ខណៈ​មុន​នេះ​នាង​បាន​ប្រកាស​បញ្ចប់​ជីវិត​សិល្បៈ​របស់​នាង បន្ទាប់ពី​នាង​សម្រេច​ចូល​រោងការ​ជាមួយ​វេជ្ជបណ្ឌិត​អាណិកជន​ខ្មែរ​អាមេរិក ឈ្មោះ​កែវ មេត្រី។ តារាសម្តែង​សម្បុរស្រអែម​បែប​ខ្មែរ​អង្គរ​អ្នកនាង សារ៉ាយ សក្ខណា ចូល​រោងការ​ជាមួយ​អាណិកជន​ខ្មែរ​អាមេរិក​នៅ​ចុង​ឆ្នាំ​២០១៣ ហើយ​បាន​ចាកចេញ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​នៅ​ខែ​មករា ឆ្នាំ​២០១៤។

បើ​ទោះ​ជា​ត្រូវ​បាន​គេ​ដឹង​ថា​ស្វាមី​ជា​វេជ្ជបណ្ឌិត និង​មាន​ទ្រព្យ​មិន​ខ្វះ​ចាយ​ក៏ដោយ ក៏​ស្រីស្រស់​ដែល​មាន​មុខ​មាន​មាត់​ដោយសារ​ការងារ​សិល្បៈ​ហាល​ថ្ងៃ​ហាល​ខ្យល់​កាលពី​នៅ​ស្រុក​ខ្មែរ​នាង សារ៉ាយ សក្ខណា មិន​រំពឹង​តែ​លើ​ប្រាក់​ប្តី​នោះ​ដែរ។ នាង​នៅ​តែ​បន្ត​ទទួល​ការ​សម្តែង និង​ច្រៀង​នៅ​អាមេរិក ហើយ​ថ្មីៗ​នេះ​ទៀត​ក៏​លេចធ្លាយ​ថា នាង​ត្រូវ​ហោះហើរ​មក​ស្រុក​ខ្មែរ​ចោល​ប្តី​ជា​ចាំបាច់ មក​ទទួល​តំណែង​ជា​តួឯក​សម្តែង​ភាពយន្ត​មួយ​រឿង​ទៀត​ផង។ ទទួល​ស្គាល់​ពី​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​ភាយ​ពី​នាយសមុទ្រ​នេះ ម្តាយ​របស់​នាង​បាន​ទទួល​ស្គាល់​ថា​ដំណឹង​នេះ​ជា​ការពិត​មែន។

hotel-golden-stadium

តារាសម្ដែង និង​ម៉ូដែល សារ៉ាយ សក្ខណា។ ហុង មិនា

អ្នកស្រី សម្ផស្ស បានប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដោយ​ពាក្យសម្ដី​ទន់ភ្លន់​ថា៖ «បើ​តាម​ការ​គ្រោង​ទុក​នោះ សក្ខណា នឹង​ចុះ​មក​លេង​ស្រុក​ខ្មែរ​រយៈពេល​មួយ​ខែ តែ​ពេល​នេះ​មិន​ដឹង​យ៉ាង​ណា​ទេ ព្រោះ​នាង​កំពុង​រង់ចាំ​ឲ្យ​បាន​សិទ្ធិ​រស់នៅ​អាមេរិក​ស្របច្បាប់​សិន។ តែ​មិន​យូរ​ទេ។ អ្នកស្រី សម្ផស្ស បាន​បញ្ជាក់​ថា៖ «អាច​នឹង​ចុង​ខែ​មិថុនា​ហ្នឹង​ឬ​ក៏ដើម​ខែ​កក្កដា បើ​យូរ​»។

ទន្ទឹម​នឹង​ដំណឹង​ដែល​ថា​តារាសម្តែង​មាន​ប្រជាប្រិយភាព​ហោះហើរ​មក​ស្រុក​ខ្មែរ​យ៉ាង​តក់ក្រហល់ ក្រោយពី​ទៅ​រស់នៅ​ជាមួយ​ស្វាមី​នៅ​ទឹកដី​អាមេរិក​ទើប​បាន​កន្លះ​ឆ្នាំ​នោះ ក៏​បាន​បង្ហើប​ថា នាង​វិល​មក​នេះ​គ្មាន​ហេតុផល​អ្វី​ផ្សេង​ក្រៅពី​ការ​មក​គ្រង​តំណែង​តួឯក​ភាពយន្ត​នោះ​ឡើយ។

