​វិភាគ​៖​ អ្នក​នយោបាយ​គួរតែ​ទុក​រឿង​បក្ស​ដោយឡែក នៅពេល​ប្រជាជន​រងគ្រោះ​​

ដោយ៖​ អ៊ឹង ប៊ុនថន​​
ថ្ងៃសុក្រ ទី20 មិថុនា 2014
http://vodhotnews.com

នៅពេល​ដែល​រដ្ឋាភិបាល​យោធ​ថៃ សម្រុក​ដឹក​ពលករ​ខ្មែរ ដែល​គេ​ចោទថា ទៅ​ធ្វើការ​ដោយ​ខុសច្បាប់​នោះ មក​ទម្លាក់ចោល​នៅ​តាម​ព្រំដែន ប៉ុន្មាន​មក​ថ្ងៃនេះ ឃើញ​មាន​សកម្មភាព​ផ្តល់​ជំនួយ​មនុស្សធម៌​ជាច្រើន​របស់​មជ្ឈដ្ឋាន​នានា ​ជួយ​ទំនុកបម្រុង​ដល់​ពលករ​ទាំងនោះ​។​

ជំនួយ​មនុស្សធម៌​ទាំងនោះ បានមក​ពី​ប្រជាពលរដ្ឋ​ទូទៅ អង្គការ​សង្គម​ស៊ីវិល រដ្ឋាភិបាល និង​គណបក្ស​នៅ​ក្រៅ​រដ្ឋាភិបាល​។ ប៉ុន្តែ​អ្វី​ដែល​កត់សំគាល់​នោះ គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​រដ្ឋាភិបាល ហាក់​មិន​ពេញចិត្ត​នឹង​សកម្មភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ចុះ​ទៅ​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ប្រជា​ពលករ​ទាំងនោះ​ឡើយ​។​

មួយ​ថ្ងៃ​មុនពេល​ដែល​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​តំណាងរាស្ត្រ​ទៅ​ជួប​ពលករ​នោះ តំណាងរាស្ត្រ​មណ្ឌល​បន្ទាយមានជ័យរ​បស់​គណបក្ស​ប្រជាជន​កម្ពុជា លោក កែ កឹម​យ៉ាន បាន​អំពាវនាវ​ពលករ​មកពី​ប្រទេស​ថៃ បដិសេធ​ចំពោះ​វត្តមាន​របស់​ក្រុម​មួយ ដែល​លោក​អះអាងថា មក​បង្អាប់​រដ្ឋាភិបាល និង​បង្កជម្លោះ​ក្នុងពេលដែល​ពលករ​កំពុង​ភិតភ័យ​។

បន្ទាប់ពី​លោក កែ គឹមយ៉ាន ប្រកាស​ដូចនេះ នៅយប់​ថ្ងៃ​ដដែល​នោះ អភិបាលក្រុង​ប៉ោយប៉ែត លោក ង៉ោ ម៉េង​ជ្រួន បានប្រកែក​ពាក្យសម្ដី​គ្នា​យ៉ាង​តឹង​សរ​សៃក ជាមួយ​យុវជន​ម្នាក់ ក្នុង​សម្លៀកបំពាក់​អាវយឺត​មាន​សញ្ញា​ទង់ជាតិ​ខ្មែរ​កម្ពុជា​ក្រោម ដែល​ចែក​អាហារ​ដល់​ពលករ​។ អភិបាលក្រុង​រូបនេះ អះអាងថា បញ្ហា​របស់​ពលករ​គឺជា​សមត្ថកិច្ច​របស់​អាជ្ញាធរ ជា​អ្នកចាត់ចែង​។ ជាមួយគ្នា​នោះ នៅពេល​ក្រុម​តំណាងរាស្ត្រ​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ទៅដល់​ក្រុង​ប៉ោយ​ប៉ែត មាន​ក្រុម​មនុស្ស​ដែល​ស្រែក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​មុខ​រារាំង និង​ចំអកលកលឺយ​ដាក់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ​សម្រាប់​ក្រុម​ពលករ​ដែល​ត្រូវបាន​បញ្ជូន​ពី​ថៃ​មក​វិញ​នោះ បាន​ស្វាគមន៍លោក កឹម សុខា​។

​អ្នក​ស្រាវជ្រាវ​ពី​ការអភិវឌ្ឍ​សង្គម លោក កែម ឡី យល់​ថា​សកម្មភាព​របស់​អ្នក​នយោបាយ​ដែ​ល​ចង់​ជួយ​ពលករ​មកពី​ថៃ​នៅ​ពេល​នេះ ធ្វើឡើង​ដោយ​មិន​មាន​វិជ្ជាជីវៈ​នោះទេ​។​លោក​ហៅ​សកម្មភាព​របស់​អ្នកនយោបាយ និង​អាជ្ញាធរ​នៅ​ក្រុង​ប៉ោយ​ប៉ែត​កាល​ពី​ថ្ងៃ​ទី​១៩​ខែ​មិថុនា​នេះ ប្រៀប​ដូចជា​អ្នក​រត់​តាក់ស៊ី​នៅតាម​ផ្សារ​។

