កំពូល​តារា​បង្ហាញម៉ូដ​កម្ពុជា​ម្នាក់​នឹង​ឈ្នះ​២​ម៉ឺន​ដុល្លារ និង​បន្ត​ប្រកួត​ឆាក​អន្តរជាតិ

បេក្ខនារី​ចូលរួម​ក្នុង​វគ្គ​ជម្រុះ​នៃ​កម្មវិធី​ប្រកួត​កំពូល​តារា​បង្ហាញម៉ូដ​កម្ពុជា នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​។ ហុង មិនា




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: បេក្ខនារី​ដ៏ស្រស់​សោភា​ម្នាក់​នឹង​ត្រូវ​បាន​ជ្រើសរើស​នៅក្នុង​ចំណោម​បេក្ខនារី​រាប់​រយ​នាក់ ដើម្បី​លើក​មកុដ​កំពូល​តារា​បង្ហាញម៉ូដ​កម្ពុជា ឬ​ក៏ Cambodia’s Next Top Model ជាមួយ​នឹង​ពាន​រង្វាន់​ទឹកប្រាក់​ដ៏ច្រើន​សន្ធឹក​ចំនួន​ ២ ​ម៉ឺន​ដុល្លារ​អាមេរិក ហើយ​ម្ចាស់​ជ័យលាភី​រូប​នោះ​នឹង​អាច​ចូល​ខ្លួន​ទៅ​បង្ហាញ​រាង​នៅលើ​ឆាក​អន្តរជាតិ​យ៉ាង​ភ្ញាក់ផ្អើល​ក្នុង​នាម​ប្រទេស​កម្ពុជា​ទៀត​ផង។

តាប៊ុយ ប្រធាន​ផលិតកម្ម​វិធី​របស់​ទូរទស្សន៍ My TV បាន​និយាយ​ថា៖ «​ខេមបូឌាន​ប្រតឃែស​ស្ទីងសិវីស (CBS) បាន​នាំ​មក​នូវ​កម្មវិធី​ថ្មី​មួយ សម្រាប់​យុវតី អាយុ​ចាប់ពី​១៨ ដល់ ២៧​ឆ្នាំ ទូទាំង​ប្រទេស​កម្ពុជា ដែល​មាន​សុបិន​ចង់​ក្លាយ​ជា​កំពូល​តារា​បង្ហាញ​ម៉ូដ​លក្ខណៈ​អន្តរជាតិ ឲ្យ​ចូលរួម​ប្រកួត​ដណ្តើម​ជ័យលាភី ក្នុង​កម្មវិធី កំពូល​តារា​បង្ហាញម៉ូដ​កម្ពុជា»។

ផ្តោត​លើ​ជីវិត​ពិត​របស់​បេក្ខនារី កម្មវិធី កំពូល​តារា​បង្ហាញ​ម៉ូដ​កម្ពុជា ទទួល​បាន​សិទ្ធិ​ពេញលេញ​ពី​កម្មវិធី​ដ៏ល្បីល្បាញ​ក្នុង​ពិភពលោក America’s Next Top Model ដែល​បង្កើត​ឡើង​ដោយ​អតីត​កំពូល​តារា​បង្ហាញម៉ូដ ថៃរ៉ា ប៊ែង។ កម្មវិធី​នឹង​ចាប់ផ្តើម​ចាក់​បញ្ចាំង​ក្នុង​ខែ​សីហា​ឆ្នាំ​នេះ​លើ​កញ្ចក់​ទូរទស្សន៍ My TV។

