អាជ្ញាធរ​រារាំង​វគ្គ​បណ្តុះ​បណ្តាល​និយាយ​ពី​ការ​បំផ្លាញ​ព្រៃឡង់

កម្លាំង​នគរបាល​មូលដ្ឋាន​ចូល​ទៅ​រារាំង​វគ្គ​បណ្តុះ​បណ្តាល​កាល​ពី​ម្សិលមិញ។ រូបថត សហ​ការី




ភ្នំពេញប៉ុស្តិ៍

កំពង់ធំៈ សមត្ថកិច្ច ស្រុក​សណ្តាន់ កាល​ពី​ម្សិលមិញ​បាន​ចូល​ទៅ​រារាំង​មិន​ឲ្យ​ក្រុម​បណ្តាញ​យុវជន​កម្ពុជា បើក​វគ្គ​បណ្តុះ​បណ្តាល​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឡង់​ឡើយ ដោយ​សំអាង​ថា ប្រធានបទ​ដែល​មាន​ភាព​រសើប​នេះ មិន​បាន​សុំ​ការ​អនុញ្ញាត​ជា​មុន​ពី​អាជ្ញាធរ។

ប្រជា​សហគមន៍​ប្រមាណ​ជា ៣០ នាក់​ដែល​តែង​តែ​មាន​ភាព​សកម្ម​ក្នុង​ការ​ចុះ​ល្បាត ព្រៃ​ឡង់ ដើម្បី​ទប់​ស្កាត់​បទ​ល្មើស​ព្រៃឈើ ដែល​តាម​សេចក្តី​រាយការណ៍​ជាច្រើន​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​អាជ្ញាធរ​មាន​សមត្ថកិច្ច​នោះ បាន​ចូល​រួម​នៅ​ក្នុង​សិក្ខាសាលា​ដែល​ត្រូវ​បាន​គេ​ហាម​ឃាត់​នេះ។

លោក ស មូរី អនុ​ប្រធាន​បណ្តាញ​យុវជន​កម្ពុជា បាន​ថ្លែង​ថា សមត្ថកិច្ច ៥ នាក់​បាន​ចុះ​មក​បញ្ឈប់​ការ​បណ្តុះ​បណ្តាល​កាល​ពី​ម្សិលមិញ​ដោយ​លោក​អះអាង​ថា អាជ្ញាធរ​ខ្លាច​ការ​បណ្តុះ​បណ្តាល​នេះ បង្រៀន​ឲ្យ​ប្រជា​ពលរដ្ឋ ចេះ​តស៊ូ​មតិ ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​ប្រឆាំង​នឹង​បទល្មើស​កាប់​បំផ្លាញ ព្រៃ​ឡង់ ដូច​ដែល​ប្រជា​ពលរដ្ឋ​ធ្លាប់​បាន​ធ្វើ មាន​ទាំង​ការ​ចុះ​ល្បាត ព្រៃ​ឡង់ កាល​ពី​ពេល​កន្លង​មក។ លោក​ថា៖ «យើង​បាន​រៀបចំ​ប្រធានបទ​ស្តី​ពី​សិទ្ធិ​មូលដ្ឋាន​និង​តស៊ូ​មតិ តែ​អាជ្ញាធរ​ហាក់​បី​ដូច​ជា​ខ្លាច​និង​មិន​ពេញ​ចិត្ត​ចំពោះ​ការ​បណ្តុះ​បណ្តាល​នេះ​ទេ ដោយ​ខ្លាច​រាយការណ៍​និង​តវ៉ា​ពី​បទ​ល្មើស​ឈើ​នៅ ព្រៃ​ឡង់»។

លោក សុខ ឃ្លោក អាយុ ២៨​ឆ្នាំ ជា​អ្នក ស្រុក​សណ្តាន់ និយាយ​ថា ពួក​លោក​ទទួល​ការ​បណ្តុះ​បណ្តាល​បណ្តើរ​សមត្ថកិច្ច​ចូល​មក​ស្តាប់​បណ្តើរ​ខ្លាច​សិក្ខាកាម និង​អ្នក​បណ្តុះ​បណ្តាល និយាយ​ប៉ះ​ពាល់​ពី​បទ​ល្មើស ព្រៃ​ឡង់ ដែល​ជា​ក្តី​កង្វល់ ព្រោះ​បទ​ល្មើស​នៅ​តែ​កើត​មាន​យ៉ាង​គំហុក នៅ​តំបន់ ព្រៃ​ឡង់។ លោក​បន្ត​ថា៖ «យើង​រៀន​បណ្តើរ​ប៉ូលិស​ចាំ​ស្តាប់​បណ្តើរ​ដូច​ខ្លាច​អ្វី​មួយ​អ៊ីចឹង…ទោះ​គ្មាន​ការ​បណ្តុះ​បណ្តាល​មួយ​នេះ ក៏​ប្រជា​ពលរដ្ឋ​នៅ​ទី​នេះ នៅ​តែ​តស៊ូ​និង​ដើរ​ល្បាត​ព្រៃ​ដើម្បី​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​ដដែល​ដែរ»។

សិក្ខាកាម​ម្នាក់​ទៀត លោក សុខ ចាន់ណា អាយុ ២៥​ឆ្នាំ និយាយ​ថា សហគមន៍​របស់​លោក​ឧស្សាហ៍​ដើរ​ល្បាត​ព្រៃ​ណាស់ ដោយ​ដើរ​តួ​ជា​សមត្ថកិច្ច​ក្នុង​ការ​បង្រ្កាប​បទ​ល្មើស​ព្រៃ​ឈើ​ដែល​កំពុង​កើត​ឡើង «ដូច្នេះ​ការ​បណ្តុះ​បណ្តាល​មួយ​នេះ​ជួយ​ពួក​ខ្ញុំ ឲ្យ​បាន​យល់​ដឹង​ពី​បញ្ហា​ផ្លូវ​ច្បាប់​បន្ថែម​ទៀត»។