ប្រភព​មួយ​បាន​លើក​ឡើង​ថា៖ «គ្រាន់តែ​ដឹង​ថា សក្ខណា មាន​គម្រោង​វិល​មក​លេង​ស្រុក ក៏​មាន​អ្នក​ដឹក​នាំ​រឿង​ខ្លះ​បាន​ត្រៀម​រឿង និង​តំណែង​តួឯក សម្រាប់​នាង​មិន​តិច​ជាង​២​រឿង​ទេ ក្នុង​រយៈពេល​ដ៏ខ្លី​ដែល​នាង​មាន​វត្តមាន​នេះ»។

តប​នឹង​ការ​បើក​កកាយ​របស់​ប្រភព​ខាង​លើ​នេះ ម្តាយ​នាង​បាន​ឲ្យ​ដឹង​ថា៖ «មាន​ខាង​ផលិតកម្ម​ទាក់ទង​ខ្ញុំ​ហូរហែ​មែន។ គេ​ចង់​បាន សក្ខណា ថត​មាន​ទាំង​ចម្រៀង ភាពយន្ត ថតកម្ម​វិធី ថតស្ប៉ត​ក៏​មាន ប៉ុន្តែ​មិន​ទាន់​ហ៊ាន​ទទួល​ឬ​ក៏​កុងត្រា​នោះ​ទេ ព្រោះ​ថា កូន​មក​រយៈពេល​ខ្លី​មួយ​ខែ»។

ប៉ុន្តែ​អ្នកស្រី​អះអាង​ទៀត​ថា៖ «ពេល​នេះ​ខ្ញុំ​ក៏​បាន​ទទួល​ការងារ​ជំនួស​កូន​មួយ​ហើយ​ដែរ គឺ​ថត​ភាពយន្ត ប៉ុន្តែ​ត្រឹម​តែ​មាត់​ទេ ក៏​មិន​ទាន់​ឈាន​ដល់​ចុះ​កុងត្រា​ដែរ​ហ្នឹង»។

អ្នកស្រី​បាន​ថ្លែង​ថា​៖ «បើ​ចេះ​តែ​ទទួល​តាម​តែ​គេ​ទាក់ទង​នោះ​ច្រើន តែ​ភាពយន្ត​ដែល សក្ខណា ថត​ក្រោយ​ចុះ​យន្តហោះ​នោះ​មាន​តែ​មួយ​រឿង​ហ្នឹង ជា​ប្រភេទ​រឿង​ដុំ ប្រហែល​ជា​មិន​ប៉ះពាល់​ពេលវេលា​ខ្លី​ដែល​នាង​មក​ទេ យ៉ាងយូរ​ថត​មួយ​សប្តាហ៍ ឬ​ក៏​១០​ថ្ងៃ​ចប់​ហើយ​»៕


What Next?

Recent Articles

6 Responses to "សារ៉ាយ សក្ខណា ហោះ​មក​ធ្វើ​តួឯក"

  1. ហ៊ុន សែន says:

    ស្វាមី​ជា​វេជ្ជបណ្ឌិត និង​មាន​ទ្រព្យ​មិន​ខ្វះ​ចាយ​ក៏ដោយ???

    វេជ្ជបណ្ឌិត?
    ទ្រព្យ​មិន​ខ្វះ​ចាយ​?

  2. Anonymous says:

    She Sucks. She doesn’t want to Kat Krochok Cheung like Mi Ny Mollika in Dallas, Tx to make a living. That’s why she must to go to shot the movie again & again for $.

  3. Anonymous says:

    Doctor or Lawyer ?…
    I see his profile , he work for American Lawyer.

  4. ហ៊ុន សែន says:

    Her husband’s profile is very much questionable.

    The years in school and the locations of the work/time are really something.

    Here is his linkedin: http://www.linkedin.com/pub/metrey-keo/b/955/718

    I was not able to find his name in the list of the lawyers below – from the website
    Here is the list of the lawyers in that firm: http://www.marcottelawfirm.com/Attorneys/

    You the readers are the judge.

  5. Banh Bev says:

    He is NOT a medical doctor! He is a lawyer with a Juris Doctor (JD) degree, not a PhD in Laws!

  6. Lon says:

    Hirha nas lol