​អ្នកវិភាគ​យល់ថា រឿង​ពលករ​ខ្មែរ ដែល​រងគ្រោះ​ដោយសារ​រដ្ឋាភិបាលយោធា​ថៃ​ចាប់បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ បាន​ក្លាយ​ជា​គោលដៅ​សំខាន់​មួយ​របស់​អ្នក​នយោបាយ​នៅ​កម្ពុជា​ដើម្បី​ទាញ​ប្រជាប្រិយភាព​ផ្តាច់មុខ​។​

​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យ៉ង គឹមអេង បញ្ជាក់ថា ការជួយ​សង្គ្រោះ​គ្នា​ក្នុង​គ្រាអាសន្ន​ជា​រឿង​សំខាន់ ដោយ​មិន​ត្រូវ​ប្រកាន់​បក្សពួក និង​ទាញ​យក​ប្រជាប្រិយភាព​ផ្តាច់មុខ​នោះទេ​។

​អ្នកវិភាគ​ឯករាជ្យ​លោកស្រី ជា វណ្ណាត យល់ថា បើ​អ្នក​នយោបាយ​មាន​ឆន្ទៈ​ចង់​ជួយ​ប្រជាជន​ដែល​រងគ្រោះ​ពិតប្រាកដ​មែន ពួកគេ​មិន​គួរ​បង្ហាញ​ពី​ស្លាក​សញ្ញា​របស់ខ្លួន​ដើម្បី​ចំណេញ​នយោបាយ​នៅពេល​នេះ​ទេ​។ ​លោកស្រី​យល់ថា ពេល​អ្នកនយោបាយ​ធ្វើ​បែប​នេះ គឺ​ពលករ​រងគ្រោះ​ពីរ​ជាន់​។

មាត្រា​៧៧ នៃ​ច្បាប់រដ្ឋធម្មនុញ្ញ​ចែងថា តំណាងរាស្ត្រ​ក្នុង​សភា ជា​តំណាង​ប្រជាជតិ​ខ្មែរ​ទាំងមូល ពុំមែន​គ្រាន់តែ​ជា​តំណាង​ប្រជាពលរដ្ឋ​ក្នុង​មណ្ឌល​របស់​ខ្លួន​នោះ​ទេ​។ ផ្អែក​តាម​ច្បាប់​នេះ អ្នកវិភាគ បញ្ជាក់ថា តំណាងរាស្ត្រ​ត្រូវ​ជួយ​រាស្ត្រ​នៅ​គ្រប់​ទីកន្លែង នៅពេល​រាស្ត្រ​ជួប​បញ្ហា​ និង​មិន​ត្រូវ​ប្រកាន់​បក្សពួក​ឡើយ​៕

សូមសរសេរមកលោក អ៊ឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com


What Next?

Recent Articles

4 Responses to "​វិភាគ​៖​ អ្នក​នយោបាយ​គួរតែ​ទុក​រឿង​បក្ស​ដោយឡែក នៅពេល​ប្រជាជន​រងគ្រោះ​​"

  1. Bol says:

    គួរឲ្យស្តាយ នៅពេលដែលអាជ្ញាធរក្រុងប៉ោយប៉ែត ប្រញាប់តែការពារមិនឲ្យកឹម សុខា ចូលទៅជួបនឹងក្រុមពលករមកពីថៃ។ យើងគិតថា នៅពេលដែលបានជួបនឹងពលករនោះ កឹមសុខា បា្រកដជានឹងនិយាយថ្លែងការណ៍សារនយោបាយ ជាមួយនឹងការវាយប្រហារមកលើរាជរដ្ឋាភិបាល មកលើគណបក្សប្រជាជន និងជាពិសេស គឺមកលើលោក ហ៊ុន សែន ជាពុំខាន។
    ដូចនេះ ល្អដែរដែលអាជ្ញាធរបានរារាំងជាមុន យ៉ាងនេះ។
    យើងគិតថា បើកុំតែអាជ្ញាធរមិនចង់ឲ្យមានរឿងកើតឡើង ទើបបានជារារាំង។ បើពុំបានរារាំងទេ កឹម សុខានឹងទៅធ្វើអ្វីដូចនិយាយខាងលើជាពុំខាន។ ហើយបើកឹម សុខា និយាយហើយប្រាកដជាមាននរណាម្នាក ឬក៏ច្រើនាក់ រយះក្បាលជាពុំខាន។ ព្រោះអ្វី ?
    ព្រោះថា អស់រយៈពេលប៉ុន្មានហើយដែលអាជ្ញាធរគ្រប់ផ្នែក រួមទាំងអងង្គការនានា និងប្រជាជនគ្រប់មជ្ឈដ្ឋាន ពិសេសប្រជាជនប៉ោយប៉ែតបានខិតខំ ជួយពលករ ដោយពុំមាននិយាយអ្វី ឬរកចំណេញ អ្វីសោះ, តែស្រាប់តែមានអាមួយនោះទៅនិយាយញុះញង់ ដុតរោល យ៉ាងនេះ វាប្រាកដជាជៀសពីកំហឹងពុំបានទេ។ ហើយបើកំហឹងហើយ ប្រយ័ត្នរយះក្បាលកឹម សុខា។

