ដោយ ដែន អយុធ្យា
2014-07-08
RFA

ព្រះសង្ឃនិងកម្លាំងសមត្ថកិច្ចប៉ះទង្គិចគ្នា ខណៈក្រុមអ្នកតវ៉ាចង់ចូលជិតស្ថានទូតវៀតណាម កាលពីព្រឹកថ្ងៃទី៨ កក្កដា ឆ្នាំ២០១៤។ RFA/Den Ayuthyea
អាជ្ញាធរមានសមត្ថកិច្ច និងកងសន្តិសុខរាប់រយនាក់ ប្រដាប់ដោយដំបងឆក់ ខែល បានរារាំង និងវាយបង្ក្រាបទៅលើក្រុមយុវជន ព្រះសង្ឃ និងប្រជាពលរដ្ឋដែលព្យាយាមប្រមូលផ្តុំគ្នាធ្វើបាតុកម្មអហិង្សានៅពីមុខស្ថានទូតវៀតណាម នារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែកក្កដា។ សកម្មភាពបង្ក្រាបនេះបណ្តាលឲ្យប្រជាពលរដ្ឋមួយចំនួនរងរបួស ដោយសមត្ថកិច្ចវាយសំពងនឹងដំបងឆក់។
កាប្រមូលផ្តុំគ្នាតវ៉ានៅពីមុខស្ថានទូតវៀតណាម របស់សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ដឹកនាំដោយលោក ម៉ៅ ពិសេស រួមជាមួយសិស្ស និស្សិត ព្រះសង្ឃ ប្រជាពលរដ្ឋខ្មែរ និងមន្ត្រីគណបក្សសង្គ្រោះជាតិ ត្រូវបរាជ័យ ព្រោះត្រូវកម្លាំងបង្ក្រាបបាតុករ និងកងសន្តិសុខរុញច្រាន និងវាយសំពងដោយហិង្សា។
មានពលរដ្ឋមួយចំនួនរងរបួសនៅក្នុងសកម្មភាពវាយបង្ក្រាបរបស់កម្លាំងសមត្ថកិច្ច ហើយក្រុមបាតុករក៏បានគប់ ឬចោលដុំថ្មប៉ុន្មានដុំសំដៅមកសមត្ថកិច្ចវិញ មុនដកថយពីមុខស្ថានទូតវៀតណាម ទៅប្រមូលផ្តុំគ្នានៅជ្រុងម្ខាងនៃស្ថានទូតនេះ។
ក្រោយកម្លាំងសមត្ថកិច្ចរុញច្រាន ក្រុមប្រជាពលរដ្ឋ និងយុវជន បានទៅឈរនៅជ្រុងម្ខាងនៃស្ថានទូតវៀតណាម មានទីតាំងតាមបណ្ដោយផ្លូវព្រះមុនីវង្ស។ បន្ទាប់មកសមត្ថកិច្ចក៏បានអនុញ្ញាតឲ្យតំណាងពលរដ្ឋ និងមន្ត្រីគណបក្សប្រឆាំងមួយចំនួនយកញត្តិចូលទៅដាក់នៅស្ថានទូតវៀតណាម ប៉ុន្តែមន្ត្រីបក្សបក្សសង្គ្រោះជាតិ និងពលរដ្ឋគ្មានញត្តិក្នុងដៃ ដើម្បីដាក់ជូនស្ថានទូតវៀតណាម ទេ ដោយថ្លែងថា ញត្តិទាំងនោះត្រូវកម្លាំងសមត្ថកិច្ចរឹបអូសយក។
ការប្រមូលផ្តុំគ្នានេះ ក្រុមបាតុករបានស្រែកទាមទារឲ្យអ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំកម្ពុជា ចេញមុខមកសុំទោសជាសាធារណៈចំពោះកំហុសឆ្គងដែលពលរដ្ឋខ្មែរកម្ពុជាក្រោម ចោទថា បានប្រើពាក្យប្រមាថដល់ពលរដ្ឋខ្មែរកម្ពុជាក្រោម និងមានបំណងបំភ្លៃប្រវត្តិសាស្ត្រនៃទឹកដីខ្មែរកម្ពុជាក្រោម។
