ដោយ វណ្ណ វិចារ
2014-07-08
RFA

ព្រះបរមសពត្រូវបានដង្ហែតាមព្រះទីន័ងមកដល់វិមានឯករាជ្យ នៅថ្ងៃទី១៧ តុលា ឆ្នាំ២០១២។ RFA/Ven Sawath
ព្រះរាជពិធីបុណ្យដង្ហែព្រះបរមអដ្ឋិ យកទៅតម្កល់នៅវិហារព្រះកែវមរកត ក្នុងព្រះបរមរាជវាំង នឹងប្រព្រឹត្តទៅបីថ្ងៃ គឺនៅថ្ងៃទី១០ ទី១១ និងទី១២ ខែកក្កដា។
ក្នុងរយៈពេលនៃការរៀបចំព្រះរាជពិធីនេះ ព្រះបរមរាជវាំង ក៏នឹងអនុញ្ញាតឲ្យនាម៉ឺនសព្វមុខមន្ត្រី និងពលរដ្ឋចូលរួមគោរពព្រះវិញ្ញាណក្ខន្ធសម្ដេចព្រះបរមរតនកោដ្ឋផងដែរ។ ដោយឡែកគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងធំជាងគេក្នុងប្រទេសកម្ពុជា នោះ នៅមិនទាន់ដឹងថាត្រូវរៀបចំខ្លួនបែបណា ក្នុងថ្ងៃគោរពព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រនោះឡើយ។
មន្ត្រីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ នៅថ្ងៃទី៨ ខែកក្កដា មានប្រសាសន៍ថា គណបក្សមិនទាន់សម្រេចថានឹងចូលរួមគោរពព្រះវិញ្ញាណក្ខន្ធនៅក្នុងព្រះបរមរាជវាំង ឬរៀបចំនៅស្នាក់ការគណបក្សនោះទេ ដោយមន្ត្រីទាំងអស់នឹងជួបប្រជុំគ្នាជាមុនសិន៖ «ប្រជុំគ្នាដើម្បីសម្រេចកិច្ចការអ្វីមួយ ចឹងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នឹងជួបប្រជុំគ្នាឆាប់ៗ ដើម្បីសម្រេចកិច្ចការទាំងអស់ហ្នឹង»។
មិនត្រឹមតែមិនដឹងថា គណបក្សប្រឆាំងនឹងរៀបចំខ្លួនបែបណាក្នុងព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិនោះទេ សូម្បីតែប្រធានគណបក្ស លោក សម រង្ស៉ី ក៏មិនប្រាកដថា នឹងត្រឡប់ពីបរទេសមកទាន់ថ្ងៃបុណ្យ ឬក៏អត់នោះដែរ។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បញ្ជាក់ថា លោក សម រង្ស៉ី បានលុបគម្រោងដែលគ្រោងត្រឡប់មកប្រទេសវិញនៅថ្ងៃទី៧ ខែកក្កដា ហើយមិនបញ្ជាក់ថា នឹងត្រឡប់មកវិញនៅថ្ងៃណានោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ប៉ូលិសនិងពលរដ្ឋប៉ះទង្គិចគ្នានៅមុខស្ថានទូតវៀតណាម
- ជម្លោះរវាងព្រះសង្ឃ១១អង្គនិងចៅអធិការវត្តនៅបាត់ដំបងមិនទាន់ចប់
- សាលារាជធានីមិនឲ្យក្រុមនិស្សិតធ្វើបាតុកម្មមុខទូតវៀតណាម
- អង្គការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជារក្សាជំហរធ្វើបាតុកម្មមុខទូតវៀតណាមដដែល
- សង្គមស៊ីវិល៖ បក្សទាំង២ចង់មានឥទ្ធិពលលើគ.ជ.បដូចគ្នា
- លោក កឹម សុខា ផ្ដួចផ្ដើមឲ្យបង្កើតមជ្ឈមណ្ឌលកត់ត្រាទុកឯកសារឧក្រិដ្ឋកម្ម
- សមាជិកព្រឹទ្ធសភាបក្សប្រឆាំងប្រកាសមិនចូលប្រជុំរហូតចប់អាណត្តិ
- បក្សជាប់ឆ្នោតទាំងពីរនៅតែអះអាងថាចង់ចរចាដោះស្រាយបញ្ហានយោបាយ
- “រដ្ឋប្រហារឆ្នាំ៩៧ជាការបំផ្លាញពន្លកនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា”
ដូចជាពុំគួរចំណាយពេលសម្រាប់គិតថា ត្រូវចូលរួមក្នុងពិធីនេះ ឬយ៉ាងណានោះទេ។
ធម្មតា គម្រោងនៃពិធីនេះ គឺរៀបចំដោយរាជរដ្ឋាភិបាល ជាពិធីក្នុងផ្លូវរដ្ឋ ដែលបានគ្រោង និងបានប្រកាស កាលបរិច្ឆេទនៃការប្រារព្ធ តាំងេពីយូរណាស់មកហើយ។ ដូចនេះ ប្រសិនបើ CNRP ពិតជាមានភក្តីភាពនឹងព្រះបរមរតនកោដ្ឋ មែន គឺត្រូវគិតគូរ និងដាក់សំណើទៅរាជរដ្ឋាភិបាល ដើម្បីសុំអនុញ្ញាត ចូលរួម ក្នុងនាមជាមន្ត្រីរដ្ឋសភា ឬយ៉ាងណា នោះហើយ។ ម្យ៉ាងទៀត រឿងលោក សម រង្ស៊ី មកទាន់ ឬមិនទាន់ ក៏ក្នុងន័យនេះ ដែរ, ព្រោះពុំមែនចៃដន្យទេ។
គ្រាន់តែត្រូវយល់ថា នេះជាពិធីរបស់រាជរដ្ឋាភិបាល ពុំមែនពិធីគ្រួសារព្រះញាតិវង្សទេ ដូចនេះ ការចូលរួម គឺមានតែស្ថាប័ន រាជវាំង ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភបាល , គឺពុំមានតំណាងគណបក្សទេ។
ដូចនេះ មិនបាច់គិតឡើយ , សុំតែចេះណែនាំ អ្នកនិយម សមរង្ស៊ី កឹម សុខា និងCNRP កុំប្រមាថ ស្តេច បានហើយ៕
damn king is to the hell, several million people died because o f stupid king.
ពួកសត្វឆ្កែរោមគំរង់ខ្មោច???