ប្អូនស្រី​ទម្លាយ​រឿង​មន្ត្រី​ធំ​បំបែក​ស្នេហ៍ ឱក សុគន្ធកញ្ញា

តារាចម្រៀង​ឱក សុគន្ធកញ្ញា​។ ហុង មិនា




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: ទស្សនិកជន​នៅ​តែ​មិន​អស់​ចិត្ត​ជុំវិញ​សម្ព័ន្ធ​ស្នេហ៍​ជិត​៧​ឆ្នាំ​របស់ ឱក សុគន្ធកញ្ញា និង​រ៉េត ធីដូណា ដើរ​ដល់​ផ្លូវ​បញ្ចប់​ក្រោម​ពាក្យ​ល្បី​ថា ដោយសារ​ឥទ្ធិពល​មន្ត្រី​មាន​អំណាច​ម្នាក់។ ពាក់ព័ន្ធ​នឹង​ចំណង​ស្នេហ៍​នេះ សុគន្ធកញ្ញា មិន​ធ្លាប់​បាន​បកស្រាយ​ទេ តែ​ប្អូនស្រី​របស់​នាង​បាន​ចេញ​មុខ​ទម្លាយ​រឿង​នេះ​មិន​ឲ្យ​សៅហ្មង​ទៀត​ទេ។

យោងតាម​ប្រភព​នៅក្នុង​សិល្បៈ​បាន​បញ្ជាក់​ស្ទើរ​ច្បាស់​មួយរយ​ភាគរយ​ថា ស្នេហា​ព្រាត់ប្រាស់​របស់ សុគន្ធកញ្ញា និង​តន្ត្រីករ រ៉េត ធីដូណា បណ្តាល​មកពី​មាន​ជន​ទី​៣ ដែល​ជា​មន្ត្រីធំ​មាន​អំណាច ឆាបឆក់​ស្ទូច​យក សុគន្ធកញ្ញា ខណៈ​ដែល​គ្រួសារ​តារាចម្រៀង​ឈរ​តំណែង​កំពូល​រូប​នេះ ក៏​មាន​បំណង​ផ្តាច់​ចំណង​ទាក់ទង សុគន្ធកញ្ញា និង​រ៉េត ធីណា នេះ​តាំងពី​យូរ​ដែរ។

ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​មន្ត្រី​មាន​អំណាច​ចូល​ខ្លួន​មក​ជ្រៀតជ្រែក​នោះ អ្នក​គ្រប់គ្រង​កម្មវិធី​មាន​ឈ្មោះ​បោះសំឡេង​ម្នាក់​បាន​បញ្ជាក់​ថា លោក​ក៏​មិន​បាន​ដឹង​ច្បាស់​ដែរ ប៉ុន្តែ​លោក​បាន​ឮ​គេ​និយាយ​ជា​រឿយៗ​បែប​នេះ​ក្នុង​សង្គម​សិល្បៈ។ លោក​បាន​បន្ថែម​ថា បើ​និយាយ​ពី​គ្រួសារ សុគន្ធកញ្ញា បំបែកបំបាក់ ក៏​ជា​មូលហេតុ​មួយ​អាច​ទៅ​រួច​ដែរ ព្រោះ​តាំងពី​ដើម​មក​មិន​ដែល​ឮ​ថា ក្រុម​គ្រួសារ សុគន្ធកញ្ញា ទទួល​ស្គាល់ ឬ​ក៏​ពេញចិត្ត​នឹង រ៉េត ធីដូណា នោះ​ទេ។

លោក​បាន​បញ្ជាក់​ថា៖​«​បើ​និយាយ​ពី​គ្រួសារ​អាកញ្ញា ហាមឃាត់​ជា​រឿង​ត្រឹមត្រូវ​ដែរ ព្រោះ​តាំងពី​ដើម​មក គ្រួសារ​អាកញ្ញា មិន​ដែល​ពេញចិត្ត​នឹង ដូណា ទេ»។

ឱក សុគន្ធកញ្ញា និង រ៉េត ធីដូណា បាន​ផ្តើម​ស្នេហ៍​ដំបូង​ក្នុង​ឆ្នាំ​២០០៥ ខណៈ​ដែល​ពួកគេ​ស្ថិត​នៅ​ក្រោម​ដំបូល​ផលិតកម្ម​យូធូ​តែ​មួយ ហើយ​ពេល​នោះ រ៉េត ធីដូណា និង សុគន្ធកញ្ញា អាច​និយាយ​បាន​ថា​ជា​គូស្នេហ៍​ស័ក្តិសម​នឹង​គ្នា ព្រោះ​ពេល​នោះ សុគន្ធកញ្ញា ក៏​មាន​សម្រស់​មិន​លើស រ៉េត ធីដូណា ដែរ។ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ក្រោយមក ពិសេស​ក្រោយ​ពេល សុគន្ធកញ្ញា ចូល​រស្មី​ហង្សមាស សម្រស់​របស់​នាង​បាន​វិវត្តន៍​ក្លាយ​ជា​សត្វ​ហង្ស ស៊ីដាច់ រ៉េត ធីដូណា ហើយ​ត្រង់​ចំណុច​នេះ​ក៏​គេ​បញ្ជាក់​ថា​អាច​ជា​កត្តា​នាំឲ្យ​ស្នេហា​ពួកគេ​បែកបាក់​ដែរ។