លោក ម៉ៅ ពិសេស ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា រួមជាមួយប្រជាពលរដ្ឋនិងសិស្សនិស្សិតថ្លែងថា ទឹកដីខ្មែរកម្ពុជាក្រោម ត្រូវប្រទេសបារាំង កាត់ប្រគល់ឲ្យគ្រប់គ្រងនៅឆ្នាំ១៩៤៩ មិនមែនដូចមន្ត្រីទូតវៀតណាម បានលើកឡើងថ្មីៗនេះថា ជាទឹកដីវៀតណាម ពីយូរលង់មកហើយនោះទេ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក រៀល ខេមរិន្ទ ដែលបានចូលរួមក្នុងបាតុកម្មនេះ បានទាមទារឲ្យមន្ត្រីស្ថានទូតវៀតណាម ចេញមុខមកសុំទោសជាសាធារណៈចំពោះមុខប្រជាពលរដ្ឋខ្មែរ។ ប៉ុន្តែមិនឃើញមានមន្ត្រីទូតវៀតណាម ចេញមកជួបពលរដ្ឋ ឬក៏សុំទោសតាមការទាមទារទេ។
លោកប្រដូចការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា ចំពោះប្រទេសវៀតណាម សព្វថ្ងៃ ដូចគ្នាអណ្ដើកក្នុងស្នូក ទោះត្រូវគេប្រមាថក្តី៖ «ឥឡូវនេះ យើងឃើញហើយថា សូម្បីតែយើងមកសុំឲ្យស្ថានទូតយួន សារភាពទទួលកំហុស សុំទោសប្រជាពលរដ្ឋខ្មែរដែលថា ដីកម្ពុជា ក្រោមជារបស់យួន។ ឥឡូវបងប្អូនឃើញហើយ ទង់ជាតិខ្មែរត្រូវបានគេហែកចោល។ តើបងប្អូនមានការឈឺចាប់ទេ? ឈឺចាប់ទេ?»។
ចំណែកលោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ដែលបានចូលរួមក្នុងពិធីជួបជុំនោះដែរ ក៏បានរិះគន់រដ្ឋាភិបាលដែលបញ្ជូនកម្លាំងច្រើនសន្ធឹកសន្ធាប់មកបង្ក្រាបការប្រមូលផ្តុំអហិង្សារបស់ប្រជាពលរដ្ឋ៖ «រឿងហ្នឹងមិនមែនជារឿងនយោបាយទេ គឺជាកិត្តិយសរបស់ជាតិខ្មែរ ទឹកដីខ្មែរ ហើយដើម្បីកូនចៅខ្មែរទៅថ្ងៃខាងមុខ ហើយបើខ្មែរមិនអើពើទេ យើងមិនបាច់ធ្វើជាជាតិខ្មែរទេ វានាំឲ្យខ្មាសសត្រូវ។ ហើយសព្វថ្ងៃហ្នឹង ដែលគេធ្វើបាបយើងបាន គឺដោយគេដឹងថា ហ៊ុន សែន សម្លុតយើងបានស្រេចតែចិត្ត ហើយអ្នកដឹកនាំគណបក្សប្រឆាំងនោះ ក៏កំសាកទៀត។ មូលហេតុហ្នឹងហើយបានជាយួន ចេះតែឡើងដៃឡើងៗ។ ហើយបើវាតិះដៀលយើងសព្វគ្រប់បែបយ៉ាង បើយើងមិនហ៊ានប្រឈមមុខ អាហ្នឹងយើងមិនបាច់ធ្វើជាជាតិខ្មែរទេ»។
ទាក់ទិនបញ្ហានេះ លោក ណៃ វង្សដា មន្ត្រីសិទ្ធិមនុស្សសមាគមអាដហុក ដែលតាមឃ្លាំមើលការប្រមូលផ្តុំ របស់ប្រជាពលរដ្ឋ និងសិស្សនិស្សិត នៅមុខស្ថានទូតវៀតណាម ថ្លែងថា មន្ត្រីស្ថានទូតវៀតណាម គួរមានភាពក្លាហាន និងហ៊ានទទួលខុសត្រូវចំពោះកំហុសឆ្គងរបស់ខ្លួនទាក់ទងប្រវត្តិសាស្ត្រទឹកដីខ្មែរកម្ពុជាក្រោម៖ «ដូចជាមិនឃើញមានចេញមកសុំទោសសុំអីទេ? ប៉ុន្តែ ឃើញមានចេតនាពីខាងស្ថានទូតហ្នឹងចំនួន ២ដង ដើម្បីមកទទួលយកញត្តិ។ លើកទី១ ដោយសារតែអត់មានញត្តិ ព្រោះញត្តិហ្នឹងត្រូវសមត្ថកិច្ចចាប់ហែកចោលអស់ទៅ អ៊ីចឹងអត់បានដាក់។ ហើយលើកទី២ ខាងក្រុមនិស្សិតហ្នឹង គេទៅយកសេចក្ដីថ្លែងការណ៍យកទៅដាក់ តែខាងស្ថានទូតគេបដិសេធ គេថា គេចង់ឲ្យមានពាក្យថាញត្តិ អត់ចង់បានពាក្យថាសេចក្ដីថ្លែងការណ៍ទេ។ ហើយខាងក្រុមយុវជនហ្នឹងគេអត់ព្រម។ គាត់ថា គាត់រៀបចំមកអ៊ីចឹង ឯកភាពគ្នាមកថាអ៊ីចឹង ឲ្យគាត់ទៅប្ដូរថាញត្តិម៉េចនឹងកើត? ដល់អ៊ីចឹងទៅខាងស្ថានទូតវៀតណាម ក៏មិនព្រមខាងយុវជនហ្នឹងក៏មិនព្រម អ៊ីចឹងក៏អត់បានដាក់ដូចគ្នាទៅ»។
