សណ្ឋាគារ​បម្រើ​តែ​ភ្ញៀវ​បុរស​ដំបូង​បង្អស់​នៅ​កម្ពុជា




ភ្នំពេញប៉ុស្តិ៍

ខ្នើយ​ដ៏ទន់​ល្មើយ​ស័ក្ដិសម​នឹង​បន្ទប់​ពណ៌​សក្បុស​ដូច​សំឡី ដែល​វិចិត្រករ​បាន​កែច្នៃ​គូរ​គំនូរ​បែប​ខ្វៀក​រំលេច​នូវ​កាយវិការ​ស្នេហា​យ៉ាង​ស្អិតល្មួត​រវាង​បុរស​ភេទ​ដូចគ្នា​ក្នុង​ស្ថានភាព​ននលគក​គួរ​ឲ្យ​ស្រើបស្រាល។ រូបភាព​ទាំង​នេះ​ទទួល​ឥទ្ធិពល​ពី​សិល្បករ​បារាំង​លោក ហ្សង់ កុកតូ (Jean Cocteau)។ បន្ទប់​ស្នាក់នៅ​ដ៏រ៉ូមេនទិក​ទាំង​១០​នោះ​ក៏​ត្រូវ​បាន​ដាក់​ឈ្មោះ​របស់​គូស្នេហ៍​បុរស​ស្នេហា​ភេទ​ដូច​គ្នា បាន​ផ្សារភ្ជាប់​ទៅ​នឹង​ទំនាក់ទំនង​របស់​កវី​និពន្ធ​បារាំង​ដ៏ល្បីល្បាញ​លោក អាកតួរ រីមបូដ និង ប៉ូល វែរឡែនន៍ (Arthur Rimbaud and Paul Verlaine) ដែល​នាម​របស់​អ្នក​ទាំង​ពីរ​បាន​ក្លាយ​ជា​និមិត្តរូប​នៃ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ។

ស្ថិត​នៅ​ម្ដុំ​បឹងកេងកង សណ្ឋាគារ​ប៊ូទិក Arthur and Paul បាន​កែច្នៃ​អគារ​ទសវត្សរ៍​ឆ្នាំ​១៩៣០​ឲ្យ​ទៅ​ជា​បន្ទប់​ស្នាក់ កន្លែង​ស្ប៉ា ម៉ាស្សា បារ៍ និង​ភោជនីយដ្ឋាន​ដ៏ទំនើប​ប្រកប​ដោយ​ផាសុកភាព ដោយ​ស្ថិត​ក្នុង​បរិយាកាស​ធម្មជាតិ​ពណ៌​បៃតង​អម​ដោយ​បុប្ផា​ស្រស់​បំព្រង។ សណ្ឋាគារ​ដំបូង​បង្អស់​នៅ​រាជធានី​ភ្នំពេញ​ដែល​បម្រើ​តែ​ភ្ញៀវ​ប្រុស និង​បុរស​ស្រឡាញ់​ភេទ​ដូចគ្នា​នេះ​គឺជា​គំនិត​ផ្ដួចផ្ដើម​របស់​លោក មីស្ហែល កាំងដ៍បែតេ(Michel Kindbeiter) និង​លោក ធីបូដ៍ ប៉ូត្យេ (Thibaud Pothier) ជា​ដៃគូ​ស្នេហា​ផង និង​ជំនួញ​របស់​លោក​ផង។