ឱក សុគន្ធកញ្ញា ក្នុង​កម្មវិធី​សម្ពោធ​គ្រឿង​សម្អាង។ ឈឹម ស្រីនាង

ជុំវិញ​ដំណឹង​សាយភាយ​ពី​ការ​បែកបាក់​គ្នា​នេះ កន្លងមក ឱក សុគន្ធកញ្ញា មិន​បាន​និយាយ​ដោយ​ខ្លួន​នាង​ផ្ទាល់​ឡើយ ដោយ​តារា​រូប​នេះ​បាន​បង្វែរ​ឲ្យ​ប្អូនស្រី​បង្កើត​របស់​នាង​ឈ្មោះ តាណា និយាយ​ជំនួស​វិញ។ ប្អូនស្រី​របស់ ឱក សុគន្ធកញ្ញា បាន​ឲ្យ​ដឹង​ថា សុគន្ធកញ្ញា និង រ៉េត ធីដូណា មិន​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា​ឡើយ​កាលពី​រយៈពេល​កន្លងមក។

តាណា និយាយ​ថា៖ «​ខ្ញុំ​មិន​ដឹង​រឿង​ស្នេហា​ពួក​គាត់​ទេ តាំងពី​ដើម​មក​ពួកគាត់​ជា​មិត្តភក្តិ​តើ! រាប់អាន​ធ្វើការ​ជាមួយ​គ្នា ហើយ​ឥឡូវ​នេះ​ខ្ញុំ​ក៏​មិន​បាន​ដឹង​ថា ពួកគាត់​យ៉ាង​ម៉េច​ដែរ តែ​ពួកគាត់​នៅ​តែ​ធ្វើការ​ជាមួយ​គ្នា​ធម្មតា​ទេ ពួក​គាត់​អត់​មាន​ប្រែប្រួល​ផង តែ​ត្រង់​បង​ថា ពួកគាត់​មាន​ស្នេហា​អីហ្នឹង តាំងពី​មុន​មក​គាត់​មិន​ដែល​និយាយ​ផង​!»។

នាង​បាន​បញ្ជាក់​ទៀត​ថា រឿង​ថា គ្រួសារ​ខ្ញុំ​ពេញចិត្ត​មិន​ពេញ​ចិត្ត​អី ខ្ញុំ​មិន​សូវ​ដឹង​ដែរ តែ​មាន​រឿង​អី​ដែល​គ្រួសារ​ខ្ញុំ​ត្រូវ​មិន​ពេញ​ចិត្ត​គាត់ ព្រោះ​យើង​អត់​ដែល​មាន​ទំនាក់ទំនង​អី​នឹង​គ្នា​ផង»។

ដោយឡែក​នៅពេល​មាន​ការ​ចោទ​សួរ​ថា ឱក សុគន្ធកញ្ញា បែកបាក់​ពី រ៉េត ធីដូណា ព្រោះ​មាន​មន្ត្រី​មាន​អំណាច​ចូល​ជ្រៀតជ្រែក​? ប្អូនស្រី​តារាចម្រៀង ឱក សុគន្ធកញ្ញា បាន​បញ្ជាក់​ភ្លាម​ថា គ្មាន​ទេ។

នាង​អះអាង​ថា៖ «​រឿង​ថា មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​មន្ត្រី​រាជការ​មាន​អំណាច​អី​នោះ គ្មាន​ការពិត​ទេ​បង ព្រោះ​គាត់​មិន​ដែល​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ណា​គេ​ទេ។ គាត់​ធ្លាប់​ប្រាប់​ថា បើ​គាត់​មាន​អ្នក​ស្រឡាញ់ ត្រូវ​រៀបការ គឺ​គាត់​នឹង​ប្រកាស​តែ​ម្តង គាត់​អត់​មាន​រឿង​លួចលាក់​អី​ទេ»។