ទោះយ៉ាងណា មន្ត្រីស្ថានទូតវៀតណាម មិនបានចេញមកជួប ឬសុំទោសជាសាធារណៈនៅចំពោះមុខប្រជាពលរដ្ឋនោះទេ នៅព្រឹកថ្ងៃទី៨ ខែកក្កដា។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីនាំពាក្យស្ថានទូតវៀតណាម ប្រចាំកម្ពុជា លោក ត្រឹង វ៉ាន់ថុង បានទេ តាមទូរស័ព្ទ នៅថ្ងៃទី៨ ខែកក្កដា។ ប៉ុន្តែកាលពីថ្ងៃទី៦ ខែមិថុនា លោកអះអាងថា បារាំងមិនបានកាត់ទឹកដីខ្មែរកម្ពុជាក្រោម ទៅឲ្យវៀតណាមទេ គឺដីកម្ពុជាក្រោមជាទឹកដីរបស់វៀតណាម តាំងពីយូរយារមកហើយ។
ចំណែកប្រជាពលរដ្ឋ សិស្ស និស្សិត និងព្រះសង្ឃខ្មែរកម្ពុជាក្រមរាប់រយនាក់និងអង្គ ក៏បានរំសាយការប្រមូលផ្តុំ និងបើកផ្លូវព្រះមុនីវង្ស នៅមុនម៉ោង ១២ថ្ងៃត្រង់។ ប៉ុន្តែពួកគេចិញ្ចឹមចិត្តក្នុងការប្រមូលផ្តុំជាបន្តបន្ទាប់ ដើម្បីទាមទារឲ្យមន្ត្រីស្ថានទូតវៀតណាម សុំទោសជាសាធារណៈចំពោះកំហុសឆ្គងក្នុងការបំភ្លៃប្រវត្តិសាស្ត្រទឹកដីខ្មែរកម្ពុជាក្រោមនៅថ្ងៃខាងមុខទៀត។
សមត្ថកិច្ចមិនបានចាប់ខ្លួនពលរដ្ឋណាម្នាក់ទេ នៅក្នុងការប្រមូលផ្តុំនិងសកម្មភាពប៉ះទង្គិចគ្នារវាងប្រជាពលរដ្ឋជាមួយកម្លាំងសមត្ថកិច្ចនៅពីមុខស្ថានទូតវៀតណាមនោះ។
អង្គការសិទ្ធិមនុស្សថ្កោលទោសការបង្ក្រាបរបស់សមត្ថកិច្ច
ទាក់ទិនបញ្ហានេះដែរ សមាគមអាដហុក ក៏បានចេញសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី៨ ខែកក្កដា ដោយថ្កោលទោសចំពោះការប្រើប្រាស់កម្លាំងខុសច្បាប់ម្ដងហើយម្ដងទៀត របស់អាជ្ញាធរក្រុងភ្នំពេញ ដើម្បីបំផ្លាញសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋដែលធានាដោយរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។
សមាគមអាដហុក បានចាត់ទុកសកម្មភាពបង្ក្រាបរបស់អាជ្ញាធរក្រុងភ្នំពេញ ឬអាជ្ញាធរតាមខណ្ឌមួយចំនួន មានដូចជា អាជ្ញាធរខណ្ឌចំការមន ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌទួលគោក ដែលប្រើកម្លាំងសន្តិសុខខុសច្បាប់ ដើម្បីវាយបង្ក្រាបទៅលើក្រុមបាតុករអហិង្សា និងរារាំងមិនឲ្យក្រុមបាតុករដាក់ញត្តិជូនស្ថានទូតវៀតណាម ថាជាទង្វើខុសច្បាប់ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា៕