តាប៊ុយ បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​បេក្ខនារី​ខ្មែរ​រាប់រយ​នាក់ ដែល​បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី បេក្ខនារី​៧៥​រូប ត្រូវ​បាន​ជ្រើសរើស​ក្នុង​វគ្គ​ជម្រុះ​សម្រាប់​ការ​សម្ភាស និង​ការ​ថតរូប​ជា​លើក​ដំបូង។ មាន​តែ​បេក្ខនារី​៣៥​រូប​ទេ​ដែល​មាន​ឱកាស​ជួប​គណៈកម្មការ​ផ្ទាល់​ដើម្បី​បង្ហាញ​សមត្ថភាព​នៅឯ​សណ្ឋាគារ​កាំបូឌីយ៉ាណា ថ្ងៃ​ទី​១៥ និង​១៦​ខែ​មិថុនា​កន្លងមក​នេះ។ គណៈកម្មការ​នឹង​ធ្វើការ​ជ្រើសរើស បេក្ខនារី​៥​រូប ដោយ​ផ្អែក​ទៅលើ​ប្រវត្តិការ​តស៊ូ ជំនាញ​បង្ហាញ​ម៉ូដ និង​បុគ្គលិក​លក្ខណៈ​របស់​បេក្ខនារី​នីមួយៗ​នៅ​វគ្គ​បន្ត។

តាប៊ុយ ប្រធាន​ផលិតកម្ម​វិធី​កំពូល​តារា​បង្ហាញម៉ូដ​កម្ពុជា។ ហុង មិនា

ប្រធាន​ផលិតកម្ម​វិធី​រូប​នេះ​បញ្ជាក់​ថា៖ «​មាន​តែ​បេក្ខនារី​មួយ​រូប​ប៉ុណ្ណោះ​នឹង​ឈ្នះ​ដោយ​ទទួល​រង្វាន់​សរុប​ជា​ទឹកប្រាក់​ប្រមាណ​២​ម៉ឺន​ដុល្លារ និង​ឱកាស​ការងារ​ក្នុង​វិស័យ​ដើរ​ម៉ូដ»។

កម្មវិធី​កំពូល​តារា​បង្ហាញម៉ូដ​កម្ពុជា នឹង​ធ្វើ​ដំណើរ​តាម​ជីវិត​បេក្ខនារី ទាំង​១៥​រូប ដែល​ពួកគេ​ត្រូវ​រស់នៅ​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ​ចំនួន​១៦​សប្តាហ៍។ ពួកគេ​នឹង​ទទួល​បាន​ចំណេះដឹង​ពី​អ្នក​ជំនាញ​ល្បីៗ​ទាក់ទង​វិស័យ​បង្ហាញម៉ូដ និង​ការ​រចនា​សម្លៀកបំពាក់ ហើយ​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​កម្មវិធី​នោះ គឺ​ការ​ថតរូប ឬ​ការ​ថត​ពាណិជ្ជកម្ម​លើ​ប្រធានបទ និង​គំនិត​ច្នៃប្រឌិត​ផ្សេងៗ​គ្នា។ ជា​រៀងរាល់​សប្តាហ៍ បេក្ខនារី​មួយ​រូប​នឹង​ត្រូវ​ជម្រុះ​ចេញ​ពី​កម្មវិធី​តាមរយៈ​ការ​សម្រេច​ចិត្ត​របស់​គណៈកម្មការ។ ឆ្លងកាត់​បទពិសោធ ឧបសគ្គ និង​ការ​ជម្រុះ​ជាច្រើន​ក្នុង​កម្មវិធី បេក្ខនារី នឹង​ប្រែ​ខ្លួន​ពី​នារី​សាមញ្ញ ទៅ​ជា​អ្នក​បង្ហាញ​ម៉ូដ​អាជីព។

លោក លី អុងម៉ារឌី អ្នក​ដឹកនាំ​កម្មវិធី​បាន​និយាយ​ថា៖ «​កម្មវិធី​នឹង​ធ្វើឲ្យ​វិស័យ Fashion (ម៉ូដ) នៅ​កម្ពុជា មាន​ការ​ទទួល​ស្គាល់​ច្រើន ហើយ​ជាពិសេស​ទាំង​បេក្ខនារី​ក្តី អ្នក​ទស្សនា​ក្តី នឹង​ស្វែងយល់​ច្រើន​អំពី​ជំនាញ និង​ចំណេះដឹង​ខាង​វិស័យ​នេះ»។