hotel-golden-stadium

អង្គុយ​ក្បែរ​ដៃគូ​ក្នុង​ភោជនីយដ្ឋាន​នៃ​សណ្ឋាគារ​នគរ​ប្រុស​លវោ​ដែល​គ្មាន​ស្រមោល​នារី​ណា​ម្នាក់​នោះ សហ​ម្ចាស់​សណ្ឋាគារ​លោក មីស្ហែល កាំងដ៍បែតេ បាន​រៀបរាប់​ថា៖ «Arthur and Paul គឺជា​កន្លែង​លម្ហែកាយ​តែ​មួយ​គត់​នៅ​ភ្នំពេញ​ដែល​សម្រាប់​តែ​បុរស​សុទ្ធ និង​ប្រុស​ស្រឡាញ់​ប្រុស​ដូច​គ្នា។ ខ្ញុំ​បាន​ស្វែងរក​ទីតាំង​ដ៏ស្រស់ស្អាត និង​ស្ងប់ស្ងាត់​នៅ​ម្តុំ​បឹងកេងកង​១​ដោយ​ជួសជុល​ឡើង​វិញ​នូវ​អគារ​ឆ្នាំ​១៩៣០​ហើយ​ប្រែក្លាយ​វា​ឲ្យ​ទៅ​ជា​សំណង់​មាន​លក្ខណៈ​ទំនើប​ស្ទីល​បារំាង​មាន​អាង​ហែល ផ្កា និង​ដើមឈើ​ត្រសុំត្រសាយ។ យើង​ធ្វើ​អ៊ីចឹង​ដើម្បី​ឲ្យ​ភ្ញៀវ​ចូល​មក​កន្លែង​យើង​មាន​អារម្មណ៍​ស្រស់ស្រាយ និង​ភាព​ជា​ឯកជន​មិន​មាន​អ្នក​មក​រំខាន»។

ក្រៅពី​ផ្ដល់​នូវ​សេវា​ស្នាក់នៅ ភ្ញៀវ​បុរស​ទាំងឡាយ​ក៏​អាច​ទទួល​នូវ​សេវា​ម៉ាស្សា​ពី​អ្នក​ជំនាញ​រូប​សង្ហា ដែល​រុំ​បិទ​បាំង​កាយ​ដោយ​កន្សែងពោះគោ​ដ៏សិចស៊ី​ផង​ដែរ។

លោក មីស្ហែល កាំងដ៍បែតេ បាន​ពិពណ៌នា​ពី​សេវា​នៃ​សណ្ឋាគារ​របស់​លោក​ទៀត​ថា៖ «ក្នុង​កន្លែង​សម្រាក​លម្ហែកាយ​នៃ​សណ្ឋាគារ​របស់​យើង​នេះ​ក៏​មាន​ការ​ស្វាគមន៍​ដោយ​ការ​ថ្នាក់ថ្នម​ម៉ាស្សា​ពិសេស​ពី​អ្នក​ជំនាញ​ម៉ាស្សា​ប្រុសៗ​រាងសង្ហា និង​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ជំនាញ​ច្បាស់លាស់​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ​ផង​ដែរ​»។

ក្រៅពី​ផ្ដោត​សំខាន់​លើ​ការ​ផ្ដល់​សេវា​ឥតខ្ចោះ​ដល់​បណ្ដា​ភ្ញៀវ​បុរស សណ្ឋាគារ​ក៏​ប្រកាន់ខ្ជាប់​នូវ​ទំនោរ​ស្នេហា​ធម្មជាតិ និង​ភាព​ស្ងប់ស្ងាត់​លក្ខណៈ​ឯកជន​ផង​ដែរ។ សូម្បីតែ​អាង​ហែលទឹក​ក៏​មិន​មាន​ជាតិ​ក្លរីន ឬ​អំបិល​ទេ ហើយ​សម្រាប់​ការ​ស្ទីម​ខ្លួន​ក្នុង​បន្ទប់ ភ្ញៀវ​ក៏​អាច​ស្រាត​ដោយ​មិន​មាន​ការ​រំខាន​ពី​អ្នកដទៃ​ឡើយ។