សមត្ថកិច្ចដាក់រនាំងរារាំងមិនឲ្យពលរដ្ឋអ្នកតវ៉ាចូលទៅក្បែរស្ថានទូតវៀតណាម។

ពលរដ្ឋស្រែកតវ៉ាឲ្យអ្នកនាំពាក្យស្ថានទូតវៀតណាមចេញមកសុំទោសខាងមុខរបាំងរបស់ប៉ូលិស។

ព្រះសង្ឃនិងកម្លាំងសមត្ថកិច្ចរុញច្រានគ្នា ខណៈក្រុមអ្នកតវ៉ាចង់ចូលជិតស្ថានទូតវៀតណាម។

ក្រុមអ្នកតវ៉ាលើកបដាស្រែកទាមទារឲ្យមន្ត្រីវៀតណាមចេញមកសុំទោសជាសាធារណៈ។

ក្រុមអ្នកតវ៉ានិងកងកម្លាំងអាជ្ញាធរប៉ះទង្គិចគ្នាក្បែរស្ថានទូត។

ប៉ូលិសរារាំងអ្នកតវ៉ាមិនឲ្យចូលក្បែរស្ថានទូត។

បុរសអ្នកតវ៉ាលើកទង់ជ័យខ្មែរកម្ពុជា ស្រែកទាមទារឲ្យមន្ត្រីវៀតណាម ចេញមកសុំទោស។

អ្នកតវ៉ាលើកបដាស្រែកទាមទារឲ្យមន្ត្រីវៀតណាម ចេញមកសុំទោស។

អ្នកតវ៉ាលើកបដាស្រែកទាមទារឲ្យមន្ត្រីវៀតណាម ចេញមកសុំទោស។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោក សម រង្ស៊ី អាចនឹងត្រឡប់មកមិនទាន់ព្រះរាជពិធីបុណ្យដង្ហែព្រះបរមអដ្ឋិ
- អង្គការនានានឹងពិភាក្សាអំពីការតស៊ូមតិលើច្បាប់មួយចំនួន
- តុលាការខេត្តតាកែវសម្រេចព្យួរទោសខ្មែរក្រោម៤នាក់
- សិស្សវិទ្យាល័យនៅខេត្តកំពង់ធំឡើងមកតវ៉ានៅភ្នំពេញ
- ជម្លោះរវាងព្រះសង្ឃ១១អង្គនិងចៅអធិការវត្តនៅបាត់ដំបងមិនទាន់ចប់
- សាលារាជធានីមិនឲ្យក្រុមនិស្សិតធ្វើបាតុកម្មមុខទូតវៀតណាម
- អង្គការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជារក្សាជំហរធ្វើបាតុកម្មមុខទូតវៀតណាមដដែល
- សង្គមស៊ីវិល៖ បក្សទាំង២ចង់មានឥទ្ធិពលលើគ.ជ.បដូចគ្នា
- សមាគមខ្មែរកម្ពុជាក្រោមធ្វើវេទិកាសាធារណៈអំពីទឹកដីកម្ពុជាក្រោម
ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែនភ័យខ្លាចទូរទស្សន៍ឯករាជ្យនោះ នឹងផ្សាយ មុខមាត់ ពិតរបស់ វា –
– វា ជា ខ្មែរ ក្រហម