គណៈកម្មការ​សម្រេច​ចិត្ត​ជម្រុះ​បេក្ខនារី និង​ជ្រើសរើស​ជ័យលាភី។ ហុង មិនា

លោក​បន្ថែម​ទៀត​ថា៖ «​បេក្ខនារី​នឹង​មាន​ឱកាស​ធ្វើការ​ក្នុង​បរិយាកាស​ការងារ លំដាប់​អន្តរជាតិ​ពិតៗ ជាមួយ​អ្នក​រចនា​ម៉ូដ និង​អតិថិជន អ៊ីចឹង​ក្រោយ​កម្មវិធី​ពួកគេ​នឹង​ទទួល​បាន​ឱកាស​ការងារ មិន​ថា​តែ​ក្នុង​ជំនាញ​បង្ហាញ​ម៉ូដ​មួយ​ប៉ុណ្ណោះ​ទេ»។
គណៈកម្មការ​ដែល​នឹង​ធ្វើការ​សម្រេច​ចិត្ត​ជម្រុះ​បេក្ខនារី និង​ជ្រើសរើស​ជ័យលាភី​មាន ពិធីការីនី អ្នកនាង យុគ ចិន្តា អ្នក​ច្នៃម៉ូដ​លំដាប់​អន្តរជាតិ លោក ហ៊ូ រ៉េមី តារា​បង្ហាញម៉ូដ និង​គ្រូបង្រៀន​ដើរ​ម៉ូដ​អ្នកនាង គួយ ច័ន្ទដានិច និង​អ្នក​ជំនាញ​ថតរូប​អាជីព​ផ្នែក​ម៉ូដ លោក ចែម វុឌ្ឍសុវិន្ទ។

លោក សុវិន្ទ បាន​លើក​ឡើង​ថា៖ «ការ​ប្រកួត​នេះ នឹង​ធ្វើឲ្យ​បេក្ខនារី ស្វែងយល់​ពី​វិស័យ​បង្ហាញម៉ូដ​ជា​លក្ខណៈ​អន្តរជាតិ ហើយ​ពួកគេ​នឹង​រៀនសូត្រ​ច្រើន​ទាំង​ផ្នែក​អាជីព និង​អត្តចរិត​ផ្ទាល់​ខ្លួន​តាមរយៈ​វិញ្ញាសារ​ប្រកួត​ផ្សេងៗ។ ក្នុង​នាម​ខ្ញុំ​ជា​អ្នក​ថតរូប​ម៉ូដ​ជំនាញ និង​គណៈកម្មការ​ដទៃ​ទៀត ដែល​មាន​បទពិសោធ​ច្រើន ធ្វើការ​ក្នុង​វិស័យ​ម៉ូដ​កម្រិត​ជាតិ និង​អន្តរជាតិ​នឹង​ផ្តល់​នូវ​មតិ និង​ការ​រិះគន់​បែប​ស្ថាបនា​ដើម្បី​ឲ្យ​ពួកគាត់​អាច​ចាប់​យក​អាជីព​បង្ហាញម៉ូដ​នេះ បើ​ទោះ​ជា​ពួកគាត់​ជាប់​ក្តី មិន​ជាប់​ក្តី»៕


What Next?

Recent Articles

4 Responses to "កំពូល​តារា​បង្ហាញម៉ូដ​កម្ពុជា​ម្នាក់​នឹង​ឈ្នះ​២​ម៉ឺន​ដុល្លារ និង​បន្ត​ប្រកួត​ឆាក​អន្តរជាតិ"

  1. Anonymous says:

    want to be a successful candidate must pray her virgin

  2. Terminator III says:

    Virginity, stands for an objective in your phrase, dummy !

  3. Banh Bev says:

    You are all dickheads! Stop offend our Khmer women!

  4. Terminator III says:

    Ah Banh Bev wants to suck my dick now. How much do you charge for it ?