    ដូចនេះ លោកអ្នកវិភាគ គួរតែរៀនវិភាគម្តងទៀត។ ដូចស្អី បណ្ឌិត កែមឡី ស្អី? ក្បាលកញ្ចាស់ មើលមុខដូចជាអ្នកចេះដឹង ដែរ តែនិយាយថោកទាប។ តើរាល់ថ្ងៃនេះ កែមឡី បានជួយស្អីដល់សង្គម? តើកែមឡី មានបានជួយនំប៉័ងមួយដើម ឬទឹកមួយដប់ដល់ពលករឬទេ?
    អាជ្ញាធរមិនគួររារាំងទាំងកឹម សុខា សោះ !! គួរតែទុកចាំមើលអាគាត់នេះ វានិយាយអ្វីខ្លះ និងថា តើវានឹងទទួលលទ្ធផលអ្វីពីអ្នកត្រឹមត្រូវ?
    ទុកឲ្យអាកឹម សុខា រយះក្បាលម្តងល៎មើល សឹមទុកឲ្យវាមកធ្វើសន្និសីទកាសែតនៅមន្ទីរពេទ្យ។
    គួរតែរំលឹកឡើងវិញថា កាលពីថ្ងៃ ១៨ មេសា ពួកជ្រុលនិយមទាំងនេះ បាននាំគ្នាព័ទ្ធវាយលោកប្រាជ្ញសីហាអភិបាលរងខ័ណ្ឌដង្កោរ។ ដូចនេះ រឿងរបៀបនេះ នឹងមានជាបន្តបន្ទាប់ទៅលើនរណាម្នាក់ជាពុំខាន , ឲ្យតែឈ្លើយ។
    ចាប់ពីថ្ងៃតទៅ សូមផ្តាំទៅ កឹម សុខា សម រង្ស៊ីផង ថា កុំសូវចង់ធើតួពេក ធើឯងចូលផ្សារ ចូលអី ដោយគ្មានអាជ្ញធរចាត់កម្លាំងការពារ ប្រយ័ត្នរយះក្បាល។ ហើយកុំថា ឃើញគេរារាំងខ្លួន ចោទថាគេរំខាន គឺគេក្រែងថា ពួកឯង នឹងត្រូវរយះក្បាល បែកមុខ ដូចលោក ប្រាជ្ញសីហា!!

  2. !!!! says:

    this is under lead from hun sen , make alot of khmer prople do not have the job, but opposite VN people have alot of job in cambodia,
    why hun sen do not take action on this people and collect VN sent back to their country like Thai did

  3. ?? says:

    it is too much pressure, please comedown and come together as one nation. the policy of supporting individual party is not the solution to make this country safer. please stop it right now, in time that our nation need help from all Countryman . that all I can ask to every level of government and the whole nation. please ….please>>>>>>>>>>>>>>>>>>>>>>>>>>

  4. Anonymous says:

    ចុះអានាក់វិភាគ កែង ឡី ស្អីគេនេះវិភាភចេញមកដូចជានាក់ភ្លឺល្ងឺមិនគ្រប់ដប់មានបើកមែកលោកអែងមើលទេឬអីតាំងតែពីដើមដំបូងមកតើរដ្ឋភិបាកបក្សប្រជាជនកម្ពុជាគេបានធ្វើការអ្វីខ្លះសម្រាប់ពលកខ្មែររាប់មឹុនាក់ដែលសៀមវាបានដិកយកមកចាក់ចោលនៅប៉ោយបែុ៉តទាំងប្រជាពលរដ្ឋនៅបោ៉យបែុ៉តនិងរដ្ឋាភិបាលព្រមទាំងអង្ការនាៗបានរួមគ្នាជួយឲបាយទិកឲថ្នាំសង្កូវហើយដិកជញ្ជូនពួកឲទៅកាន់លុំនូវថានរបស់ពួកគាត់វិញ លោកមានងាជាបណ្តិត តែខ្វាក់បើកទៅវិញកោតតែមានងាជាបណ្តិតទៅកើត ឈ្មោះជាបណ្តិតវាមិសាកសមនិងលោកអែងសោះសួថាពួកគេធ្វើទាំងអស់គ្នាទាំងប្រជាពលរដ្ឋនូវបោ៉យបែុ៉តទាំងរដ្ឋាភិបាលហើយនិងអង្កាក្រៅរដ្ឋាភិបាលនាៗតើគេជួយនិងដើម្បីនយោបាយដែរឬអី។