សោម ម៉ាល័ក្ខ ប្តី​មក​លេង​មួយ​ខែ​បួន​ដង

អ្នកនាង សោម ម៉ាល័ក្ខ និង​ស្វាមី​ក្នុង​ថ្ងៃ​រៀប​មង្គលការ។ ហុង មិនា




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: បើ​ទោះ​ជា អាមេរិក-កម្ពុជា​ឆ្ងាយ​ពី​គ្នា​ដូច​ជើងមេឃ​ក៏ដោយ​ក៏​អ្នកនាង សោម ម៉ាល័ក្ខ បាន​ទម្លាយ​ដោយ​ផ្ទាល់​មាត់​ថា នាង​មាន​ភាព​កក់ក្តៅ​ណាស់​ដោយ​ស្វាមី​តែង​ហោះហើរ​កាត់​វេហាស៍​មក​ជួប​រូបនាង​យ៉ាង​ញឹកញាប់​បំផុត​រក​គ្មាន។

ចំណង​ស្នេហ៍​ទី​២ និង​ជា​អាណិកជន​អាមេរិក​នេះ តារាសម្តែង និង​ម៉ូដែល ដែល​ត្រូវ​បាន​មហាជន​គ្រប់​មជ្ឈដ្ឋាន​ដឹង​ថា ធ្លាប់​ក្លាយ​ខ្លួន​ជា​ស្រ្តី​មេម៉ាយ​មួយ​ភ្លើង​ទាំង​វ័យក្មេង ជាមួយ​អាណិកជន​អាមេរិក លោក ទូច ភួងវីរៈ កូនប្រុស​អ្នកស្រី ពាន់ ភួងបុប្ផា អ្នក​ដឹកនាំ​រឿង​ល្បី​ឈ្មោះ អ្នកនាង សោម ម៉ាល័ក្ខ បាន​អះអាង​យ៉ាង​មុតមាំ​ថា ចំណង​ស្នេហ៍​ទី​ពីរ​មិន​ជាន់​សំណៅ​ស្នេហ៍​ចាស់​ឡើយ។

សោម ម៉ាល័ក្ខ អះអាង​ថា៖ «​ខ្ញុំ​សម្រេច​ទទួល​យក​ស្នេហ៍​ទី​ពីរ នឹង​បាន​សុខសាន្ត​ជាង​គូស្នេហ៍​លើក​ទី​មួយ ហើយ​សង្ឃឹម​ថា​នឹង​រស់នៅ​ជាមួយ​គ្នា​លុះ​ចាស់​កោងខ្នង​»។

ទោះ​ជា​យ៉ាង​ណា មនុស្ស​ជាច្រើន​សុទ្ធតែ​លើក​ឡើង​ថា ស្នេហ៍​ថ្មោងថ្មី វា​តែ​អ៊ីចឹង។ នៅពេល​ស្រឡាញ់ ដូច​ពាក្យ​ចាស់​ថា អ្វីៗ​ក៏​សុទ្ធតែ​ល្អ តែ​ពេល​ប្រែធាតុ​ជា​សត្រូវ សូម្បីតែ​ស្នាម​ជើង​ក៏​មិន​ចង់​ឃើញ​ផង។

មជ្ឈដ្ឋាន​មួយ​ចំនួន​បាន​លើក​ឡើង​ថា ភាព​កក់ក្ដៅ​ដែល សោម ម៉ាល័ក្ខ កំពុង​ទទួល​បាន​ពី​ប្តី​អាណិកជន​អាមេរិក​ងារ​ជា​វេជ្ជបណ្ឌិត​នោះ​អាច​ល្អ នឹង​គ្នា​ដល់​ពេល​ណា?

ឱកាស​បញ្ចប់​ភាព​មេម៉ាយ​ចាយ​សម្រស់​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មុន​នោះ ទើបតែ​រំលេច​ឡើង​តាមរយៈ​អាពាហ៍ពិពាហ៍​ពីរ​ខែ​មុន​ប៉ុណ្ណោះ។

អ្នកនាង​លើក​ឡើង​ថា៖ «ខ្ញុំ​មិន​ខ្វល់​នឹង​ពាក្យ​គេ​ថា ឃ្លាន​ឆ្ងាញ់ ស្រឡាញ់​ល្អ ស្នេហា​ថ្មោងថ្មី​តែ​ប៉ុណ្ណឹង នរណា​ដូច​នរណា​នោះ​ទេ។ ខ្ញុំ​គិតថា​ចំណង​ស្នេហ៍​ខ្ញុំ​ជាមួយ​គាត់ (Jonathan C. Nou)​នឹង​អាច​ដើរ​ដល់​ការ​រំពឹង​របស់​ខ្ញុំ​លុះ​ចាស់​កោងខ្នង​រស់នៅ​ជាមួយ​គ្នា​គ្មាន​ភាព​ល្អក់កករ​»។