– ជនក្បត់ ជាតិ
– ឧបករណ៍ ឈ្លានពាន របស់ វៀតណាម
– អាយ៉ង youn
– លួចទ្រព្យសម្បត្តិជាតិ
-ឃាតករ
– ភេរវករ
– ចរាចរគ្រឿងញៀន
-ចរាចរណ៍មនុស្ស
-កាត់ដីនិងទឹកឱ្យទៅប្រទេសវៀតណាម
– ប៊ុន រ៉ានី បានសម្លាប់ ពិសិដ្ឋ pelika
– beam kdor ah ហ៊ុន neang
– ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុន សែន choy ជាមួយនឹងក្មេងស្រី
– និងរឿងអាក្រក់ ផ្សេងទៀត មួយ លាន ប្រភេទ tiet អំពី ah ហ៊ុនសែននិងក្រុមគ្រួសារ វា
=====================
កម្មករមកពីទល់ដែនថៃ
July 5, 2014 at 11:15 am
មេម៉ាហ្វីយ៉ា គឺអាមួយហ្នឹង (ចង្អុុលដាក់គេ គឺខ្លួនឯងសោះជាមេហ្វីយ៉ា)
======================
Ah ម៉ុង រិទ្ធី និង ah ឆ្កែ ka-ចាស់ kvac ភ្នែក ហ៊ុនសែន រត់ពន្ធគ្រឿងញៀន ចរាចរគ្រឿងញៀន Ah ហ៊ុនសែន chea -neak ការពារ
ពួកសន្តិសុខ មានបីសន្ថាន ពួកស្លៀកពាក់គគី ក្រុមពាក់មួកកន្ដូបនឹងមួយពួកទៀតស្លៀកពាក់ស៊ីវិល ចាំសហការ
តាមការកត់សម្គល់មើលរបស់យើង ឃើញពួកដែលពាក់មួកកន្ដូបនឹងពួកស្លៀកស៊ីវិលន្នឹងដៃដល់ហើយហាក់ដូចជាចោរឆក់ហារយផងដែរ
នោះបានរុញច្រានប្រជាជននឹងព្រះសង្ឃបង្កើតជាអំពើរហឹង្សារ។
សន្ដិសុខគឺចោរ ចោរគឺសន្តិសុខ
ចួមយួនកាពារយួន ប៍ូលីសKhmerកាពារយួនដែរ Wow I never seen and known in my life and yourn is the enemy of Cambodian people in the history
វ៉ៃពួកអាប៉ូលិសក្បត់ជាតិឱ្យវាចុយម៉ែអាកញ្ចាស់ ហ៊ុនសែន វិញ
កូនមីឆ្កែកាដួយធំបណ្ដោយឱ្យយួនមួលបង្កាច់ប្រវត្តិសាសន៍តាមចិត្តហ្មង់ ។
THIS WILL BE A HOT ACTION THAT OUR WHOLE NATION WAKE UP. BECAUSE THEY SEEING IT VERY CLEARLY*********************************************