រីឯ រ៉េត ធីដូណា ដែល​ល្បី​ថា ខូចចិត្ត​ផឹក​ស្រា​ដ្បិត​ស្នេហា​ជិត​៧​ឆ្នាំ​បែក​ចិត្ត​នោះ​មិន​ហ៊ាន​ប្រឈម​មុខ​បកស្រាយ​ការ​ពិត​ទេ។ តែ​គេ​បាន​ដឹង​ថា នៅពេល​នេះ រ៉េត ធីដូណា ហាក់​ដូចជា​មាន​ទំនាក់ទំនង​ប្លែក​ជាមួយ​នឹង​តារាសម្តែង​នាង ពេជ្រ អាវីហ្សា ដែល​នាំឲ្យ​គេ​គិត​ថា តារា​ទាំង​ពីរ​បាន​បង្កាត់​ភ្លើងស្នេហ៍​ជាមួយ​គ្នា​ទៀត​ផង។

តែ​យ៉ាង​ណា​ប្រភព​ច្បាស់ការណ៍​បាន​បញ្ជាក់​ថា ពេជ្រ អារីហ្សា មាន​ម្ចាស់​បេះដូង​មាន​ងារ​ជា​ឧកញ៉ា រួច​ទៅ​ហើយ មិន​បាន​ជាប់​ជំពាក់​នឹង​បុរស​មាឌ​ម៉ាប់ ដូច រ៉េត ធីដូណា ទេ ពោល​គឺ​សកម្មភាព​របស់​ពួកគេ​កន្លងមក​គ្រាន់តែ​ឈុតឆាក​មួយ​ប៉ុណ្ណោះ៕


What Next?

Recent Articles

3 Responses to "ប្អូនស្រី​ទម្លាយ​រឿង​មន្ត្រី​ធំ​បំបែក​ស្នេហ៍ ឱក សុគន្ធកញ្ញា"

  1. Bol says:

    យើងអាចគិតថា អារឿងស្នេហានេះ គឺវាមិនចាំបាច់តែថាអ្នកមានអំណាច ឬក៏មានអីនោះទើបជ្រៀតជ្រែកស្នេហារបស់យើងបាននោះនោះទេ។ អារឿងស្នេហានេះ គឺផ្តើមតែពីយើង និងដៃគូរបស់យើងដោយផ្ទាល់តែ ២ នាក់ទេ។
    ទី ១ ៖ យើងខ្លួនឯង តើងយើងបានបំពេញចិត្តដៃគូយើងប៉ុណ្ណា យើងមានប្រព្រិត្តកំហុសអ្វី ឲ្យគេដកចិត្តឬទេ។ កុំភ្លេចថា លុយជារឿងសំខាន់ណាស់។
    ទី ២ ៖ គីឺខាងដៃគូយើង ជាស្រី ។ ចិត្តមនុស្សមិនទៀង ទេ។ បច្ចប្បន្ននេះ កត្តាជីវភាព ភាពហ៊ឺហារ លុយកាក់ ទ្រព្យសម្បត្តិ ឡានទំនើប សំខាន់ណាស់។ មានន័យថា បើខាងប្រុសរកលុយមិនបាន ហើយ នោះគឺ ខាងស្រីគេទៅហើយ។
    ពុំមានអ្នកមានអំណាចណាម្នាក់ ដែលមកប្រាប់ដៃគូដែលស្មោះនឹងយើងថា គេផ្កាយប៉ុន្មាន បើមិនស្រឡាញគេ នុះគេនឹងចាប់ដាក់គុកទេ។ ប៉ុន្តែ លុយ ឡាន វីឡា ដែលធ្វើឲ្យដៃគូជាស្រីរបស់យើង ងងឹតមុខ។
    រឿងដៃគូងងិតមុខដោយសារ លុយ ឡានទំនើប វីឡា នោះមិនអីទេ គង់តែមានថ្ងៃណា ទទួលផល ជាទឹកអាស៊ីត ឬគ្រាប់កាំភ្លើងទេ។
    ដំណោះស្រាយល្អ គឺ អត់ធ្មត់ទៅ ហើយត្រូវគិតថា មិនខ្វះទេប្រពន្ធ ដែលល្អជាងនាង ឱក សុគន្ធកញ្ញា នោះ។

  2. 17 April says:

    ចុះអាណាហ្នុងធ្វើដល់អ្នកធំមកយកស្រីដែលគេ….ហ្នឹងគឺអាធំថោក

  3. អព្យាក្រឹត្យ says:

    ពួកសិល្បះមិនមែនល្អបរិសុទ្ធទេ ភាគច្រើន !!!​ចាំបាច់អីទៅរវីរវល់នឹងរឿងមិនបានការ ពួកអ្នកកាសែត ទំនេរខ្លាំងអី?

    ពួកនេះ ចាំតែអ្នកមានលុយចាយមិនអស់ធ្វើស្រីកំណាន់ទេ សិល្បះគ្រាន់តែជាវាំងននទេ។