កម្ពុជា​ស្នើ​ថៃ​ផ្ដល់​ទិដ្ឋាការ​ស្រប​ច្បាប់​ដល់​ពលករ​ខ្មែរ​ជិត​១ម៉ឺន​នាក់​កំពុង​ធ្វើ​ការ​នៅ​ថៃ

ដោយ ដែន អយុធ្យា
2014-06-20
RFA

ទូត​ខ្មែរ​នៅ​ថៃ ៦១០-1
ជំនួប​រវាង​លោក ស៊ីហស័ក្តិ ភួងកេតកែវ(Sihasak Phuangketkeow) អគ្គ​លេខាធិការ​និង​ជា​រដ្ឋមន្ត្រី​ស្ដីទី​ក្រសួង​ការបរទេស​ថៃ ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោកស្រី អ៊ាត សោភា ឯក​អគ្គរាជទូត​កម្ពុ​ជា ប្រចាំ​ប្រទេស​ថៃ ជុំវិញ​ការ​បញ្ជូន​ពលករ​ខ្មែរ​ពី​ថៃ​មក​កម្ពុជា​វិញ កាល​ពី​ថ្ងៃ​ទី១៧ ខែ​មិថុនា ឆ្នាំ​២០១៤ នៅ​ប្រទេសថៃ។ Photo Provided

មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា ឲ្យ​ដឹង​ថា មន្ត្រី​ទូត​កម្ពុជា កំពុង​ពិភាក្សា​ជាមួយ​ភាគី​ថៃ ដើម្បី​ស្នើ​ជួយ​សម្រួល​ដល់​ពលករ​ខ្មែរ​ដែល​នៅ​សេសសល់​ធ្វើ​ការងារ​ក្នុង​ប្រទេស​ថៃ ឲ្យ​ក្លាយ​ជា​ពលករ​ស្រប​ច្បាប់​នា​ថ្ងៃ​អនាគត។

សម្រាប់​មន្ត្រី​សមាគម​អាដហុក (adhoc) បាន​រិះគន់​ទំនាក់ទំនង​ការទូត​របស់​រដ្ឋាភិបាល​កម្ពុជា ជាមួយ​ថៃ ដែល​ឈាន​ដល់​ភាគី​ថៃ ចាប់​បញ្ជូន​ពលករ​ខ្មែរ​ទាំង​បង្ខំ​ពេល​នេះ។

មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា ឲ្យ​ដឹង​ថា មន្ត្រី​ការទូត​កម្ពុជា កំពុង​ពិភាក្សា​ជាមួយ​ភាគី​រដ្ឋាភិបាល​ថៃ ដើម្បី​ស្នើ​ផ្តល់​ទិដ្ឋាការ​ការងារ​ជូន​ដល់​ពលករ​ខ្មែរ​ចំនួន ៨.៣៦០​នាក់ ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ បាន​បន្ត​ការងារ​នា​ថ្ងៃ​អនាគត។

លោក កុយ គួង មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា មាន​ប្រសាសន៍​នៅ​ថ្ងៃ​សុក្រ ទី​២០ ខែ​មិថុនា ថា កម្ពុជា បាន​ផ្ញើ​កំណត់​ទូត​ជា​បន្តបន្ទាប់​ជូន​ស្ថានទូត​ថៃ ប្រចាំ​កម្ពុជា ដើម្បី​ស្នើ​ឲ្យ​ថៃ ជួយ​ផ្តល់​ទិដ្ឋាការ​ការងារ​ដល់​ពលករ​ខ្មែរ​កំពុង​ធ្វើ​ការងារ​ក្នុង​ប្រទេស​ថៃ។

