ខៀវ សាន​សា​ណា បង្ហាញ​អនាគត​ស្វាមី​ថ្មី​​

ដោយ៖​ វង្ស សុ​ម៉ា​លីន​
ថ្ងៃចន្ទ ទី16 មិថុនា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

អ្នកនាង ខៀវ សានសាណា និងលោក Seraj Sutton ប្រធាន​ផ្នែក​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ Herbalife (រូបថតសហការី)

នៅ​ទីបំផុត​ក្រដាស​មិនអាច​ខ្ចប់​ភ្លើង​បានទេ ទើប​ដំណឹង​បែកបាក់​ស្នេហ៍​រវាង​ពិធី​ការិនី​ល្បីល្បាញ​អ្នកនាង ខៀវ សាន​សា​ណា និង​ស្វាមី​ជា​មន្ត្រី​អង្គការ​ណា​តូ​របស់​សហប្រជាជាតិ​ដែល​ជា​ពោះម៉ាយ​វ័យ​ជ្រេ​នោះ កាន់តែ​ខ្ទប់​លែង​បាន​។ អ្វី​ដែល​កាន់តែ​ធ្វើឲ្យ​ផ្អើល​នោះ គឺ​បន្ទាប់ពី​នាង​ស​ម្ញ៉ែង​ទំនាក់ទំនង​ស្នេហា​ថ្មី ហើយ​បង្ហាញ​គោលដៅ​កាន់តែច្បាស់​ថា នឹង​ចូល​រោងការ​ជាមួយគ្នា​។ 

​នៅក្នុង​រង្វង់​អ្នកសិល្បៈ និង​អ្នក​ដែល​បាន​ប្រឡូក​ក្នុង​ជំនួញ​បែប​ប្រព័ន្ធ ប្រចាំ​នៅ​ក្នុង​ក្រុមហ៊ុន Herbalife Cambodia ផ្នែក​លក់​ចេញ​អាហារ​បំប៉ន សុទ្ធតែ​ដឹង​ពី​ទំនាក់​របស់​អ្នកនាង​ ខៀវ សាន​សា​ណា និង​លោក Seraj Sutton ប្រធាន​ផ្នែក​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ថា​ជា​គូស្នេហ៍​នឹង​គ្នា​។ ក្រៅ​ពី​ដឹក​ដៃ​គ្នា​ទៅ​ទទួល​ការបណ្ដុះបណ្ដាល​ជំនាញ​រក​លុយ​តាម​ប្រព័ន្ធ​នៅ​ក្រៅប្រទេស  អ្នក​ទាំង​ពីរ​ក៏​ចាប់ដៃ​គ្នា​យ៉ាង​សកម្ម​ដើរ​ទាក់ទាញ​តារា​សិល្បៈ និង​មនុស្ស​ជំនាន់​ក្រោយ ឲ្យក្លាយ​ចូលប្រឡូក​ក្នុង​ការងារ​នេះ​ផង​ដែរ​។ បន្ថែម​ពីលើ​ការងារ អ្នក​ទាំង​ពីរ​ត្រូវ​គេ​ឃើញ​ឧស្សាហ៍​បណ្ដើរគ្នា​ចុះ​ចែក​អំណោយ​ដល់​ក្មេងៗ និង​សហគមន៍​ក្រីក្រ ដូចជា​ចុះ​ផ្ដល់​អណ្ដូងទឹក​នៅ​ស្រុក​មួយ​ក្នុង​ខេត្ត​តាកែវ ហើយ​ទោះជា​អ្នក​មិន​ចាប់អារម្មណ៍ ក៏​អាច​ដឹង​ថា​ពួកគេ​ជា​គូស្នេហ៍​។ 