បន្ថែម​លើ​ការ​ជឿជាក់​នោះ តារាសម្តែង​ទទួល​បាន​ភាព​លេចធ្លោ​ក្នុង​តំណែង​តួឯក​រឿង «គ្រាប់ពេជ្រ»​រូប​នេះ បាន​ប្រាប់​ថា៖​ «​ខ្ញុំ​ឲ្យ​តម្លៃ​លើ​ក្តីស្រឡាញ់​របស់​ប្តី ដែល​មាន​ភាព​តស៊ូ​ចំពោះ​ប្រពន្ធ គិត​មើល​អាមេរិក-កម្ពុជា បើ​ថា​ឆ្ងាយ​ពី​គ្នា​នោះ​វា​ឆ្ងាយ​ណាស់​ហើយ​រំលង​ពីរ​បី​ទ្វីប តែ​បើ​និយាយ​ពី​សំបុត្រយន្ត​ហោះ​នោះ​ក៏​វា​ថ្លៃ​ដែរ ប៉ុន្តែ​នេះ​គាត់​(ប្តី​)ខ្ញុំ គិត​ថា​កម្រ​មាន​ប្រុស​ណា​ធ្វើ​បាន​ដូច​គាត់​ណាស់។ តាំងពី​រៀបការ​ហើយ រយៈពេល​ជាង​ពីរ​ខែ​នេះ​គាត់​ជិះ​យន្តហោះ​មក​លេង​ប្រពន្ធ​នៅ​ស្រុក​ខ្មែរ ស្ទើរតែ​មិន​មាន​រំលង​មួយ​សប្តាហ៍​ផង​»។

នាង​បញ្ជាក់​ថា៖ «គាត់​ឧស្សាហ៍​ជិះ​យន្តហោះ​មក​លេង​ខ្ញុំ​ណាស់ ពេល​នេះ​ក៏​គាត់​នៅ​ជាមួយ​ខ្ញុំ​ដែរ ពីរ​ថ្ងៃ​ទើប​គាត់​ឡើង​ទៅ​វិញ​»។

បើ​តាម​ការ​ឧស្សាហ៍​ចុះ​ឡើង​មើល​ឃ្លាំ​មើល​ប្រពន្ធ​នោះ ត្រូវ​បាន​គិត​ថា​មិន​យូរ​ទេ លោក វេជ្ជបណ្ឌិត អាណិកជន​អាមេរិក ដែល​ងប់​នឹង​ក្លិន​ស្នេហ៍​តារា​មេម៉ាយ​មួយ​ភ្លើង​នេះ នឹង​មិន​យូរ​ទេ អាច​នាំ​នាង សោម ម៉ាល័ក្ខ វេចបង្វេច​ទៅ​រស់នៅ​រួម​ខ្នើយ​នៅ​ទឹកដី​មហាអំណាច​នោះ​ហើយ។

ឆ្លើយតប​ការ​លើក​ឡើង​នោះ សោម ម៉ាល័ក្ខ បាន​សារភាព​ថា៖ «អារឿង​ទៅ​រស់នៅ​ជាមួយ​ប្តី​នៅ​ទឹកដី​អាមេរិក​នោះ ពិតជា​ត្រូវ​ទៅ​ហើយ​សម្រាប់​ខ្ញុំ គ្មាន​នរណា​ឲ្យ​ប្តី​ប្រពន្ធ​រស់នៅ​ឆ្ងាយ​ពី​គ្នា​ម្ខាង​មេឃ​ម្នាក់​នោះ​ទេ»។

ប៉ុន្តែ​នាង​បញ្ជាក់​ថា៖ «ពេល​នេះ​ឯកសារ​រត់​មិន​ទាន់​ហើយ បើ​រួចរាល់​ពេល​ណា​នោះ ខ្ញុំ​នឹង​ប្រាប់​ប្រិយមិត្ត​ថា ខ្ញុំ​ឡើង​យន្តហោះ​ថ្ងៃ​នេះ​ខែ​នេះ​ទៅ​រស់នៅ​អាមេរិក​ជាមួយ​ប្តី​ហើយ​»។

នាង​បាន​បញ្ជាក់​ថា៖ «ពេល​នេះ​ខ្ញុំ​បាន​ប្រកាស​ផ្អាក​ពី​ការងារ​សិល្បៈ​ហើយ ប្តី​ខ្ញុំ​គាត់​មិន​ឲ្យ​ខ្ញុំ​ទទួល​ទេ ព្រោះ​ថា ខ្លាច​ថ្ងៃ​ទទួល​បាន​ឯកសារ​ចេញ​ទៅ ហើយ​ខ្ញុំ​នៅ​ជាប់​ការងារ​សិល្បៈ​ខ្លាច​មាន​បញ្ហា​»៕


What Next?

Recent Articles

3 Responses to "សោម ម៉ាល័ក្ខ ប្តី​មក​លេង​មួយ​ខែ​បួន​ដង"

  1. 18 Mina says:

    មិនមែនមកលេងទេ មកអោយទឹក….

  2. Banh Bev says:

    ៤​ដងគ្រាប់គ្រាន់ហើយ! ច្រើនជាងនេះ អាចដេកហៀរអាចម៏បាន!

  3. Lon says:

    What kind of doctor has so much free times ?
    Doctors in USA are very very busy, working 12 to 24 hours a day, 5 to 6 days a week, don’t have time for family and have very high divorce rate
    unless the doctors that don’t have a real job ?