ចាន់ណា បញ្ជាក់​ថា៖ «យើង​ទទួល​ការ​បណ្តុះ​បណ្តាល​មិន​ខុស​ច្បាប់​នោះ​ទេ វា​ជា​សិទ្ធិ​របស់​ពួក​យើង ដើម្បី​យល់​ដឹង​ពី​សិទ្ធិ​ជា​មូលដ្ឋាន ក្នុង​ការ​ធ្វើ​ការ​តស៊ូ​មតិ​ឲ្យ​បាន​ត្រឹម​ត្រូវ​ទៅ​តាម​ច្បាប់»។

ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ​លោក អ៊ួង សាន់ នាយ​ប៉ុស្តិ៍ សណ្តាន់ បាន​ថ្លែង​ថា សមត្ថកិច្ច​មិន​បាន​លើក​ឡើង​ថា ការ​បណ្តុះ​បណ្តា​ល​នោះ​ខុស​ច្បាប់​នោះ​ទេ។ លោក​បន្ត​ថា៖ «ទេ​រឿង​ការ​បណ្តុះ​បណ្តាល​សិទ្ធិ​មនុស្ស ការ​តស៊ូ​មតិ មិន​ខុស​ទេ តែ​យើង​មិន​ឲ្យ​និយាយ​ពី​បញ្ហា ព្រៃ​ឡង់ ដោយ​សារ​អ្នក​រៀបចំ​ការ​បណ្តុះ​បណ្តាល​នេះ មិន​បាន​ជូន​ដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ដឹង​ជា​មុន​ពី​ប្រធាន​បទ​នេះ»។

យ៉ាង​ណា​ក៏​ដោយ លោក ស មូរី បាន​បញ្ជាក់​ថា បើ​សិន​ជា​លោក​ដឹក​នាំ​ធ្វើ​បាតុកម្ម​នោះ​លោក​នឹង​ដាក់​ពាក្យ​ជូន​ដំណឹង​ដល់​អាជ្ញាធរ តែ​ត្រឹម​តែ​ការ​បើក​វគ្គ​បណ្តុះ​បណ្តាល​ប្រជា​ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ​ចំពោះ​មុខ​ច្បាប់​ក្នុង​ការ​រៀបចំ​ធ្វើ៕


What Next?

Recent Articles

8 Responses to "អាជ្ញាធរ​រារាំង​វគ្គ​បណ្តុះ​បណ្តាល​និយាយ​ពី​ការ​បំផ្លាញ​ព្រៃឡង់"

  1. ពួកអារន្ទះបាញ់ ។ រាស្រ្ត ខំការពារព្រៃ អែពួកអាចង្រៃខំបំផ្លិចបំផ្លាញ ។

  2. អាខ្វាក់ says:

    អាឆ្កែ នេះ ខ្លាចគេថាធ្វើឆ្កែមិនល្អ… អត់ខួរ

  3. Judge says:

    This is plainly stupid.
    That proves those in uniform committed crime.
    It should be the role of so called authority to protect our forest.
    In fact,it is the reverse. Ordinary Cambodians meet to find ways to stop the crime but
    so called authority prevent people from doing the right thing instead.
    How strange for what happened in kingdom of wonder.
    That’s why 30 years is too long. Why does PM wants to serve Vietnam for 50 years or more. Plain political subservient! !!!.

  4. Anonymous says:

    អ៊ួង សាន់, tell me your phone number and address please,

  5. Boone says:

    CRAZY DOG NEVER KNOW WHO IS THE OWNER, FUCK

  6. ?? says:

    to me it seem to be, the foundation of CPP that HUN SEN was only the leader and some of his followers was not solid. it does not ruling by the constitution of the country, every government sector should known the constitution clearly. ruling the country by law not by individual, for the last few decade I saw every town ,village, province, every law informant acting very differently . for some they acting just only for their CPP party, and the other they are acting just to please HUN SEN. this kind of leading will not make this country toward peace and stability for the whole nation. it seem to be ruling by radical political group. this was the main problem for our nation*********please do not plated constitution of the country just for any parties fever and do not changing constitution as the way you want. I BEG TO THE WHOLE NATION** PLEASE COMEDOWN DO NOT PUTTING MORE FIRE WOOD IN TO THAT BURNING STOV, IT CAN GREATING TOO MUCH PRESURE AND THE LITE MAY BURSE OPEN, AND THIS NATION FUTURE IN A VERY DANGEROUS WAY. PLESE COME TOGETHERS AS ONE NATION********************************

  7. ((●益●)) says:

    កណ្ដួម៉ែអាជ្ញាធរចោរកូនអាចុយម៉ាយវារារាំងវគ្គ​បណ្តុះ​បណ្តាល​និយាយ​ពី​ការ​បំផ្លាញ​ព្រៃឡង់ទៅហើយ
    តាមមើលពួកវាមានចំណេះ ចេះដឹងត្រឹមធ្វើចោរបំផ្លាញជាតិងើបមុខមិនរួចដូចកណ្ដួម៉ែអាចុយម៉ាយ ហ៊ុនសែន អញ្ចឹង

  8. Holli says:

    ប្រជាពលរដ្ឋយល់ដឹងជាងអាជ្ញាធរទៅទៀត ចេះរួមគ្នាកាពារព្រៃ ឯអាជ្ញាធរវិញ រួបគ្នាកាពារឈ្មួញបំផ្លាញព្រៃ ›››››មើលទៅនាយប៉ុស្ដ៌អស់ហ្នឹងបែបបានផលប្រយោជន៌ខ្លះហើយ បានជាខំម្លេះ!