​ការទម្លាយ​ចុងក្រោយ​ចេញពី​ក្រុម​អ្នក​ពាក់ព័ន្ធ​ក្នុង​ជំនួញ​តាម​ប្រព័ន្ធ​ប្រចាំ​ក្រុមហ៊ុន ​Herbalife បញ្ជាក់ថា លោក Seraj Sutton មាន​វ័យ​ពិតប្រាកដ​៦០​ឆ្នាំ ប៉ុន្តែ​បុរស​ពោះម៉ាយ​រូបនេះ នៅ​ក្មេង និង​មាន​មុខមាត់​មិន​អន់​ជាង​មនុស្ស​វ័យ​ជាង​៤០​ឆ្នាំ​ប៉ុន្មាន​ឡើយ ដោយសារតែ​លោក​បាន​ប្រើប្រាស់​ផលិតផល ​Herbalife ថែរក្សា​សុខភាព​ជា​ប្រចាំ និង​ជា​មនុស្ស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់ ដែល​មិន​ខ្វល់ នាំ​ឲ្យ​ចាស់​តាម​វ័យ​។ ប៉ុន្តែ​អ្វី​ដែល​ធ្វើឲ្យ​ ខៀវ សាន​សា​ណា ជ្រើស​យក​ជំនួស​ឲ្យ​ការបាក់បែក​ស្វាមី​នោះ  គឺ​ដោយសារ​បុរស​ជា​ជនជាតិ​អូស្ត្រាលី​រូបនេះ ឆ្លាត ពូកែ និង​បាន​ដឹកនាំ​ឲ្យ​នាង​ចេះ​ធ្វើ​ជំនួញ​តាម​ប្រព័ន្ធ ហើយ​ទទួល​ចំណូល​បាន​ខ្ពស់ ដែល​នាង​មិន​ធ្លាប់​ប្រឡូក​។ ទំនាក់ទំនង​របស់​នា​ង និង​អ្នកជំនួញ​វ័យ​ជ្រេ​នោះ បាន​ទទួល​ស្គាល់​យ៉ាង​ពេញទំហឹង​ពី​កូនស្រី​ក្រមុំ​របស់លោក Saraj Sutton ដែល​អ្នក​ណា​ក៏​ស្គាល់​ថា ជា​នារី​វ័យក្មេង និង​មាន​រូប​សម្រស់​មិន​ចាញ់​តារា​សិល្បៈ​នោះ ក៏​គាំទ្រ​ឲ្យ​ពួកគេ​បង្កាត់ភ្លើង​ស្នេហ៍ ខណៈ​លោក Saraj Sutton ភាគច្រើន​មិន​ខ្វល់​រឿង​ជ្រើស​ភរិយា​ថ្មី ព្រោះ​តែ​ខ្លាច​កូនស្រី​មិន​សប្បាយចិត្ត​។ ប្រភពពី Herbalife​ប្រាប់ថា គូស្នេហ៍​ថ្មី​របស់​សា​ណា ទទួល​ចំណូល​ប្រមាណ​ជា​៣​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ ដោយសារតែ​លោក​ជា​មេ​បណ្ដាញ និង​មាន​កូនក្រុម​ច្រើន តាំង​ពី​ក្រុមហ៊ុន​កកើត​នៅ​កម្ពុជា​។

អ្នកនាង ខៀវ សានសាណា និងលោក Seraj Sutton (រូបថតសហការី)

អ្នកទទួល​បណ្ដុះបណ្ដាល​ដោយផ្ទាល់ ពី​លោក Saraj Sutton និង​អ្នកនាង​ ខៀវ សាន​សា​ណា ពី​ជំនាញ​លក់ Herbalife តាម​បណ្ដាញ សុទ្ធតែ​ដឹង​ថា អ្នក​ទាំង​ពីរ​ជា​គូស្នេហ៍ និង​មាន​គម្រោង​រៀបការ​ពិតប្រាកដ នៅ​អំឡុង​ខែ​តុលា​ខាង​មុខ​។ តាម​ការប៉ាន់ស្មាន ពួកគេ​មិន​រៀបការ​កំបាំង​មុខ​នោះ​ទេ ត្បិត​ខៀវ សាន​សា​ណា ត្រូវ​ការបង្ហាញ​ឲ្យ​កូន​ក្រុម​មាន​ទំនុកចិត្ត​។ ម្យ៉ាង​ក្នុង​ច្បាប់​ក្រុមហ៊ុន បើ​នាង​មាន​អេតាស៊ី​វិល និង​បាន​រៀបការ​ពេញ​ច្បាប់​ជាមួយ​លោក Saraj Sutton នោះ​នឹង​បាន​ឡើង​តំណែង​ដោយ​ស្វ័យប្រវត្តិ តាម​មុខ​តំណែង​របស់​ស្វាមី​ទៀតផង​។ អ្វី​ដែល​សំខាន់ បើ​នាង​ភ្លាត់​ឲ្យមាន​រឿង​បាក់បែក នោះ​ក្រុមហ៊ុន​នឹង​ប្រគល់​ប្រាក់​ចំណូល​សរុប​ចំនួន​ពាក់កណ្ដាល​របស់លោក ​Saraj Sutton ឲ្យ​នាង ក្រោយ​ការ​លះលែង​។ អ៊ីចឹង​ហើយ ទើប​ទំនាក់ទំនង​រវាង​នាង និង​គូស្នេហ៍​ថ្មី មានតែ​បើកចំហរ​ប៉ុណ្ណោះ ដោយ​មិន​លាក់បាំង​ឡើយ​។ 