លោក​បន្ត​ថា តាម​រយៈ លោកស្រី អ៊ាត សោភា ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ គឺ​បាន​ជួប​ពិភាក្សា​គ្នា​ជាមួយ​មន្ត្រី​ក្រសួង​ការ​បរទេស​ថៃ លើ​ករណី​ថៃ បញ្ជូន​ពលករ​ខ្មែរ​មក​កម្ពុជា ជា​បន្តបន្ទាប់។ ក្នុង​នោះ កម្ពុជា បាន​ស្នើ​ដល់​ភាគី​ថៃ មុន​នឹង​បញ្ជូន​ពលករ​ខ្មែរ​ឲ្យ​វិល​មក​កម្ពុជា ត្រូវ​ផ្តល់​ដំណឹង​ជូន​រដ្ឋាភិបាល​កម្ពុជា ជា​មុន៖ «ពលករ​ដែល​ជ្រើស​រើស​ពី​ខ្មែរ​យើង​តាម​រយៈ​ក្រុមហ៊ុន​ស្រប​ច្បាប់ ហើយ​គេ​ដាក់​ទៅ​គេ​មាន​លិខិត​ឆ្លង​ដែន​ហើយ តែ​គេ​សុំ​ទិដ្ឋាការ​ការងារ​ពី​ស្ថានទូត​ថៃ»

រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​យោធា​ថៃ បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ចំណាក​ស្រុក​ធ្វើ​ការ​នៅ​ប្រទេស​ថៃ មាន​ចំនួន​ជាង ២​សែន​នាក់​ហើយ​ឲ្យ​វិល​មក​កម្ពុជា វិញ។

ទាក់ទង​បញ្ហា​នេះ សមាគម​អាដហុក មាន​រៀបចំ​សន្និសីទ​កាសែត​ស្តី​អំពី​សកម្មភាព​របស់​អាជ្ញាធរ​យោធា​ថៃ ចាប់​បញ្ជូន​ពលករ​ខ្មែរ​ដោយ​បង្ខំ ឲ្យ​វិល​មក​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។

លោក ចាន់ សុវ៉េត អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត​សមាគម​អាដហុក ឲ្យ​ដឹង​ថា សន្និសីទ​នេះ​ដើម្បី​ផ្តល់​ឱកាស​ជូន​សាក្សី​ជា​ពលករ​ខ្មែរ​មួយ​ចំនួន​ដែល​ថៃ ចាប់​បញ្ជូន​ទាំង​បង្ខំ​ឲ្យ​បង្ហាញ​ពី​ស្ថានភាព​ជាក់ស្តែង និង​ទុក្ខ​លំបាក ដែល​ពួក​គេ​បាន​ជួប​ប្រទះ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បាន​រិះគន់​ទំនាក់ទំនង​ការទូត​របស់​រដ្ឋាភិបាល​កម្ពុជា ជាមួយ​ថៃ ថា​មាន​ភាព​កម្សោយ ទើប​ភាគី​ថៃ ចាប់​បញ្ជូន​ពលករ​ខ្មែរ​ទាំង​បង្ខំ​ឲ្យ​វិល​មក​កម្ពុជា ពេល​នេះ៖ «សង្គម​ស៊ីវិល​យើងៗ​មើល​ឃើញ​ភាព​ជាក់ស្តែង នៅ​តាម​ប្រជាពលរដ្ឋ​ដែល​ថៃ បាន​បង្ខំ​ឲ្យ​វិល​ត្រឡប់​មក​វិញ​នេះ គឺ​អាជ្ញាធរ​ថៃ គាត់​ធ្វើ​ឡើង​ហាក់​បី​អត់​បាន​ទំនាក់ទំនង​ជាមួយ​បណ្ដា​ប្រទេស​សាមី​ទេ។ ឧទាហរណ៍​ប្រទេស​កម្ពុជា ភូមា ប្រទេស​ឡាវ ក្តី គឺ​អត់​បាន​ទំនាក់ទំនង​ទេ។ ហើយ​បើ​សិន​ជា​គាត់​ចង់​បញ្ជូន​ពលករ​ខ្មែរ​ចំណាក​ស្រុក​ទាំងអស់​ហ្នឹង​មក​វិញ ក៏​គាត់​ត្រូវ​ធ្វើ​ទំនាក់ទំនង​ដើម្បី​ឲ្យ​ប្រទេស​សាមី​ត្រៀម​ខ្លួន​ទទួល»