hotel-golden-stadium

សហស្ថានិក​លោក ធីបូដ៍ ប៉ូត្យេ ដែល​មាន​បទពិសោធ​បម្រើ​ការ​នៅ​សណ្ឋាគារ​លំដាប់​ខ្ពស់​ឯ​ទីក្រុង​ប៉ារីស​របស់​បារាំង​នោះ​បាន​និយាយ​ថា៖ «គោលបំណង​របស់​យើង​គឺ​បង្កើត​កន្លែង​លម្ហែ​បែប​ស្ងប់ស្ងាត់​សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ឲ្យ​ផ្សារ​ភ្ជាប់​មនោសញ្ចេតនា​ទៅ​នឹង​កវីនិពន្ធ​បារាំង​ដ៏ល្បី។ ស្នាដៃ​របស់​ពួកគេ​ត្រូវ​បាន​យក​មក​រំលេច​ជា​គំនូរ​តាម​ជញ្ជាំង​ពី​បន្ទប់​មួយ​ទៅ​បន្ទប់​មួយ​ទៀត​រហូត​ដល់​កន្លែង ស្ប៉ា បន្ទប់​ស្ទីម អាង​ងូត​ទឹក​ចាគូហ្ស៊ី អាង​ហែលទឹក​ធម្មជាតិ បារ៍ និង​ភោជនីយដ្ឋាន​ជាដើម​ដើម្បី​អន្ទង​ចិត្ត​អ្នក​ស្នាក់នៅ​ពេញ​មួយ​ថ្ងៃ​ឲ្យ​ផ្អែមល្ហែម​ស្រស់ស្រាយ​»។

ក្រោយពី​បើក​ដំណើរការ​ទើប​តែ​បាន​ជាង​១​ខែ លោក មីស្ហែល កាំងដ៍បែតេ​បាន​កត់សម្គាល់​ឃើញ​ថា៖ «​ភ្ញៀវ​ភាគច្រើន​ជា​បុរស​ខ្មែរ និង​មាន​ភ្ញៀវបរទេស​ខ្លះៗ​ដែរ។ អ្វី​ដែល​សំខាន់​គឺ​កន្លែង​ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​ក្មេង​ក្រោម​អាយុ​១៨​ឆ្នាំ​ចូល​និង​ប្រព្រឹត្ត​អ្វី​ខុស​ច្បាប់​នោះ​ទេ»។

ការ​ចូល​ហែល​ទឹក​កម្សាន្ត​កន្លះ​ថ្ងៃ​មាន​តម្លៃ​៣​ដុល្លារ​សម្រាប់​ភ្ញៀវ​ខ្មែរ​និង​៥​ដុល្លារ​ចំពោះ​ជនបរទេស។ សេវា​ម៉ាស្សា​មាន​តម្លៃ​ចាប់ពី​២០​ដុល្លារ​ក្នុង​១​ម៉ោង។ បន្ទប់​ស្នាក់​តម្លៃ​ចន្លោះ​ពី​៨៨​ដល់​១៤៩​ដុល្លារ​បូករួម​អាហារ​ពេល​ព្រឹក។ សណ្ឋាគារ​ប៊ូទិក Arthur and Paul ស្ថិត​នៅ​ផ្ទះ លេខ​២៧ ផ្លូវ​៧១ សង្កាត់​បឹងកេងកង​១ ទូរស័ព្ទ ០២៣ ២១២៨១៤៕


What Next?

Recent Articles

7 Responses to "សណ្ឋាគារ​បម្រើ​តែ​ភ្ញៀវ​បុរស​ដំបូង​បង្អស់​នៅ​កម្ពុជា"

  1. Anonymous says:

    Yes, uses Run Kout for……!

  2. i,khmer says:

    What’s the fuck are you faked thinking??? Try to spread HIV and AIDS to my Kingdom??? Our religion are Buddha man….not Jesus!?! We don’t eat SHIT like you guys westerners….we eat RICE and PRAHOK!!!

  3. CountryStudent says:

    It’s alright; we all are human; all human are created equal; human is all kind and needed to respect each others right . I don’t see why we discriminate against gay. Gay is part of the world and society. I have some gay friends, they respect me; they are nice , smart and helpful

  4. smart boy says:

    That one is not the first gay hotel in Cambodia, but the first gay hotel in Cambodia is in Siem Reap for years already.

  5. van na says:

    នៅស្រុកខ្មែរមានតែខារាអូខេសំរាប់ប្រុសៗ គួរតែមានខារាអូខេសំរាប់ស្រី្តខ្លះផង ព្រោះសព្វថ្ងៃប្រុសៗសប្បាយមែន

  6. Young Hot Guy says:

    Great to have such a romantic place for men, boys and males.

  7. virak says:

    I hope they have a clearly sign posted that “for male only” or make sure the employees of that place inform their guests first, so non gay people could accidentally check in to the place.