យោង​តាម​ការកត់សម្គាល់ ​ខៀវ សាន​សា​ណា ប្រឹងប្រែង​ជាមួយ​ជំនួញ​ផ្នែក​ប្រព័ន្ធ​នោះ​ណាស់ ដោយ​ភាគច្រើន គេ​ឮ​តារា​កិត្តិយស និង​តារា​កំប្លែង និយាយ Promote ពី​ផលិតផល Herbalife ក្នុង​កម្មវិធី​របស់​នា​ង​នៅ​MyTV​។ ដំណឹង​ចុងក្រោយ ទម្លាយ​ថា អ្នកនាង​លែងលះ​ជាមួយ​ស្វាមី​ជនជាតិ​កាណាដា លោក ដូ​ឡា​ល់ដ៍ បូ​វ​សឺ​រ (Donald Bowser) ប្រមាណ​ជិត​មួយ​ឆ្នាំ​មកហើយ ដោយ​រង់ចាំ​តែ​សាលក្រម​ធ្លាក់​មក​ពី​ខាង​កាណាដា​ប៉ុណ្ណោះ ដើម្បី​អាច​ឲ្យ​នាង​កសាង​សុភមង្គល​ថ្មី​តាម​គម្រោង​។ ក្រោយ​រៀបការ​ស្ងាត់ៗ​ក្នុង​វិហារ​គ្រឹះ នៅ​កាណាដា​កាល​ឆ្នាំ​២០០៩ អ្នកនាង​មានកូន​២​នាក់ គឺ​កូនប្រុស​ច្បង សេ​មមី បូ​វ​សឺ​រ (Sammy Bowser) អាយុ​ជាង​៣​ឆ្នាំ និង​កូន​ទី​២​ស្រី​ពៅ ដូន​ណា បូ​វ​សឺ​រ (Donna Bowser) អាយុ​ជាង​២​ឆ្នាំ​។ មកទល់ពេលនេះ ខៀវ សាន​សា​ណា នៅ​មិនទាន់​ទទួលស្គាល់​ចំពោះ​ការ​បែកធ្លាយ​ទាំងនោះ​ទេ ប៉ុន្តែ​នាង​ពិតជា​ពិបាក​ប្រកែក ក្នុងពេល​ដែល​នាង និង​លោក Saraj Sutton កាន់តែ​ខិត​ជិត​គ្នា ហើយ​បើកចំហរ​សម្ព័ន្ធ​ស្នេហ៍ ព្រម​ជាមួយ​ការ​បង្ហើប​ប្រាប់​ពី​គម្រោង​រៀបការ​នៅ​ខែ​តុលា ដែល​ជា​ដំណឹង​ខ្ចរខ្ចាយ​ជាង​មុន​បែបនេះ​។​

VOD មិនទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ពី​អ្នកនាង ខៀវ សាន​សា​ណា ដើម្បី​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​៕

​សរសេរ​មកកាន់​លោក វង្ស សុ​ម៉ា​លីន តាមរយៈ​vongsomalin@yahoo.com  


What Next?

Recent Articles

8 Responses to "ខៀវ សាន​សា​ណា បង្ហាញ​អនាគត​ស្វាមី​ថ្មី​​"

  1. Anonymous says:

    that is khmer pussy star, accepted maybe dicks, that is normal

  2. 18 Mina says:

    អស្ចារ្យរ៉ុយៗ…អន្ទឹតចាស់ណង់។

  3. ភ្នំស្រុក says:

    ស្រីខ្មែរ ស្ងាត ច្រើន តែប្រព្រឹត្តខ្លួនជាស្រី សំផឺង រឺ ផ្កាមាស!!!!!

  4. van na says:

    អស្ចារ្យមែន អ្នកនាង ខៀវ អានសាណា , វ័យមិនជាការសំខាន់ទេ លុយគឺសំខាន់ជាងអ្វីៗ ទាំងអស់

  5. Me ka'douy says:

    Me joy’raiy! Ber hong jong joy kdor thom jerng
    mech min to tver porn star morng tov.

  6. Anonymous says:

    Love is not count about age .
    Dich and pussy can play like Moon and Reahu.
    Reahu can swallow the moon ………………………..P… can swallow D….. .

  7. CPP(ភ្នាក់ងារ...) says:

    បងលួចស្រឡាញ់អូនខ្លាំងណាស់!!!!!!!! យូរមកហើយ តែហេតុអ្វីបានជា…………..

  8. អាចម៏មាន់ឡើងថ្លៃ says:

    តាឯងសេពគប់ជាមួយតារាប្រយ័ត្នសល់តែលីអូ

    Be careful sir, to keep in touch with HER, you may remain only underwear!!!