ត្រង់​ចំណុច​នេះ លោក កុយ គួង មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា បញ្ជាក់​ថា ករណី​នេះ កម្ពុជា បាន​ផ្ញើ​កំណត់​ទូត​ជា​បន្តបន្ទាប់​ទៅ​ស្ថានទូត​ថៃ ប្រចាំ​កម្ពុជា ដើម្បី​ស្នើសុំ​ឲ្យ​ថៃ ជួយ​សម្រួល​ដល់​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​ខុស​ច្បាប់ ឲ្យ​មាន​ទិដ្ឋាការ​ការងារ​ស្រប​ច្បាប់​នា​ថ្ងៃ​អនាគត។

ទូត​ខ្មែរ​នៅ​ថៃ ៦១០-2
អគ្គ​លេខាធិការ និង​ជា​រដ្ឋមន្ត្រី​ស្ដីទី​ក្រសួង​ការ​បរទេស​ថៃ លោក ស៊ីហស័ក្តិ ភួងកេតកែវ (Sihasak Phuangketkeow) និង​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ អ្នកស្រី អ៊ាត សោភា ក្នុង​ជំនួប​ជុំវិញ​ការ​បញ្ជូន​ពលករ​ខ្មែរ​ពី​ថៃ មក​កម្ពុជា វិញ នា​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៤។ Photo Provided

លោក​បន្ត​ថា ជា​ការ​ឆ្លើយ​តប​សំណើ​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ភាគី​ថៃ ឆ្លើយ​តប​ថា នឹង​បញ្ជា​ឲ្យ​ស្ថានទូត​ថៃ ប្រចាំ​កម្ពុជា ផ្តល់​ទិដ្ឋាការ​ការងារ​ដល់​ពលករ​ខ្មែរ​តាម​សំណើ​កម្ពុជា ឲ្យ​បាន​ឆាប់។ បន្ថែម​លើ​នេះ កម្ពុជា ក៏​បាន​សំណូមពរ​ឲ្យ​ភាគី​ថៃ ផ្តល់​ព័ត៌មាន​អំពី​ពេល​វេលា និង​ច្រក​ទ្វារ​ព្រំដែន​នានា ដែល​ថៃ ត្រៀម​បញ្ជូន​ពលករ​ខ្មែរ​មក​កម្ពុជា មក​ស្ថានទូត​កម្ពុជា បាន​ដឹង​ជា​មុន ដើម្បី​ងាយ​ក្នុង​ការ​គ្រប់គ្រង និង​ជួយ​ដល់​ពលករ​ខ្មែរ​ចំណាក​ស្រុក​ខុស​ច្បាប់​ទាំង​នោះ។

ទាក់ទិន​បញ្ហា​នេះ​ដែរ សមាគម​អាដហុក នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី​២០ ខែ​មិថុនា នេះ បាន​បើក​ធ្វើ​សន្និសីទ​កាសែត​ជា​ប្រញាប់​មួយ ជុំវិញ​ស្ថានភាព​ថៃ ចាប់​បញ្ជូន​ពលករ​ខ្មែរ​ចំណាក​ស្រុក​ឲ្យ​វិល​មក​កម្ពុជា ទាំង​តក់​ក្រហល់​ក្នុង​ប៉ុន្មាន​ថ្ងៃ​មក​នេះ។

អាដហុក ៦១០
មន្ត្រី​ជាន់​ខ្ពស់​សមាគម​អាដហុក លោក ចាន់ សុវ៉េត(ពី​ឆ្វេង) លោក ធន់ សារ៉ាយ លោក នី ចរិយា ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ទីស្នាក់ការ​សមាគម​អាដហុក កាល​ពី​ថ្ងៃ​ទី២០ ខែ​មិថុនា ឆ្នាំ​២០១៤។ RFA/ Den Ayuthyea

សន្និសីទ​កាសែត​ដែល​ដឹក​នាំ​ដោយ លោក ធន សារាយ ប្រធាន​សមាគម​អាដហុក បាន​សម្ដែង​ការ​ខក​ចិត្ត​ពី​របៀប​នៃ​ការ​បញ្ជូន​ពលករ​ចំណាក​ស្រុក​ខ្មែរ​ចេញ​ពី​ប្រទេស​ថៃ ដែល​ពុំ​មាន​លក្ខណៈ​ស៊ីវិល័យ អមនុស្សធម៌ នាំ​ឲ្យ​មាន​ការ​រំលោភ​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​របស់​ពលករ​ចំណាក​ស្រុក​ទាំង​នោះ។ សមាគម​អាដហុក បាន​ចាត់​ទុក​របៀប​នៃ​ការ​បណ្ដេញ​ពលករ​ចំណាក​ស្រុក​ពី​ប្រទេស​ថៃ ពេល​នេះ ថា​ធ្វើ​ឡើង​ដោយ​មាន​ការ​បំភិតបំភ័យ​ពី​អាជ្ញាធរ​យោធា​ថៃ ធ្វើ​ឲ្យ​មាន​ការ​តក់ស្លុត​ដល់​ពលករ​ខ្មែរ​ជាទូទៅ មាន​ដូចជា ពលករ​ខ្មែរ​ទាំង​នោះ​រង​នូវ​ការ​គំរាម​កំហែង បំបាក់​ស្មារតី បំភិត​បំភ័យ ធ្វើ​ទារុណកម្ម និង​ការ​ប្រើ​អំពើ​ហិង្សា​ផ្សេងៗ​ទៀត នាំ​ឲ្យ​ប៉ះពាល់​ដល់​អាយុ​ជីវិត​ពលករ​កម្ពុជា មួយ​ចំនួន។ ហើយ​ថា ការ​បញ្ជូន​នេះ គឺ​ធ្វើ​ឡើង​ដូច​សត្វ​ធាតុ។ ជាង​នេះ សមាគម​អាដហុក ក៏​បាន​សម្ដែង​ការ​សោកស្ដាយ ដែល​ប្រទេស​ទាំង​១០ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ត្រៀម​ចូល​ជា សហគមន៍​តែ​មួយ និង​មាន​វាសនា​តែ​មួយ នៅ​ឆ្នាំ​២០១៥ ខាង​មុខ បែរ​ជា​មាន​រដ្ឋ​ដែល​ជា​សមាជិក​អាស៊ាន​មួយ បាន​រំលោភ​សិទ្ធិ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ប្រជាជន​នៃ​រដ្ឋ​ផ្សេង​ទៀត នៃ​សហគមន៍​អាស៊ាន​បែប​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

5 Responses to "កម្ពុជា​ស្នើ​ថៃ​ផ្ដល់​ទិដ្ឋាការ​ស្រប​ច្បាប់​ដល់​ពលករ​ខ្មែរ​ជិត​១ម៉ឺន​នាក់​កំពុង​ធ្វើ​ការ​នៅ​ថៃ"

  1. មោឃសែន says:

    កាដួយម៉ែវាអាមន្រ្តីរដ្ឋាភិបាលអេតចាយអាខ្វាកល្ងង់ខ្លៅ ហ៊ុន សែន នេះ
    ចាំដល់ទាហានសៀមដឹកប្រជាជនមកចាក់ចោលក្នុងស្រុកខ្មែរអស់២០ម៉ឺននាក់​
    បានវាទើបនិងគិតគូស្នើ​ឲ្យ​ថៃ​ជួយ​ផ្តល់​ទិដ្ឋាការ​ការងារ​ដល់​​ពល​ក​រ​ខ្មែរ​កំពុង​ធ្វើ​ការងារ​ខុស​ច្បាប់​ក្នុង​ប្រទេស​ថៃ។
    មន្រ្តីរដ្ឋាភិបាលអេតចាយអាឆ្កែដំបៅក្បាល ហ៊ុន សែន ចំជាអន់ចុយម៉ែវាមែន ។

  2. ផ្កាយមាស៥ថោកទាបផុតលេខ says:

    មិនដឹងជាអ្នកណាដាក់ងារឱ្យវាបុរស់ខ្លាំង ហាស់ ហាស់
    កាពិតខ្លាំងខាងដើរសុំទាន ខ្លាំងខាងលួចជាតិ ខ្លាំងខាងដើរខ្ចីលុយគេ
    យកឈ្មោះប្រជាពលរដ្ឋខ្មែរទៅបោកប្រាស់គេសោះ
    គ្រានតែប្រជាជនខ្មែរចំនួន ១៤លាននាក់
    ប្រជាពលកម្មមានប្រហែលពាក់កណ្ដាលនៃចំនួនប្រជាជនសោះ
    ក៍រដ្ឋាភិបាលអាចោរអត់កំណើត ហ៊ុន សែន គ្មានកាងារឱ្យធ្វើផង
    មន្រ្តីពួកអា ហ៊ុន សែន នេះវាឈ្ងោកមើលតែលុយពុករលួយទេ
    វាគ្មានសមត្ថភាពទាក់ទាញវិនិយោគទុនមកបង្កើតការងារក្នុងស្រុក
    ឱ្យប្រជាជនមានការងារធ្វើនៅក្នុងស្រុកធ្វើដូចប្រទេសគេទេ
    តាមមើលពួកអ្នកវិនិយោគទុនមិនមកដាក់ទុន ព្រោះគេខ្លាចបក្ខពួកអាឆ្កែ ហ៊ុន សែន
    អង្គាមឆ្អឹងហើយ ទើបគេមិនមកកម្ពុជា ។

  3. red tiger says:

    Now it is time for your fucking leader to think how to develop this poor cambodian country, not only for your own power interest. Your five star .

  4. battambang says:

    អាខាងថៃធ្វើមិនសូវថ្លៃប៉ុន្មានទេណាស់អាខាងខ្មែរគ្នាឯងវិញយកច្រើនជាងថៃ

  5. VengSreng(ChongAkheat) says:

    ហាស……ហាស…… ហាស….. ហាស….. ah ka-chass kvac vea chheu
    very very happy nas
    ប៉ុន្តែ
    kom ton ngoab tov na ខ្មែរ ត្រូវការ ធ្វើទារុណកម្ម ah chker kvac eng, ទាញសក់ heng យកការបិ ត់chak ភ្នែក heng កាត់ត្រចៀក heng ទាញធ្មេញ heng កាត់ kdor heng វាយ ក្បាល ដោយដំបង កាត់ អណ្តាត heng ឱ្យ heng chrass លាមក ផឹកទឹកនោម កាត់ ក្បាល ដុត teng ross

    =============================

    មើលទៅមុខរបស់ ah ឆ្កែ ka- ចាស់ ហ៊ុន សែន យូរ tov ដូចជាសត្វឆ្កែ, ស្លេក, herm, មាត់ veach ភ្នែក kvac ធ្មេញខូច bak ដែលជានិមិត្តសញ្ញានៃការ vi-neass un-dor-ri-tien ngoab tai-hong ,
    pous ធំ, ស្បែកខ្មៅទាំងអស់, chea ជនក្បត់, ព្រៃផ្សៃ, chareuk- toak- tiep

    Kadouy mer ah ckhher sam-re ot-om-noy-tien

    -គ្រួសាររបស់ vea ទាំងអស់ដូចគ្នា

    -mi cho –kadouy ធំ ta pork prouk ប៊ុនរ៉ានី មុខមើលទៅដូច សត្វចម្លែក , khmouch- chhao, toc-ka-ta

    =========================

    share from friend Facebook

    អាខ្វាក់វាស្មានថាយួន លើកតំកើនពូជវា … តាមពិតយួនធ្វើដើម្បី លេបទឹកដីខ្មែរ អោយបាន១០០% ហើយវានឹងសម្លាប់ អាពូជក្បត់ជាតិ អាខ្វាក់ហ៊ុនសែនអោយអស់ …

    ព្រោះយួនវាស្អប់ណាស់ពូជអាក្បត់ជាតិ វាមិនទុក នាំចង្រៃទេ…